30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,៧៧៩
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៩១៦,៨៤២
សរុប ៣៩០,៩៩៩,៣២៦
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៨,០៥១ ដង)

ឱវាទ​ព្រះសាស្ដា​បណ្ដាំ​លោក​គ្រូ



 
ឱវាទ​ព្រះសាស្ដា​បណ្ដាំ​លោក​គ្រូ

លោក​គ្រូ​ជា​ម្ចាស់​បាន​សម្ដែង ខ្ញុំ​ព្រះករុណា​នាង​ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះសម្មាសម្ពុទ្ធ​បរមសាស្ដា​ទ្រង់​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​សម្រេច​ដល់​សេចក្ដី​សុខ​ដែល​មិន​អាស្រ័យ​កាម​ទៀត​ទេ។ ព្រម​ជា​មួយ​គ្នា​នោះ ព្រះអង្គ​បាន​សម្ដែង​ដាស់​តឿន​អ្នក​ប្រព្រឹត្ត​ធម៌​ឲ្យ​ចាំ​ទុក​ថា បើ​អរិយសាវ័ក បាន​ឃើញ​ច្បាស់​តាម​សេចក្ដី​ពិត ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាង​នោះ​ថា កាម​ទាំង​ឡាយ​មាន​សេចក្ដី​សុខ​តិច មាន​ទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន ទោស​ក្នុង​តាម​ទាំង​ឡាយ​មាន​ច្រើន​ពេក​ក្រៃ។

អរិយសាវ័ក​នោះ​ឯង បាន​វៀរចាក​កាម​ទាំង​ឡាយ វៀរចាក​អកុសល​ទាំង​ឡាយ​ហើយ តែ​មិន​ទាន់បាន​នូវ​បីតិ និង​សុខៈ​នោះទេ កាល​បើ​ដូច្នេះ អរិយសាវ័កនោះ​នឹង​ឈ្មោះ​ថា មិន​វិល​ត្រឡប់​មក​រក​កាម​ទាំង​ឡាយ​នោះ មិន​មែន​ឡើយ។


ឈ្មោះ​ថាកាម​មាន កាមតណ្ហា គឺ​ចំណង់​ក្នុង​កាម​ បាន​ដល់​ការ​ចង់​បាន ចង់​យក និង សេពសោយ។ កាម​ទាំង​ឡាយ​មាន​ឧបមារ​ដូច​ជា​លំពែង និង​ អណ្ដាត ជាទី​កាប់​ចិញ្ច្រាំ​នូវ​ខន្ធ​ទាំងឡាយ។

ខន្ធទាំង​ឡាយ​មាន ៥ គឺ រូបក្ខន្ធ វេទនា​ខន្ធ សញ្ញាខន្ធ សង្ខារ​ក្ខន្ធ វិញ្ញាណ​ក្ខន្ធ។ ព្រះសាស្ដា ព្រះអង្គ​ទ្រង់​ត្រាស់ថា បុគ្គល​ឃើញ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែល​ជារបស់​មិន​ទៀត ថា​មិន​ទៀត ការ​ឃើញ​របស់​បុគ្គល​នោះ ជា​សម្មាទិដ្ឋិ។ កាល​ដែល​បុគ្គល​បាន​ឃើញ​ត្រូវ​ដូច្នេះ ក៏រមែង​នឿយ​ណាយ។ សម្មាទិដ្ឋិ គឺ​ជា​ការ​យល់​ត្រូវ តាម​ហេតុ​ផល​ពិត​យល់​ត្រូវ​ក្នុង​សច្ចធម៌។ សម្មាទិដ្ឋិ យល់​ត្រូវក្នុង​ជីវិត​ដែល​មាន​បរមត្ថធម៌ ជា​ធម៌​ដែល​អាស្រ័យ​បច្ច័យ​កើត​ឡើង ហើយ​រលត់​ទៅវិញ។ ជីវិត​រស់​នៅ​មាន​តែ​ចិត្តដឹង​អារម្មណ៍ និង​ អារម្មណ៍របស់​ចិត្ត​តៗ​គ្នា។ នេះ​ជា​ការ​កើត​ឡើង​នៃ​សង្ខារ​ធម៌​សុទ្ធ និង​ ជា​តំណ​នៃ​សង្ខារ​ធម៌​នោះ។ អ្វីៗ​គ្រប់​យ៉ាង ជា​អារម្មណ៍​របស់​ចិត្ត។

ចិត្ត​កើត​ឡើង ចិត្ត​រស់​នៅ ចិត្ត​បែក​ធ្លាយ។ ការ​រស់​នៅ​ជា​ប្រក្រ​តី គឺ​ចិត្ត​ដឹង​អារម្មណ៍ បុគ្គល​អ្នក​រស់​នៅ​ដទៃ​ផ្សេង​ទៀតក្រៅ​ពី​ចិត្ត​ដឹង​អារម្មណ៍ កើត​ហើយ​រលត់​ទៅ​មិន​មាន​ទេ។ ចិត្ត​គិត​បាន​សាង​ប្រឌិត​នូវ​លោក និង​សាង​គ្រប់​រឿង​រ៉ាវ​ទាំង​អស់​ដូច​សុបិន។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​ចូរ​យក​ខ្លួន​ជាទីពឹង យក​ខ្លួន​ជាទី​រឮក កុំ​យក​របស់​ដទៃ​ជាទីពឹង​ទីរឮក​ឡើយ ចូរ​រក​ធម៌​ជាទីពឹង​យកធម៌​ជាទីរឮក កុំ​យក​របស់​ដទៃជាទីពឹង​ទីរឮក​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​បើ​យក​ខ្លួន​ជាទីពឹង យក​ខ្លួន​ជាទីរឮក មិន​យក​របស់​ដទៃ​ជាទីរឮក យកធម៌​ជាទីពឹងយកធម៌ជាទីរឮក​ហើយ គប្បី​ពិចារណា​រក​ហេតុផល​ដោយ​យោបល់​ថា សេចក្ដី​សោក សេចក្ដី​ខ្សឹកខ្សួល សេចក្ដីទុក្ខ​ទោមនស្ស និង​សេចក្ដី​ចង្អៀតចង្អល់ចិត្ត កើត​មក​អំពី​អ្វី​ មាន​មកអំពី​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះ​ដឹង មិន​បាន​ឃើញ​ពួក​ព្រះអរិយៈ មិនឈ្លាស​វៃ​ក្នុង​អរិយធម៌ មិន​សិក្សា​ក្នុង​អរិយធម៌ មិន​សិក្សា​ក្នុង​សប្បុរស​ធម៌ រមែង​ពិចារណា​ឃើញ​នូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថា​ជា​ខ្លួន​ឃើញ​នូវ​ខ្លួន​ថា មាន​ក្នុង រូប វេទនា​ សញ្ញា សង្ខារ វិញ្ញាណ លុះ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះ របស់​បុគ្គល​នោះ​ប្រែប្រួល​វិបត្តិ​ផ្សេងៗ​ទៅ សេចក្ដី​សោក សេចក្ដី​ខ្សឹកខ្សួល​សេចក្ដី​ទុក្ខទោមនស្ស សេចក្ដី​ចង្អៀតចង្អល់​ចិត្ត ក៏​កើត​ឡើង​ដល់​បុគ្គល​នោះ។


ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​ដឹង​ច្បាស់​នូវ​សេចក្ដី​មិន​ទៀង សេចក្ដី​ប្រែប្រួល សេចក្ដីវិនាស និង សេចក្ដី​រលត់​ទៅ នៃ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ហើយ​ឃើញ​ច្បាស់​តាម​ពិត​ដោយ​ប្រាជ្ញាដ៏​ប្រពៃ យ៉ាង​នេះ​ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងកាល​មុន​ក្ដី ក្នុង​កាល​ឥឡូវ​នេះ​ក្ដី របស់​ទាំង​អស់​នេះ មិន​ទៀង ជាទុក្ខ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ភិក្ខុ​នោះ​ក៏លះ​បង់​សេចក្ដី​សោក សេចក្ដី​ខ្សឹកខ្សួល សេចក្ដី​ទុក្ខ ទោមនស្ស និង សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ចេញ​បាន កាល​បើ​ភិក្ខុ​នោះ​លះ​បង់​សេចក្ដី​សោក​ជា​ដើម​ទាំង​នោះ​ចេញ​ហើយ រមែង​មិន​តក់​ស្លុត កាល​បើ​មិន​តក់​ស្លុត​ហើយ រមែង​មិន​តក់​ស្លុត កាល​បើ​មិន​តក់​ស្លុត​ហើយ រមែង​ជា​សុខ ភិក្ខុ​អ្នក​មាន​ធម៌ ជា​គ្រឿង​នៅ​ជា​សុខ ហៅ​ថា អ្នក​រំលត់​កិលេស ដោយ​អង្គ​នៃ​វិបស្សនា​នោះ​ៗ។

ម្នាល​ភិក្ខុ អរិយសាវ័ក​ជា​អ្នក​ចេះ​ដឹង បាន​ឃើញ​នូវ​ព្រះអរិយៈ​ទាំងឡាយ អ្នក​ឈ្លាស​វៃ​ក្នុង​អរិយធម៌ បាន​ទូន្មាន​ខ្លួន​ក្នុកសប្បុរស​ធម៌ ក៏​រមែង​មិន​ពិចារណាឃើញ រូប ថាជាខ្លួនខ្លះ។ មិន​ឃើញ​ វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន​ខ្លះ។ អរិយសាវ័ក​នោះ ដឹង​ច្បាស់​តាម​ពិត​នូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែល​មិន​ទៀង​ថា មិន​ទៀង ជាទុក្ខ ជា​អនត្តា។ ម្នាល​ភិក្ខុ អរិយសាវ័ក កាល​ដឹង​ច្បាស់​យ៉ាង​នេះ កាល​ឃើញច្បាស់​យ៉ាង​នេះ ទើប​អស់​អាសវៈ​ក្នុង​លំដាប់​បាន។

បិដក​លេខ ៣៣ ទំព័រ១៩៣-១៩៤ ទៀប​ក្រុង​សាវត្ថី។ ក្នុង​ទីនោះឯង។  ព្រះបរមសាស្ដា ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ រូប​មិន​ទៀង របស់​ណា​មិន​ទៀង របស់នោះ​ជា​ទុក្ខ​របស់​ណា​ជា​ទុក្ខ របស់​នោះ​ជា​អនត្តា របស់​ណា​ជា​អនត្តា របស់​នោះ បណ្ឌិត​ត្រូវ​ឃើញ​តាម​សេចក្ដី​ពិត ដោយ​ប្រាជ្ញាដ៏​ប្រពៃ​យ៉ាង​នេះ​ថា នុះ​មិនមែន​របស់​អាត្មា​អញទេ នុះ​មិនមែន​ជាអាត្មាអញ​ទេ នុះ​មិន​មែន​ជាខ្លួន​អាត្មា​អញ​ទេ។ វេទនា។ សញ្ញា។ សង្ខារ​ទាំង​ឡាយ។

វិញ្ញាណ​មិន​ទៀង របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ របស់​ណា​ជា​ទុក្ខ របស់​នោះ​ជា​អនត្តា របស់​ណា​ជា​អនត្តា របស់​នោះ បណ្ឌិត​ត្រូវ​ឃើញ​តាម​សេចក្ដី​ពិត​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ យ៉ាង​នេះ​ថា នុះមិនមែន​ជា​ខ្លួន​អាត្មាអញ​ទេ។ ម្នាល​ភិក្ខុទាំង​ឡាយ អរិយសាវ័ក​អ្នក​ចេះ​ដឹង​កាល​បើ​ឃើញ​យ៉ាង​នេះ រមែង​នឿយ​ណាយ​ក្នុង​រូប​ផង ក្នុង​វេទនា​ផង ក្នុង​សញ្ញា​ផង ក្នុង​សង្ខារ​ទាំង​ឡាយ​ផង រមែង​នឿយ​ណាយ​ក្នុង​វិញ្ញាណ​ផង។ កាល​បើ​នឿយ​ណាយ​ហើយ​រមែង​ប្រាស​ចាក​តម្រេក ព្រោះ​តែ​ប្រាស​ចាក​តម្រេក ទើប​ចិត្ត​រួច​ស្រឡះ។ កាល​បើចិត្ត​រួច​ស្រឡះ​ហើយ ញាណ​ក៏​ឡើងកើត​ថា អាត្មា​អញ​រួច​ស្រឡះ​ហើយ។ ដឹង​ច្បាស់​ថា ជាតិ​អស់​ហើយ មគ្គព្រហ្មចរិយៈ​អាត្មាអញ​បាន​នៅ​រួច​ហើយ សោឡកិច្ច​អាត្មាអញបាន​ធ្វើ​ស្រេច​ហើយ មគ្គភាវនា​កិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លំនៅ​របស់​សត្វ​ទាំង​ប៉ុន្មាន ភព​ដ៏​ប្រសើរ​ទាំង​ប៉ុន្មាន​មាន​តែ​ពួក​អរហន្តទេ ដែល​ជា​បុគ្គល​ខ្ពង់ខ្ពស់ ប្រសើរ​បំផុត​ក្នុង​លោក។ ព្រះមាន​ព្រះភាគ ត្រាស់​សូត្រ​នេះ​ចប់​ហើយ លុះ​ព្រះសុគត​ជា​សាស្ដា ត្រាស់​សូត្រ​នេះ​ចប់​ហើយ ទើប​ទ្រង់​ត្រាស់​គាថា​នេះ តទៅ​ទៀត​ថា


(១៥៣) ពួក​អរហន្ត​មាន​សេចក្ដី​សុខណាស់ ពួក​អរហន្ត​ទាំង​នោះ​មិន​មាន​តណ្ហា​ទេ អស្មិមានះ លោក​ផ្ដាច់​បង់​ហើយ បណ្ដាញ​គឺ​មោហៈ លោក​ទម្លាយ​ចោល​ហើយ។ លោក​មិន​ដល់​នូវ​ការ​ញាប់ញ័រ​ដោយ​តណ្ហា និង​ ទិដ្ឋិ​ទេ ចិត្ត​របស់​អរហន្ត​ទាំង​នោះ មិន​ល្អក់​ទេ អរហន្ត​ទាំង​នោះ​ជា​អ្នក​ប្រសើរ​មិន​មាន​អាសវៈ មិន​ជាប់​នៅ​ក្នុង​លោក។ លោក​មាន​ព្រះសទ្ធម្ម​ទាំង​ ៧ ជាអារម្មណ៍​ព្រោះកំណត់​ដឹង​នូវ​ខន្ធទាំង ៥។

(ទំព័រ ១៩៥) ពួក​សប្បុរស​តែង​សរសើរ​ចំពោះ ពួក​អរហន្ត​ជា​បុត្រ ជា​ឱរស​របស់​ព្រះពុទ្ធ។ ពួក​អរហន្ត​បរិបូណ៌ ដោយកែវ គឺ​ពោជ្ឈង្គ​ទាំង ៧​ប្រការ បាន​សិក្សា​ចំពោះ​សិក្ខា​ទាំង៣​មាន​ព្យាយាម​ច្រើន​ បាន​លះ​បង់​នូវ​ភ័យ​ និង​សេចក្ដី​ខ្លាច​ដ៏​ពន្លឹក​ហើយ​ប្រព្រឹត្ត​នៅ។ ពួក​អរហន្ត​ជា​មហានាគ​ប្រកប​ដោយ​អង្គ​ជា​អសេក្ខៈ​ទាំង ១០ មាន​ចិត្ត​នឹងធឹង (ដោយ​ឧបចារ និង អប្បនា ទាំង​ឡាយ) អរហន្ត​ទាំង​នោះ​ប្រសើរ​បំផុត​ក្នុង​លោក​អរហន្ត​ទាំង​នោះ​មិន​មាន​តណ្ហា​ទេ។ ញាណ​របស់ ផល​ណា​របស់​មគ្គព្រហ្ម​ចារ្យ លោក​បាន​ចាក់​ធ្លុះ​ក្នុង​ផល​នោះ​ហើយ

(ទំព័រ១៩៦) ពួក​អរហន្ត មិន​ញាប់ញ័រ​ចំពោះ​មានះផ្សេងៗ អរហន្ត​ទាំង​នោះ​មាន​ចិត្ត​ផុត​ស្រឡះ​ចាកភក​ថ្មី​ទៀត​បាន​សម្រេច​អរហន្ត​ បាន​ឈ្នះ​(នូវ​កិលេស​មាន​រាគៈ​ជាដើម) ក្នុង​លោក​ហើយ រមែង​មិន​ញាប់ញ័រ​ចំពោះមានះ​ផ្សេងៗ។

អរហន្ត​ទាំង​នោះ មិន​មាន​សេចក្ដី​ត្រេកអរ​ចំពោះ​ទេវលោក​មនុស្ស​លោក​ និង អបាយ​លោក​ឡើយ អរហន្ត​ទាំង​នោះ បាន​ចាក់​ធ្លុះ​នូវ​អរិយសច្ច​ទាំង​៤ ជា​បុគ្គល​ប្រសើរ​បំផុត​ក្នុង​លោក​ហើយ​បន្លឺ​នូវ​សីហនាថ។

ព្រះបរមសាស្ដា​ទ្រង់​តែងតែ​ទូន្មាន​ប្រៀន​ប្រដៅថា

ម្នាល​ភក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយចូរ​ព្យាយាម ខំ​ប្រតិបត្តិ​តាមធម៌ តាម​វិន័យ ដែល​តថាគតបាន​បញ្ញត្ត​ហើយ ចូរ​កុំ​ប្រមាទ គប្បី​ជា​អ្នក​ប្រកប​ដោយ​សេចក្ដី​ពិចារណា​រឿយៗ ឲ្យ​ឃើញ​ទោស​ព្រោះ សេចក្ដី​ប្រមាទ។ ម្នាល​ភក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​ចូរ​កុំ​ប្រមាទ ត្រូវ​មាន​ស្មារតី មាន​សីល​បរិសុទ្ធ​ល្អ មានតម្រិះ​តម្កល់​ស្មើ​ល្អ ចូរ​រក្សា​ចិត្ត​របស់​ខ្លួន​រឿយៗ​ចុះ។ ធម្មវិន័យនេះ ភិក្ខុ​នោះ​នឹង​លះ​បង់​ជាតិ​សង្សារ ហើយ​ធ្វើ​នូវ​ព្រះនិព្វាន​ជាទី​បំផុត​នៃ​ទុក្ខ​បាន​ជា​មិន​ខាន។

អត្តានំ ទមយន្តិ បណ្ឌិតា បណ្ឌិត​ទាំង​ឡាយ​តែង​ទូន្មាន​ខ្លួន
បមាទោ រក្ខតោ មលំ សេចក្ដី​ប្រមាទ​ជា​មន្ទិល​របស់​អ្នក​រក្សា។

ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្ដា​ភាគទី១ បណ្ដាំលោកគ្រូ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤២៤ ដង)
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១២,៤០៣ ដង)
បាន​ទុក្ខ ឬសុខ ក៏​ព្រោះ​ចិត្ត
ផ្សាយ : ២៤ ធ្នូ ឆ្នាំ២០២១ (អាន: ៣,៩៦៥ ដង)
ត្រូវថែរក្សាព្រះធម៌វិន័យ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៦,៤១៤ ដង)
ក្អួត​ចេញ​មក​ទើប​បាន​ធូរ​
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៣៥៤ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.83
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿