30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៣,៥៨៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៣,៣០៧
សរុប ៣៨៣,៧៤០,០០០
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៦៨ ដង)

រូបកាយនេះពោរពេញដោយសាកសព



 
សុភាថេរី នៅក្នុងជីវកម្ពវ័ន

សុវណ្ណការបុត្ត ជាអ្នកលេង រារាំងភិក្ខុនីឈ្មោះ សុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខន៉ី ឈ្មោះ សុភា ក៏បានពោល​នឹង​សុវណ្ណការបុត្ត​នោះថា កំហុស​ដូចម្តេចដែលអាត្មាប្រទូស្ត​ដល់អ្នក បានជា​អ្នកឈររាំង​អាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់​នូវស្ត្រី​ជាបព្វជិត​ទេ សិក្ខា​ទាំងឡាយ​ក្នុងសាសនា​របស់ព្រះសាស្តា ជា​សិក្ខាគួរគោរព ព្រះសុគត​បានសំដែងហើយ ដល់​អាត្មា ហេតុដូចម្តេច​ក៏អ្នកមកឈររាំងអាត្មា ដែល​ជាស្ត្រីមាន​ចំណែកនៃ​ធម៌ដ៏បរិសុទ្ធ មិនមាន​ទីទួល ​គឺកិលេស ។

អ្នកជាបុគ្គល​មានចិត្តល្អក់ ប្រកបដោយ​ធូលីគឺរាគៈ   ហេតុដូចម្តេច​ក៏អ្នកមក​ឈររាំងអាត្មា ដែល​ជាស្ត្រី​មានចិត្ត​ថ្លាស្អាត  ប្រាសចាក​ធូលី គឺរាគៈ មិនមានទីទួល​គឺកិលេស មាន​ចិត្ត​ផុត​ស្រឡះ​​ហើយ ចាក​ខន្ធបញ្ចកៈទាំងឡាយ ។

អ្នកលេងពោល​ថា នាងជាស្ត្រី​នៅក្រមុំផង មិន​អាក្រក់ផង បព្វជ្ជានឹងធ្វើប្រយោជន៍​អ្វីដល់នាង ចូរនាងបោះ​​ចោល​​កាសាយចីវរចេញ​ទៅ ហើយចូរមក យើងនឹងបានត្រេក​ត្រអាលក្នុងព្រៃ​ដែលមាន​ផ្ការីក​ល្អ សុវណ្ណការបុត្ត ពោលពាក្យ លួងលោម​​ច្រើនបែប​​ច្រើន​យ៉ាងទៀត ។

ព្រះនាងថេរី​ពោលថា ហេតុដូចម្តេច​ក៏អ្នកមាន​គំនិតខុស សំឡឹងមើល​អាត្មា ព្រោះឃើញនូវ​អារម្មណ៍ដែល សន្មតថា​មានខ្លឹមក្នុងរាងកាយនេះ ដ៏ពេញដោយ​សាកសព គ្រាន់តែ​ការ​ចំរើន​របស់​ព្រៃស្មសាន ជារាងកាយ​បែកធ្លាយ ជាធម្មតា ។

អ្នកលេង​ពោលថា ភ្នែកទាំងពី​ររបស់នាង ដូច​ជាភ្នែកកូនម្រឹគញី ឬដូចជាភ្នែកនៃកិន្នរីក្នុង​ចន្លោះ​នៃភ្នំ តម្រេកក្នុង​កាមរបស់ខ្ញុំ រមែងចំរើន​ក្រៃលែង ព្រោះឃើញ​នូវភ្នែករបស់នាង ។ កាមគុណ​របស់ខ្ញុំ​រមែងចំរើនឡើង ក្រៃលែង ព្រោះឃើញភ្នែក​របស់នាង ដែលប្រៀប​ដូច​ត្របក​ នៃផ្កាឧប្បល​ត្រង់មុខប្រាសចាក​មន្ទិល​ប្រាកដ​​ស្មើដោយ​មាស។ នែនាង​​មានរូបស្រស់​ស្រោង មានភ្នែក​ថ្លា​ស្អាត បើទុកជា​យើង ទៅកាន់​ទី​ឆ្ងាយ ក៏នៅតែ​​រលឹកឃើញ ម្នាលនាង​មាន​ភ្នែក​ថ្លា ដូចភ្នែកកិន្នរី ឥត​មាន​អ្វីមួយ​ ជាទី​ស្រឡាញ់​​នៃខ្ញុំជាង​ភ្នែក​របស់​នាងទេ ។

ព្រះនាង​​សុភាថេរីពោល​ថា អ្នកប្រាថ្នា​​នូវធីតា ជាឱរសរបស់​ព្រះពុទ្ធនេះ ឈ្មោះថាប្រាថ្នា​ដើម្បី​ដើរទៅ​តាម ផ្លូវខុស ឈ្មោះថាស្វែង​រកព្រះច័ន្ទ្រមក​ធ្វើជាល្បែង​លេង ឈ្មោះ​ថា​ប្រាថ្នា​ដើម្បី​លោត​​ឡើងកាន់​ភ្នំសិនេរុ ។ ឥឡូវនេះ​ប្រសិន​បើ រាគៈគប្បីមានដល់អាត្មា​ក្នុងអារម្មណ៍ណា អារម្មណ៍​នោះ មិនមាន​ក្នុងលោក ព្រមទាំង​ទេវលោក អាត្មាមិន​ដឹងថា រាគៈនោះជាអ្វីទេ ព្រោះ​អាត្មា​បានដក ចោលនូវរាគៈ​នោះ ទាំងឫស​ទាំងគល់ ដោយ​អរិយមគ្គ​ហើយ ។

ខន្ធបញ្ចកៈ​ដែលស្ត្រីណា មិនបានពិចារណា​ឃើញ ឬ ថាស្ត្រីណាដែល​មិនបាន​ចូលទៅអង្គុយ​ជិតព្រះសាស្តា អ្នកចូរ ប្រលោម​នូវស្ត្រី​ប្រាកដដូច្នោះ​ចុះ អ្នកនឹងក្តៅក្រហាយ​ចិត្ត ព្រោះ​អាស្រ័យ​​​សុភាភិក្ខុនីនេះ ដែលជាអ្នកដឹងនូវអរិយ សច្ចធម៌ ។ ស្មារតីរបស់អាត្មា​បានតម្កល់​ខ្ជាប់​ហើយ ក្នុង បុគ្គលអ្នកជេរ និង អ្នកថ្វាយបង្គំ ក្នុងសុខ និង ទុក្ខ ចិត្តរបស់ អាត្មាមិន​ជាប់ក្នុង​អារម្មណ៍ទាំងអស់នោះ ព្រោះដឹងច្បាស់ ថា សង្ខតារម្មណ៍ជារបស់មិនស្អាត ។

អាត្មា​ជាសាវិការបស់ព្រះសុគត ជាអ្នកដើរទៅដោយ យានគឺ អដ្ឋង្គិកមគ្គ មានសរគឺ​កិលេស​ដក​ចោលហើយ ឥតមាន អាសវៈ ជាអ្នកត្រេក​អរក្នុង​ផ្ទះស្ងាត់ ។ អាត្មាបាន​ឃើញរូប យន្ត​ឈើ​ជា​គ្រោងថ្មី ដែលតាក់តែង​ដ៏វិចិត្រ ចងរឹត​ដោយខ្សែ សរសៃទាំងឡាយ និង ឈើកន្លាស់​ទាំង​ឡាយ ដូច​ជាគេរាំ ដោយអាការផ្សេងៗ កាលបើខ្សែ​សរសៃ និង​ ឈើ កន្លាស់​នោះ​ដាច់របូត​ចេញ​​រាត់រាយរលុង​រង្គោះ​បាក់បែកខ្ចាត់ខ្ចាយ កាល​បើរូបយន្តរង្គោះ​ដាច់ខ្ចាត់ខ្ចាយហើយ បុគ្គល​មិនគប្បី បានរូបយន្ត​នោះ​ទេ បុគ្គលគប្បីតំកល់​ចិត្តក្នុងរូបនោះ ដូចម្តេច​កើត ។ រាង​កាយ​ទាំងឡាយ​​របស់អាត្មា​ដូចគ្នានឹង រូបយន្ត​ដែរ បើវៀរចាក​ពួកធម៌​ទាំងឡាយ មាន​បឋវី​ធាតុ​ជាដើម ហើយ​រមែងប្រព្រឹត្ត​​ទៅមិនបាន រាងកាយ​បើវៀរ​ចាករូបធម៌ហើយ ប្រព្រឹត្តទៅ​មិន​បាន​ទេ​ បុគ្គល​គប្បីតំកល់​ចិត្ត​ក្នុង​រាង​កាយនោះ ដូចម្តេចកើត ។

បុគ្គល​ឃើញរូបស្ត្រី ដែល​គេគូរនឹង​ជញ្ជាំង លាប​លនដោយថ្នាំដ៏ស្រស់​យ៉ាងណាម៉ិញ អ្នកមាន​ការឃើញវិបរិតក្នុងរូបនោះ ក៏យ៉ាងនោះដែរ បញ្ញា​ជារបស់មនុស្សឥត​ប្រ​យោជន៍ទេឬ ។ នែ​បុគ្គល​​អន្ធពាល​អ្នកស្ទុះ​ចូលមកជិត​នូវអត្តភាព​ដ៏ទទេ ដែលប្រៀប​ដូចជាថ្ងៃបណ្តើរ​កូនតាំង​នៅ​អំពី​​ខាងមុខ ឬ ដូចជា​យល់សប្តិឃើញដើមឈើមាស ពុំនោះដូចជារូប យន្តគ្រាំគ្រា​ក្នុង​កណ្តាល​នៃជន ។ ពពុះបាំងស្បែក​កណ្តាលភ្នែក​ឬព្រៀកទឹកភ្នែក​ឬក៏ពក​បាយភ្នែក តែងកើត​ក្នុង​មណ្ឌល​នៃភ្នែកនោះ ដូចជាពពុះ ទឹកល័ក្ខ​ដែលបុគ្គល​​ប្រោះលើកម្រាល​ចៀមស្ងួត ព្រោះ​ថា សណ្ឋាន​របស់ភ្នែក មានពណ៌ផ្សេងៗ ដែល​សង្ខារ​តាក់តែង ហើយ ។

នាងសុភាភិក្ខុនី មានចិត្តឥត​ជាប់ជំពាក់ បានឆ្កៀល ភ្នែកជាទីស្រឡាញ់ ហើយក៏​ឱ្យដល់​បុរស​នោះ​ក្នុងពេលនោះ ដោយពាក្យថា ហ៎អាត្មាឱ្យភ្នែក​ដល់អ្នក ចូរអ្នកយកភ្នែក នេះទៅចុះ ។ រាគៈ​របស់បុរសនោះ ក៏ប្រាសចាកចេញក្នុង ខណៈនោះផង បុរសនោះ​បានញ៉ាំង​សុភាភិក្ខុនី​ឱ្យ​អត់ទោស ក្នុងទីនោះផង ដោយពាក្យថា ម្នាលនាងជាព្រហ្មចារិនី សួស្តី ចូរមានដល់នាង ការប្រព្រឹត្តិ​អនាចារបែបនេះ នឹងមិនមាន ដល់ខ្ញុំទេ ។ បើខ្ញុំបៀតបៀនជន​ដែលគ្មាន​រាគៈ​យ៉ាង​នេះ ​ក៏ ហាក់ដូចជាខ្ញុំឱបភ្លើងកំពុងឆេះ​សន្ធោសន្ធៅ ឬចាប់នៅអាសិរ​ពិស បើដូច្នោះ សូម​សួស្តី​កើតមានដល់នាង សូមនាងអត់ ទោសដល់ខ្ញុំ ។

ព្រះនាងសុភាភិក្ខុនី លុះរួចអំពីបុរស​​ជាអ្នកលេង​នោះ ហើយ ក៏បានទៅកាន់សំណាក់​នៃព្រះ​សម្មាសម្ពុទ្ធដ៏ប្រសើរ ចក្ខុ​ក៏កើតឡើងដូចដើម ព្រោះបានឃើញនូវមហា​បុរិសលក្ខណៈ ដែល​កើត​អំពីបុណ្យដ៏ប្រសើរ ។

ចប់សុភាភិក្ខុនី

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២១,៥៤៨ ដង)
កូន​ត្រូវ​​ជា​មនុស្ស​ល្អ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៣,០៨៦ ដង)
ចង់​ត្រជាក់​កុំ​ឱប​ភ្លើង
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៣៤,៨០០ ដង)
គោលធម៌ក្នុងការរស់នៅរួមគ្នា
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៤៧៤ ដង)
ភិក្ខុ​យមកៈ​មានទិដ្ឋិ​អាក្រក់
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៥,២៧៤ ដង)
ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៨៣,៦៩១ ដង)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.64
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿