ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៣,៣៨១
Today
ថ្ងៃម្សិលមិញ ១២២,៥៦១
ខែនេះ ៣,០៤៣,៤១១
សរុប ១៤៧,៩៨២,៩៩៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩១៧២ ដង)

ព្រះនាម ពុទ្ធោ



 
ព្រះនាម ពុទ្ធោ

ព្រះនាម​ទី ៩ របស់​ព្រះអង្គ​គឺ « ពុទ្ធោ » ពុទ្ធោ ទ្រង់​ព្រះនាម​ថា ពុទ្ធោ​ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ហើយ​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង​ផង។
ចតុរារិយសច្ចមាន ៤ យ៉ាង​គឺ

១- ទុក្ខអរិយសច្ច ធម្មជាត​ដឹង​នូវ​ទុក្ខ
២- ទុក្ខសមុទយសច្ច ដឹង​នូវ​ដែន​កើត​ទុក្ខ
៣- ទុក្ខនិរោធអរិយសច្ច ដឹង​នូវ​ទីរំលត់​ទុក្ខ
៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដឹង​នូវ​ ផ្លូវ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។

ទុក្ខ​អរិយសច្ចមាន ១២ យ៉ាង​គឺ៖

១- ជាតិ​ទុក្ខ ការ​កើត​ជា​ទុក្ខ
២- ជរាទុក្ខ ការ​ចាស់​គ្រាំគ្រា​ជា​ទុក្ខ
៣- ព្យាធិទុក្ខ ការ​ឈឺ​ចុកចាប់​ជា​ទុក្ខ
៤- មរណទុក្ខ ស្លាប់​ជា​ទុក្ខ
៥- សោក​ទុក្ខ យំសោក​ជា​ទុក្ខ
៦- បរិទេវទុក្ខ យំទួញរៀបរាប់​ជាទុក្ខ
៧- ទុក្ខទុក្ខ ទុក្ខ​ត្រួត​លើ​ទុក្ខ​ជាទុក្ខ
៨- ទោមនស្សទុក្ខ ការ​អាក់​អន់ចិត្ត​​ជាទុក្ខ
៩- ឧបាយាសទុក្ខ ចង្អៀតចង្អល់​ចិត្ត​ជាទុក្ខ
១០- អបិយេហិ សម្បយោគទុក្ខ កិរិយា​ប្រកប​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជា​ទីស្រលាញ់​ពេញ​ចិត្ត​ជាទុក្ខ
១១- បិយេហហិ វិប្បយោគទុក្ខ ការ​ប្រាចាក​សត្វ​និង​សង្ខារ​ជាទី​ស្រឡាញ់​ជា​ចិត្ត​ជាទុក្ខ
១២- យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខំ ចង់បាន​របស់​ណា​មិន​បាន​របស់​នោះ​ជា​ទុក្ខ និង សង្ខិតេន បញ្ចុប្បាទានខន្ធា ទុក្ខា ទុក្ខ​ទាំង​អស់​សរុប​ឲ្យ​ខ្លី គឺ​បញ្ចក្ខន្ធ។

ទុក្ខសមុទយអរិយសច្ច​មាន ៣ យ៉ាង​គឺ៖

១-កាម​តណ្ហា សេចក្ដី​ប្រាថ្នា​ក្នុងកាម
២- ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងភព
៣- វិភវតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​ព្រហ្ម​ឥតរូប។

ទុក្ខនិរោធអរិយសច្ចរំលត់​នូវ​ធម៌​ ៧ យ៉ាង​គឺ៖

១- កាមរាគៈ តម្រេកក្នុងកាម
២- បដិឃៈ ថ្នាំងថ្នាក់​ក្នុង​ចិត្ត
៣- ទិដ្ឋិ យល់ខុស
៤- វិចិកច្ឆា សេចក្ដីសង្ស័យ
៥- មានៈ រឹងត្អឹង
៦- ភវរាគៈ តម្រេក​ក្នុងភព
៧- អវិជ្ជា សេចក្ដី​ល្ងង់ខ្លៅ។

ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច​មាន ៨ យ៉ាង​គឺ៖

១- សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ត្រូវ
២- សម្មាសក្កប្បៈ ត្រិះរិះត្រូវ
៣- សម្មាវាចា សម្ដីត្រូវ
៤- សម្មាកម្មន្តៈ ការងារត្រូវ
៥- សម្មាអាជីវៈ ចិញ្ចឹមជីវិត​ត្រូវ
៦- សម្មាវាយាមៈ ព្យាយាមត្រូវ
៧- សម្មាសតិ រលឹកត្រូវ
៨- សម្មាសមាធិ តម្កល់​ចិត្ត​ត្រូវ។

សម្មាទិដ្ឋិ ៣ យ៉ាង គឺ៖

១- កម្មស្សកតា សម្មាទិដ្ឋិ យល់​ត្រូវ​ថា​សត្វ​លោក​ប្រព្រឹត្ត​ទៅ​តាម​កម្ម។
២- ទសវត្ថុកសម្មាទិដ្ឋិ យល់​ត្រូវ​ចំពោះ​ការ​ធ្វើជា​សម្មាទិដ្ឋិ ១០ យ៉ាង។
៣- ចតុសច្ចសមាទិដ្ឋិ យល់​ត្រូវ​ចំពោះអរិយសច្ច ៤។

សម្មាសង្កប្ប ៣ យ៉ាងគឺ៖

១- នេក្ខកម្មសង្កប្ប ត្រិះរិះក្នុង​ការ​ចេញ​ចាក​កាម
២- អព្យាបាទសង្កប្ប ត្រិះរិះ​ក្នុង​ការ​មិន​ព្យាបាទ​អ្នក​ដទៃ
៣- អវិហិង្សាសង្កប្ប ត្រិះរិះ​ក្នុង​ការ​មិន​ប្រើ​អំពើ​ហិង្សា​ដាក់​អ្នក​ដទៃ។

សម្មាវាចា ៤ យ៉ាង​គឺ៖

១- មុសាវាទា វិរតិ វៀរចាក​ការ​និយាយ​កុហក
២- បិសុណវាចាយ វិរតិ វៀរចាក​ការ​និយាយ​ញុះញុង
៣- ​ផរុសវាចាយ វិរតិ វៀរចាក​ការ​និយាយ​ចាក់ដោត
៤- សម្ផប្បលាបា វិរតិ វៀរចាកការ​និយាយ​ពាក្យ​រោយរាយ​ឥត​ប្រយោជន៍។

សម្មាកម្មន្ត ៣ យ៉ាងគឺ៖

១- បាណាតិបាតា វេរមណី មិនសម្លាប់សត្វ
២- អទិន្នាទានា វេរមណី មិនលួច​ទ្រព្យ​អ្នក​ដទៃ
៣- កាមេសុ មិច្ឆាចារា វេរមណី មិនប្រព្រឹត្តខុស​ក្នុង​កាម។

សម្មាអាជីវ ៥ យ៉ាងគឺ៖

១- សត្ថវណិជ្ជា មិន​ជួញ​គ្រឿង​សស្ត្រាវុធ
២- សត្តវណិជ្ជា មិនជួញ​មនុស្ស សត្វ
៣- មំសវណិជ្ជា មិនជួញសាច់
៤- មជ្ជវណិជ្ជា មិនជួញគ្រឿង​ស្រវឹង
៥- វិសវណិជ្ជា មិនជួញ​ថ្នាំពិស។

សម្មាវាយាម ៤ យ៉ាងគឺ៖

១- សំវរប្បធាន ព្យាយាម​ប្រយ័ត្ន​មិន​បាន​ឲ្យ​បាប​កើត​ឡើង
២- បហានប្បធាន ព្យយាម​លះបាប​ដែល​កើត​ឡើង​ហើយ
៣- អនុរក្ខនាបធាន ព្យាយាម​រក្សា​កុសល​ដែល​មាន​ហើយ
៤- ភាវនាបធាន ព្យាយាម​ចម្រើន​នូវ​កុសល​ធម៌​ដែល​មិន​ធ្លាប់​មាន។

សម្មាសតិ ៤ យ៉ាងគឺ៖

១- កាយានុបស្សនា សតិប្បដ្ឋានា សតិតម្កល់ក្នុងកាយ
២- វេទនានុបស្សនា សតិប្បដ្ឋានា សតិតម្កល់ក្នុង​វេទនា
៣- ចិត្តានុបស្សនា សតិប្បដ្ឋានា សតិតម្កល់​ក្នុង​ចិត្ត
៤- ធម្មានុបស្សនា សតិប្បដ្ឋានា សតិតម្កល់​ក្នុង​ធម៌។

សម្មាសមាធិ ៤ យ៉ាងគឺ៖

១- បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ វិចារៈ មាន​បីតិ​សុខ​កើត​ពី​វិវេគ
២- ទុតិយជ្ឈាន រម្ងាប់​វិតក្កៈ វិចារៈ មានចិត្តថ្លា​ស្អាត ខាង​ក្នុង​មាន​បីតិ សុខៈ កើត​ពី​វិវេគ
៣- តតិយជ្ឈាន ប្រាសចាក​បីតិ​មាន​សុខៈ និង​ឧបេក្ខា
៤- ចតុត្ថជ្ឈាន លះបង់​សុខ​ទុក្ខ មិនសោមនស្ស មិនទោមនស្ស មិនសុខ មិនទុក្ខ មានសតិ​ប្រកប​ដោយ​ឧបេក្ខា ដ៏​បរិសុទ្ធ។

ពុទ្ធោ ទ្រង់ព្រះនាម​ថា ពុទ្ធោ ព្រោះ​ព្រះ​អង្គភ្ញាក់​រឭក ចាក​មោហៈ​ហើយ​បរិបូណ៍​ដោយ​សប្បរិសធម៌។

សប្បុរិសធម៌​មាន ៧ យ៉ាង​គឺ៖

១- ធម្មញ្ញុតា ដឹង​ប្រមាណ​ក្នុង​ធម៌
២- អត្ថញ្ញុតា ដឹង​ប្រមាណ​ក្នុង​សេចក្ដី
៣- អត្តញ្ញុតា ដឹង​ប្រមាណ​ក្នុង​ខ្លួន
៤- មត្តញ្ញុតា ដឹង​ប្រមាណក្នុង​អ្នកដទៃ
៥- កាលញ្ញុតា ដឹង​ប្រមាណ​ក្នុង​ពេល​វេលា
៦- បរោបរញ្ញុតា ដឹងប្រមាណ​ក្នុង​ចិត្ត​អ្នក​ដទៃ
៧- បរិសញ្ញុតា ដឹង​ប្រមាណ​ក្នុង​បរិស័ទ

ពុទ្ធោ ទ្រង់ព្រះនាម​ថា ពុទ្ធោ ព្រះព្រះអង្គ​បាន​បំពេញ​បារមី​ដ៏​ឧត្ដម ដើម្បីបាន​សម្មាសម្ពោធិញ្ញាណ។

បារមី​មាន ១០ យ៉ាងគឺ៖

១- ទានបារមី វេស្សន្ដរ
២- សីលបារមី ភូមិទត្ត
៣- នេក្ខម្មបារមី តេមិយ
៤- បញ្ញាបារមី មហោសថ
៥- វីរិយបារមី មហាជានក
៦- ខន្តិបារមី ចន្ទកុមារ
៧- សច្ចបារមី វិធូរបណ្ឌិត
៨- អធិដ្ឋានបារមី នេមិរាជ
៩- មេត្តាបារមី សុវណ្ណសាម
១០- ឧបេក្ខាបារមី នារទព្រហ្ម។

ពុទ្ធោ ទ្រង់​ព្រះនាម​ថា​ ពុទ្ធោ ព្រោះ​ព្រះអង្គ​ កម្ចាត់​បង់​នូវ​អវិជ្ជា។
អវិជ្ជា​មាន ៨ យ៉ាងគឺ៖

១- ទុក្ខេ អញ្ញាណំ មិនដឹងកងទុក្ខ
២- ទុក្ខសមុទយេ អញ្ញាណំ មិនដឹងដែន​នៃ​កង​ទុក្ខ
៣- ទុក្ខនិរោធេ អញ្ញាណំ មិនដឹងទីរំលត់​ទុក្ខ
៤- ទុក្ខនិរោធគាមិនីបដិបទាយ អញ្ញាណំ មិនដឹង​នូវ​ផ្លូវ​ទៅ​កាន់​ទី​រំលត់​ទុក្ខ
៥- បុព្វន្តេ អញ្ញាណំ មិនដឹង​ទី​បំផុត​កំណើត​ជាតិពីមុន
៦- អបរន្តេ អញ្ញាណំ មិនដឹង​ទី​បំផុត​កំណើត​ជាតិ​ខាង​មុខ
៧- បុព្វន្តាបរន្តេ អញ្ញណំ មិនដឹង​ទីបំផុត​កំណើតពីមុន និង​កំណើត​ខាង​មុខ
៨- បដិច្ចសមុប្បាទេ អញ្ញាណំ មិនដឹងកង​ទុក្ខ​ក្នុង​បដិច្ចសមុប្បាទ។

ពាក្យ​ថាពុទ្ធោមានអត្ថ ១៥ ប្រការគឺ៖

១- ពុជ្ឈិតា សច្ចានីតិ ពុទ្ធោ ទ្រង់ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់​ដឹង​នូវ​សច្ចៈ​ទាំងឡាយ។
២- ពោធេន្តោ បជាយាតិ ពុទ្ធោ ទ្រង់​ព្រះ នាម​ថា​ ពុទ្ធោ ព្រោះ​ព្រះអង្គ​ញ៉ាំង​ពពួក​ជន​ឲ្យ​ត្រាស់​ដឹង​ផង។
៣- សព្វញ្ញុតាយ ពុទ្ធោ ទ្រង់ព្រះនាម​ថា ពុទ្ធោ ព្រះអង្គ​ត្រាស់​ដឹង​នូវ​ធម៌​ទាំង​ពួង។
៤- សព្វទស្សាវិតាយ ពុទ្ធោ ទ្រង់​ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គ​ទ្រង់​ឃើញ​នូវ​ធម៌​ទាំង​ពួង​ដោយ​ចក្ខុ​ញាណ។
៥- អនញ្ញនេយ្យតាយ ពុទ្ធោ ទ្រង់​ព្រះនាម​ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​មិន​មាន​អ្នក​ដទៃ​ណា ដឹក​នាំ​ព្រះអង្គ​ឡើយ។
៦- វិសតិតាយ ពុទ្ធោ ទ្រង់​ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គ​មាន​នូវ​ស្មារតី​ដ៏វិសេស។
៧- ខីណាសវសង្ខាតេន ពុទ្ធោ ទ្រង់​ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គ​ដល់​នូវ​ការ​រាប់​ថា អស់​ទៅ​នូវ​អាសវៈ។
៨- និរុបក្កិលេសសង្ខាតេន ពុទ្ធោ ទ្រង់ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គ​ដល់​នូវ​ការ​រាប់​ថា មិន​មាន​ឧបក្កិលេស។
៩- ឯកន្តវីតរាគោតិ ពុទ្ធោ ទ្រង់​ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គ​ប្រាសចាក​រាគៈ ដោយ​ដាច់ខាត។
១០- ឯកន្តវីតទោសោតិ ពុទ្ធោ ទ្រង់ព្រះ នាម​ថា ពុទ្ធោ ព្រោះព្រះអង្គ​ប្រាសចាក​នូវ​ទោសៈ ដោយ​ដាច់ខាត។
១១- ឯកន្តវីតមោហោតិ ពុទ្ធោ ទ្រង់ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គប្រាស់ចាក​មោហៈ​ដោយដាច់ខាត។
១២- ឯកន្តនិក្កិលេសោតិ ពុទ្ធោ ព្រះអង្គ​ទ្រង់​ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គ​មិន​មាន​នូវ​កិលេសដោយដាច់ខាត។
១៣- ឯកាយ មគ្គំ គតោតិ ពុទ្ធោ ទ្រង់ព្រះនាម​ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​យាង​ទៅ​កាន់​ផ្លូវ​តែ​មួយ ឬ​ផ្លូវ​ទៅ​កាន់​ព្រះនិព្វាន​បាន​ដល់​សតិប្បដ្ឋាន​ ៤។
១៤- ឯកោ អនុត្តរំ សម្មាសម្ពោធឹ អភិសម្ពុទ្ធោតិ ពុទ្ធោ ព្រះអង្គ​ទ្រង់​ព្រះនាម​ថា ពុទ្ធោ ព្រោះ ព្រះអង្គត្រាស់​ដឹង​នូវ​សម្មាសម្ពោធិញ្ញាណដ៏​ប្រសើរ ដោយព្រះអង្គ​ឯង។
១៥- អពុទ្ធិវិហតត្តា ពុទ្ធិប្បដិលាភា ពុទ្ធោ ទ្រង់​ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គ​កម្ចាត់​បង់​នូវ​ការ​មិន​មាន​ បញ្ញា ដោយ​ការ​បាន​នូវ​បញ្ញា។

ពុទ្ធោតិ នេតំ នាមំ មាតរា កតំ ន បិតរា កតំ ន ភាតរា កតំ ន ភគនិយា កតំ ន មិត្តាមច្ចេហិ កតំ ន ញាតិសាលោហិតេហិ កតំ ន សមណព្រាហ្មណេហិ កតំ ន ទេវតាហិ កតំ វិមោក្ខន្តិកមេតំ ពុទ្ធានំ ភគវន្តានំ ពោធិយា មូលេ សហ សព្វញុតញ្ញាណស្ស បដិលាភា សច្ឆិកាបញ្ញត្តិ យទិទំ ពុទ្ធោតិ ទ្រង់​ព្រះនាម​ថា ពុទ្ធោ នេះ មិនមែនជា​ព្រះនាម​ដែល​ព្រះ​មាតា​ថ្វាយ​ទេ មិន​មែន​ព្រះ​បិតា​ថ្វាយ​ទេ មិន​មែន​បងប្អូន​ប្រុស​ថ្វាយ​ទេ មិន​មែន​បងប្អូន​ស្រី​ថ្វាយ​ទេ មិន​មែន​មិត្រ​និង​អាមាត្យ​ថ្វាយ​ទេ មិន​មែន​ពួក​ញាតិ​សាលោហិត​ថ្វាយ​ទេ មិន​មែន សមណព្រាហ្មណ៍​ថ្វាយ​ទេ មិន​មែន​ទេវតា​ថ្វាយ​ទេ ទ្រង់​ព្រះនាម​ថា ពុទ្ធោ នេះ​ជា​វិមោក្ខន្តិកនាម​ ពឺ​ព្រះនាម​ដែល​មាន​ក្នុង​ទី​បំផុត ក្នុង​អរហត្តផល នៃ​ព្រះពុទ្ធ​ទាំង​ឡាយ ទ្រង់​មាន​ព្រះភាគ ជា​សច្ឆិកាបញ្ញត្តិ​ គឺ​បញ្ញត្តិ ព្រោះ​ជា​ការ​ជាក់​ច្បាស់​ក្នុង​ធម៌​ទាំង​ពួង​បាន​កើត​ព្រម​ជា​មួយ​នឹង​សព្វ​ញ្ញុត​ញ្ញាណ​នៅ​គល់​ពោធិព្រឹក្ស។

ព្រះគុណបទ​នេះ សំដៅ​យក​ព្រះអង្គ​ត្រាស់​ដឹង​នូវ​សច្ចធម៌ មួយ​ទៀត​ពាក្យ​ថា «ពុទ្ធោ» នេះ​ ប្រែ​ថា​ ព្រះអង្គ​ភ្ញាក់​រលឹក​ហើយ​អំពី​ដំណេក គឺ មោហៈ ព្រះអង្គ​មាន​ព្រះ​ប្រាជ្ញា​រីករាយ​ហើយ ព្រះអង្គ​សម្រេច​កិច្ច​គ្រប់​យ៉ាង​ហើយ។ ម្យ៉ាង​ទៀត​ព្រះគុណ នាម​នេះ​បាន​ដល់​ភាព​នៃ​ព្រះអង្គ​ជា​អ្នក​បរិបូណ៌​ដោយ​សប្បុរស​ធម៌​៧​ប្រការ បញ្ជាក់​សេចក្ដី​ឃើញ​ថា ព្រះអង្គ​ជា​កាលញ្ញូ (​អ្នកដឹង​កាល​សម័យ) ។ កាល​ព្រះអង្គ​បរិបូណ៌ដោយ​គុណ​ទាំង​នេះ ទ្រង់​សម្ដែង​ធម៌​ទេសនា​ប្រោស​សត្វ​លោក ឲ្យ​ប្រកប​ដោយ​គុណ​នេះ​ផង​ដែរ​ ដើម្បី​ចង់​ឲ្យ​សត្វ​ត្រាស់​ដឹង​ ឃើញ​ធម៌​ដូច​ព្រះអង្គ​ដោយ​ទ្រង់​ពុំ​មើល​បំណាំ​សត្វ​លោក ដែល​កំពុង​ល្ងង់​ខ្លៅ​នោះឡើយ។

ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៩៦៧ ដង)
បុណ្យ​នៃ​ទេវ​ធី​តា​បាន​ធ្វើ​ហើយ​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨២៥១ ដង)
គាថា​របស់​ព្រះ​រដ្ឋបាល​ត្ថេរ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕