30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៤,៨៥៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៦២,៧៨៧
សរុប ៣៨៥,៦៤៩,៤៨០
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,២៦០ ដង)

សម្រេច​ព្រះនិព្វាន ក៏​ព្រោះ​ចិត្ត



 
សម្រេច​ព្រះនិព្វាន ក៏​ព្រោះ​ចិត្ត

ពាក្យ​ថា សម្រេច​ព្រះនិព្វាន​ក៏​ព្រោះ​ចិត្ត​នោះ មាន​សេចក្ដី​ថា បុគ្គល​ដែល​បង្ហាត់​ចិត្ត​ដោយ​សមថវិធី និង​វិបស្សនា​វិធី​ដរាប​ដល់​កើត​បញ្ញា​ឃើញ​សភាវធម៌​តាម​ពិត មាន​ចិត្ត​មិន​បាន​ប្រកាន់​ខ្ជាប់​តាម តណ្ហា មានះ ទិដ្ឋិ ធ្វើ​ចិត្ត​ឲ្យ​ស្រុត​ស្រក​ចាកកិលេស​ទាំង​តូច​ទាំង​ធំ រំលត់​កិលេស​ព្រម​ទាំង​កង​ទុក្ខ​ទាំង​អស់​លោក​ឲ្យ​ឈ្មោះ​ថា​ដល់​ព្រះ​និព្វាន ទាំង​នេះ​ក៏​សម្រេច​មក​អំពី​ការ​ប្រតិបត្តិ​ផ្លូវ​ចិត្ត​ទាំង​អស់។ ហេតុ​ដូច្នោះ​បាន​ជា​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​សម្ដែង​ថា

ទុរង្គមំ ឯកចរំ អសីរីរំ គុហាសយំ
តេ ចិត្តំ សញ្ញាមេស្សន្តិ មោក្ខន្តិ មារពន្ធនា។

សេចក្ដី​ថា៖ ពួក​ជន​ឯណា​សង្រួម​ចិត្ត ដែល​មិន​មាន​សរីរៈ ដែល​ត្រាច់​ទៅ​តែ​ម្នាក់​ឯង តែង​ទទួល​អារម្មណ៍​ក្នុង​ទីឆ្ងាយ​មាន​គុហា​គឺ​មហាភូតរូប ៤ (​ដី ទឹក ភ្លើង ខ្យល់) ជាទីអាស្រ័យ​នៅ​បាន ពួក​ជន​នោះ​ឯង​តែង​ផុត​ចាក​ចំណង​នៃ​មារ។

សេចក្ដី​ប្រតិបត្តិ​ក្នុង​ផ្លូវ​ព្រះនិព្វាន ក៏​សុទ្ធ​តែ​សម្ដែង​ជាប់​ដោយ​ការ​ប្រតិបត្តិ​ផ្លូវ​ចិត្ត​ទាំង​អស់។ ហេតុ​ដូច្នោះ​បាន​ជា​លោក​ពោល​ថា សម្រេច​ព្រះនិព្វាន​ក៏​ព្រោះ​តែ​ចិត្ត។

ម្យ៉ាង​ទៀត ចិត្ត​នេះ ជា​ធម្មជាតិ​សំខាន់​បំផុត​ក្នុងរាងកាយ​ដូច​ពុទ្ធភាសិត​ថា៖

មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។

សេចក្ដីថា៖ ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជា​ធំ សម្រេច​តែ​អំពី​ចិត្ត បើ​បុគ្គល​ណា​មួយ​និយាយ​ពាក្យ​សម្ដី​ឬ​ធ្វើ​ការ​អ្វី តាម​ចិត្ត​ដែល​អាក្រក់ ចិត្ត​អាក្រក់​នោះ​ឯង​តែង​ក​ឲ្យកើត​សេចក្ដី​ទុក្ខ​លំបាក​ជាប់​តាម​គេ​ទៅ ដូច​ជា​កង់​រទេះ​ដែល​វិល​ជាប់​តាម​ស្នាម​ជើង​គោ

មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា
តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី។

សេចក្ដី​ថា៖ ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជា​ធំ សម្រេច​តែ​អំពី​ចិត្ត បើ​បុគ្គល​ណា​និយាយ​ពាក្យ​សម្ដី​ឬ​ធ្វើ​ការ​អ្វី តាម​ចិត្តជ្រះថ្លា ចិត្ត​ជ្រះថ្លា​នោះ​ឯង​តែង​ក​ឲ្យ​កើត​ជា​សេចក្ដី​សុខ ជាប់​តាម​គេ​ទៅ ដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ជា​ប្រក្រតី នោះ​ឯង។ សេចក្ដី​នេះ សម​នឹង​បុរាណ​សុភាសិត​ថា៖

រីបុណ្យ​និង​បាប  អំពើ​សុភាព               នោះ​វា​តែង​តាម​
ដូច​ស្រមោល    អន្ទោល​តាម​ប្រាណ   ពុំ​ដែល​ចៀស​បាន
                          ត្រង់​ក្ដី​ទុក្ខ​សោក។

កាល​បើ​ចិត្ត​ជា​ធម្មជាតិសំខាន់​បំផុត​ដូច្នេះ​ហើយ សាធុជន​ដែល​ប្រាថ្នា​សេចក្ដី​សុខ​សេចក្ដី​ចម្រើន គួរ​តែ​រក្សា​ចិត្ត​តាម​ពុទ្ធភាសិត​ដែល​ទ្រង់​ដាស់​តឿន​ថា៖

សុទុទ្ទសំ សុនិបុណំ យត្ថកាមនិបាតិនំ
ចិត្តំ រក្ខេថ មេធាវី ចិត្តំ ទន្តំ សុខាវហំ។

សេចក្ដី​ថា៖ បុគ្គល​ជា​បណ្ឌិត​មាន​ប្រាជ្ញា​គួរ​តែ​ខំ​បីបាច់​រក្សាចិត្ត ដែល​ឃើញ​បាន​ដោយ​កម្រ ដែល​ល្អិត​ពន់ពេក ដែល​លង់​ទៅ​ក្នុង​អារម្មណ៍​ឯណានីមួយ​ហើយ មិន​ងាយ​នឹង​ទាញ​ឲ្យ​ងាក​ចេញ​មក​វិញ​បាន ចិត្ត ដែល​អ្នក​ប្រាជ្ញ​បាន​ថែរក្សា​ហើយ តែង​នាំ​សុខ​មក​ឲ្យ​ជា​អនេក។

ឯការ​រក្សា​ចិត្ត​នោះ ក៏​គឺ​ប្រយ័ត្ន​ចិត្ត​មិន​ឲ្យ​ប្រឡាក់​ប្រឡូស​ដោយ​គ្រឿង​សៅហ្មង ឲ្យ​ស្អាត​ផូរផង់​នៅ​ជា​ប្រក្រតី​នោះ​ឯង។
ចិត្ត​នេះ ព្រះដ៏មានបុណ្យ​ជាម្ចាស់​ត្រាស់​ទេសនា​ថា៖

បភស្សរមិទំ ភិក្ខវេ ចិត្តំ តញ្ច ខោ
អាគន្តុកេហិ ឧបក្កិលេសេហិ ឧបកិលិដ្ឋំ

ម្នាល​ភិក្ខុ​ទាំង​ឡាយ! ចិត្ត​នេះ ជាធម្មជាតិដ៏ស្អាត​ផូរផង់​ ប៉ុន្តែ​រមែងសៅហ្មង​ដោយ​ឧបក្កិលេស ទាំង​ឡាយដែល​ចូល​មក​ថ្មី គួរ​នា​ដូច​វត្ថុ​គ្រឿង​ប្រើប្រាស់​ទាំង​ពួង​មាន​សំពត់​ជាដើម ដែល​នៅ​ថ្មី​នៅ​ឡើយ សុទ្ធ​តែ​ជា​របស់​ស្អាត​ល្អ​ទាំង​អស់ ប៉ុន្តែ​វត្ថុ​ទាំង​នោះ​រមែង​សៅហ្មង​ដោយ​គ្រឿង​មិន​ស្អាត​ទាំង​ឡាយ ដូច​ធូលី​ជាដើម​ដែល​ចូល​មក​ប៉ះ​ពាល់​ជា​ខាង​ក្រោយ។

ឯឧបក្កិលេសនោះ​សោត ក៏​ជា​អកុសល​ជាតិ​ដែល​កើត​មក​អំពី​ចិត្ត ហើយ​ត្រឡប់​ប្រទូស្ដ​ចិត្ត​ឲ្យ​សៅហ្មង ឲ្យ​ខូច​វិញ ដូច​ច្រែស​ដែល​កើត​អំពី​ដែក ហើយត្រឡប់​ស៊ី​ដែក​ឲ្យ​ខូច​ទៅ​ដូច្នោះ។ ឧបក្កិលេស​គ្រឿង​សៅហ្មង​ចិត្ត​នោះ ព្រះដ៏មាន​ព្រះភាគ​ជា​ម្ចាស់​ត្រាស់​ទេសនា​ថា មាន ១៦ យ៉ាង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,៦២៩ ដង)
ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០២៧ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​)
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ១២,៣២៦ ដង)
អដ្ឋង្គិកមគ្គជាផ្លូវនាំទៅកាន់ទីរំលត់ទុក្ខ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៤,២៩៨ ដង)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿