30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨១,២០១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៧៩,០០២
សរុប ៣៨៥,៣៦៥,៦៩៥
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៣០ ដង)

ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​កូន​ថ្វាយ​បង្គំ



 
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​កូន​ថ្វាយ​បង្គំ

សព្វ​ដង​ម៉ែ​ស្រក់​ទឹក​ភ្នែក ព្រោះ​ម៉ែ​ឈឺ​ចុកចាប់​ដែល​កូន​ធ្វើ​បាប​ចិត្ត​ម៉ែ កូន​មិន​ស្ដាប់ម៉ែ តែ​ពេល​នេះ​ម៉ែ​ស្រក់​ទឹក​ភ្នែក ព្រោះ​ម៉ែ​រំភើបចិត្ត ដែល​ឃើញ​កូន​ទាំង​ឡាយ​ថ្វាយ​បង្គំ​ម៉ែ ម៉ែ​ញ័រ​អស់​ដៃ​ជើង ដោយ​ការ​ត្រេកអរ រហូត​ទឹក​ភ្នែក​ម៉ែ​ហូរ​ទប់​មិន​ឈ្នះ ម៉ែ​អរ​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​ម៉ែ​ទៅ​ជា​យំ ដោយ​ហាម​ឃាត់​ចិត្ត​មិន​បាន។

កាល​ពី​មុន កូន​មិន​សូវ​រវល់​ជា​មួយ​នឹងម៉ែ​ទេ ទាំង​ចិត្ត​គំនិត ទាំង​កាយវិកា​ហាក់​ដូច​ព្រងើយ​កន្តើយ និង​មិន​សូវ​មាន​ការ​គោរព​ឱនលំទោន​ម៉ែ ហើយ​ក្នុង​ចិត្ត​របស់​ម៉ែ​ក៏​ធម្មតាៗ មិន​មាន​ការ​រំភើប​សប្បាយ​រីករាយ​អី​ឲ្យ​ណាស់​ណា​ទេ តែ​ពេល​នេះ​ចិត្ត​របស់​ម៉ែ​ត្រេកអរ សប្បាយ​រីករាយ​លាយ​ឡំ​ដោយ​ការ​រំភើប​ប្លែក ព្រោះ​កូន​នាំ​គ្នា​មក​ថ្វាយ​បង្គំ និង​សូម​ខមាទោស ឲ្យ​ម៉ែ​លើក​លែង​ទោស​កំហុស​ទាំង​ឡាយ​ដែល​កូន​ធ្វើ​ខុស​ចំពោះ​ម៉ែ​កន្លង​មក។ កូន​សម្លាញ់​ចិត្ត​ម៉ែ តាំង​ពីដើម​រហូត​មក​ដល់​ពេល​នេះ ម៉ែ​មិន​ដែល​យក​ទោស​អូសដំណើរ​កូន​ឡើយ ទោះ​បី​ជា​កូន​ធ្វើ​ខុស​ចំពោះ​ម៉ែ ដោយ​កំហុស​ច្រើន​រាប់​មិន​អស់ ហើយ​កូន​មិន​ទទួល​មិន​មក​សូម​ខមាទោស​ម៉ែ យ៉ាង​ណាក៏​ដោយ ក៏​ម៉ែ​នៅ​តែ​អភ័យ​ទៅ​ឲ្យ​កូន​ជានិច្ច ហើយ​ក្នុង​ពេល​នេះ ម៉ែ​មិន​ត្រឹម​តែមិន​ខឹង​នឹង​កូន​ទេ ថែម​ទាំង​ស្រឡាញ់​កូន​ទ្វេ​ដង ព្រោះ​កូន​មក​ថ្វាយ​បង្គំ​សូម​សមាទោស​ម៉ែ....។

ពពករសាត់ផាយផាត់ទៅឆ្ងាយ
យ៉ាង​ណា​ចិត្ត​ម្ដាយ​ហាក់​ស្រាយ​កង្វល់

ទុក្ខសោក​រសាត់បាត់​ទៅតាមខ្យល់
សេចក្ដីខ្វាយខ្វល់អម្ពល់គ្មានឡើយ។


ព្រោះ​ពេល​នេះណាកូនដឹងកំហុស
ម៉ែលែងរងគ្រោះព្រោះកូនទៀតហើយ

ម៉ែត្រេកអរណាស់ម្ចាស់ថ្លៃត្រាណត្រើយ
ដឹង​ទេកូនអើយម៉ែអររហូតយំ។


ម៉ែស្រក់ទឹកភ្នែកជ្រែកភ័ក្ត្រផ្ទួនៗ
ពេលម៉ែឃើញកូនស្ងួនថ្វាយបង្គំ

ម៉ែអរខ្លាំងណាស់រហូតម៉ែយំ
ទ្រូងម៉ែអួលងំរំភើបចិន្ដា។


ខ្លួនប្រាណម៉ែញ័រសព្វអស់សរសៃ
ម៉ែសែនអរភ័យក្នុងថ្ងៃនេះណា

ម៉ែប្រឹងបញ្ឈប់ទប់ទឹកនេត្រា
តែទោះយ៉ាងណាវានៅតែហូរ។


ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៩,១៤៨ ដង)
បុណ្យកេីតអំពីការរក្សាសីល
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៤៦,៣៧២ ដង)
ដូចម្ដេចដែលហៅថាមនុស្សល្អ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦២,៨៥៩ ដង)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៤១៥ ដង)
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿