30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៤,៤៨៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៣៥,១០៧
សរុប ៣៨៩,៨១៧,៥៩១
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០២៨ ដង)

វិជ្ជាចរណសម្បន្នោ



 
វិជ្ជាចរណសម្បន្នោ

ព្រះនាមទី ៣ របស់​ព្រះអង្គ​គឺ « វិជ្ជាចរណសម្បន្នោ »

វិជ្ជាចរណសម្បន្នោ ទ្រង់​ព្រះនាម​ថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គ​បរិបូណ៌ដោយ​វិជ្ជា៣ វិជ្ជា៨ និង​ចរណៈ១៥។

វិជ្ជា ៣ គឺ

១- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជា​ដឹង​កំណើត​ពី​ជាតិ​មុនៗ
២- ចុតូបបាតវិជ្ជា វិជ្ជាដឹងនូវចុតិ បដិសន្ធិ របស់​មនុស្ស​សត្វ
៣- អាសវក្ខយវិជ្ជា វិជ្ជា​ដឹង​នូវ​ការ​អស់​អាសវៈ។

វិជ្ជា ៨ យ៉ាង គឺ៖

១- វិបស្សនាវិជ្ជា វិជ្ជា​ពិចារណា​នូវ​នាម​ និង​រូប
២- មនោមយិទ្ធិវិជ្ជា វិជ្ជាឫទ្ធិសម្រេច​បាន​តាម​ចិត្ត
៣- ឥទ្ធិវិធវិជ្ជា វិជ្ជាសម្ដែងឫទ្ធិបាន
៤- ទិព្វសោតវិជ្ជា វិជ្ជាបានត្រចៀកទិព្វ
៥- ទិព្វចក្ខុវិជ្ជា វិជ្ជាបានភ្នែកទិព្វ
៦- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជាដឹងកំណើតពី​ជាតិ​មុន
៧- អាសវក្ខយវិជ្ជា វិជ្ជាដឹងនូវការ​អស់​អាសវៈ
៨- ចេតោបរិយញ្ញាណវិជ្ជា វិជ្ជាដឹងនូវ​ចិត្ត​អ្នក​ដទៃ។

ចរណៈ ១៥ មាន​បី​ពួក គឺ៖

១- ពួកសីល
២- ពួកព្រះសទ្ធម្ម
៣- ពួក​ឈាន

សីលចែកជា ៤ យ៉ាងគឺ៖

១- សីលសំវរៈ សង្រួមកាយ​វាចា​តាម​សិក្ខាបទនៃសីល និច្ចសីល ឧបោសថសីល អតិរេកសីល និង ចតុបារិសុទ្ធិសីល។
២- ឥន្ទ្រិយសំវរៈ សង្រួម​ក្នុង​ឥន្ទ្រីយ៍​ទាំង ៦ គឺ​ចក្ខុន្ទ្រីយ៍ សោតិន្ទ្រីយ៍ ឃានិន្ទ្រីយ៍ ជិវ្ហិន្ទ្រីយ៍ កាយិន្ទ្រីយ៍ និងមនិន្ទ្រីយ៍។
៣- ភោជនេ មត្តញ្ញុតា ដឹងប្រមាណ​ក្នុង​អាហារ​ភោជន។
៤- ជាគរិយានុយោគៈ ប្រកប​រឿយៗ ក្នុង​ការ​ភ្ញាក់រឭក។

ព្រះសទ្ធម្មមាន ៧ យ៉ាងគឺ៖

១- សទ្ធា ជឿ​គុណ​ព្រះរតនត្រ័យ
២- ហិរិ ខ្មាសបាប
៣- ឱត្តប្បៈ ខ្ពើមបាប
៤- ពហុសច្ចៈ ភាពជាអ្នករៀន​ចេះចាំ​ច្រើន
៥- វិរិយៈ ព្យាយាម
៦- សតិ រឭកដឹង
៧- បញ្ញា ប្រាជ្ញា​ដឹង​ខុសត្រូវ។

ឈាន​មាន​ ៤ យ៉ាង​គឺ៖

១- បឋមជ្ឈាន
២- ទុតិយជ្ឈាន
៣- តតិយជ្ឈាន
៤- ចតុត្ថជ្ឈាន។

បឋមជ្ឈាន​មាន​អង្គ ៥ គឺ៖

១- វិតក្កៈ ត្រិះរិះ​ក្នុង​អារម្មណ៍
២- វិចារៈ ពិចារណា​ក្នុង​អារម្មណ៍
៣- បីតិ ពេញចិត្ត​ក្នុង​អារម្មណ៍
៤- សុខៈ ងាយស្រួល​ក្នុង​អារម្មណ៍
៥- ឯកគ្គតា ចិត្ត​មូល​ក្នុង​អារម្មណ៍។

ទុតិយជ្ឈាន​មាន​អង្គ ៤ គឺ៖

១- វិចារៈ ពិចារណា​អារម្មណ៍
២- បីតិ ពេញចិត្ត​ក្នុង​អារម្មណ៍
៣- សុខៈ ងាយស្រួល​ក្នុង​អារម្មណ៍
៤- ឯកគ្គតា ចិត្ត​មូល​ក្នុង​អារម្មណ៍។

តតិយជ្ឈានមាន​អង្គ ៣ គឺ៖

១- បីតិ ពេញចិត្ត​ក្នុង​អារម្មណ៍
២- សុខៈ ងាយស្រួល​ក្នុង​អារម្មណ៍
៣- ឯកគ្គតា ចិត្ត​មូល​ក្នុង​អារម្មណ៍។

ចតុត្ថជ្ឈាន​មាន​អង្គ ២ គឺ៖

១- សុខៈ ងាយស្រួល​ក្នុង​អារម្មណ៍
២- ឯកគ្គតា ចិត្ត​មូល​ក្នុង​អារម្មណ៍។

ព្រះគុណ​នេះ សំដៅ​យក​ព្រះអង្គបរិបូណ៌ដោយ​វិជ្ជា និង​ចរណៈ។ វិជ្ជា​​ប្រែថា ការ​ចេះ​ដឹង ការ​យល់​ប្លែក និង​ការ​ចោះ​ទម្លុះ​នូវ​អវិជ្ជា។ ពាក្យ​ថា វិជ្ជា​បាន​ដល់​វិជ្ជា ៣ និង​វិជ្ជា ៨ ដែល​បាន​រៀបរាប់​ រួចហើយ។

ចរណៈ ប្រែថា ការ​ប្រព្រឹត្ត​ធម៌​ជា​គ្រឿង​ត្រាច់ទៅ។ ចរណៈ​នេះ សំដៅ​យក​ចរិយា ឬ​សីលធម៌របស់ព្រះសម្មាសម្ពុទ្ធដែល​តែង​តែ​មាន ចំពោះ​ព្រះពុទ្ធគ្រប់ព្រះអង្គ មួយ​ទៀត​ចរណៈ​នេះ​បាន​ដល់​ការ​ប្រព្រឹត្ត​ជាហេតុ ដើម្បី​បាន​នូវ​ផល គឺ​វិជ្ជា ព្រោះ​ថា វិជ្ជា ៣ វិជ្ជា ៨ ទុក​ថា​ជា​លទ្ធផល​របស់​ព្រះអង្គ ដែល​ទ្រង់​បាន​មក​ដោយ​ចរណៈ​ជាហេតុ។ ចរណៈ​នេះ លោក​ចែក​ចេញ​ជា ១៥ យ៉ាង​ដូច​បាន​រៀប​រាប់​ហើយ។

ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦៣,០៦៥ ដង)
ទស្សនៈមហាយាននិកាយវជ្រយាន (ទីបេ) និង ថេរវាទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៦៦៩ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៤៤ ដង)
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២២,៤៥៨ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៤០ ដង)
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿