30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,២០៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤២៥,៩២៧
សរុប ៣៨៣,៧១២,៦២០
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៦៧៦ ដង)

សរុបសេចក្ដី​កាយកម្ម វចីកម្ម មនោកម្ម



 
សរុបសេចក្ដី​កាយកម្ម វចីកម្ម មនោកម្ម

កាយកម្ម ៣ វចីកម្ម ៤ មនោកម្ម ៣ នេះ សុទ្ធតែចាត់​ជា​ បាប ទាំង​អស់។ ក្នុង​បាលី​មាន​សម្ដែងអំពី​បាប ៣ ពួក​នេះ​ច្រើន​ជាង​ចំណែក​ដទៃ ៗ ព្រោះ​បាប​អម្បាលនេះ​ជា​ប្រធាន​របស់បាប​ទាំង​ពួង សូម្បី​បណ្ដា​បាប​ដទៃ​ក៏​រួម​ចូល​ក្នុង​បាប ៣ ពួង​នេះ​ដែរ បាប​ទាំង​នេះ ជួន​កាល​លោក​ហៅ​ថា បាប ដដែល ជួន​កាល​លោក​ហៅ​ថា ទុច្ចរិត ជួនកាល​លោក​ហៅ​ថា អកុសល ជួន​កាល​លោក​ហៅ​ថា អករណីយកិច្ច ជួន​កាល​លោក​ហៅ​ថា អធម្មចរិយៈ វិសមចរិយៈ។ ដែល​ហៅ​ថា បាប នោះ​ប្រែ​ថា កម្ម​ដ៏​លាមក ហៅ​ថា ទុច្ចរិត ប្រែថា​សេចក្ដី​ អកុសល ប្រែថា​ការ​មិន​ល្អ ហៅ​ថា អករណីយកិច្ច ប្រែ​ថា​កិច្ច​មិន​គួរ​ធ្វើ ហៅ​ថា អធម្មចរិយៈ វិសមចរិយៈ ប្រែថាសេចក្ដី​ប្រព្រឹត្ត​មិន​ជា​ធម៌ សេចក្ដី​ប្រព្រឹត្ត​មិន​សម។

បណ្ដា​បាប​ទាំង​ប៉ុន្មាន​ដែល​បាន​ពោល​មក​ហើយ​នេះ ឥត​មាន​ចំណែក​ណា​មួយ​ដែល​ជា​របស់​គួរ​ធ្វើ​សោះ​ឡើយ សុទ្ធ​តែ​ជា​កិច្ច​មិន​គួរ​ធ្វើ​ទាំង​អស់។

ព្រះភគវន្ត​មុនីបរមគ្រូជាម្ចាស់​បាន​ត្រាស់​នឹង​ព្រះអានន្ទថា


ឯកំសេនាហំ អានន្ទ អករណីយំ វទាមិ

ម្នាលអានន្ទ! តថាគត​ហៅ កាយ​ទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត ថា​ជាកិច្ច​ដែល​បុគ្គល​មិន​គួរ​ធ្វើ​ដោយ​ដាច់​ខាត កាល​បើ​បុគ្គល​ណា​មួយ​ជ្រុលកាយ វាចា ចិត្ត ធ្វើ​អករណីយកិច្ច​នោះហើយ ត្រូវ​ដឹង​ខ្លួន​ចុះ​ថា មុខ​ជា​នឹង​មាន​ទោស បើ​យ៉ាង​តិច​ត្រឹម​ ៥ យ៉ាង​ដូច​ពោល​ខាង​មុខ

ទោសទុច្ចរិត ៥ យ៉ាង

១- អត្តាបិ អត្តានំ ឧបវទតិ សូម្បី​ខ្លួន​ឯង​តិះដៀល​ខ្លួន​ឯង​បាន
២- អនុវិច្ច វិញ្ញូ គរហន្តិ លោក​អ្នក​ចេះ​ដឹង​រិះគន់​មើល​រមែង​តិះដៀល​បាន
៣- បាបកោ កិត្តិសទ្ទោ អព្កុគច្ឆតិ កេរ្តិ៍ឈ្មោះអាក្រក់​រមែង​ខ្ចរខ្ចាយឡើង
៤- សម្មូឡ្ហោ កាលំ ករោតិ វង្វេងស្មារតី​ក្នុងវេលា​ទៀប​ស្លាប់
៥- កាយស្ស ភេទា បរម្មរណា ទុគ្គតឹ ឧបបជ្ជតិ ខាងមុខ​អំពី​ទំលាយ​ខ័ន្ធទៅ រមែង​ទៅ​កើត​ក្នុង​ទុគ្គតិ។

បាប​រមែង​ឲ្យ​ទោស​ក្នុង​លោក​ទាំង​ពីរ អ្នក​ធ្វើ​បាប​ក៏​រមែង​ក្ដៅ​ក្រហាយ​ក្នុង​លោក​ទាំង​ពីរ គឺ

១- ក្នុង​លោក​នេះ រមែង​ក្ដៅ​ក្រហាយ​ដោយ​គិត​ថា អាត្មាអញ​បាន​ធ្វើ​បាប​ដូច្នោះៗ
២- លុះ​ច្យុតចាក​លោក​នេះ​ទៅ​ហើយ រឹងរឹត​តែ​ក្ដៅ​ក្រហាយ​ជាង​នេះ​ទៅ​ទៀត។

ព្រោះហេតុ​ដូច្នេះ ទើប​លោក​ពោល​ថា បាប នោះ ជាកិច្ច​មិន​គួរ​ធ្វើ​ឡើយ។ ការ​ដែល​មិន​ធ្វើ​បាប​នោះ ក៏​គឺ​ការ​សង្រួម​ក្នុង​សីល ឬ​ការ​លះ​វៀរចាក​ទុច្ចរិត ដែល​លោក​ហៅថា វិរតិ នោះ​ឯង។

វិរតិមាន ៣ យ៉ាង

១, សម្បត្តិវិរតិ, ២, សមាទានវិរតិ, ៣, សមុច្ឆេទវិរតិ។

សម្បត្តវិរតិ នោះ​ ប្រែថា ការ​វៀរចាក​វត្ថុ​ដែល​ដល់​ព្រម គឺ​មិន​ទាន់​តាំង​ចិត្ត​មក​ពី​ដើម​ទេ ស្រាប់​តែ​ប្រទះ​នឹង​វត្ថុ​ដែល​គួរ​នឹង​ប្រព្រឹត្ត​ល្មើស គួរ​ធ្វើ​ខុស ក៏​មិន​ប្រព្រឹត្ត​ល្មើស មិន​ធ្វើខុស​ការ​វៀរបែប​នេះ បាន​ខាង​ការ​វៀរ​របស់​មនុស្ស​សាមញ្ញ​ដែល​មិនទាន់​សមាទាន​សីល។

សមាទានវិរតិ ប្រែថា ការ​វៀរដោយ​អំណាច​សមាទាន គឺ​បាន​ប្ដេជ្ញា​ថា​វៀរ​មក​ពី​ដំបូង។ ការ​វៀរ​បែប​នេះ បាន​ខាង​ការ​វៀរ​របស់​សាធុ​ជន​ដែល​សមាទាន​សីល ដូច​ឧបាសក ឧបាសិកា និង​ភិក្ខុសាមណេរ។

សមុច្ឆេទវិរតិ ប្រែថា ការវៀរ​ដោយ​អំណាច​កាត់​ផ្ដាច់​ឫស​គល់​អកុសល​ដោយ​ល្អ។ ការ​វៀរ​បែប​នេះ​ បាន​ខាង​ការ​វៀរ​របស់​ព្រះអរិយបុគ្គល ដែល​មិន​ប្រព្រឹត្ត​កន្លង​សេចក្ដី​បញ្ញត្តិ​នោះ ៗ ចាប់​ផ្ដើម​តាំង​ពី​លោក​បាន​ជា​ព្រះអរិយ​ហើយ។

ពាក្យ​ដែល​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​បាប​គ្រប់​យ៉ាង គឺ​ឲ្យ​លះវៀរ​ចាក​បាប​ដោយ​ការ​សង្រួម​ក្នុង​សីល ឬ​ដោយ​វិរតិ​ទាំង​បី​ដូច​ន័យ​ដែល​សម្ដែង​មក​នេះ រាប់​ថា​ជា ពុទ្ធសាសនា ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ គឺ​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​ដែល​បាន​ត្រាស់​ក្នុង​កាល​ទាំង​ពួង តែង​ទ្រង់​ប្រដៅ​ដូច្នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៧,៥២២ ដង)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ១៣,៤៧៥ ដង)
ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១៧,៥៩១ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤ យ៉ាង
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥១,២៩៧ ដង)
ឲ្យអ្វីជាទានឈ្មោះថាឲ្យព្រះនិព្វាន?
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៤៨ ដង)
គាថា​របស់​ព្រះ​រដ្ឋបាល​ត្ថេរ
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៣៤៦ ដង)
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿