ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,២២៣
Today
ថ្ងៃម្សិលមិញ ៧៥,០១១
ខែនេះ ៥២៦,៣៧០
សរុប ១១៥,០៤១,៤៥៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៦២៧៩ ដង)

សម្ផប្បលាបវាទ (អំពី អភិជ្ឈា)



 
សម្ផប្បលាបវាទ
(អំពី អភិជ្ឈា)

ឯសម្ផប្បលាបវាទនោះ បាន​ខាង​ពាក្យ​ដែល​និយាយ​ឡេះឡោះ ឬ​ពាក្យ​ដែល​រោយរាយ ឥត​ប្រយោជន៍​ខ្លួន​និង​អ្នក​ដទៃ ដូច​និយាយ​រឿង​ចំពូក​ខ្លះ លោក​លើករឿង​នាង​នាង​សិតា​ជាដើម ថា​ជារឿង​រោយរាយ​មិន​មាន​ប្រយោជន៍។ ក្នុង​ន័យ​ខ្លះ​លោក​ឃាត់​អ្នក​ប្រតិបត្តិ​ធម៌​មិន​ឲ្យ​និយាយ​ពាក្យ​តិរច្ឆានកថា ៣២ យ៉ាង មាន​រាជកថា និងមហាមត្តថាជាដើម ឲ្យ​និយាយ​តែ​ពាក្យ​ជា​វត្ថុ​កថា ១០ យ៉ាង មាន​អប្បិច្ឆកថា និងសន្តុដ្ឋីកថា ជាដើម។

សម្ផប្បលាបវាទនេះ ជាសម្ដែ​រោយរាយ​ធ្វើ​ទាំង​អ្នក​និយាយ​ទាំង​អ្នក​ស្ដាប់​ឲ្យ​រាយមាយ​ចិត្ត​មិន​ស្ងប់​រម្ងាប់ អ្នក​ណា​និយាយ​សម្ដី​ឡេះឡោះ អ្នក​នោះ​ក៏​សម្ដែង​អាការៈ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ជា​មនុស្ស​ឡេះឡោះ​ដែរ សម្ដី​របស់​មនុស្ស​ដែល​និយាយ​ឡេះឡោះ​នោះ ជា​សម្ដីមិន​ស័ក្កិសិទ្ធ ឥតប្រយោជន៍។

ព្រោះហេតុ​ដូច្នោះ​បាន​ជា ឈ្មោះ​ថា បាប ជាអំពើ​អាក្រក់​មិន​គួរ​និយាយ​ឡើយ។ បណ្ឌិត​ទាំង​ឡាយ លោក​ឃើញ​ទោស​នៃ​សម្ផប្បលាបវាទ ដូច​សម្ដែង​មក​ហើយ​នេះ បាន​ជា​លោកនិយាយ​តែ​ពាក្យ​សុភាសិត ដែល​ជា​ពាក្យ​មាន​ប្រយោជន៍​ដល់​ខ្លួន​និង​អ្នកដទៃ។

សម្ដែង​មក​នេះ​ជា​ចំណែក​វចីកម្ម។

ពណ៌នា​សេចក្ដី​ក្នុង​មនោកម្ម

ឯមនោកម្មនោះ បាន​ខាង​អំពើ​ដែល​សម្រេច​ដោយ​ចិត្ត​មាន ៣ យ៉ាង​ គឺ

ក- អភិជ្ឈា
ខ- ព្យាបាទៈ
គ- មិច្ឆាទិដ្ឋិ
 
អភិជ្ឈា

អភិជ្ឈា​នោះ បាន​ខាង​សេចក្ដី​លោភ​សម្លឹង​រំពៃ​គយគន់​ប្រុង​នឹង​យក​ទ្រព្យ​របស់​អ្នក​ដទៃ​មក​ជារបស់​ខ្លួន ដោយ​ឧបាយ​ដែល​មិន​ត្រូវ​តាម​គន្លង​ធម៌ គឺ​ប្រុង​នឹង​ឆក់​ដណ្ដើម ឬលួចលាក់​ឆបោក​បំបាត់​ប្រវ័ញ្ច និង​បញ្ឆោត​លលួង​ដោយ​ពិធី​ផ្សេងៗ បម្រុង​តែ​នឹង​ឲ្យ​បាន​មក​ជា​របស់​ខ្លួន។

ពួក​ចោរ​ដែល​សម្លាប់​ម្ចាស់​ទ្រព្យ យក​ទ្រព្យ​របស់​គេ​ហើយ​ត្រូវ​ទោស​ទណ្ឌកម្ម​ផ្សេងៗ មាន​គុក​ច្រវាក់​ជាដើម​នោះ​ក្ដី ឬ​ក៏​ដូច​ព្រះបាទ បសេនទិកោសល ដែល​ប្រាថ្នា​យក​រាជសម្បត្តិ​របស់​អជាតសត្តុរាជកុមារក្ដី ក៏​ព្រោះ​តែ​ចិត្ត​លោភ​សម្លឹង​រំពៃ​ចំពោះ​ទ្រព្យ​របស់​គេ សូម​នាំ​យក​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ
 
រឿង ព្រះបាទបសេនទិកោសល

ព្រះរាជា​ទ្រង់​ព្រះនាម​បសេនទិកោសល ព្រះចៅក្រុង​សាវត្ថី ទ្រង់ប៉ង​ចង់​បាន​រាជសម្បត្តិ​របស់​ព្រះអជាតសត្តុរាជកុមារ​ដែល​ជា​ព្រះភាគិណេយ្យ របស់​ព្រះអង្គ ក៏​លើក​ចតុរង្គសេនា​ទៅ​ច្បាំង​ដណ្ដើម​យក ប៉ុន្តែ​អជាសត្តុរាជកុមារ​មាន​ជោគជ័យ​ជាង ក៏​ទ្រង់​បរាជ័យ​ចាញ់​ដៃ​អជាសត្តុរាជកុមារ​នោះ​ដល់​បីដង។ សេចក្ដី​នេះ​សមដូច​បុរាណ​សុភាសិត​លោក​ពោល​ទុកថា ចចើងចង់លាភ រែងបាត់ធនទៅ។

ម្យ៉ាង​ទៀត ចិត្ត​ដែល​ប៉ុនប៉ង​ចង់​បាន​ទ្រព្យ​របស់​គេ​នេះ មិនមែន​ជា​ចិត្ត​ត្រជាក់​ទេ ជា​ចិត្ត​ក្ដៅ​ក្រហាយ អម្បាលប៉ង​ចង់​បាន​ទ្រព្យ​របស់​អ្វី​មួយ​ដែល​ត្រូវ​តាម​ធម៌ ម្ដេច​ក៏​គង់​មាន​ចិត្ត​ក្ដៅ​ខ្លះ​ដែរ ចំណង់​បើ​ប៉ង​ចង់​បាន​ទ្រព្យ​គេ​ដែល​មិន​ត្រូវ​តាម​ផ្លូវ​ធម៌ គឺ​របស់​ដែល​គេ​មិនព្រម​ឲ្យ​ដល់​ខ្លួន នឹង​ឲ្យ​មាន​ចិត្ត​ត្រជាក់​មក​ពីណា​ ឥត​ត្រជាក់​បន្តិច​បន្តួច​សោះ​ឡើយ។

ព្រោះ​ហេតុ​ដូច្នោះ​បាន​ជា គំនិត​ដែល​គិត​សម្លឹង​រំពៃ​ចង់​បាន​ទ្រព្យ​គេ​នោះ ទើប​ឈ្មោះ​ថា បាប ជា​អំពើ​អាក្រក់​មិន​គួរ​នឹក​នា​ទេ បណ្ឌិត​ទាំង​ឡាយ​លោក​ពិចារណា​ឃើញ​ទោស​យ៉ាង​នេះ បាន​ជា​លោក​ព្យាយាម​លះអភិជ្ឈា​នេះ​ចោល​ចេញ មាន​ចិត្ត​សន្ដោស​ត្រេកអរ​តែ​នឹង​ទ្រព្យ​របស់​ៗ​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​មាន​ចិត្ត​មេត្តា​ប្រណី​មនុស្ស​និង​សត្វ ហើយ​បរិច្ចាគ​ទាន ដើម្បី​ជួយ​ស្រោច​ស្រង់​អាយុជីវិត​របស់​មនុស្ស​នឹង​សត្វ ឥត​ស្ដាយ​ទ្រព្យ​សម្បត្តិ​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២២៦៣៤ ដង)
ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ១២៣១ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣៨៩ ដង)
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨៩៩២ ដង)
អានិសង្ស​បោស​សម្អាត​ទី​លាន​ពោធិ​ព្រឹក្ស​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕