30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥,៧៣៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១៥,៤៥៩
សរុប ៣៨៣,៧០២,១៥២
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥,២០៥ ដង)

ពុទ្ធក្ខេត្ត​មាន​៣យ៉ាង



 
ពុទ្ធក្ខេត្ត​មាន​៣យ៉ាង

១- ជាតិ​ក្ខេត្ត មាន​លោក​ធាតុ​ឬ​ចក្ក​វាឡ​ចំនួន​មួយ​ម៉ឺន (១០.០០០​លោក​ធាតុ​)​ ក្នុង​ពេល​ដែល​ព្រះ​សម្ពុទ្ធ​ចុះ​ចាប់​បដិសន្ធិ​និង​ប្រសូត​ជាដើម លោក​ធាតុ​ឬ​ចក្កវាឡ​ទាំង​មួយ​ម៉ឺន​នោះ កម្រើ​ក​រំពើក​ញាប់ញ័រ​ទាំង​អស់ ហាក់​ដូច​ជា​គេ​ចាក់​ញាក់​ឬ​ចាប់​អង្រួន​ដោយ​អំណាច​បុណ្យ​របស់​ព្រះអង្គ។

២- អាណាខេត្ត មាន​លោកធាតុ​ឬ​ចក្កវាឡ​ចំនួន​មួយ​សែនកោដិ (១០០.០​០០ កោដិលោកធាតុ) ក្នុង​ពេល​ដែល​ព្រះ​សម្ពុទ្ធសម្ដែង​នូវ​រតនបរិត្ត, ខន្ធបរិត្ត, ធជគ្គបរិត្ត, អាដានាដិយបរិត្តនិង​មោរបរិត្ត លោក​ធាតុឬ​ចក្កវាឡ​ទាំង​មួយ​សែន​កោដិនោះ កម្រើក​រំពើក​ញាប់ញ័រ​ទាំង​អស់ ហាក់​ដូច​ជា​គេ​ចាប់​ញាក់​ឬ​ចាប់​អង្រួន ដោយ​អំណាច​របស់​ព្រះបរិត្ត​ដែល​ព្រះអង្គ​សម្ដែង។

៣- វិសយក្ខេត្ត មាន​លោក​ធាតុ​ឬ​ចក្កវាឡ​ជា​អនន្តរាប់​មិន​បាន​ប្រមាណ​មិន​ត្រូវ, អំណាច​ប្រាជ្ញា​ញាណរបស់​ព្រះសម្ពុទ្ធ​ជ្រៅឆ្ងាយ​ទូ​លាយ​ជា​អនន្ត ផ្សាយ​ទៅ​ក្នុង​ឱកាស​លោក​ដែល​រក​ទីបំផុត​មិន​ឃើញ​បាន​តាម​ពុទ្ធ​បំណង បើ​ព្រះអង្គ​ចង់​ជ្រាប​នូវ​ហេតុ​ជា​អនន្ត​បែប​ណា ទ្រង់​ជ្រាប​បាន​បែប​នោះ​ឥត​មាន​ទើស​ទាក់។

ពុទ្ធក្ខេត្ត​ទាំង​បី​នោះ លើក​លែង​វិសយ​ក្ខេត្ត​មួយ​ចេញ ព្រោះ​ជា​ធម្មតា​វិស័យ​ប្រាជ្ញា​ញាណ​របស់​ព្រះ​ពុទ្ធគ្រប់​ព្រះអង្គ។ ចំណែក​ខាង​ជាតិ​ក្ខេត្ត​និង​អាណាខេត្ត ដែលមាន​លោកធាតុ​ឬ​ចក្ក​វាឡ​មួយ​សែន​កោដិ​នោះ ជា​ខេត្ត​របស់​ព្រះសម្ពុទ្ធ​មួយ​អង្គៗ។ លោកធាតុឬ​ចក្កវាឡ​ទាំង​មួយ​សែន​កោដិ​នោះ សង្ខារ​លលោក​តាក់​តែង​ឡើង​ក្នុង​ពេល​ជា​មួយ​គ្នា មាន​អាយុ​ស្ថិត​នៅ​ប្រហែល​គ្នា វិនាស​ទៅ​វិញ​ក៏​តំណាល​គ្នា ដូច​មាន​សម្ដែង​ក្នុង​គម្ពីរវិសុទ្ធិមគ្គ ត្រង់​អភិញ្ញា​និទ្ទេស​ថាៈ

ឯវមេតេសុ តីសុ ពុទ្ធក្ខេត្តេសុ ឯកំ អាណាខេត្តំ វិនស្សតិ។ តស្មឹ បន វិនស្សន្តេ ជាតិក្ខេត្តម្បិ វិនដ្ឋមេវ ហោតិ។ វិនស្សន្តញ្ច ឯកតោវ វិនស្សន្តិ។ សណ្ឋហន្តម្បី ឯកតោវ សណ្ឋហតិ។ តស្សេវំ វិនាសោ ច សណ្ឋហនញ្ច វេទិតព្វំ។

សេចក្ដី​ថាៈ បណ្ដា​ពុទ្ធក្ខេត្ត​ទាំង​បី​នោះ អាណា​ខេត្ត​មួយ​ត្រូវ​វិនាស កាល​បើ​អាណាខេត្ត​វិនាស​ហើយ ចំណែក​ខាង​ជាតិ​ក្ខេត្ត ក៏​ត្រូវ​វិនាស​ដូច​គ្នា។ ជាតិ​ក្ខេត្តកាលវិនាស​ក៏​វិនាស​ក្នុង​ពេល​ជា​មួ​យ​គ្នា​នឹង​អាណា​ខេត្ត, កាល​តាំង​នៅ​ក៏​តាំង​នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នឹង​អាណា​ខេត្ត។ ការ​វិនាសក្ដី តាំង​នៅ​ក្ដី​នៃ​ជាតិ​ក្ខេត្ត​និង​អាណាខេត្ត​នោះ បណ្ឌិត​ត្រូវ​ជ្រាប​យ៉ាង​នេះ​ចុះ។

ន័យ​ត្រង់​ពុទ្ធក្ខេត្ត​នេះ ច្រើនមាន​យោបល់​យល់​ផ្សេងៗ​គ្នា ខ្លះ​យល់​ថា ក្នុង​ឱកាស​លោក​ទាំង​មូល ដែល​មាន​មេឃ​អាកាស​ធំ​ទូលាយ​ល្ហល្ហេវ​នេះ មាន​លោកធាតុ​ឬ​ចក្កវាឡ​ត្រឹម​តែ​មួយ​សែន​កោដិ​ប៉ុណ្ណោះ យូរៗ​ទើបមាន​ព្រះពុទ្ធ​ត្រាស់​មួយ​អង្គ មិន​មាន​ជានិច្ច​កាល​រាល់​ខែ​រាល់​ឆ្នាំ​ទេ ព្រោះ​មិន​មាន​លោក​ធាតុ​ឬ​ចក្កវាឡ​ដោយ​ឡែក​ក្រៅ​ពី​មួយ​សែន​កោដិ​នោះ​ទៀត។

ខ្លះ​ទៀត​យល់​ថា ក្នុង​ឱកាស​លោក​ទាំង​មូល ដែល​មាន​មេឃ​អាកាស​ធំទូលាយ​ល្ហល្ហេវ​នេះ មិន​មែន​មាន​តែ​លោក​ធាតុឬ​ចក្កវាឡ​ត្រឹម​តែ​មួយសែន​កោដិ​ប៉ុណ្ណោះ​ទេ គឺ​មាន​១សែនកោដិៗ​ជា​អនន្ត​រាប់​មិនអស់ មាន​ព្រះពុទ្ធ​បរិនិព្វាន​ទៅ​ហើយ លោក​ធាតុ​មួយ​សែន​កោដិ​នោះ មាន​ព្រះពុទ្ធ​កំពុង​ត្រាស់​ដឹង, លោក​ធាតុ​មួយ​សែន​កោដិឯណេះ មាន​ព្រះពុទ្ធ​កំពុង​ចុះចាប់​បដិសន្ធិ លោក​ធាតុ​មួយ​សែន​កោដិ​ឯណោះ មាន​ព្រះពុទ្ធ​កំពុង​ចេញ​បព្វជ្ជាឬ​មាន​លោកធាតុ​មួយ​សែន​កោដិៗ​ជាច្រើន ដែល​មាន​ព្រះពុទ្ធ​កំពុង​ចុះចាប់​បដិសន្ធិ កំពុង​តែ​ប្រសូត កំពុង​តែ​បាន​ត្រាស់​ជាដើម​ក៏​មាន​លោកធាតុ​មួយសែន​កោដិ​ជាច្រើន​កំពុង​តែ​វិនាស មាន​លោក​ធាតុ​មួយ​សែន​កោដិ​ជាច្រើន ដែល​កំពុង​តែ​ចម្រើន។

ការ​យល់​ដឹង​ពីរ​ស្ថាន​នេះ អ្នក​រៀប​រៀងមិនបាច់វិនិច្ឆ័យ​ថា ខាងណា​ខុស​ខាង​ណា​ត្រូវ​ទេ គ្រាន់​តែ​ទាញ​ហេតុ​ផល​មក​បង្ហាញ​ជា​គ្រោង​គំនិត​ទុក​ជា​បាន​ការ ស្រេច​លើ​ពុទ្ធបរិស័ទ​ដែល​បាន​មើល​សៀវភៅ​នេះ​វិនិច្ឆ័យ​ចុះ បើ​ឃើញ​ថា​ខាង​ណា​សម​ហេតុ​សម​ផល​ជាង​ ខាង​នោះ​ហើយ​ត្រូវ​ពិត​ប្រាកដ។

ដកស្រង់ចេញពីសៀវភៅ កប្បកថា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៨៨ ដង)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៦៥១ ដង)
មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៥៧១ ដង)
ពាក្យ​សួរ​ចំពោះ​ការ​បដិបត្តិ ទិសដៅពិត នៃ​ការ​បដិបត្តិ​ធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.58
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿