30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៩,១១៧
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៩២៩,១៨០
សរុប ៣៩១,០១១,៦៦៤
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៦,២៧០ ដង)

សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ



 
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ

- សំណួរ​សួរ​ថាៈ ពោល​ដល់​ចំណុច​នេះ មាន​ប្រការ​មួយដែល​គួរ​គិត​ថា បច្ចុប្បន្ននេះ យើង​បង្រៀន​ឲ្យ​រៀន​ដើម្បី​ទៅ​រក​ការងារធ្វើ បង្រៀន​ថា ត្រូវ​ធ្វើ​យ៉ាង​ណា ធ្វើ​យ៉ាង​នោះ​ដើម្បី​យក​ទៅ​ប្រកប​អាជីព​បាន​រក​ប្រាក់​បាន។ បើ​ដូច្នោះ លក្ខណៈ​ដូច​ពោល​មក​នេះ មិន​មែន​ជា​ការ​សិក្សា​ដើម្បី​អភិវឌ្ឍ​ទេ?

- ចម្លើយៈ វា​មិន​មែន​ជា​ការ​សិក្សា​ដូច​គ្នា​ទេ គឺ​ការ​សិក្សា​ពិត​នៅ​មិន​ទាន់​បាន​ចាប់​ផ្ដើម​នៅ​ឡើយ។ អាត្មា​ធ្លាប់​និយាយ​ក្នុង​ពេល​ប្រជុំ​ហើយ​ថា " ការ​សិក្សា​នៅ​មិន​ទាន់​បាន​ចាប់​ផ្ដើម ព្រោះ​ថា​ការ​សិក្សា​ដែល​ចាប់​ផ្ដើម​ពី ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ នេះ​ឯង ដោយ​ការ​មាន​អាការ​ទទួល ​ដឹង​ទើប​ត្រឹម​ត្រូវ " ។ តែ​ពេល​នេះ​ ក្មេង​ស្ថិត​នៅ​ត្រឹម​តែ​ថ្នាក់​នៃ​ការ​ប្រើ​ឥន្ទ្រិយ ដើម្បី​ទទួល​សេចក្ដី​រលឹក​ដឹង និង មិន​បាន​ទទួល​ការ​ណែនាំ​ឲ្យ​មាន​ការ​គិត​ក្នុងការ​សិក្សា ចង់​យល់​ដឹង ហើយ​ប្រើ​ឥន្ទ្រិយ​ដើម្បី​ទទួល​សេចក្ដី​យល់​ដឹង និង មិន​ឈាន​បន្ត​ទៅ​ក្នុង​ថ្នាក់​នៃ​ការ​ចង់​ធ្វើ​ឲ្យ​ល្អ។

- ការ​ចង់​យល់​ដឹង​ជា​មួយ​ការ​ដែល​ចង់​ធ្វើ​វា​ឲ្យ​ល្អ គឺ​នៅ​ពេល​យល់​ដឹង គេ​នឹង​សង្កេត​ឃើញ​បាន​ដោយ​ខ្លួន​ឯង​ថា របស់​នោះ​នៅ​ក្នុង​ភាវៈ​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន​ឬ​មិន​បាន ហើយ​ធ្វើ​ឲ្យ​គេ​គិត​ថា របស់​នេះ​គួរ​ជា​យ៉ាង​នេះ របស់​នោះ​មិន​គួរ​ជា​យ៉ាង​នោះ និង​គួរ​ដោះ​ស្រាយ​យ៉ាង​ណា។ ពេល​នោះ ការ​ត្រូវ​ការ​មូលដ្ឋាន​សិក្សាមាន២យ៉ាង ដែល​នឹង​ចូល​មក​ប្រចាំ​ក្នុង​ចិត្ត​គឺ

១- ការ​ចង់​ចេះ ចង់​ហ្វឹកហាត់ខ្លួន
២- ចង់​ធ្វើ​នូវ​របស់​នៅ​មិន​ទាន់​ត្រឹម​ត្រូវ ដែល​ខ្វះខាត​ឲ្យ​បាន​ល្អ​ឡើង។

- សេចក្ដី​ប្រាថ្នា ឬ​សេចក្ដី​ត្រូវ​ការ​យ៉ាង​នេះ ជា​កុសល គឺ​ចំណង់​ដែល​ជា​កុសល។ បើ​និយាយ​ដោយ​ខ្លី​ទៅ​ថា ការ​ចង់​ចេះ​ ចង់​ដឹង និង ចង់​ធ្វើ​ឲ្យ​បាន​ល្អ កាល​ក្មេង​នៅ​មិន​ទាន់​អភិវឌ្ឍចំណង់ ឬ សេចក្ដី​ត្រូវការ ២យ៉ាង​នេះ ក្មេង​មាន​ត្រឹម​តែ​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​សោយ​អារម្មណ៍ និង​ សេចក្ដី​សុខ​អំពី​ការ​សោយ​នូវ​អារម្មណ៍ អំពី​ការ​ប្រព្រឹត្ត​ពុំ​មាន​ឡើយ។ មនុស្ស​យើង​នឹង អភិវឌ្ឍ​ទៅ​បាន​អាស្រ័យ​មាន​សេចក្ដី​ប្រាថ្នា ចង់ចេះ ចង់ដឹង និង​ចង់​ធ្វើ​ឲ្យ​ល្អ។ ពេល​នោះ សេចក្ដី​សុខនឹង​មាន​យ៉ាង​ធំ​ធេង​បណ្ដាល​មក​ពី​ការ​ប្រព្រឹត្ត។

- ចំពោះ​ក្មេង​បច្ចុប្បន្ន បើ​ឲ្យ​ការ​សិក្សា​ភ្លាំងភ្លាត់ ( គឺ​មិន​បាន​សិក្សា ) ក៏​នឹង​មាន​សេចក្ដី​សុខ​តែ​ក្នុង​ផ្លូវ​ម្ខាង អំពី​ការ​សោយអារម្មណ៍។ គេ​មិន​ចង់​ធ្វើ បើ​ឲ្យ​គេ​ធ្វើ​ក៏​ជា​ទុក្ខ បើ​ប្រែ​ជា​នឹង​មាន​សេចក្ដី​សុខ គឺ​ចង់​សុខ​ដោយ​ពុំចាំ​បាច់​ធ្វើ​ ដោយ​ត្រូវ​ការ​បម្រុង​បម្រើ ដែល​មាន​អ្នក​ដទៃ​ចាំ​ធ្វើ​ឲ្យ។ បើ​យ៉ាង​នេះ ខ្លួន​ឯង​ក៏​អភិវឌ្ឍ​ទៅ​មិន​រួច សង្គម​ក៏​ចប់។

បើ​មាន​ការ​សិក្សា​ត្រឹម​ត្រូវ​ហើយ ក្មេង​ក៏​រួច​ផុត​ពី​ការ​ចង់​តែ​សោយ​នូវ​អារម្មណ៍ ឡើង​មក​កាន់​ការ​ចង់​សិក្សា ហើយ​នឹងមាន​សេចក្ដី​សុខ​អំពី​ការ​បាន​យល់​ដឹង។ បើ​ក្មេង​អភិវឌ្ឍ​ឡើង​មក​កាន់​ការ​សិក្សា​យ៉ាង​នេះ បញ្ហា​ក្នុង​គ្រួសារ​ក៏​ថយ​ចុះ ក្មេង​នឹង​មិន​ទាមទារ​ច្រើន​ពេក។ ពេល​នោះ​ ឪពុកម្ដាយ​រង់ចាំ​ឲ្យ​គេ​គិត ដោយ​សួរ​ថា​ចង់​ធ្វើ​អ្វី? ច្រើន​ជាង​សួរ​ថា ចង់​បាន​អ្វី?

- បើ​ឪពុកម្ដាយ​ជ្រើស​រើស​យក​តែ​សំណួរ​ថា ចង់​បាន​អ្វី ហើយ​ទៅ​រក​អ្វី​នោះ​យក​មក​ឲ្យ ក្មេង​នឹង​ផ្ដើម​មាន​និស្ស័យ​ចង់​បានក្រៃលែង​ឡើង ឲ្យ​ប៉ុន្មាន​ក៏​មិន​ចេះ​គ្រប់ មាន​តែ​ការ​ទាមទារ​ច្រើន​ឡើង។ បើ​ឲ្យ​មិន​គ្រប់ នៅ​ក្នុង​គ្រប់​ក៏​មិន​មាន​សេចក្ដី​សុខ គេ​ក៏​ទៅ​រកសេចក្ដី​សុខ​នៅ​ខាង​ក្រៅ​ផ្ទះ អាច​ទៅ​សេព​គប់​នឹង​ថ្នាំញៀន។ តែ​បើ​ក្មេង​ឈាន​ចូល​មក​កាន់​ការ​សិក្សា មាន​សេចក្ដីសុខពី​ការ​យល់​ដឹង និង ការ​ប្រព្រឹត្ត ឪពុកម្ដាយ​ក៏​ត្រឹម​តែ​រង់​ចាំ​មើល​ថា ក្មេង​ចង់​ធ្វើ​អ្វី? និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​ក្រៃលែង​ឡើង ហើយ​ចាំ​ជួយ​ទំនុកបម្រុង ក្មេង​ក៏​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង ឯបញ្ហា​ទាំង​ឡាយ​ក្នុង​គ្រួសារ​ក៏​ថយ​ចុះ ព្រោះ​ក្មេង​ម្នាក់ៗមានរឿង​ដែល​ត្រូវ​ធ្វើ គឺ​ធ្វើ​បរិយាកាស​ជុំវិញ​ឲ្យ​ល្អ​ដោយ​ខ្លួន​ឯង​។ តែ​បើ​ឪពុកម្ដាយ​ចាំ​តែ​បម្រុង​បម្រើ​កូន នោះ​វាមិន​ចេះ​ចប់ ក្មេង​ក៏​មាន​តែ​ចាំ​សម្លឹង​មើល​ច្រណែន​គ្នា ក្រែង​អ្នក​ដទៃ​បាន​ច្រើន​ជាង ជំទាស់ មើល​បំណាំ មិន​មាន​សេចក្ដី​សុខ សេចក្ដី​រលឹក​ដឹង​ក្នុង​សភាព​ជា​បងប្អូន​ក៏​មិន​មាន។

- ព្រោះ​ហេតុ​នោះ ទើប​ត្រូវ​ជួយ​ក្មេង​ក្នុង​ការ​ហ្វឹកហាត់​ខ្លួន​ឲ្យ​ចូល​ទៅ​កាន់​ការ​សិក្សា​ឲ្យ​បាន។ ការ​សិក្សា​ក្នុង​គ្រួសារ​នេះ ជាមូល​ដ្ឋាន​ពិត​ប្រាកដ ត្រឹមត្រូវ​តាម​គោល​ការណ៍​ពិតរបស់​ធម្មជាតិ​ និង បង្កើត​បរិយាកាស​នៃ​ការ​យល់​ដឹង បរិយាកាស​នៃ​ការ​សិក្សា​ឲ្យ​កើត​ឡើង។ នេះ​ជា​សេចក្ដី​សុខ​មួយ​បែប​របស់​មនុស្ស ដែល​ផ្សេងពីសេចក្ដី​សុខ ដែល​កើត​ឡើង​ជា​មួយ​កាម​គុណ មិន​មែន​ជា​សេចក្ដី​សុខ​តាម​ធម្មជាតិ​របស់​មនុស្ស ដែល​នៅ​មិន​ទាន់​បានអភិវឌ្ឍ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៦,៣១៨ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥០៤ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤២,៣៦៧ ដង)
ឧបមាចតុរារិយសច្ច ៤ រឿងផ្សេងទៀត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៧,៧២៣ ដង)
ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿