30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៦,០១៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៦៣,៨១៦
សរុប ៣៨៥,៣៥០,៥០៩
អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ២៤,៣២១ ដង)

សំនួរ ចម្លើយអំពី​ព្រះធម្មគុណ



ស្តាប់សំឡេង
 

ស. តើ​ពាក្យ​ថា ធម៌ មានន័យ​ដូច​ម្ដេច?
ច. បើ​ពាក្យ​ថា ធម៌​មួយ​ម៉ាត់ ប្រែ​បាន​ច្រើន​យ៉ាង​គឺ​ប្រែ​ថា សភាវៈ​ទ្រទ្រង់​សត្វ​លោក គឺ​បុណ្យ បាប សុចរិត ទុច្ចរិត ពោលគឺ កុសលធម៌​ក៏​មាន​អកុសលធម៌​ក៏​មាន។

ស. ចុះ​ពាក្យ​ថា ធម្មគុណ​មាន​សេចក្ដី ដូចម្ដេច?
ច. គុណធម៌ គឺភាវៈ​ដែល​ស្រោចស្រង់​ទ្រទ្រង់​សត្វ អ្នក​ប្រតិបត្តិ​តាម​គន្លងធម៌ ឲ្យ​បាន​សេចក្ដី​សុខ សេចក្ដី​ចម្រើន។

ពាក្យ​ថាព្រះធម៌ មាន​ស័ព្ទ​ដែល​គួរ​ប្រែ​ចេញ​ជា​ច្រើន​យ៉ាង​ពិត​មែន ប៉ុន្តែ​ក្នុង​ទី​នេះ​សំ​ដៅ​យក​ចំពោះ​តែ ទ្រឹស្ដី គឺ​ សេចក្ដី​អធិប្បាយ​ពន្យល់​ហេតុ​ផល​ឲ្យ​ឃើញជា​បែប​យ៉ាង​ព្រម​ទាំង​ផល​របស់​បុគ្គល​ អ្នក​សិក្សា អ្នក​ប្រតិបត្តិ​ប៉ុណ្ណោះ។

ស. តើ​ធម្មគុណ​ទី ១ មាន​សេចក្ដី​ដូចម្ដេច?
ច. ព្រះធម្មគុណទី ១ « ស្វាក្ខាតធម៌ » លោក​សំដៅ​យក​ ព្រះបរិយត្តិធម៌ និង​បដិបត្តិធម៌ព្រោះ​ធម៌​ទាំង​នេះ ដែល​ព្រះ​សម្ពុទ្ធប្រកាស​ទុក​ហើយ​ថា​ជា​ធម៌​ស្រប​គ្នា រលាយ​ចូល​គ្នា​ដោយ​ជិត​ស្និទ្ធ ដូច​ជា​ខ្សែដែល​វេញ​ធ្លុង​ត្រូវ​គ្នា មិន​ប្រែប្រួល ឃ្លាត​ចាក​គ្នា មាន​លម្អ​ក្នុង​បទ​ដើម បទ​កណ្ដាល និង​បទ​ចុង ព្រោះ​ប្រកាស​ព្រហ្ម​ចរិយធម៌ ដ៏​បរិសុទ្ធ​បរិបូណ៌ក្រៃលែង​គ្រប់យ៉ាងទាំងអត្ថ និងព្យព្ជានៈ។ បដិបត្តិធម៌ ជាផ្លូវជាឧបាយ សម្រាប់​អ្នកប្រតិបត្តិ ដើម្បីឆ្ពោះ​ត្រង់​ទៅ​រក​មគ្គផល​និព្វាន គឺ​ថា​កាល​បើ​បុគ្គល​មិន​ប្រតិបត្តិ​ក៏​មិន ត្រូវ​បាន​ទទួល​មគ្គផល​និព្វាន លុះត្រា​តែ​ប្រតិបត្តិ​ទើប​អាច​ដើម្បី​បាន​មគ្គផល​និព្វាន។

« ស្វាក្ខាតោ ភគវតា ធម្មោ » ធម៌​ដែល​ព្រះ​ដ៏មានព្រះភាគ​ត្រាស់​សម្ដែង​ទុក​ល្អ​ហើយ ​មាន ២ យ៉ាងគឺ៖
១- បរិយត្តិធម៌ ធម៌របស់សេក្ខបុគ្គល (ការសិក្សា)
២- នព្វលោកុត្តរធម៌ ធម៌ជា​លោកុត្តរមាន៩ យ៉ាងគឺ មគ្គ ៤ ផល ៤ និព្វាន ១។

ស. តើ​ធម្មគុណទី ២ មានសេចក្ដី​ដូចម្ដេច?
ច. ព្រះធម្មគុណទី ២ គឺ « សន្ទិដ្ឋិកធម៌ » សេចក្ដី​ថា មគ្គផល​ដែលបុគ្គលណា​បាន​ដល់​ហើយបុគ្គល​នោះ អាច​ឃើញ​ជាក់​ច្បាស់​ដោយ​ខ្លួន​ឯង។ មគ្គផល​ដែល​បុគ្គល​មិន​ទាន់​បាន​ដល់ មិន​ទាន់​បាន​សម្រេច​នោះ ពុំ​អាច​មក​ឃើញ​ជា​មួយ​ផង​បាន​ឡើយ។

ស. តើ​ព្រះធម្មគុណ ទី ៣ មានសេចក្ដី​ដូចម្ដេច?
ច. ព្រះធម្មគុណ​ទី ៣ គឺ « អាកាលិកធម៌ » មាន​សេចក្ដី​ថា ធម៌​ជាទី​ប្រគល់​ឲ្យ​នូវ​ផល​ដល់​អ្នក​ប្រតិបត្តិ​មិន​រង់​ចាំ​កាល គឺ​ថា​កាល​បើ​បុគ្គល​បាន​អរិយមគ្គ​ហើយ ក៏​ត្រូវ​បាន​អរិយផល​ក្នុង​លំដាប់​គ្នា មិនឋិត​នៅ​ក្នុង​អរិយមគ្គ​អស់​កាល​យូរ​ឡើយមួយ​ទៀត​ថា បើ​អរិយមគ្គ​កើត​ហើយ​ពុំ​មែន​សាបសូន្យ​ត្រឹម​អរិយមគ្គ​ទៅ​វិញ ខាន​បាន​ផល​នោះ​ឡើយ ពុំ​មែន​ដូច​ផ្កា​ឈើ​និង​ផ្លែ​ឈើ​នោះ​ទេ​ដូច​យ៉ាង ដើម​ឈើ​មាន​ផ្កា​មាន​ផ្លែ​តាម​រដូវ​កាល​ផ្សេងៗ​គ្នា ផ្កា​ឈើ​ខ្លះ គ្រាន់​តែ​កើត​មាន​អំពើ​ដើម​ឈើ ហើយ​ក៏​ស្វិត​ស្រពោន ឬ​ជ្រុះ​បាត់ទៅ​វិញ មិន​បាន​ទៅ​ជា​ផ្លែ​ទេ ផ្កា​ខ្លះ​ក៏​បាន​ទៅ​ជា​ផ្លែ។ អកាលិកធម៌ មិន​ប្រព្រឹត្ត​ទៅ​ដូច​ផ្កា​ឈើ​នោះ​ឡើយ។

ស. តើ​ព្រះធម្មគុណទី ៤ មាន​សេចក្ដី​ដូច​ម្ដេច?
ច. ព្រះធម្មគុណ​ទី ៤ គឺ « ឯហិបស្សិកធម៌ » មាន​សេចក្ដី​ថា ព្រះធម៌​មាន​លម្អ​ដ៏​អស្ចារ្យ ចំណែក​ចំពោះ​បុគ្គល​អ្នក​ប្រតិបត្តិ ដែល​បាន​ដល់ បាន​សម្រេច​ច្បាស់​លាស់​ហើយ​ហាក់​ដូច​ជា ហៅ​អ្នក​ដទៃ​ឲ្យ​មក​មើល​ឃើញ​បាន​ថា « អ្នក ចូល មក នេះព្រះធម៌ អ្នក​ចូរ​មើល​ចុះ » ព្រះធម៌​នេះស្រស់​ត្រកាល​ណាស់ រមែង​ប្រាកដ​ដល់​បុគ្គល​អ្នក​បាន​សម្រេច។

ស. តើ​ព្រះធម្មគុណ​ទី ៥ មាន​សេចក្ដី​ដូចម្ដេច?
ច. ព្រះធម្មគុណ​ទី ៥ គឺ « ឱបនយិកធម៌ » មាន​សេចក្ដី​ថា ព្រះធម៌​មាន​គុណ​ដ៏​ជ្រាល​ជ្រៅ​ណាស់ដែល​បុគ្គល​គួរ​បង្អោន​ចូល​មក​ទុក​ដាក់ ក្នុង​ចិត្ត​ដោយ​គោរព គឺ​ថា​គួរ​ចម្រើន គួរ​បណ្ដុះ​ឲ្យ​កើតមាន​រឿយៗ​ខ្ជាប់​ខ្លួន ក្នុង​ខន្ធសន្ដាន។

ស. តើ​ព្រះធម្មគុណ​ទី ៦ មាន​សេចក្ដី​ដូច​ម្ដេច?
ច. ព្រះធម្មគុណទី ៦ គឺ « បច្ចត្តវេទិតព្វវិញ្ញុធម៌ » មាន​សេចក្ដី ព្រះធម៌ គឺ មគ្គផល ដែល​បុគ្គល​ណា ត្រូវ​ដឹង​បាន​ចំពោះ​ខ្លួន​តាម​ទំនើង​ខ្លួន​ម្នាក់​ឯង ឯ​អ្នក​ដទៃ​ដែល​មិន​បាន​ប្រតិបត្តិ​មិន​បាន​ចម្រើន តាម​ផ្លូវ​ដ៏​បរិសុទ្ធ​នោះ​ពុំ​អាច​បាន​ដឹង បានឃើញ​ផង​ឡើយ។

ធម្មគុណ​ទី ២ ដល់​ទី ៥ បាន​ដល់​បដិវេធធម៌ ( ធម៌​គឺ​ការ​ត្រាស់​ដឹង ឬ​យល់​ច្បាស់) ។

ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៣,៧៨១ ដង)
អសប្បុរស​ និង​សប្បុរស​ប្រក​ប​ដោយ​ធម៌​៤​យ៉ាង​ ផ្សេង​គ្នា​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២០,៩០៧ ដង)
អ្នកបរិភោគ សាច់សត្វ ជាហេតុ​នាំឱ្យគេ​សម្លាប់​សត្វ ?
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៥,២៩៣ ដង)
ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿