30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៥,២៩៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៩៣,០៩៤
សរុប ៣៨៥,៣៧៩,៧៨៧
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២១,៣៧២ ដង)

កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់



 
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់

បើតាម​ក្នុង​គម្ពីរ​មហា​សំការ​សូត្របាន​បញ្ជាក់​ថា​ពេល​សង្ក្រាន្ត​ថ្មី​ជិត​មក​ដល់​ព្រះបាទ​បសេនតិកោសល​បាន​ទូល​សួរ​ព្រះអង្គ​ថា​ក្រោយ​ពេល​ព្រះអង្គ​បរិនិព្វាន​ទៅ កាល​បើ​ដល់​សង្ក្រាន្ត​ចូល​ឆ្នាំ​ម្ដងៗ តើ​ខ្ញុំ​ព្រះអង្គ​គួរ​បំពេញ​កុសល​អ្វី​ខ្លះ? ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា គួរ​សាង​វា​លុក​ចេតិយ​នៅ​ឆ្នេរ​ស្ទឹង​ទន្លេ​ហើយ​នាំ​យក​គ្រឿង​សក្ការៈ ទៀន ធូប គ្រឿង​ក្រអូប ផ្កា​ជាដើម​មក​បូជា​ចុះ ព្រះអង្គ​បាន​វិសេស​ណាស់ ដូច​គ្នា​នឹង​ស្រង់​ទឹក​ព្រះសង្ឃ​ដែរ។

ដោយ​មាន​សេចក្ដី​អនុញ្ញាត​យ៉ាង​នេះ​ហើយ​ទើប​បុណ្យ​ពូន​ភ្នំខ្សាច់​នេះ​បាន​បុណ្យ​កុសល​ច្រើន​អនេក ដោយ​អាច​សង្ឃឹម នឹង​ញញឹម​ទុក​ទៀត​ថា បុញ្ញកម្ម​ដែល​ខ្លួន​បាន​បំពេញ​នោះ​អាច​សម្រាល​បាន​កម្ម​របស់​ខ្លួន​ម្នាក់​ៗ​បាននេះ​ចំពោះ​កាល​ដែល​ព្រះពុទ្ធ​អង្គ​គង់​ធរមាន​ទើប​មាន​បុណ្យ​កុសល​ដែល​ជន​នោះ​បាន​ធ្វើ គឺ​អាច​ទទួលបាន​ផល​ភ្លាមៗ​ដូច​មាន​រឿង​មួយបញ្ជាក់​ថា បន្ទាប់​ពី​មាណព​បាន​ប្រគេន​បាយ​មួយ​ដុំដល់​ព្រះ​បច្ចេកពុទ្ធ​មាណព​នោះ​បាន​ទៅ​កាន់​ឋានសួគ៌​៧ថ្ងៃ គឺ​ដោយ​សារ​តែ​ព្រះបច្ចេក​ពុទ្ធ​នោះ ទើប​ចាក​ចេញ​ពី​និរោធ​សមាបត្តិថ្មីៗ​ផង​ដូច្នេះ​ទើប​បុណ្យ​កុសល​នោះ អាច​ផ្ដល់​ឲ្យ​ភ្លាមៗ​យ៉ាង​នេះ។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​បច្ចុប្បន្ន​នេះ​យើងមិនអាច​ប្រៀបធៀប​ទៅ​នឹង​សម័យ​ព្រះពុទ្ធ​គង់​នៅ​បាន​ឡើយ ព្រោះ​យើង​បាន​ទាន់​ត្រឹម​តែ​សាសនា​ព្រះអង្គ​ប៉ុណ្ណោះ។ ដូច្នេះ​និទាន​ទាក់ទង​នឹង​ការ​ពូក​ភ្នំ​ខ្សាច់​នេះ​មាន​ដូច​តទៅ

 
រឿង​អន្នំលោកំទេវបុត្រ

កាល​ដែល​កន្លង​ទៅ​ហើយ​មាន​មាណព​ម្នាក់​មិនចេះ​ធ្វើ​បុណ្យ ដាក់​ទាន​ដល់​សមណព្រាហ្មណ៍​ណា​មួយ​ឡើយ ព្រោះ​មិន​ជឿ​ទៅ​លើ​បុណ្យ​កុសល​អ្នក​ធ្វើ​ល្អបាន​ល្អ​អ្នក​ធ្វើ​អាក្រក់​បាន​ផល​អាក្រក់​នោះ​ទេ​ហើយ​មាណព​នោះ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​អំពើ​កាប់​សម្លាប់​សត្វ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​ជារៀង​រាល់​ថ្ងៃ​តាំង​ពី​ព្រឹក​ទល់​ព្រលប់។ សម័យ​ថ្ងៃ​មួយ​មាណព​នោះ​បាន​ក្រោក​ពី​ព្រលឹម​រៀប​ចំខ្លួន​ប្រាណ​កាន់​ស្នា និង​បណ្ដើរ​ឆ្កែ​សំដៅ​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ដើម្បី​បរបាញ់​សត្វ​នៅ​ថ្ងៃ​នោះ។ មាណព​នោះ បាញ់​សត្វ​មិន​បាន​សោះ​មូល​ហេតុ​មក​ពី​មាន​ព្រះពុទ្ធមួយ​ព្រះអង្គ ដែល​ទើប​តែ​ចេញ​ពី​និរោធ​សមាបត្តិ​ថ្មីៗ បាន​និមន្ត​កាត់​ជិត​មាណព ធ្វើ​ឲ្យ​សត្វ​ទាំង​អស់​ភិត​ភ័យ​ហើរ​រត់បាត់​ទៅ​ហើយ​ព្រះបច្ចេកពុទ្ធ​នោះ​ចេះ​តែ​និមន្ត​តាម​មាណព​នោះ។

រហូត​ទល់​វេលា​បាយ​ថ្ងៃត្រង់ អស់​កម្លាំង​ហេវហត់ មាណព​ក៏​ចាប់​ផ្ដើម​រៀប​បាយ​កញ្ចប់​បម្រុង នឹង​បរិភោគ ស្រាប់​តែ​ព្រះបច្ចេកពុទ្ធ​នោះ មកដល់​ខាង​មុខ​មិន​ព្រម​និមន្ត​ទៅ​ណាសោះ ខណៈ​នោះ​មាណព​នោះ​កាន់​តែ​ខឹង​ទៅៗ​តែ​គិត​ក្នុង​ចិត្ត​ថា​បើ​អាត្មាអញ​ឲ្យ​បាយ​ទៅ​សមណៈ នេះ​បន្តិច​ប្រហែល​ជា​គាត់​មិន​នៅ​រំខាន់​អញ​បរបាញ់​ទៀត​ទេ។ ក្សិណ​នោះ​ក៏​បាន​យក​បាយ​មួយ​ដុំ​មក​ដាក់​បាត្រ ប្រគេន​ដល់​ព្រះបច្ចេកពុទ្ធ​នោះ ព្រះពុទ្ធ​អង្គ​ទ្រង់ត្រាស់​សម្ដែង​ថា​សព្វសត្វ​ទាំង​ឡាយ ឲ្យ​តែ​កើត​មក​ហើយ​លើ​លោកិយ​នេះ​តែង​តែ​ដល់​នូវ​សេចក្ដី​ស្លាប់​ជាទីបំផុត​ដូចៗ​គ្នា គ្រាន់​តែ​មុន ឬ​ក្រោយ​យូរ​ឆាប់តែ​ប៉ុណ្ណោះ។ តែ​ការ​ស្លាប់​នេះ​គឺ​មាន​គ្រប់​សត្វ​ទាំង​ឡាយ​ត្រូវ​តែ​វិល​កើត​វិល​ស្លាប់​ក្នុង​វដ្ដ​សង្សារ​មិន​មាន​ពេលស្រាក​ឡើយ។ កាល​បើ​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​តែ​អំពើ​ល្អ​គ្រប់​យ៉ាង​សន្សំ​បុណ្យ​កុសល​ច្រើន​ពេល​ស្លាប់​អាច​ជួយ​បុគ្គល​នោះ​ឯង​ទៅ​កើត​ឋាន​សួគ៌​ទេវលោក សោយ​សម្បត្តិទិព្វ មាន​ស្រីទេពអប្សរ​មក​ចោម​រោប​ជាបរិវារ​ប្រកប​សុខ​សប្បាយ​គ្រប់​ពេល​វេលា។

តែ​ផ្ទុយ​ទៅវិញ បើ​បុគ្គល​នោះ​បាន​ធ្វើ​អាក្រក់​ច្រើន នឹង​ទទួល​រង​ទុក្ខ​វេទនា​ដោយ​មាន​ទីកន្លែងមួយ​សម្រាប់​រង់​ចាំ​គឺ​ឋាន នរក ប្រេត សត្វតិរច្ឆាន និង អសុរកាយ។ ដូច្នេះ​ជីវិត​របស់​មាណព​នោះ ក៏​ដូច​គ្នា​ដែរ​ទីបំផុត ត្រូវ​មច្ចុរាជមកផ្ដាច់​អាយុ​របស់​មាណព​នោះ​ទៅ​ដោយ​អកុសល​ដែល​ខ្លួន​ឯង​បាន​កាប់​សម្លាប់​សត្វតូចធំ​រាប់​មិន​អស់​ត្រូវ​ធ្លាក់​ទៅឋាន នរក សោយ​ទុក្ខវេទនា ព្រោះ​កម្ម​របស់​ខ្លួនបាន​សាង​កាល​ពី​នៅរស់។

តែ​ដោយ​បុណ្យ​កុសល​អានិសង្ឃ ដែលបាន​ប្រគេន​បាយ​មួយ​ដុំ​ដល់​ព្រះបច្ចេកពុទ្ធ​នោះអានិសង្ស​នោះ​គឺ​មិនបាត់​ទៅ​ណា​ឡើយ។ ហេតុ​ដូច្នេះ គាត់​បាន​ទៅ​សោយ​សុខ​ក្នុង​ឋានសួគ៌​ចំនួន​៧ថ្ងៃ ដែល​ជា​ឋាន​មាន​លម្អ​ដោយ​រតន​សម្បត្តិ​ផ្សេងៗ មាន​ស្រីទេពអប្សរ កំដរ​ចោមរោម​ជា​បរិវារ​យ៉ាង​ច្រើន ដោយ​អំណាច​អានិសង្ស​បុណ្យ​ដែល​មាណព​នោះ​បាន​បំពេញ​ធ្វើ​ពេល​នោះ​ទើប​មាណព​នោះ​មាន​ឈ្មោះ​ថា អន្នំលោកំទេវបុត្រ ពោល​គឺ​បាន​ប្រគេន​បាយ​មួយ​ដុំ​ដល់​ព្រះបច្ចេកពុទ្ធ​នោះ​ឯង។

ផល​បុណ្យ​ទាំង​ឡាយ​អាច​ឲ្យ​ផល​នា​បច្ចុប្បន្ន​កាល​ក៏​មាន ឲ្យ​ផល​នា​បរលោក​ក៏​មាន​ដោយ​ទិដ្ឋធម្មិកត្ថ​ប្រយោជន៍​និង​សម្បរាយិកត្ថ​ប្រយោជន៍​ឲ្យ​ផល​ភ្លាមៗ ក្រោយ​ពី​បុគ្គល​ណា​ម្នាក់​បាន​បំពេញ​ធ្វើ​បុណ្យ​ឲ្យ​ទាន​រក្សាសីល​ចម្រើន​មេត្តា​ ភាវនាជាដើម។ ព្រោះ​ហេតុ​នេះ​ហើយ ទើបមាណព​នោះ​បាន​ទៅ​សោយ​សម្បត្តិ​ទិព្វ​ចំនួន​ប្រាំពីរ​ថ្ងៃ​តែ​ប៉ុណ្ណោះ។

មាណព​បាន​ជា​ស្វាមី​នៃ​នាង សុវណ្ណឱរ៉ៃ ជាទេពធីតា​ដែល​មាន​ប្រាជ្ញា​ឆ្លាត​លើស​ស្រី​នានា​ក្នុងឋានសួគ៌​នោះ។ នៅ​ពេល​ដែល អន្មំលោកំទេវបុត្រ បាន​ជាស្វាមី​នាង​នោះ ​ហើយ​ការ​សន្យាការ​ពិភាក្សា​រវាង​គ្នា​នឹង​គ្នា រហូត​ដល់​ធីតា​បាន​ដឹង​ហេតុ ដែល​ស្វាមី​នាង​បាន​មក​កើត​ក្នុងឋាន​សួគ៌​នេះ​ដោយ​ហេតុ​ថា​ស្រលាញ់​ស្វាមី​មិន​ចង់​ឲ្យ​បែក​ពី​នាង​ក៏រកវិធី​ជួយស្វាមី​គឺ​ធ្វើ​ពិធីពូន​ភ្នំខ្សាច់​រួច​អធិដ្ឋាន​ជា វេលុកចេតិយ ដល់​ថ្ងៃ​កំណត់​ពួក​យមរាជយមបាល​នាំ​គ្នា​មក​ដើម្បីនា​មាណព​ទៅវិញ ពេល​នោះ នាង​ដែល​ជាភរិយា​បាន​ប្រាប់​ថា បើ​អ្នក​ចង់យក​ប្ដី​ខ្ញុំ​ចូរ​អ្នករាប់​គ្រាប់ខ្សាច់​នេះ​ឲ្យ​អស់​បើ​រាប់​មិន​អស់ទេ​កុំយក​ប្ដី​ខ្ញុំ​អី​បើរាប់​អស់ចាំយកទៅចុះ! បន្ទាប់​មកពួក​យមរាជ​យមបាល​ទាំង​អស់​បាន​នាំ​គ្នារាប់​គ្រាប់ខ្សាច់​ដែល​នាង​បាន​អធិដ្ឋាន​រួច​នោះ​ទោះ​បី​អ្នក​ទាំង​អស់​នោះ​ព្យាយាម​យ៉ាង​ណា​ក៏​រាប់​មិន​អស់​ចេះ​តែ​កើន​ឡើងៗ។

ទីបំផុត​អ្នក​ទាំង​នោះ​ក៏​ព្រម​ចុះចាញ់​រួច​នាំគ្នា​ត្រឡប់​ទៅវិញ​អស់​ទៅ។ រឿង​នេះ​ចង់​បញ្ជាក់​អំពី ពិធីបុណ្យ​ពូន​ភ្នំខ្សាច់ គឺ​មាន​ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​អ្នក​កាន់​ព្រះពុទ្ធសាសនា ខិតខំ​រក្សារហូត​មក​ទល់​បច្ចុប្បន្ន​នេះ។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ
 

ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៣៧០ ដង)
ព្រះនិព្វាន​មានក្នុងទី​ជិត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៣០ ដង)
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២០,១៩៧ ដង)
កូនអើយ​អាសូរ​ទឹកភ្នែកម៉ែ​ផង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១១៣ ដង)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២២ (អាន: ៦០,៣៦៥ ដង)
ស្រឡាញ់​និង​ស្អប់ ត្រឡប់​ដូរផ្លាស់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.15
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿