30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១,៩២៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨៩,៨៦៣
សរុប ៣៨៥,៤៧៦,៥៥៦
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៧,៥៧៣ ដង)

ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន



 
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន

ជាតិ​ជា​ម្ដាយ​គ្រប់​រូប មិន​ដែល​មាន​ម្ដាយ​ណា​ដែល​មិន​គិត​ដល់​កូន មិន​នឹក​កូន​នោះ​ទេ ម៉ែ​តែង​នឹក​កូន​គិត​កូន​រហូត​ហើយ​គ្រប់​ពេល​ដែល​ម៉ែ​នឹក​កូន ទឹក​ភ្នែក​របស់​ម៉ែ​តែង​ស្រក់​ហូរ​មក​ជានិច្ច ព្រោះ​ម៉ែ​ស្រឡាញ់​កូន ម៉ែ​ត្រូវ​ការ​កូន។ ក្នុង​ពេល​ដែល​កូន​ឃ្លាត​ឆ្ងាយ​ពី​ម៉ែ ឬ​ពេល​ដែល​កូន​មិន​នៅ​ជិត​ម៉ែ ក្នុង​ទ្រូង​ម៉ែ​តឹង​ណែន​ចង្អៀត អួល​អាក់​ព្រោះ​ម៉ែ​នឹក​កូន​ខ្លាំង​ណាស់។

ក្នុង​ចិត្ត​របស់​ម៉ែ​តែង​នឹក​កូន​ជានិច្ច តែ​ក្នុង​ចិត្ត​របស់​កូន​ខ្លហ​មិន​ដែល​នឹក​ដល់​ម៉ែ​ឡើយ ទាល់​តែ​កូន​ជួប​ឧបសគ្គ​ផ្សេងៗ ឬ​ទាល់​តែ​មាន​ការងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើប​កូន​នឹក​ដល់​ម៉ែ កូន​ត្រូវ​ការ​ម៉ែ កាល​កូន​មាន​ភាព។

សប្បាយរីករាយ​ កូន​តែង​ភ្លេចម៉ែ កូន​មិន​ដែល​នឹក​ដល់​ម៉ែ​ទេ។ ចុះ​ហេតុ​អ្វី​ក៏​ចាំ​បាច់ ទាល់​តែ​មាន​ការងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើបនឹក​ដល់​ម៉ែ ម្ដេច​ក៏​មិន​នាំ​គ្នា​នឹក​ម៉ែ​គ្រប់​ពេល​វេលា​ទៅ។


តើ​កូន​មាន​ដឹង​ទេ​ថា គ្រប់​ពេល​វេលា ដែល​ម៉ែ​សប្បាយ ម៉ែ​តែង​នឹក​ដល់​កូន ម៉ែ​ចង់​ឲ្យ​កូនរបស់​ម៉ែ​មក​ចូល​រួម​សប្បាយ​ជា​មួយ​នឹង​ម៉ែ ហើយ​គ្រប់​ពេល​វេលា​ដែល​ម៉ែ​ជួប​នូវ​សេចក្ដី​ទុក្ខ​លំបាក ជា​ពិសេស​ពេល​ដែល​ម៉ែ​ឈឺ គឺ​ម៉ែ​ត្រូវ​ការ​កូន​ខ្លាំង​ណាស់ ម៉ែ​ប្រាថ្នា​ចង់​ឲ្យ​កូន​មក​មើល​ម៉ែ​ចង់​ឲ្យ​កូន​មក​ដើម្បី​ឲ្យ​ម៉ែ​ឃើញ​មុខ ព្រោះ​ម៉ែ​នឹក​កូន​ម៉ែ​ចង់​ឲ្យ​កូន​មក​នូវ​នែប​និត្យ​ជិតម៉ែ បើ​កូន​គ្មាន​អ្វី​យក​មក​ជូន​ម៉ែ​ក៏​ហី​ទៅ​ចុះ ឲ្យ​តែ​កូន​គ្រប់​គ្នា​មក​ឲ្យ​ម៉ែ​ឃើញ​មុខ ប៉ុណ្ណឹងម៉ែ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​គ្មាន​ឡើយ។

មនុស្ស​ម្នាក់ៗ តែង​ស្រឡាញ់ និង​ហួងហែង​ជីវិត​ខ្លួន​ឯង​ណាស់ ព្រោះ​គ្មាន​អ្វី​ដែល​សំខាន់​ជា​ជាង​ជីវិត​របស់​ខ្លួន​ឯង​ឡើយ។ អ្នក​ខ្លះ​ហ៊ាន​លះបង់​អ្វីៗ​សព្វ​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​ជីវិត​របស់​ខ្លួន​ឯង​រស់​ តែ​ចំពោះ​ម៉ែ​បែរ​ជា​ហ៊ាន​លះ​បង់ជីវិត​ខ្លួន​ឯង ដើម្បី​កូន​ទៅ​វិញ ព្រោះ​ម៉ែ​យល់​ថា ជីវិត​របស់​កូន​ជា​ជីវិត​ដ៏​សំខាន់​សម្រាប់​ម៉ែ សំខាន់​ជាង​ជីវិត​របស់​ម៉ែ​ទៅ​ទៀត។ តើ​មាន​អ្នក​ណា​ទៅ​ដែល​ហ៊ាន​លះ​បង់​ជីវិតដើម្បី​កូន​ដូច​ជា​ម៉ែ? មាន​អ្នក​ណា​ទៅ​ដែល​ល្អ​ដូច​ជា​ម៉ែ រក​មិន​បាន​សោះ​ឡើយ មាន​តែ​ម៉ែ​ទេ ដែល​នឹក​កូន គិត​កូន​គ្រប់​ពេល​វេលា ហើយ​ម៉ែ​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​កូន​ក៏​វា​ច្រើន​ណាស់​ដែរ។

សូម​កូន​ទាំង​ឡាយ យល់​ដល់​តម្លៃ​ទឹក​ភ្នែក​របស់​ម៉ែ​ដែល​ស្រក់​មក​ផង ព្រោះ​ទឹក​ភ្នែក​ស្រក់​មក គឺ​ដោយ​សារ​កូន​ប្រុស​ស្រី​គ្រប់​គ្នា។ ជីវិត​ម៉ែ​ដែល​ព្រម​តស៊ូ​ពុះពារ​រាល់​សេចក្ដី​លំបាក​ផ្សេងៗ រស់​នៅ​ក្នុង​លោក គឺ​ព្រោះ​តែ​ម៉ែ​មាន​កូន កូន​គឺ​ជា​អ្នកដែល​ធ្វើ​ឲ្យ​ម៉ែ​មាន​កម្លាំង​ចិត្ត តស៊ូ​រាល់​ឧបសគ្គ​ទាំង​ឡាយ ដូច្នេះ​បាន​ន័យ​ថា កូន​គឺ​ជា​មនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​ម៉ែ សូម​កូន​អាសូរ​ទឹក​នេត្រា​ម៉ែ​ផងណា៎ កូន ណា៎។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៤៨៨ ដង)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៦៣,៤១៩ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿