30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦២,៨២១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤០,៧៥៥
សរុប ៣៨៥,៦២៧,៤៤៨
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១៨,៩៤៧ ដង)

ឃរាវាសធម៌



ស្តាប់សំឡេង
 
ឃរាវាសធម៌

ឃរាវាសធម៌ គឺ​ជា​ធម៌​មួយ​សម្រាប់​ការ​រស់​នៅ​គ្រប់​គ្រង​ក្នុង​ផ្ទះ​ដែល​ត្រូវ​ប្រតិបត្តិ​ទាំង​អស់​គ្នា​មិន​ថា​ក្មេង មិន​ថា​ចាស់នោះ​ឡើយ គឺ​ត្រូវ​រក្សា​ទើប​ល្អ​ក្នុង​គ្រួសារ​ណា​កូន។

សូម​កូន​យក​ចិត្ត​ទុក​ដាក់​អាន​ខាង​ក្រោម​នេះ

១- សច្ចៈ សេចក្ដី​ទៀត​ត្រង់​ដល់​គ្នា នឹង​គ្នា
២- ទមៈ ទូន្មានចិត្ត​ឲ្យ​ទន់​ភ្លន់
៣- ខន្តី អត់ធន់​គ្រប់​យ៉ាង ក្នុង​ភារកិច្ច​គ្រប់មុខ
៤- ចាគៈ លះបង់​ទ្រព្យ​សម្បត្តិ​ដល់​អ្នក​ដទៃដែល​គួរ​ឲ្យ។

កូនៗ​ ទាំង​ឡាយ​​ដែល​ជា​អ្នក​គ្រប់​គ្រង​ផ្ទះ​សម្បែង តែង​តែ​មាន​ភរិយា​ស្វាមី ហើយ​ត្រូវ​មាន​ការ​រស់​នៅ​បែក​ពី​ម៉ែ​ហើយ និង​មាន​សមាជិក​គ្រួសារ​រៀង​ៗ​ខ្លួន។ សមាជិក​ទាំង​នោះ​តែង​មាន​អត្តចរិត​ផ្សេងៗ​គ្នា ហើយ​ណា​កូន​ទោះ​បី​អ្នក​ទាំង​នោះ​មាន​ឈាមជ័រ​តែ​មួយ​ក៏​ដោយ។ តែ​ខ្លះ​មាន​និស្ស័យ​ខុស​គ្នា​ណា​កូន មាន​អ្នក​ខ្លះ​ចូល​ចិត្ត​តែ​សប្បាយ​ហើយ​និយាយ​ច្រើន ខ្លះ​ចូល​ចិត្ត​កំប្លែង​លេង​ក្រមាច់​ក្រមើម ខ្លះ​ចំណូល​ខាង​ភូតភរ​កុហក​គេ កុហក​ឯង ប្រើ​ល្បិច​គ្រប់​យ៉ាង ខ្លះ​ទាំង​ជា​មនុស្ស​ស្មោះ​ត្រង់ ទៀង​ត្រង់​ហើយ​ប្រាថ្នា​តិច​ចូល​ចិត្ត​ការ​ស្ងប់​ស្ងាត់ មិន​ចង់​បាន​មាន​អ្វី​ឲ្យ​ហួស​ហេតុ​ផ្ទុយ​ពី​ចរិយាសម្បត្តិ​របស់​មាតា​បិតា​ឡើយ​ណា​កូន។ ដោយ​ហេតុ​មនុស្ស​ដែល​កើត​ក្នុង​គ្រួសារ​តែ​មួយ ហើយ​មាន​អធ្យាស្រ័យ និង​លក្ខណៈ​ផ្សេងៗ​ពី​គ្នា តាម​ការ​ប្រព្រឹត្ត ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ម្នាក់ៗដូច្នោះ​ហើយ​បាន​ជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​អំពី​សច្ចធម៌​នេះ ថា​ជា​ធម៌​សម្រាប់​ទំនាក់​ទំនង​គ្នា ល្អ​វិសេស​អាច​បង្កើត​សាមគ្គី​ក្នុង​គ្រួសារ​នីមួយៗ​បាន។

បើ​គ្រួសារ​យើង បាន​តាំង​នៅ​ស្លុប​មាំ​ក្នុង​សច្ចធម៌ គឺ​សេចក្ដី​ទៀង​ត្រង់​រវាង​គ្នា​នឹង​គ្នា​ហើយ​ក៏​តោង​មាន​ទមធម៌ គឺ​ការ​ទូន្មាន​ចិត្ត​ឲ្យ​បាន​ល្អ ដែល​គេ​ហៅ​ថា​លត់​ដំ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ស្ងាត់ ទន់ភ្លន់​កុំ​ឲ្យ​មាន​ការ​ក្រេវក្រោធ រំលោភ​លើ​គ្នា​ថែម​ទៀត។ គឺ​ជាំ​សភាវៈ​តែង​តែ​ត្រិះរិះ​នូវ​អារម្មណ៍​ផ្សេងៗ មិន​ឈប់​ឈរ តែង​តែ​រំភើប​ញាប់ញ័រ​ពិបាក​នឹង​ការពារ ឬ​ទប់​ទល់ឲ្យ​នៅ​នឹង​មួយ​កន្លែងបាន។ អ្នក​ប្រាជ្ញបាន​ពោល​ថា បុគ្គល​ណា បាន​ទូន្មាន​ចិត្ត​ឲ្យ​ល្អ​ប្រពៃ​ហើយ បុគ្គល​នោះ​ឈ្មោះ​ថា​បាន​សេចក្ដី​សុខ ដែល​ជា​ចំណង់​ធំ​បំផុត​របស់​មនុស្ស​លោក។ ពិត​មែន​តែ​ចិត្ត​ជា​អរូបី​យើង​មិន​អាច​មើល​ឃើញ​ដោយ​ចក្ខុ​ទេ តែ​វា​អាច​បង្គាប់​បញ្ជា​លើ​រូប​រាង​កាយ​ទាំង​មូល​បាន។ យ៉ាង​នេះ​ហើយ​បាន​ជា​ព្រះ​សាស្ដា​ប្រដៅ​សត្វ​លោក ឲ្យ​អប់រំចិត្ត ឲ្យ​មាន​សភាព​ទន់ភ្លន់​ល្អ​ឲ្យ​វៀរ​ចាក​អកុសល​ទាំង​ពួង​មានការ​ប្រព្រឹត្ត​អាក្រក់ ដោយ​កាយ​ឬវាចា​ជា​ដើម ទៅ​លើ​មនុស្ស​សត្វ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង។ ចិត្ត​នេះ​ទោះ​បី​រឹងប៉ឹង​រឹងរូស​ដូចម្ដេច​ក្ដី​ក៏​គេ​អាច​ទូន្មាន ឬ​អប់រំ​ឲ្យ​បាន​ល្អ​ដែរ មិន​ខុស​ពី​ជាង​ធ្នូ​ពត់​តម្រង់​កូន​សរ​ឲ្យ​ត្រង់​ដែល​អាច​បាញ់​ចំ​គោល​ដៅ ក្នុង​ទិស​ទាំង​បួន​ដូច​សេចក្ដី​ប្រាថ្នា​បាន។ បើ​លំអិត​ចិត្ត​បាន​ហើយ ទើប​បំពេញ​កិច្ច​ការ​ឲ្យ​សម្រេច​បាន ក៏​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ ដោយ​សេចក្ដី​ព្យាយាម និង​សេចក្ដី​អត់​ធន់ ដែល​លោក​ហៅ​ថា​ខន្តី​គឺ​ការ​អំណត់​តស៊ូ ធ្វើ​មិន​ខ្លាច​នឿយ​លំបាក​គ្រប់​យ៉ាង​ក្នុង ការ​បំពេញ​កិច្ចការ​នោះៗ។ ការងារ​ទាំង​ឡាយ​មិន​អាច​សម្រេច​ដោយ​ឯងៗ ដោយ​គ្រាន់តែ​គិត ឬ​នឹក​ចង់​នោះ​ទេ​លុះ​ត្រា​តែ​ធ្វើ​ហើយអំណត់​ទៀត​ទើប​សម្រេច។ ខន្តី​លោក​ចាត់​ជា​តបធម៌​ដ៏​ខ្ពង់ខ្ពស់​ក្រៃលែង សម្រាប់​កម្ចាត់​អកុសល​ធម៌​ទាំង​ឡាយ មាន​ហិង្សា​ជា​ដើម និង​ជា​អលង្ការ​ដ៏​ប្រសើរ​របស់​បុរស​ស្ត្រីផង។ កាល​បើ​មាន​អំណត់​អត់​ឱន​ចំពោះ​គ្នា​នឹង​គ្នា​ហើយ ក៏​ត្រូវ​មាន​ការ​ចែក​ចាយ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនត​ទៅ​ទៀត​ដែល​លោក​ហៅថាចាគៈ​នេះ​ឯង។ ចាគៈគឺ​ជា​ការ​លះ​បង់​ភាព​កំណាញ់​ហើយ​យក​ទ្រព្យ​សម្បត្តិ​ឲ្យ​ទៅ​ជា​ទាន ដល់​អ្នក​ដែល​គួរ​នឹង​ឲ្យ ពី​ព្រោះ​គ្រហស្ថ​ត្រូវ​បែងចែក​សម្បត្តិ​របស់​ខ្លួន​ជា ៥ ផ្នែក​គឺៈ

១- ចិញ្ចឹមខ្លួន និង​មាតាបិតា​បុត្រ​ភរិយា​ទាសៈ​កម្មករ​ឲ្យ​បាន​សេចក្ដី​សុខ​ទើប​ប្រសើរ
២- ទំនុក​បម្រុង​កល្យាណ​មិត្ត​ឲ្យ​បាន​ល្អ
៣- កម្ចាត់​អន្តរាយ​ដែល​កើត​មក​អំពី​ភ័យ​ផ្សេងៗ
៤- ឲ្យ​ទានដល់​សមណព្រាហ្មណ៍​ដែល​ប្រព្រឹត្ត​ល្អ

អ្នក​ស្វែង​រក​ទ្រព្យ​សម្បត្តិបាន​មក​ដោយ​ផ្លូវ​ល្អ ផ្លូវ​សុចរិត​ហើយ គួរ​តែ​ចេះកាន់​យក​នូវ​ប្រយោជន៍​នេះ​ទ្រព្យ​នោះ​ឲ្យបាន មិន​ត្រូវ​ទុក​ទ្រព្យ​ឲ្យ​នៅ​ទំនេរ​ទេ។ បុគ្គល​ណា​ចាយ​វាយ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​ចិញ្ចឹម​ខ្លួន និង​មាតាបិតា​ជា​ដើម បុគ្គល​នោះ​ឈ្មោះ​ថា កាន់​យក​នូវ​ប្រយោជន៍​នៃ​ទ្រព្យ​នោះ​ទុក​បាន។ ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្លូវ​ឥត​ប្រយោជន៍ ដូច​ជា​លេង​ល្បែង​ភ្នាល់ និង​ផ្គាប់ផ្គុន​ស្រី​ជា​ដើម ឈ្មោះ​ថា​មិន​បាន​កាន់​យក​នូវ​ប្រយោជន៍​នៃ​ទ្រព្យ​សម្បត្តិ​នោះ​ឡើយ។

ចិញ្ចឹម​មិត្ត​សម្លាញ់​ឲ្យ​បាន​សុខ គឺ​ថា​យើង​រើស​យក​តែ​កល្យាណ​មិត្ត​ ឯ​បាប​មិត្ត យើង​មិន​ត្រូវ​ចែកចាយ​ឲ្យ​ទេ ត្បិត​អី​អសេវនធម៌​ជា​រឿង​ធំ បំផុត​នៃ​ជីវិត​មនុស្ស​យើង​សូម្បី​តែ​ព្រះពុទ្ធជា​ម្ចាស់​សម្ដែង​ក្នុង​មង្គល​សូត្រ ៣៨ ប្រការ​ក៏ ចាប់​យក​ការ​សេពគប់​ជា​មុន​ដែរ ដូច​បទ​ថា អសេវនា ច ពា លានំ បណ្ឌិតានញ្ច ច សេវនា ជាដើម​មាន​សេចក្ដី​ថា ជា​មង្គល​គឺ​សេចក្ដី​ចម្រើន។​ហេតុ​នេះ បាន​ជាព្រះអង្គ​ឲ្យ​សង្គ្រោះ​តែ​មិន​ល្អៗ ដែល​អាច​ពឹង​ពាក់ ឬ​ជួយ​ធុរៈ​យើង​គ្រប់គ្រា​ក្នុង​គ្រាក្រ។

ចំណាយ​ទ្រព្យ​សម្បត្តិ កម្ចាត់​អន្តរាយ​ដែល​កើត​ពី​ហេតុ​ផ្សេងៗ នោះ​គឺ​បំបាត់​អន្តរាយ​ដែល​កើត​អំពី​ភ័យ​គ្រប់​យ៉ាង​មាន​ភ្លើង​ឆេះ ភ័យ​អំពី​ការ​ចោរ​លួច ឧទកភ័យ ភ័យ​អំពី​ទឹកលិច​ជា​ដើម ដោយ​កម្លាំង​ទ្រព្យ​ដែល​អាច​ចាត់​វិធាន​ការ ការពារ​ឲ្យ​បាន​ល្អ មិន​ឲ្យ​កើត​ឡើង​បាន។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៦២ ដង)
មិត្ត​មាន​ការ​ជួយ​ឈឺ​ឆ្អាល
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ២៣,២០៩ ដង)
ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០១០ ដង)
អ្វីដែល​​កើត​គឺត្រូវ​តែ​​មាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿