ថ្ងៃ អង្គារ ទី ១៣ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៧,៩៦៥
Today
ថ្ងៃម្សិលមិញ ១៩១,៦៨៩
ខែនេះ ៣,៤៩៨,៦៦៧
សរុប ១៨៧,៣៣៤,៨៨២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៥៦៩ ដង)

លទ្ធផល​ដែល​កូន​មិន​ស្ដាប់​ម៉ែ



 
លទ្ធផល​ដែល​កូន​មិន​ស្ដាប់​ម៉ែ

កូន​ប្រុស​ស្រី​ ដែល​មិន​ស្ដាប់​តាម​ពាក្យ របស់​ឪពុក​ម្ដាយ​ច្រើន​តែ​បរាជ័យនៅ​រាល់​ការងារ​ដែល​ខ្លួន​ឯង​ធ្វើ​ ឮជួប​ឧបសគ្គ បង្ក​ឲ្យ​មាន​បញ្ហា ដែល​មិន​ចេះ​ដោះ​ស្រាយ​បាន និង​ជួប​នូវ​សេចក្ដី​ទុក្ខ​លំបាក​សព្វ​គ្រប់​បែប​យ៉ាង​ នៅ​ក្នុង​ជីវិត ដែល​មិន​អាច​គេច​ផុង​ឡើយ ហើយ​ទៅ​ណា​មក​ណា តែង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជានិច្ច ព្រោះទោស​មិន​ស្ដាប់​តាម​ពាក្យ​ឪពុក​ម្ដាយ ដូច​ជា មិត្តវិន្ទុកៈ ដែល​ចចេសរឹងរូស​មិន​ស្ដាប់​ម្ដាយ ចង់​ទៅ​ធ្វើ​ជំនួញ តែ​ម្ដាយ​ហាម​ឃាត់​មិន​ឲ្យ​ទៅ ដោយ​ឃើញ​កូន​នៅ​ក្មេង ខ្លាច​កូន​មាន​គ្រោះ ឬ​ខ្លាច​កូន​លំបាក ព្រោះម៉ែ​បារម្ភ​ពី​កូន ទើបម៉ែ​ហាម​ឃាត់​មិន​ចង់​ឲ្យ​កូន​ទៅ តែ​មិត្ត​វិន្ទុកៈ មិន​យល់​ព្រម​ឡើយ នៅ​តែ​ចចេស​ទៅ រហូត​ហ៊ាន​ច្រាន​ម្ដាយ ដែល​ចាស់​ជរា ឲ្យ​ដួល​ត្រឡប់ត្រឡិន ពេល​ដែល​គាត់​យំ​អង្វរ​ឱប​ជើង​កូន​មិន​ឲ្យ​កូន​ទៅ​ទៀត​ផង ហើយ​ដើរ​កន្លង​គាត់​ទៅ​ដោយ​គ្មាន​អាឡោះ​អាល័យ និង​គ្មាន​ក្ដី​អាសូរ ដល់​ម្ដាយ​ចាស់​ជរា​បន្តិច​សោះ​ឡើយ។

ព្រោះ​តែ​មិត្តវិន្ទុកៈជា​កូន​កាឡកណ្ណី មិន​ដឹងគុណម៉ែ​ និង​មិន​ស្ដាប់​តាម​ពាក្យ​របស់​ម៉ែ ទើប​ទីបំផុត​គឿង​សំពៅ​នៅ​កណ្ដាល​សមុទ្រ។ ដោយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន អ្នក​សំពៅ​ទាំង​ឡាយ​ក៏​គិត​ថា នៅ​លើសំពៅ​នេះ​ប្រាកដ​ជា​មាន​មនុស្ស​កាឡកណ្ណី​មិន​ខាន ទើប​ធ្វើ​វិធី​ដើម្បី​ស្វែងរក​បាប​ជន​ដោយ​ការ​ចាប់​ស្លាក ក៏​បាន​ដឹង​ថា​មិត្ត​វិន្ទុកៈ​ជា​មនុស្ស​កាឡកណ្ណី អ្នក​សំពៅ​ទាំង​ឡាយ​ក៏​ចាប់​មិត្ត​វិន្ទុកៈ​ដាក់​បណ្ដែត​តាម​ក្បូន បំបោះបង់​ចោលឲ្យ​អណ្ដែត​នៅ​លើ​ខ្នង​សមុទ្រ​ក្នុង​គ្រា​នោះ​ឯង ធ្វើ​ឲ្យ​មិត្ត​វិន្ទុកៈ​ជួប​នៅ​សេចក្ដី​ទុក្ខលំបាក ដោយ​ការ​ធ្លាក់​នរក​ទាំង​រស់ ព្រោះ​តែ​មិន​ស្ដាប់​ពាក្យ​ម៉ែ។

ឬ​ក៏​ដូច​ជា នាង​បដាចារាជាបុត្រី​របស់​សេដ្ឋី​នៅ​ក្នុង​ក្រុង​សាវត្ថី​ដែល​លួចលាក់​ស្នេហា​គ្នា​ជាមួយ​នឹង​ទាសា ទោះ​បី​ជា​ឪពុក​ម្ដាយ​ឃាត់​យ៉ាង​ណា ក៏​នៅ​តែ​មិន​ស្ដាប់​រហូត​រត់ចេញ​ពីផ្ទះចោល​ឪពុកម្ដាយ ទៅ​នៅ​ក្នុង​ដុប​ក្នុង​ព្រៃ ស៊ី​អត់ស៊ី​ឃ្លាន​យ៉ាង​លំបាក​វេទនា ចា​មួយ​នឹង​បុរស​ជា​ទាសា ទីបំផុត​ត្រូវ​ព្រាត់​ប្រាស​គ្មាន​សល់​ម្នាក់​ឡើយ ព្រាត់​ទាំង​កូន ព្រាត់​ទាំង​ស្វាមី នឹង​ព្រាត​ឪពុកម្ដាយ​បងប្អូន​យ៉ាង​គួរ​ឲ្យ​សង្វេគ​ជាទីបំផុត។ ព្រោះ​តែ​ការ​ព្រាត់​ប្រាស​ចាក​ញាតិសន្ដាន បណ្ដាល​ឲ្យ​នាង​ទៅ​ជា​ឆ្កួតលីលា​អនាថា មិន​ដឹង​អ្វីទាំង​អស់ លទ្ធផល​ព្រោះ​តែ​មិន​ស្ដាប់​ពាក្យ​ម៉ែឪ។


ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ មករា ឆ្នាំ២០២១ (អាន: ១៦៥២៣ ដង)
គុណសម្បត្តិនាំឲ្យមានការគោរព
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១៦៤៤ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥៦៥ ដង)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕