30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៦,៩៨១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៤៦,៧០១
សរុប ៣៨៣,៧៣៣,៣៩៤
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៤៤,១៤០ ដង)

ព្រះពុទ្ធអង្គ



ស្តាប់សំឡេង
 
ព្រះពុទ្ធអង្គ

 ព្រះពុទ្ធ​អង្គ​ទ្រង់​មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​សំស្ក្រឹត​ហៅ​ថា​សិទ្ធាថិ) និង​ព្រះនាម​ដោយគោត្ត (​ត្រកូល) ថា គោតម (​សំស្ក្រឹត​ថា​គៅតម) ។ ព្រះអង្គ​ទ្រង់​គង់​ប្រថាប់ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ភាគ​ខាង​ជើង​ក្នុង​សតវត្សរ៍​ទី ៦ មុន​គ្រិស្ដសករាជ។ ព្រះ​រាជ​បិតា​របស់​ទ្រង់​មាន​ព្រះនាមថា សុទ្ធោទនៈ ជា​ក្សត្រ​នៃ​នគរសាក្ស (​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់)។ ព្រះរាជ​មាតា​របស់​ព្រះអង្គ​ទ្រង់​ព្រះនាម​ថា សិរិមហាមាយា។

យោង​ទៅ​តាម​ប្រពៃណី​នា​យុគសម័យ​នោះ ព្រះអង្គ​ទ្រង់​បាន​រៀប​អភិសេក​ទាំង​ដែល​ទ្រង់​នៅ​មាន​វ័យ​ក្មេង​នៅ​ឡើយ ពោល​គឺ​នៅ​ព្រះជន្ម​១៦​ព្រះវស្សា​ជា​មួយ​នឹង​ព្រះនាង​យសោធរាពិម្ពា ដែល​មាន​សម្រស់​ស្រស់​ស្អាត​និង​ពោរពេញ​ទៅ​ដោយ​ស្វាមីភក្តិ​រក​ស្រី​ប្រដូច​គ្មាន។ ព្រះសិទ្ធត្ថ​ទ្រង់​គង់​ប្រថាប់​នៅ​ក្នុង​ព្រះរាជវាំង​របស់​ព្រះអង្គ ព្រម​ជា​មួយ​ស្រី​ស្នំ​និង​រាជ​បរិវារ ដែល​នៅ​រង់​ចាំ​គាល់​បំរើ​និង​បំពេញ​ទៅ​តាម​គ្រប់​តម្រូវ​ការ​របស់​ព្រះអង្គ។ ប៉ុន្តែ​ដោយនឹក​ស្មាន​មិន​ដល់ ព្រះអង្គ​ទ្រង់​បាន​ជួប​ប្រទះ​នូវ​សច្ចធម៌​នៃ​ជីវិត និង​សេចក្ដី​ទុក្ខ​របស់​មនុស្ស​ជាតិ (​សត្វ​លោក) ទើប​លោក​សម្រេច​ព្រះទ័យ​ដែល​នឹង​រក​ដំណោះ​ស្រាយ ពោល​គឺ​ផ្លូវ​ដែល​អាចរួច​ផុត​ចាក​ផុត​អំពី​សេចក្ដី​ទុក្ខ ដែល​មាន​នៅ​ក្នុង​លោក យើង​នេះ។ ក្នុង​ព្រះជន្មាយុ​២៩ព្រះវស្សា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ប្រសូត​នៃ​ព្រះរាជ​បុត្រា​មួយ​ព្រះអង្គ​គត់​របស់​ព្រះអង្គ គឺ​ព្រះរាជ​កុមារ​រាហុល​ព្រះអង្គ​ទ្រង់​បាន​ចាក​ចោល​អាណាចក្រ​របស់​ព្រះអង្គ ហើយ​ទៅ​ទ្រង់​ផ្នួស​ជា​បព្វ​ជិត (​ឥសី) ដើម្បី​ស្វែង​រក​ផ្លូវ​រំលត់​ទុក្ខ។

អស់​រយៈ​ពេល​៦​ឆ្នាំ ដែល​ព្រះឥសី​គោតម​បាន​ធ្វើ​ដំណើរ​ត្រាច់ចរ​ទៅ​តាម​តំបន់​ផ្សេងៗ​នៃ​ជ្រលង​ទន្លេ​គង្គា ទ្រង់​បាន​ជួប​ប្រទះ​ជា​មួយ​គណាចារ្យ​ផ្នែក​សាសនា ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ច្រើន។ ព្រះអង្គ​ទ្រង់​បាន​សិក្សា​និង​បដិបត្តិ​បែប​ផែន ព្រម​ទាំង​វិធីសាស្ត្រ​ផ្សេងៗ​របស់​គ្រូ​ទាំង​នោះ ដោយ​ទ្រង់​ថែ​ម​ទាំង​បាន​ដាក់​ព្រះកាយ​ទទួល​យក​នូវ​វត្តបដិបត្តិ​បែប​ទុក្ករកិរិយា ដ៏​សែន​តឹង​តែង​ក្រៃ​លែង។ ប៉ុន្តែ​វត្ត​បដិបត្តិ​ព្រម​ទាំង​បែប​ផែន​ក៏​ដូច​ជា​វិធី​សាស្ត្រ​របស់​សាសនា​ទាំង​នោះ មិន​បាន​ធ្វើឲ្យ​ព្រះអង្គ​ទ្រង់​ពេញ​ព្រះទ័យ​ឡើយ (​ដោយ​ទ្រង់​យល់​ឃើញ​ថា​មិន​មែន​ជា​ផ្លូវ​ដែល​អាច​នាំ​បុគ្គល ឲ្យ​រួច​ចាក​ផុត​ពី​សេចក្ដី​ទុក្ខ​បាន)។ ដូច​នោះ​ទើប​ទ្រង់​លះ​បង់​ចោល​នូវ​សាសនា​ទាំង​ឡាយ​ដែល​មាន​មក​អំពី​មុន រួម​ទាំង​វិធីសាស្ត្រ​នៃ​សាលនា​ទាំង​នោះ ហើយ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​របស់​ព្រះអង្គ​ផ្ទាល់។ បន្ទាប់​ពី​នោះ​មក​រហូត​ដល់​យប់​មួយ ព្រះអង្គ​ទ្រង់​បាន​ប្រថាប់​គង់នៅ​ក្រោម​ដើម​ឈើ​មួយ (​ចាប់​ពី​ពេល​នោះ​មក​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ដើម​ពោធិ៍ ឬ​មាន​ន័យ​ថា​ដើម​ឈើ​នៃ​ការ​ត្រាស់​ដឹង)។ ស្ថិត​ក្នុង​រាត្រី​នោះ​ឯង​ព្រះអង្គ​ទ្រង់​សម្រេច​បាន​នូវ​ព្រះអនុត្តរសម្មាសម្ពោធិញ្ញាណ ត្រាស់​ដឹង​នូវ​លោកុត្តរធម៌​ក្នុង​ព្រះជន្មាយុ ៣៥ ព្រះវស្សា ដែល​បន្ទាប់​ពី​នោះ​មក​ព្រះអង្គ​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ព្រះនាម​ថា ព្រះពុទ្ធ​ជា​ម្ចាស់ ឬ ព្រះអ្នក​ត្រាស់​ដឹង (នូវ​សេចក្ដី​ពិត)។

បន្ទាប់​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ហើយ ព្រះពុទ្ធ​ជា​ម្ចាស់​ក៏​បាន​ទ្រង់​ប្រទាន​នូវ​បឋម​ទេសនា​ដល់​បញ្ចវគ្គីយ៍ ដែល​ជា​មិត្ត​រួម​បដិបត្តិ​ធម៌​ជា​មួយ​ព្រះអង្គ​តាំង​តែ​ពី​គ្រា​ដំបូង នា​ឧទ្យាន​ក្ដាន់​ស្ថិត​ក្នុង​ព្រៃ ឥសិបតនៈ (​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​តំបន់សារនាថ​របស់​ឥណ្ឌា) ជិត​នគរ​ពារាណសី។ រាប់​តាំង​អំពី​នោះ​មក​អស់​រយះ​ពេល​៤៥​ព្រះវស្សា ព្រះអង្គ​ទ្រង់​បាន​ទេសនា​ទូន្មាន​មនុស្ស​ប្រុស​ស្រី​គ្រប់​ជាន់​ថ្នាក់​រួម​មាន ក្សត្រ ព្រាហ្មណ៍ មន្ត្រីរាជការ គហបតី ពាណិជ្ជករ កសិករ អ្នក​សុំទាន បព្វជិត ចោរ ដោយ​ទ្រង់​ពុំ​បាន​រើស​មុខ​ឬ​បែង​ចែក​វណ្ណៈ​ជាន់​ថ្នាក់​ក្នុង​ចំណោម​ជន​ទាំង​នោះ​ឡើយ។ ព្រះអង្គ​ទ្រង់​មិន​ទទួល​ស្គាល់​ផង​ដែរ​នូវ​ភាព​ខុស​ប្លែក​គ្នា​នៃ​វណ្ណៈ ក៏​ដូច​ជា​ការ​បែង​ចែក​ក្រុម​ជន​នៅ​ក្នុង​សង្គម។ ចំពោះ​មាគ៌ា​ដែល​ព្រះអង្គ​ទ្រង់​ទូន្មាន​នោះ គឺ​ទ្រង់​បើក​ទទួល​មនុស្ស​គ្រប់ៗ​គ្នាដែល​ស្ម័គ្រ​ចិត្ត​ទទួល​យក​នូវ​ឱវាទ​ទូន្មាន​របស់​ព្រះអង្គ ដោយ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​អ្វី​ឡើយ។

លុះ​ព្រះជន្មាយុ​គម្រាប់​៨០ព្រះវស្សា ព្រះពុទ្ធ​អង្គ​ក៏​ទ្រង់​រំលត់​ខន្ធ​បរិនិព្វាន​នៅ​នា​នគរ​កុសិនារា (​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​ឧត្ដរ​ប្រទេស​របស់​ឥណ្ឌា)។

បច្ចុប្បន្ននេះ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​គោរព​និង​ប្រកាន់​ខ្ជាប់ នៅ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ដូច​ជា សិរីលង្កា កម្ពុជា ភូមា ថៃ ឡាវ វៀតណាម ទីបេតិ៍ ចិន ជប៉ុន ម៉ុងហ្គោលី កូរ៉េ កោះហ្វរម៉ូហ្សា (​តៃវ៉ាន់) តំបន់ខ្លះ​នៃ​ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ ព្រម​ទាំង​សហភាព​សូវៀត​(រុស្សី) ផងដែរ។

ពុទ្ធសាសនិក​ជន​ទូទាំង​ពិភពលោក មាន​ចំនួន​សរុប​ច្រើន​ជាង​៥០០​លាន​នាក់ (អំឡុង​ទសវត្សរ៍​ទី ៥០)។

ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធទ្រង់​បង្រៀន​អ្វី?
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៦០ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿