30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៩,៣៤៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩៣៦,៥៣៦
សរុប ៣៩០,០១៩,០២០
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥,៦៤៨ ដង)

សេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម



 
ខន្តិ បរមំ តបោ តីតិក្ខា
អធិវាសនក្ខន្តី ពោលគឺ​សេចក្ដី​អត់​ធន់ ជាតបធម៌​ដ៏​ឧត្ដម នោះ, ឲ្យ​មាន​សេចក្ដី​ពិស្ដារ ដើម្បី​ជា​គ្រឿង​ប្រដាប់សតិបញ្ញា និង​ជា​វត្ត​ប្រតិបត្តិ​របស់​សាធុសប្បុរស​ពុទ្ធ​បរស័ទ​ដូច​ត​ទៅ​នេះ៖

ខន្តិ ប្រែថា "សេចក្ដីអត់" តីតិក្ខា ប្រែថា "សេចក្ដី​ធន់" ស័ព្ទ​ទាំង​ ២ នេះ មាន​សេចក្ដី​ជា​មួយ​គ្នា ទើប​រួម​ចូល​គ្នា​ហៅ​ថា "សេចក្ដី​អត់ធន់" សេចក្ដី​អត់ធន់​នេះ​លោក​ចែក​ជា ៣ យ៉ាង​គឺ៖

១. អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ជា​ហេតុ​ឲ្យ​កើត​លោភៈ
២. អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ជា​ហេតុ​ឲ្យ​កើត​ទោសៈ
៣. អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ជា​ហេតុ​ឲ្យ​កើតមោហៈ


អធិប្បាយ​ខន្តី
. ឯសេចក្ដី​អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ ដែល​ជា​ហេតុ​ឲ្យកើត លោភៈ នោះ​បាន​ខាង​អត់​ទ្រាំ​នឹង​ចំណង​ផ្សេង ៗ ដែល​កើត​ឡើង​ក្នុង​ទ្វារ​ទាំង ៦។ ពាក្យ​ថា អត់​ទ្រាំ​គឺ​មិន​ប្រព្រឹត្តទុច្ចរិត​តាម​ចំណង់​ឬ​សេចក្ដី​ស្រេក​ឃ្លាន​នោះៗ។ បុគ្គល​ចំពូក​ខ្លះ​ព្រោះ​តែ​មិន​ចេះ​អត់​ទ្រាំ​នឹង​ចំណង់​ឬ​សេចក្ដី​ស្រេក​ឃ្លាន បាន​ជា​លួច​ឆក់​ដណ្ដើម​បំបាត់​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​របស់​គេ, កាល​បើ​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នោះ រមែង​ជួប​ប្រទះ​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ដែល​ជា​ផល​របស់​ទុច្ចរិត​នោះៗ មាន​ត្រូវ​ទោស​ជាប់​គុក​ជាប់​ច្រវាក់​ជាដើម។ បុគ្គល​ឯណា​ជា​មនុស្ស​មិន​សូវ​រវះ​រវាម​ពេក ចេះ​អត់ទ្រាំ​បាន, បុគ្គល​នោះ​ឯង​ប្រកប​ដោយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន។ ខន្តី សេចក្ដី​អត់​ធន់​បែប​នេះ ហៅ​ថា អត់ធន់​ ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ជា​ហេតុ​ឲ្យ​កើត រាគៈ ក៏​គួរ​សង្គ្រោះ​ចូល​ក្នុង​ខន្តី​នេះ​ដែរ។

. ឯ​សេចក្ដី​អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ ដែល​ជា​ហេតុ​ឲ្យ​កើត ទោសៈ នោះ​ បាន​ខាង​សេចក្ដី​អត់ធន់​នឹង​ពាក្យ​បរប្បវាទ​ដែល​បុគ្គល​ដទៃ​ស្ដី​ថា​ត្មះតិះដៀល ឬ​អត់ធន់​នឹង​ពាក្យ​បរប្បវាទ​ដែល​បុគ្គល​ដទៃបៀត​បៀន​ដែល​ជា​ហេតុ​ឲ្យ​កើត​ទោសៈ។ ធម្មតា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​សន្និវាស​នេះ ដែល​ថា​មិន​ឲ្យ​មាន​គេ​ស្ដី​ថា ត្មះតិះដៀល​សោះ​នោះ​គ្មាន​ទេ, ទោះ​បី​គេ​ត្មះតិះដៀល​ស្ដី​ថា​ដោយ​ត្រង់ៗ មិន​បាន ក៏​គង់​ត្មះតិះដៀល​ស្ដី​ថា​ដោយ​ពាក្យ​បញ្ឆិត​បញ្ឆៀង​ផ្សេងៗ, បើ​គេ​តិះដៀល​ស្ដី​ថា​ចំពោះ​មុខ​មិន​បាន​គេ​ក៏​គត់​តិះដៀល​ស្ដី​ថា​ជា​កំបាំងៗ អម្បាល​ព្រះអាទិត្យ​ព្រះចន្ទ​ដែល​ដើរ​វិល​ឆ្លុះ​បំភ្លឺ​លោក​ជា​ប្រក្រតី ម្ដេច​ក៏​គង់​តែ​មាន​គេ​តិះដៀល​ខ្លះ​ដែរ, ចំណង់​បើ​មនុស្ស​ក្នុង​លោក និង​រក​នរណា​ឲ្យ​ជា​មនុស្ស​ឥត​គេ​តិះដៀល​នោះ​មិន​មាន​ឡើយ; ទុក​ជា​ព្រះសាស្ដា​បរមគ្រូ​ជា​ម្ចាស់​ដែល​ប្រកប​ដោយ​ព្រះមហា​ករុណា​ទិគុណ ក៏​គង់​មាន​គេ​តិះដៀល​ដែរ, ដូច​កាល​ទ្រង់​ស្ដេច​ទៅ​គង់​ក្នុង​ក្រុងកោសម្ពី​សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ៖

រឿង ព្រះសម្ពុទ្ធ​ទ្រង់​ស្ដេច​នៅ​ក្នុង​កោសម្ពី
កាល​ដែល​ព្រះភគវន្ត​មុនី ទ្រង់​ស្ដេចទៅ​ក្រុង​កោសម្ពីនោះ​ នាង​មាគណ្ឌិយ​ជា​ទីពី​ព្រះបាទ​ឧទេន ប្រើ​មនុស្ស​ឲ្យ​គេ​ប្រទេច ផ្ដាសា​ព្រះអង្គ​ដោយ​ពាក្យ​អាក្រក់ផ្សេងៗ ដរាប​ដល់​ព្រះអានន្ទ​ធុញ​ទ្រាន់​អត់​ទ្រាំ​មិន​បាន ចូល​ទៅ​ក្រាប​បង្គំ​ទូល​និមន្ត​ព្រះអង្គ​ឲ្យ​ទ្រង់​ស្ដេច​នៅ​នគរ​ឯ​ទៀត, តែ​ព្រះអង្គ​មិន​ញាប់ញ័រ​នឹង​ហេតុ​នោះ​បន្តិច​បន្តួច​ឡើយ។ ក្នុង​វេលា​នោះ ពួក​ជន​ដែល​បាន​មើល​ឃើញ​នឹង​ស្ដាប់​ឮ កម្រ​នឹង​ចៀស​វាង​សេចក្ដី​ក្រេវក្រោធ​បាន, បើ​នឹង​បាន​ខ្លះ​ក៏​ដោយ​តែ​ប្រឹង​អត់​សង្កត់​ចិត្ត​តាម​ព្រះអង្គ​ប៉ុណ្ណោះ​ លុះ​ចំណេរ​មក​ខាង​ក្រោយ ពួក​ស្រី​ទាំង​នោះ​ក៏​ដល់​នូវ​សេចក្ដី​ស្លាប់​ដោយ​ព្រះមហាក្សត្រិយ៍​ឲ្យ​ចាប់​យក​មក​ជីក​កប់​ក្នុង​រណ្ដៅ​ឲ្យ​នៅ​ត្រឹម​ ៗ ក ហើយ​ឲ្យ​រាស់​ដោយ​រនាស់​ដែក និង​ដុត​រោស​ដោយ​ភ្លើង, លុះ​ស្លាប់​ទៅ​ហើយ​ក៏​ទៅ​កើត​ក្នុង​នរក​រង​ទុក្ខ​វេទនា​ជា​ពន្លឹក​គួរ​ខ្លាច​ក្រៃពេក។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០៧៣ ដង)
អ្វីដែល​​កើត​គឺត្រូវ​តែ​​មាន
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៤៤៤ ដង)
ព្រះនិព្វាន​មានក្នុងទី​ជិត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៥១០ ដង)
សេចក្តី​សំខាន់​នៃ​ការ​មាន​កល្យាណមិត្ត
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥១,៤២៨ ដង)
ឲ្យអ្វីជាទានឈ្មោះថាឲ្យព្រះនិព្វាន?
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦៣,០៣៥ ដង)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៧៧៣ ដង)
មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧១,៤៦៧ ដង)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៨៧៥ ដង)
កិ​រិ​យា​វៀ​រ​ចាក​នូវ​បាប
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿