10
ថ្ងៃ ពុធ ទី ២៧ ខែ មករា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១,៦៦៩
Today
ថ្ងៃម្សិលមិញ ១៨៥,៥២៧
ខែនេះ ៥,០៨៨,៨៨៧
សរុប ១៦៨,៨៣៥,៩០១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩៩១៥ ដង)

សុភមង្គល​ក្នុង​គ្រួសារ គឺ​ជា​សន្តិសុខ​សង្គម



 
សុភមង្គល​ក្នុង​គ្រួសារ គឺ​ជា​សន្តិសុខ​សង្គម

-គោល​បដិបត្តិ​ទូទៅ មាន​មូល​ដ្ឋាន​ទូលំទូលាយ ផ្ដើម​ចេញ​អំពី ឪពុក​ម្ដាយ​ដែល​ជា​ប្រមុខ​គ្រួសារ។ ឪពុកម្ដាយ​ជា​អ្នក​នាំ​ផ្លូវ​ពន្លឺ​ភ្លឺ​ស្វាង​មក​ឲ្យ​កូន ដែល​លោក​លើក​ឪពុក​ម្ដាយ​ដូច​ជា​ទិស​ខាង​កើត គឺ​ជា​ទិស​ដែល​ព្រះអាទិត្យ​រះ​ឡើង ដែល​មាន​សេចក្ដី​សំខាន់​ជា​អនេក ដោយ​ព្រះ​អាទិត្យ​រះ​ឡើង​ ក៏​បញ្ចេញ​ពន្លឺ​រស្មី​បង្ហាញ​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​សត្វ​ទាំង​ឡាយ។

ក្នុង​ជីវិត​របស់​កូន​ឪពុក​ម្ដាយ​ក៏​យ៉ាង​នោះ គឺ​ឲ្យ​ពន្លឺ​ភ្លឺ​ស្វាង ដែល​ជា​ចំណេះ​ដឹង ការ​យល់ ចូលចិត្ត ប្រាប់​វិធី​ដំណើរ ជីវិត និង​ សូម្បី​តែ​ជីវិត​របស់​កូន។


ព្រះពុទ្ធ​ទ្រង់​សំដែងឋានៈ​របស់​ឪពុកម្ដាយ​ទុកថា

១- ជា​ព្រះព្រហ្ម ព្រោះ​ជា​អ្នក​ឲ្យ​កំណើត​ដល់​កូន ជា​អ្នក​កសាង​ជីវិត​ដល់​កូន ជា​អ្នក​ចិញ្ចឹម​កូន និង ជា​អ្នក​សំដែង​លោកនេះ​ឲ្យ​ដល់​កូន។

២- ជា​បុព្វាចារ្យរបស់​កូន គឺ​ជា​គ្រូអាចារ្យ​ដំបូង​បង្អស់​ដែល​បង្រៀន​តាំង​តែ​ពី ស៊ី ផឹក អង្គុយ ដេក ដើរ និយាយ គឺ​គ្រប់យ៉ាង​ដែល​ប្រើ​ក្នុង​ដំណើរ​ជីវិត ឬ​ជា​មូល​ដ្ឋាន​ក្នុង​ដំណើរ​ជីវិត​ទៅ​ដោយ​ខ្លួន​ឯង។

៣- ជា​អាហុនេយ្យបុគ្គល​របស់​កូន។ អាហុនេយ្យបុគ្គល នេះ​ជា​ពាក្យ​ហៅ​សម្រាប់​ព្រះអរហន្ត និង ព្រះ​អរិយៈ​ទាំង​ឡាយ​ក្នុង​សង្គម​ដែល​ចាត់​ទុក​ឪពុកម្ដាយ​ជា​ព្រះអរហន្ត​របស់​កូន គឺ​មាន​គុណធម៌ យ៉ាង​ហោច​ណាស់​ក៏​លោក​មាន​ចិត្ត​បរិសុទ្ធ​ចំពោះ​កូន ស្រឡាញ់​ កូន​ដោយ​ពិត មិនមាន​លាក់​លៀម។

ឋានៈ​ទាំង​៣​ប្រការ​នេះ រាប់​ថា​ជា​ប្រការ​សំខាន់ សូម​រាប់​ម្ដង​ទៀត​ថា មួយ​ជា​ព្រះព្រហ្ម ពីរ​ជា​បុព្វាចារ្យ បី​ជា​ព្រះអរហន្ត​របស់​កូន។

គុណធម៌​ដែល​ជា​ប្រការ​សំខាន់​ធ្វើ​ឲ្យ​កើត​សម្ពន្ធភាព​ល្អ គឺ​ជា​ព្រះព្រហ្ម។ ឪពុក​ម្ដាយ​ចិញ្ចឹម​កូន​ដោយ​មាន​គោលការណ៍ គឺ​ព្រហ្ម​វិហារ​ធម៌ ៤​ប្រការ បាន​ដល់ មេត្តា ករុណា មុទិតា ឧបេក្ខា ដោយ​សារៈ​សំខាន់​៤ យ៉ាង​នេះ​រួម​គ្នា​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ

ផ្នែក​ទី១ គឺ​ផ្នែក​ស្មារតី (​ការរលឹក​ដឹង) សំដៅ​ដល់​ការ​រលឹក ដឹង ដែល​ល្អ គឺ​ឪពុក​ម្ដាយ​មាន​ដួង​ចិត្ត មិន​មាន​ការ​ក្រោធ​ខឹង​មិន​គ្នាន់​ក្នាញ់ មិន​រង្គៀស​គិត​អាក្រក់ យក​ប្រៀប​ជាដើម​ចំពោះ​កូនដោយ​មាន​តែ​ដួង​ចិត្ត ដែល​គិត​ទៅ​ក្នុង​ផ្លូវ​ល្អ គឺ​មេត្តា ការ​ស្រឡាញ់ ការ​ប្រាថ្នា​ល្អ។ ករុណា អាណិត គិត​ជួយ​សង្គ្រោះ​ឲ្យ​រួច​ទុក្ខ។ មុទិតា គឺ​ត្រេក​អរ​ពេល​កូន​មាន​សេចក្ដី​សុខ សម្រេច​ប្រាថ្នា ធ្វើ​អ្វី​បាន​ល្អ​ក៏​រីករាយ​លើក​តម្កើង។ ទាំង​៣​ប្រការ​នេះ ជា​ការ​រលឹក​ដឹង​ល្អ ធ្វើ​ឲ្យ​ជីវិត​មាន​សម្ពន្ធ​ភាព​រវាង​ឪពុកម្ដាយ នឹង​ កូន។ រួម​សេចក្ដី​ទៅ ក្នុង​គ្រួសារ​ទាំង​មូល មាន​សេចក្ដី​ស្រឡាញ់ ការ​កក់ក្ដៅ​មាន​សេចក្ដី​រីករាយ ស្រស់ថ្លា ទន់ភ្លន់ គឺ​ជា​សេចក្ដី​សុខ។ នេះ​ជា​ផ្នែក​ស្មារតី។

ចំណែក​មួយ​ផ្នែក​ទៀត​ គឺ​ផ្នែក​ខាង​ចំណេះ​ដឹង​ (​ការ​យល់​ដឹង) ឪពុកម្ដាយ​មាន​ត្រឹម​តែផ្នែក​ស្មារតី​ក៏​មិន​បាន។ ត្រូវ​មាន​ការ​យល់​ដឹង និង​ យល់ជាក់​ច្បាស់​ដោយ​បញ្ញា​ផង​ដែរ ព្រោះ​គោលការណ៍​ទូទៅ​នៃ​ជីវិត​របស់​មនុស្ស​យើង វា​ជា​ចំណែក​មួយ​របស់​ធម្មជាតិ ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​របស់​ធម្មជាតិ ដែល​ជា​ច្បាប់​មាន​ភាព​សុក្រឹត មិនលំអៀង។ ឪពុកម្ដាយ​នឹង​ប្រើស្មារតី​ទៅជួយសង្គ្រោះ​យ៉ាង​ណា​ធ្វើ​ឲ្យ​ខុស​ច្បាប់​ធម្មជាតិ​មិន​បាន​ឡើយ ផ្នែក​នេះ​បើ​ឪពុកម្ដាយ​លូក​ដៃ នឹង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍។

-ជីវិត​របស់​បុគ្គល​ម្នាក់ៗ​មាន​ពីរ​ផ្នែក​ជានិច្ច គឺ​ផ្នែក​ដែល​ជីវិត​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​ធម្មជាតិ និង ផ្នែក​ដែល​បុគ្គល​ត្រូវ​រស់​នៅ​ក្នុង​សង្គម។ ឪពុក​ម្ដាយ​ដែល​នឹង​ជួយ​បាន​ច្រើន​បំផុត គឺ​ផ្នែក​ដែល​ត្រូវ​រស់​នៅ​ក្នុងសង្គម ដែល​ក្នុង​ផ្នែក​នេះ ឪពុកម្ដាយ​អាច​ចូល​ទៅ​បាន​ដោយ​ត្រង់។ ឪពុកម្ដាយ​ គួរ​លើក​តម្កើង​ការ​រលឹក​ដឹង​ល្អ​ដោយ​សម្ពន្ធ​ភាព​ដែល​ល្អ​ប្រសើរ ឲ្យ​ការ​កក់ក្ដៅ ឲ្យ​មាន​ចរិយា​ សុភាព ទន់ភ្លន់ ចិត្ត​ល្អ។ ចំណែក​ផ្នែក​ដែល​កូន​មាន ជីវិត​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​ធម្មជាតិ​យ៉ាង​ណា​នោះ ឪពុកម្ដាយ​ចូល​ទៅ​ដោយ​ត្រង់​មិន​បាន គឺ​ត្រូវ​ប្រើ​បញ្ញា​ជា​ឆ្នួនឆ្លង​ទៅ ទើប​អាច​ទៅ​ដល់​ផ្នែក​ធម្មជាតិ​របស់​គេ។ ផ្នែក​ដែល​ជា​ធម្មជាតិ​របស់​ជីវិត​នោះ ត្រូវ​ប្រើ​បញ្ញា។ ការ​ពិត ផ្នែក​នេះ​ជា​ផ្នែក​សំខាន់ ដែល​កូន​ត្រូវ​អភិវឌ្ឍ​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ក្នុង​ដំណើរ​ជីវិត​ទៅ​បាន​ដោយ​ខ្លួន​ឯង។

-​ផ្នែក​ទី១ ឪពុក​ម្ដាយ​មាន​សេចក្ដី​រលឹក​ល្អ (​ដឹង​ខ្លួន​ល្អ) ស្រឡាញ់ ចងសម្ព័ន្ធ ជួយសង្គ្រោះ និង បំពេញ​ឲ្យ។ តែ​ដល់​ផ្នែក​ទី​២​នេះ ជីវិត​របស់​កូន​ជា​របស់​ខ្លួន​ឯង គេ​ត្រូវ​រស់​នៅ​ជា​មួយ​ការ​ពិត ស្ថិត​ក្រោម​ច្បាប់​នៃ​ធម្មជាតិ គឺ​គេ​ត្រូវ​រស់​នៅ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ ជីវិតរបស់​គេ​ដោយ​ខ្លួន​ឯង ដូច​នោះ​គេ​ត្រូវ​តែបាន​ទទួល​ការ​អប់រំ ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​ទៅ​ជា​អ្នក​ដែល​អាចទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​បាន។ ដល់​ពេល​ធំ កិច្ចការ​ងារ​ដែល​អាច​ចម្រើន​លូតលាស់​បាន ដោយ​អាស្រ័យ​គុណសម្បត្តិ​ដែល​មាន​នៅ​ក្នុង​ខ្លួន មាន​ចំណេះ​ដឹង និង សមត្ថភាព​របស់​ខ្លួន​នោះ​ឯង។ ឪពុក​ម្ដាយ​ធ្វើ​ឲ្យ​មិន​បាន តែ​ឪពុក​ម្ដាយ​អាច​ជួយ​ទំនុកបម្រុង គាំពារ ដោយ​ប្រើ​បញ្ញាតភ្ជាប់​ជា​មួយ​នឹង​អារម្មណ៍ ឬ​យក​ចំណេះ​ដឹង​មក​តភ្ជាប់​ជា​មួយ​ស្មារតី។

ក្នុង​ពេល​ដែល​ឪពុកម្ដាយ​មាន​សេចក្ដី​រលឹក​ដូច​ជា​ស្រឡាញ់​ដូច​ជាដើម ក៏​អាច​រាប់​បញ្ចូល​ទៅ​ក្នុង​ផ្នែក​ចំណេះ​ដឹង គឺ​យើង​ស្រឡាញ់​គេ ចង់​ឲ្យ​គេ​ជា​មនុស្ស​ពូកែ មនុស្ស​ល្អ មាន​សេចក្ដី​សុខ ត​ទៅ តែ​ជីវិត​ជា​របស់​គេ ដែល​គេ​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង។ តើ​យើង​នឹង​ជួយ គេ​បាន​យ៉ាង​ណាខ្លះ ក៏​ត្រូវ​ប្រើ​បញ្ញា​ពិចារណា​ថាគេ​ត្រូវ​ការ​អ្វី​ខ្លះ ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​ខ្លះ ដោយ​ប្រើ​ការ​យល់ដឹង ឬ​បញ្ញា​គិត ពិចារណាថា នឹង​ត្រៀម​ហ្វឹកហាត់​ឲ្យ​គេ​ធ្វើ​អ្វី? ធ្វើ​យ៉ាង​ណា?

- ការ​ដែល​ប្រើ​បញ្ញា​គិត​ទុក​ជា​មុន​នេះ ធ្វើ​ឲ្យ​ត្រឹម​រក​បែបបទ​សម្រាប់​ហ្វឹកហាត់ ឬ​ត្រៀម​កិច្ច​ដើម្បី​ហ្វឹកហាត់​កូនច្រើន​បែប​ច្រើន​យ៉ាង។ ត្រង់​នេះ​បាន​ន័យ​ថា ឪពុកម្ដាយ​មិន​ជួយ​ធ្វើឲ្យ​គេ តេ​ត្រូវ​មើល​ឲ្យ​គេ​ធ្វើ នេះ​ឯង​ដែល​ហៅ​ថា ឧបេក្ខា ព្រហ្មវិហារ​ គឺ​ប្រការ​ទី ៤ របស់​ព្រហ្មវិហារ ៤។

- ដូច្នេះ​ក្នុង​ព្រហ្មវិហារ​៤​នេះ ចែក​ចេញ​ជា​២​ផ្នែក​គឺ ផ្នែក​ខាង ស្មារតីបាន​ដល់៣ប្រការ​ដំបូងគឺ មេត្តា ករុណា និង​មុទិតា។ ផ្នែក​បញ្ញា ដែលសម្ដែង​ចេញ​ដោយ​ឧបេក្ខា គឺ​ការ​ធ្វើ​អាកប្បកិរិយា​ព្រងើយៗ មិន​ធ្វើ​ឲ្យ តែ​រង់​ចាំ​មើល​គេ​ធ្វើ​ដោយ​ខ្លួន​ឯង។

- ឧបេក្ខា ប្រែថា ការ​នៅ​ក្បែរៗរង់​ចាំ​មើល មាន​ន័យ​ថា ជំនួស​ការ​ធ្វើ​ឲ្យ គឺ​ឲ្យ​ធ្វើ​ខ្លួន​ឯង​ តែ​ចាំ​មើល​និង​ប្រាប់​ថា​រឿង​នេះ​កូន​ត្រូវ ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ធ្វើ​ដោយ​មាន​យើង​នៅ​ក្បែរៗ​នោះ។ កាល​បើគេ​ធ្វើ​ខុស​ឬ​ត្រូវ យើង​នឹង​បង្ហាញ​ណែនាំ កាល​បើ​គេ​សង្ស័យ គេ​អាច​សួរ​យើង​បាន។ ឪពុកម្ដាយ​បំពេញ​នាទី​ជា​អ្នក​ឲ្យ​នូវ​ពាក្យ​ប្រឹក្សា។

- ឧបេក្ខា មាន​ន័យថា ឪពុកម្ដាយ​រង់​ចាំ​មើលឲ្យ​កូន​ធ្វើ​ដោយ ធ្វើ​ជា​ទីប្រឹក្សា ចាំ​ប្រាប់ បង្ហាញ ណែនាំ ឲ្យ​គេ​បាន​ដឹង ឲ្យ​គេ​ហ្វឹកហាត់ ធ្វើ​ដោយ​ខ្លួន​ឯង ដោយ​ឪពុកម្ដាយ​មិន​ធ្វើ​ឲ្យ​។ ត្រង់​នេះ​ឯង​ដែល​ធ្វើ​ឲ្យ​ក្មេង​អភិវឌ្ឍ (ចម្រើន) ច្រើន។ ដូច​នេះ​ទើបឧបេក្ខា​នេះ ជា​ប្រការ​សំខាន់ ដែល​ជួយ​ឲ្យ​​ឱកាស​ដល់​ក្មេង ដែល​នឹង​មាន​ការ​អភិវឌ្ឍ។

- បើ​យើង​យក​ចិត្ត​ទុកដាក់​តែ​ផ្នែកស្មារតី (រលឹកដឹង) ដោយ​មាន មេត្តា ករុនា មុទិតា នោះ​ក្មេង​ក៏​អភិវឌ្ឍ​ក្នុង​ចំណែក​ដែល​មាន​សេចក្ដី​ស្រឡាញ់ កក់ក្ដៅ ជាមនុស្សទន់ភ្លន់ ល្វតល្វន់ មានសេចក្ដីសុខ តែ​ជា​មនុស្ស​ទន់ខ្សោយ និង ផ្ដេកផ្ដួល ធ្វើ​អ្វី​មិន​កើត បើ​នៅ​ក្មេង​ក៏​នឹង​ក្លាយ​ជា​ក្មេង​ចូលចិត្ត​យំ មិន​ចេះ​ល្មម។ ដូច​នោះ ទើប​ត្រូវ​ប្រើ​ផ្នែក​បញ្ញា ដោយ​ប្រើ​ឧបេក្ខា ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព។ អ្វី​ៗ​ក្មេង​គួរ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​បាន​ឬ​ថា គួរ​ហាត់​ធ្វើ​ជា​ឪពុកម្ដាយ​ព្រងើយៗ មិនខ្វល់ខ្វាយ​ជួយ​ធ្វើ​ដោយ​នៅ​រង់​ចាំ​មើល មិន​មែន​ព្រងើយៗ មិនដឹង​រឿង មិនដឹងហេតុ​ផល ដែល​ជា​អញ្ញាតុបេក្ខា គឺ​ល្ងង់​នោះ​ទេ។

- ការ​ព្រងើយ​កន្តើយ​របស់​ឧបេក្ខា សំដៅ​ការ​ព្រងើយ​កន្តើយ​ដោយ​បញ្ញា។ ដោយ​យល់​ថា រឿង​នេះ​សមគួរ​ធ្វើ​យ៉ាង​នេះ​ដោយ​មាន​ហេតុ​ផល​យ៉ាង​នេះ ដោយ​ច្រើន​ជា​ការ​ព្រងើយ​កន្តើយ​ឲ្យ​គេ​ធ្វើ។ ដោយ​ខ្លួន​យើង​រង់​ចាំ​មើល ដោយ​សង្កេត​ថា​គេ​ធ្វើ​អ្វី​មិន​បាន និង​ គួរ​កែខៃ​ ឬ​ណែនាំ​កូន​យ៉ាង​ណា។

- បើ​ឪពុកម្ដាយ​ច្រើន​ដោយ មេត្តា ករុណា មុទិតា ក៏​នឹង​ក្លាយ​ជា​ឪពុកម្ដាយ​ដែល​លះ​បង់​ការ​អភិវឌ្ឍ​របស់​កូន​ចោល ដោយ​ខ្លួន​​ឯង ទើប​ត្រូវ​មាន​ឧបេក្ខា​មក​ជួយ​ដើម្បី​ឲ្យ​មាន​តុល្យភាព​ឲ្យ​កូនមាន​ឱកាល​ដើម្បី​អភិវឌ្ឍ​ខ្លួន និង ធ្វើ​ឲ្យ​ក្មេង​រឹងប៉ឹង ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯងបាន។ ប្រការ​សំខាន់ គឺ​គេ​នឹង​មាន​ការ​អភិវឌ្ឍ​ដោយ​ចំពោះ។ ការ​ចម្រើន​ធំ​ធាតុ​របស់​ក្មេង ប្រព្រឹត្ត​ទៅ​ទាំង​ពីរ​ផ្នែក​ដោយ​មាន​តុល្យភាព ជា​ការ​ចម្រើ​នធំ​ធាត់​យ៉ាង​ល្អ​ គឺ​ទាំង​ទន់ភ្លន់ ការកក់ក្ដៅ មានសេចក្ដីសុខនិង​ព្រម​គ្នា​នោះ ក៏​មាន​ការ​រឹងប៉ឹង មាន​សមត្ថភាព មាន​បញ្ញា​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​បាន។

- បើ​មាន​ការ​លំអៀង​ទៅ​ម្ខាងៗ ដូច​ដែល​បាន​និយាយ​មក​ទាំង​ប៉ុន្មាន​នោះ បើ​លំអៀង​ទៅ​ផ្នែក​ស្មារតី​ច្រើន មិន​មាន​ឧបេក្ខាខ្វះបញ្ញា ក្មេង​នឹង​ទៅ​ជា​ទន់ខ្សោយ​ ត្រូវ​រក​ទី​ពឹង​ផ្អែក និង អាច​ក្លាយ​ជា​អ្នក​ពូកែ​ទាមទារ។ បើ​លំអៀង​ចេញ​ទៅ​រក​ផ្នែក​សង្គម ក៏​អាច​កើត​ទោស​ក្នុង​ជ្រុងម្ខាង ធ្វើ​ឲ្យ​ខូចច្បាប់​កតិកា និង​ខ្វះ​សុជីវធម៌ គឺ​ឃើញ​តែ​ខ្លួន​ឯង ដោយ​មិន​បាន​គិត​នឹក​ឲ្យ​ត្រឹមត្រូវ​តាម​ធម៌។

- ឧបេក្ខា ក្រៅអំពី​ធ្វើ​ឲ្យ​បុគ្គល​រឹងមាំ យល់​ដឹង ទទួល​ខុសត្រូវ​ និង រីកចម្រើន​អភិវឌ្ឍ​បាន​ល្អ​ហើយ ក៏​អាច​រក្សា​សភាព​ត្រឹមត្រូវតាម​ធម៌​ក្នុង​សង្គម ដូច​ជា​យុត្តិធម៌​បាន​ទៀត​ផង។ ដូច្នេះ​សង្គម​ប្រព្រឹត្ត​ទៅ​បាន​ល្អ ចាប់​ផ្ដើម​ពី​គ្រួសារ​មក។

- យ៉ាង​ណា​ក្ដី បើ​មាន​ឧបេក្ខា​ដែល​មិន​ប្រកប​ដោយ​បញ្ញា​ព្រងើយ​កន្តើយ មិនដឹង​ហេតុ​ផល គឺ​សោះ​អង្គើយ ខ្ជិល​ច្រអូស ក៏​អាច​ធ្វើ​ឲ្យ​ក្មេង ខូច​បាន គឺ​ក្មេង​មិន​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​មាន​ជីវិត​ក្រៀមក្រោះ ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​ក្លាយ​ជា​មនុស្ស​រឹង​រូស​កាច ឬ​ជា​មនុស្ស​ខូច និង អ្នក​ខ្លះ អាច​ជា​អ្នក​ពូកែ​បាន​ដែល ដូច​ជា​ក្មេង​ដែល​គេ​បោះ​បង់​ចោល​ពួក​ខ្លះ ដែល​មាន​គំនិត​អភិវឌ្ឍ​ខ្លួន​ឯង​ក្លាយ​ជាអ្នក​ពូកែ​រឹង​មាំ តែ​អាច​រឹង​មាំ​បែប​ចចេស មិនមាន​ទឹក​ចិត្ត មិនយល់​ដល់​ចិត្ត​អ្នក​ណា មិន​យល់​ពី​សុខទុក្ខ​អ្នក​ដទៃ។

សរុបសេចក្ដី​មក ឧបេក្ខា​ជួយ​ឲ្យ​រឹង​មាំ​តែ​បើ​ខ្វះប្រការ​ខាង​ដើម​ហើយ នឹង​ទៅជាមនុស្សរឹងចចេស មិន​យល់​ចិត្ត​ថ្លើម​អ្នក​ដទៃ។ ដូច្នេះ ទើប​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ស្មើ​ដែល​ជារឿងពិបាក។ សង្គមគ្រួសារ ជា​តួយ៉ាង​ជា​កន្លែង​ពិសោធ ដែល​អាច​បញ្ជាក់​ឲ្យឃើញ​ច្បាស់​ថា សង្គម​ល្អឬ​មិន​ល្អ បើ​ឪពុកម្ដាយ​មានសមត្ថភាព​អាច​រក្សា​ព្រហ្ម​វិហារធម៌​ទាំង៤ ឲ្យ​មាន​តុល្យភាព​ល្អ គ្រួសារ​នឹង​មាន​សេចក្ដី​សុខ ដែល​ជា​ឫសគល់​របស់​សង្គម។ ក្មេង​ដែល​ចម្រើនធំធាតុ​នៅ​ក្នុង​សង្គម​ ក៏​នឹង​ជួយ​កសាង​សង្គម​ឲ្យ​នៅ​រួម​គ្នា​យ៉ាង​សុខសាន្ត។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៨៤៣៥ ដង)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥៣៦៧ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣២៩៨ ដង)
ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០២០ (អាន: ២៦៥៣ ដង)
ទោសច្រើន​ឬតិច​របស់​អ្នក​ធ្វើបាណាតិបាត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់៥០០០ឆ្នាំសម្រាប់ឆ្នាំ២០២១ ABA 000 185 807
   សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...            សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...