ថ្ងៃ សៅរ៍ ទី ២៤ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣,៥២៩
ថ្ងៃម្សិលមិញ ៤៣,៩៦៩
ខែនេះ ១,២១៩,១២៥
សរុប ៤៣,៩៥០,៩៦៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ មេសា ឆ្នាំ២០១៤ (អាន: ៤១៣៧ ដង)

សាត្ថកសម្បជញ្ញៈ



 
សាត្ថកសម្បជញ្ញៈ

សាត្ថកសម្បជញ្ញៈ ដឹង​ឋានមាន​ប្រយោជន៍​នោះ មាន​អធិប្បាយ​ថា ភិក្ខុ​ក្នុង​ព្រះពុទ្ធសាសនា​នេះ​ដែល​ប្រកប​ដោយ​សម្បជញ្ញៈ គឺ​សេចក្ដី​ពិចារណា​ឃើញ​និង​ដឹង​ខ្លួន​ដោយ​សព្វ​គ្រប់​នោះ កាល​បើ​គិត​ថា​ទៅ​ប្រទេស​ណា​នី​មួយ នឹងបាន​ទៅ​ដោយ​ប្រញាប់តាម​អំណាច​ចិត្ត​ដែល​គិត​នោះ​ក៏​ទេ ពិចារណា​ឲ្យ​ឃើញ​ថា​មាន​ប្រយោជន៍ឬ​ឥត​ប្រយោជន៍ជាមុន​ថា៖

ដែល​អាត្មា​អញ​ទៅ​ក្នុង​ទី​នោះ តើ​នឹង​មាន​ប្រយោជន៍​ឬ​ទេ?

បើ​ឃើញ​ថា ទៅ​ក្នុង​ទី​នោះ​នឹង​មាន​ប្រយោជន៍ គឺ​នឹង​បាន​ទស្សនា​ការ​ឃើញ​ព្រះចេតិយ ឃើញ​ពោធិព្រឹក្ស ឃើញ​ព្រះសង្ឃ ឃើញ​មហាថេរ ឬ​ឃើញ​អសុភដែល​មាន​ទំនាក់​ទំនង​ឲ្យ​កើត​ព្រះត្រៃលក្ខណ៍ ពិចារណា​ឃើញ​ប្រយោជន៍យ៉ាង​នេះ​ហើយ​ទើប​ទៅ។ បើ​ពិចារណា​ទៅ​ហើយ​ឃើញ​ថា​មិន​មាន​ប្រយោជន៍ក៏​កាត់​គមិក​​ចិត្ត​នោះ​ចេញ មិន​បាន​ទៅ​ក្នុង​ទី​ដែល​ប្រាស​ចាក​ប្រយោជន៍​នោះ​ឡើយ។ ព្រោះ​ការ​ដែល​បាន​ទស្សនា​ការ​ឃើញ​ព្រះចេតិយ ឃើញ​ពោធិព្រឹក្ស ឃើញមហាថេរ ឃើញអសុភ​នោះ​ឯង តែង​ជា​បច្ច័យ​ឲ្យ​ចម្រើន​សីលគុណ សមាធិគុណ​បញ្ញាគុណ។ ព្រះយោគាវចរ​អង្គ​ខ្លះ​ដែល​មាន​ឧបនិស្ស័យ បាន​កសាង​សន្សំ​មក​អំពី​បុព្វ​ជាតិ កាល​បើ​ឃើញ​ព្រះចេតិយ​ឃើញ​ពោធិព្រឹក្ស ក៏​កើត​បីតិ​ប្រាមោទ្យ​មាន​ពុទ្ធ​គុណ​ជាអារម្មណ៍ លុះ​ពិចារណា​បីតិ​ប្រាមោទ្យ​នោះ​ដោយ​ខយវយៈ គឺ​កិរិយា​អស់​ទៅ​និង​សូន្យ​ទៅ​ហើយ ក៏​បាន​សម្រេច​ព្រះអរិយមគ្គ អរិយផល​ដោយ​លំដាប់ៗ ដរាប​ដល់​ព្រះអរហត្ត​ដោយ​សារ​តែ​បាន​ឃើញ​បាន​ថ្វាយ​បង្គំ​បាន​បូជា ព្រះចេតិយ​និង​ពោធិព្រឹក្ស​ជាបច្ច័យ​នោះ​ក៏​មាន។ ព្រះ​យោគាវចរ​អង្គ​ខ្លះ​បាន​ទស្សនា​ការ​ឃើញ​ព្រះសង្ឃ ហើយ​កើត​បីតិ​ប្រាមោទ្យ​ដែល​មាន​សង្ឃ​រតនៈ​ជា​អារម្មណ៍​ហើយ​ពិចារនា​បីតិប្រាមោទ្យ​នោះ​ដោយ​ខយវយៈ ក៏​បាន​សម្រេច​ព្រះអរិយមគ្គ អរិយផល​ដោយ​លំដាប់ៗ ដរាប​ដល់​ព្រះអរហត្ត​ដោយសារ​តែ​បាន​ឃើញ​ព្រះសង្ឃ​ជា​បច្ច័យ​នោះ ក៏​មាន។ ព្រះ​យោគាវចរ​អង្គ​ខ្លះ​បាន​ឃើញ​មហាថេរ ហើយ​បាន​ធ្វើ​សេចក្ដី​គោរព​និង​ឋិតនៅ​ក្នុង​ឱវាទ​របស់​លោក បាន​សម្រេច​ព្រះអរហត្ត​ក៏​មាន។ ព្រះយោគាវចរ​អង្គ​ខ្លះ​បាន​ទស្សនា​ឃើញ​អសុភហើយ ចម្រើន​ព្រះកម្មដ្ឋាន បាន​សម្រេច​បឋមជ្ឈាន ក៏​ពិចារណាអង្គ​ឈាន​គឺ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតានោះ​ដោយ​ខយវយៈ​បាន​សម្រេច​ព្រះអរហត្ត​ក៏​មាន។ កិរិយា​ដែល​បាន​ឃើញ​ព្រះចេតិយ ឃើញ​ពោធិព្រឹក្ស ឃើញ​ព្រះសង្ឃ​ ឃើញ​មហាថេរ និង​ឃើញ​អសុភនោះឯង រមែង​នាំ​មក​នូវប្រយោជន៍​ដូច​សម្ដែង​មក​ហើយ​នេះ។ ហេតុ​ដូច្នោះ​បាន​ជា​ភិក្ខុ​ដែល​មាន​សេចក្ដី​ប្រាថ្នា​នឹង​ត្រាច់​ទៅ​ស្វែង​រក​ប្រយោជន៍ មាន​ថ្វាយ​បង្គំ​ព្រះចេតិយ ឬ​ពោធិព្រឹក្សជាដើម​នេះ បាន​ឈ្មោះ​ថា សាត្ថកសម្បជញ្ញៈ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៥ មីនា ឆ្នាំ២០១៥ (អាន: ៤៥៤ ដង)
បច្ចុប្បដ្ឋាន និង បទដ្ឋាន
ផ្សាយ : ០៤ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣១៦០៨ ដង)
អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៨៧៤៣ ដង)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
ផ្សាយ : ២៣ ឧសភា ឆ្នាំ២០១៤ (អាន: ៤២៦០ ដង)
សេចក្តី​ពោល​អំពី​ខ្លួន​ជា​ទីពឹង​របស់​ខ្លួន
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro