30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៣,៥៦៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៣៤,១៨៧
សរុប ៣៨៩,៨១៦,៦៧១
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤៤,០៣៥ ដង)

បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ



ស្តាប់សំឡេង
 
បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ

កាល​កូន​ស្រី​នៅ​តូច​ម៉ែ​ជា​រៀប​ចំ​តែង​ខ្លួន​ឲ្យកូនស្លៀក​ពាក់​យ៉ាង​ណា ស្ពាយ​កាបូប​ទៅសាលា​យ៉ាង​មិច​ទើប​សម ម៉ែ​រៀប​ចំ​ឲ្យ​កូន​ទាំង​អស់។ ម៉ែ​តែង​តែ​តាម​គយគន់​ដំណើរ​កូន​ដោយ​ការ​ពេញ​ចិត្ត។

លុះ​ដល់​ពេល​កូន​ធំ​ឡើង អ្វីៗដែល​ធម្មជាតិ​សម្រាប់​ខ្លួន​កូន ម៉ែ​ក៏​បាន​ប្រាប់​ពន្យល់​ឲ្យ​កូន​បាន​ដឹង​ទាំង​អស់។​ ឥឡូវ​ម៉ែ​សូមពន្យល់​កូន​ស្រី​អំពី​បញ្ហា​មួយ​ដែល​កូន​ចេះ​តែ​ខ្លាច <<ពាក្យ​គេ​ថា​>> សូម​កូន​ចាំ​ស្ដាប់ ហើយ​ពិចារណា​ឲ្យ​ល្អ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​នេះ​ឲ្យ​បានជ្រះស្រឡះ។

កូន​ខ្លាច <<គេថា>> ពាក្យ​ថា <<គេ>> សំដៅ​ដល់​មនុស្ស​ទាំង​ឡាយ​ដទៃ​លើ​ផែន​ដី​ក្រៅ​ពី​កូន។ សូម្បី​កូន​ប្រាកដ​នៅ​ក្នុង​ចិត្ត​ហើយ​​ថា នេះ​ជា​អំពើ​ល្អ​ត្រឹម​ត្រូវ នៅ​តែកូន​មិន​ក្លាហាន​ដើម្បី​នឹង​ប្រព្រឹត្ត​ធ្វើ ព្រោះ​ខ្លាច <<គេ​ថា>> រឿង​ <<​គេ​ថា>> នេះ វា​ក្លាយ​ទៅ​ជា​របស់​ដែល​គួរ​ខ្លាច​ជា​ទី​បំផុតក្នុង​លោក​នេះ​ទៅ​ហើយ។

សម្រាប់​កូន​ស្រី បើ​មាន​សេចក្ដី​ប្រកាន់​យ៉ាង​នេះ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ព្រោះ<<គេ>> មាន​ច្រើន​ណាស់។ ម្នាក់​ៗ​មាន​ការ​គិត​ឃើញ​រៀង​ៗ​ខ្លួន ត្រូវ​គ្នា​ខ្លះ​មិន​ត្រូវ​គ្នា​ខ្លះ​កាល​កូន​ស្រី​ធ្វើ​នូវ​អ្វី​មួយ អ្នក​ខ្លះ​គេ​ថា​ល្អ អ្នក​ខ្លះ​ទៀត​គេ​ថា​មិន​ល្អ ឬ​អាច​គេ​ថា​អាក្រក់​តែ​ម្ដង ដូច្នេះ កូន​ស្រី​ត្រូវ​តែ​សម្រេច​ថា​អាត្មា​អញ​គប្បី​ធ្វើ​នូវ​អ្វី​ដែល​សម​គួរ​ដល់​ខ្លួន​ឯង​ផង ដែល​មិន​ខុស​ច្បាប់​ផង មិន​ខុស​សីលធម៌​ផង មិន​បៀប​បៀន​អ្នក​ណា​ក្ដៅ​ក្រហាយ​ផង ហើយ​អាត្មា​អញសប្បាយ​ចិត្ត​នឹង​ធ្វើ​ផង ដូច្នេះ​អាត្មា​អញ​ត្រូវ​តែ​ធ្វើ​ដោយ​មិន​មាន​កង្វល់​នឹង​ពាក្យ​គេ​ថា​អ្វី​ឡើយ។ ប៉ុន្តែ​ម៉ែ​សូម​រំលឹក​កូន​ស្រី ចូរ​កូន​កុំភ្លេច​ផ្ទៀង​ផ្ទាត់​នូវ​កិច្ចការងារ​នោះ ឲ្យ​ជា​ការងារ​ល្អ​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ផង។

ការ​រិះគន់​និន្ទា​គ្នាន់ក្នាញ់ ជា​របស់​ធម្មតា​ក្នុង​លោកអ្នក​ខ្លះ​ប្រើ​ពេល​វេលា​ទំនេរ​ទៅ​ក្នុង​ការ​អាន​សៀវភៅ អ្នក​ខ្លះ​រីករាយ​ក្នុង​ការ​លេង​កីឡា... អ្នក​ខ្លះ​ជ្រើស​រើស​យក​ការ​និន្ទា​រិះគន់​គ្នាន់​ក្នាញ់ ចំពោះ​អ្នក​ដទៃ មក​ជា​ការងារ​ធំដុំ​ក្នុង​ជីវិត។ អ្នក​ដែល​សម្លឹង​ទោស​គេ​ដោយ​អកុសលចិត្ត និយម​និយាយ​រឿង​អាក្រក់​របស់​គេ គឺ​ជា​អ្នក​មិន​មាន​សេចក្ដី​ចម្រើន​ក្នុង​ជីវិត​ឡើយ ព្រោះ​គិត​តែ​នាំ​យក​រឿង​អាក្រក់​មក​ដាក់​ក្នុង​ខ្លួន​ឯង​រាល់​ថ្ងៃ បី​ដូច​ជា​ធុង​សំរាម​ប្រឡាក់​ប្រឡូស​ទៅ​ដោយ​របស់​ស្មោកគ្រោក ជា​ការ​សាង​នូវ​គ្រឿង​ដែលល​រារាំង​សេចក្ដី​ចម្រើន​ឲ្យ​ដល់​ខ្លួន​ឯង ជា​អ្នក​បញ្ឆោត​ខ្លួន​ឯង ឲ្យ​រីករាយ​ដោយ​សេចក្ដី​វង្វេង​ក្នុង​ផ្សែង​នៃ​សេចក្ដី​អាក្រក់។

មនុស្ស​យើង​ចង់​គេច​អំពីអ្វី​ផ្សេងៗ ក៏​អាច​នឹង​គេច​បាន ប៉ុន្តែ​យើង​មិន​អាច​គេច​អំពី​កម្មពៀរ និង​គេច​អំពី​ខ្លួន​ឯង​បាន​ឡើយ លុះ​ត្រា​តែ​ចូល​និព្វាន​ទើប​អាច​គេច​ផុត​បាន​ដូច្នេះ មនុស្ស​ដែល​ល្អ​គេ​រមែង​ទទួល​យក​សភាព​ពិត​របស់​ខ្លួន មិន​មែន​ចេះ​តែ​បញ្ឆោត​ខ្លួន​ឯង​ដោយ​សេចក្ដី​វង្វេងរឿយ​ៗ​ទៅ​នោះ​ឡើយ។ ការ​ព្រម​ទទួល​យក​នូវ​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​ភាព​លំបាក​ក្នុង​ចិត្ត​បាន​ធូរស្រាល​ពិត​ប្រាកដ។

កូន​ស្រី​ម៉ែ​ត្រូវ​រៀន​ទទួល​យក​ការ​ពិត​របស់​ជីវិត​ កុំ​ចេះ​តែ​ញាប់ញ័រ​ទៅ​តាម​ពាក្យ​គេ​ថា។ ត្រូវ​រៀនឲ្យ​យល់​ពី​ហេតុ​ផល​របស់​ធម្មជាតិ ចាប់​យក​ការ​ពិត​នៃ​ជីវិត​មក​សិក្សា​រហូត​បាន​យល់​ច្បាស់​ហើយ​រស់​នៅ​ដោយ​សេចក្ដី​ស្ងប់​ចិត្ត។

ចូរ​កូន​ចាំ​ទុក​ថា <<​មិន​មាន​ការ​រស់​នៅ​ជា​មួយ​អ្វី​ឲ្យ​បាន​សុខ ស្មើ​នឹង​ការ​រស់​នៅ​ជា​មួយ​សេចក្ដី​ស្ងប់​ឡើយ>>។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ម៉ែ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៨៥៥ ដង)
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦៤,៣៤៥ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣០,០៧២ ដង)
ម៉ែ​ប្រឹង​ចិញ្ចឹម​កូន​ទាំង​ទឹក​ភ្នែក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៧០ ដង)
បណ្ឌិត​អ្នក​មិន​ប្រមាទ​រមែង​សម្រេច​ប្រយោជន៍​ពីរ​យ៉ាង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៥៩ ដង)
ពួក​បុថុជ្ជន មិន​ដឹង​ថា ជ​រា​មរណៈ​ជា​ទុក្ខ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.6
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿