ថ្ងៃ ពុធ ទី ២១ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៤,០៤១
Today
ថ្ងៃម្សិលមិញ ១៤៥,៨៧៧
ខែនេះ ៤,៧៤៨,១៧៣
សរុប ១៨៨,៥៨៤,៣៨៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២១៧៧ ដង)

យោបល់​ឲ្យ​កើត​អធិវាសនក្ខន្តី



 

 
យោបល់​ឲ្យ​កើត​អធិវាសនក្ខន្តី

ពុទ្ធសាសនិកជន ដែលស្ម័គ្រចិត្ត​ប្រតិបត្តិ​តាម​អធិវាសនក្ខន្ដី​ធម៌​គួរ​គិត​ឲ្យ​យល់​ដោយ​យោបល់​ដូច្នេះ​ថា ៖ " ឱ! អ្នក​ដែល​មក​តិះដៀល​អាត្មាអញ​ដោយ​ពាក្យ​សម្ដី​ទ្រគោះ​ ខ្ជីខ្ជា​សៀតស៊ក​នេះ​ហាក់​ដូច​ជា​គេ​មក​បំពេញ​ខន្តី​របស់​អាត្មាអញ ឲ្យ​រឹងរឹត​ចម្រើន​ឡើង​ទេតើ" ព្រោះអធិវាសនក្ខន្តីនេះ​ជា​កម្លាំង​នៃ​ពោធិញ្ញាណ​មួយ​ដ៏​សំខាន់, ដូច​កាល​ព្រះវេស្សន្ដរបរមពោធិសត្វ​ទ្រង់​ប្រទាន​កណ្ហាជាលី​បុត្ត​សម្លាញ់​ឲ្យ​ទៅ​ជូជក​ព្រាហ្មណ៍ វេលា​ដែល​ព្រះរាជកុមារ​ទាំង​ពីរ​កិកកុក​មិន​ព្រម​ទៅ ព្រាហ្មណ៍​ចាស់​ក៏​ទះ​តប់​វាយ​ដំ​ច្រំ​ធាក់ ចំពោះ​ព្រះភក្ត្រ​ព្រះបរមពោធិសត្វ​ក្នុង​គ្រា​នោះ ហេតុ​តែ​ព្រះអង្គ​ឋិត​នៅ​ក្នុង​អធិវាសនក្ខន្តី​យ៉ាង​ខ្ជាប់ខ្ជួន​បាន​ជា​មិន​ធ្វើ​អំពើ​អាក្រក់​ឯណា​នី​មួយ​ដល់​ព្រាហ្មណ៍​នោះ​ឡើយ។ ដូច្នេះ​ហៅ​ថា​ព្រះអង្គមាន​ជ័យ​ជំនះ​ផង ហៅ​ថា​ព្រះអង្គ​បាន​បំពេញ​ទាន​បារមី និង​ខន្តី​បារមី​ផង។

ម្យ៉ាង​ទៀត​គួរ​គិត​ឲ្យ​យល់​ដោយ​យោបល់​ថា ៖ " ឱ! អ្នក​ដែល​មក​និយាយ​ស៊កសៀតទ្រគោះ​ខ្ជីខ្ជា​ផ្ដេសផ្ដាស​ដូច្នោះ ទុក​ដូច​គេ​យក​បុណ្យ​មក​ឲ្យ​យើង​ទេ​តើ", ព្រោះ​ការ​អត់ធន់​មិន​ក្រោធ​ខឹង​សោះ​អំពី​ដំបូង​តែម្ដង ឬ​ដំបូង​ឡើយ​ក្រោធ​ខឹង​ខ្លះ​ដែរ តែ​បាន​អត់​ឲ្យ​ស្ងប់​មួយ​រំពេច​ទៅ​វិញ មិន​លុះ​តាម​អំណាច​សេចក្ដី​ក្រោធ​ខឹង​នេះ​ឯង ជា​តួបុណ្យ​កុសល​យ៉ាង​សំខាន់​ និង​ដើម​ចម​នាំ​ឲ្យ​កើត​បុណ្យ​កុសល​ឯ​ទៀតៗ ច្រើន​យ៉ាង; ការ​បុណ្យ​កុសល​ចំពូក​ខ្លះ​បើ​នឹង​ធ្វើ​លុះ​តែ​អស់​ទ្រព្យ​ ដាច់​ប្រាក់​កាស ឬ​នឿយ​ហត់​ពិបាក​ខ្លួន​ទើប​បាន; ឯ​សេចក្ដី​អត់ធន់​ចំពោះ​សម្ដី​ដែល​អ្នក​ដទៃ​មក​និយាយ​អាក្រក់គ្រោតគ្រាត​ខ្ជីខ្ជា​នេះ ជា​បុណ្យ​កុសល​យ៉ាង​ងាយៗ មិន​បាច់​ដាច់​ទ្រព្យ​សម្បត្តិ​ឡើយ ហើយ​មិន​បាច់​នឿយ​ព្រួយ​លំបាក​ផង ទាំង​មាន​សេចក្ដី​ស្រួល​សប្បាយ​ដូច​ធម្មតា។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៦៨៣៨ ដង)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​កូន​ថ្វាយ​បង្គំ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ១៥៤៩៧ ដង)
ទស្សនៈផ្សេងៗចំពោះ អានាបានស្សតិ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៦៣៤២៥ ដង)
ជីវិត​ដែល​មិន​ត្រូវ​ប្រមាទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧១៧៥៤ ដង)
សរសើរមនុស្សដែលពណ៌នា​គុណ​របស់​មិត្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧១៧៩ ដង)
ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង
ផ្សាយ : ០២ វិច្ឆិកា ឆ្នាំ២០១៩ (អាន: ២៥២៥៤ ដង)
វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១៧៤៦ ដង)
ទោស​បាណា​តិ​បា​ត និង​គុណ​របស់​មិត្រ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕