30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១២,២៣៩
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៧៩,០១៥
សរុប ៣៩០,៤៦១,៤៩៩
អានអត្ថបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៨,៨៩៩ ដង)

គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ



 
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ

អ្នក​ប្រាជ្ញ​ដ៏​មាន​ប្រាជ្ញា គួរ​ឃើញ​គុណានិសង្ស​របស់​ខន្តី​យ៉ាង​អស្ចារ្យ ដូច​ ទីឃាវុកុមារ ដែល​បាន​សោយ​រាជ្យ​ជា​មហាក្សត្រិយ៍​ក្នុង​នគរ​ពីរ ក៏​ព្រោះអានិសង្ស​របស់​ខន្តីនេះ​ឯង។

សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នេះ៖

រឿង ទីឃាវុកុមារ

កាល​ព្រះបាទព្រហ្មទត្ត គ្រង​រាជសម្បត្តិ​នៅ​ក្រុង​ពារាណសី​ដែន​កាសី, ព្រះបាទ​ទីឃីតិគ្រងរាជសម្បត្តិ​ក្នុង​ក្រុង​សាវត្ថី ដែន​កោសល។ គ្រា​នោះ ព្រះបាទ​ព្រហ្មទត្ត​លើក​ពល​ទៅវាយ​ក្រុង​សាវត្ថី​បាន។ ព្រះបាទ​ទីឃីតិនាំ​ព្រះអគ្គមហេសី​ទៅ​នៅ​អាស្រ័យ​នឹង​ស្មូន​ឆ្នាំង​ម្នាក់​ក្នុង​ប្រទេស​១ ជាទីបំផុត​ដែន។

ចំណេរ​មក​ខាង​ក្រោយ ព្រះអគ្គមហេសី​មាន​ព្រះ​រាជបុត្រ សន្មត​ព្រះនាម​ថា " ទីឃាវុកុមារ " ។ វេលា​មួយ ព្រះបាទព្រហ្មទត្ត​ចាប់​ព្រះបាទ​ទីឃីតិបាន ក៏​ឲ្យ​ពេជ្ឈឃាត​នាំ​ទៅ​សម្លាប់, គេកំពុង​បណ្ដើរ​ទៅ ទីឃាវុមកទាន់។

ព្រះបាទទីឃីតិ​ទ្រង់​ប្រដៅ​ព្រះរាជបុត្រ​ថា ៖ " នែ៎​ទីឃាវុ! អ្នក​កុំ​ឃើញ​កាល​វែង​ពេក ខ្លី​ពេក ធម្មតា​ពៀរ​មិន​ដែល​រម្ងាប់​ដោយ​ពៀរ​ទេ ពៀរ​តែង​រម្ងាប់ដោយ​ការ​មិន​ចង​ពៀរ " ទ្រង់​ផ្ដាំ​ស្រេច​ពេជ្ឈឃាត​ក៏​សម្លាប់​ទៅ។


ថ្ងៃ​ក្រោយ ទីឃាវុ​បាន​ចូល​ថ្វាយ​ខ្លួន​ជា​ខ្ញុំ​រាជការ​យ៉ាង​ជិត​ដិត​នឹង​ព្រះបាទ​ព្រហ្មទត្ត។ សម័យ ១ ព្រះបាទ​​ព្រហ្មទត្ត​ទ្រង់​ស្ដេច​ទៅ​ប្រពាត​ព្រៃ ឲ្យ​ទីឃាវុ​ធ្វើ​ជា​នាយសាថី​បររាជ​រថ។ ទីឃាវុបាន​ឱ​កាស ក៏​ប្រឹង​បររាជរថ​បង្ហូស​ទៅមុន​ពយក​ពល​សេនា​ដោយ​ប្រាថ្នា​នឹង​សម្លាប់​ព្រះបាទ​ព្រហ្មទត្ត​នោះ។

វេលា​នោះ​ព្រះបាទព្រហ្ម​ទត្ត​ទ្រង់​ផ្ទំ​កើយ​ភ្លៅ​ទីឃាវុ ដោយ​សេចក្ដី​នឿយ​ព្រួយ​ព្រះកាយពល កំពុង​តែ​ផ្ទំ​ស្កល់, ទីឃាវុ​ចាប់​ព្រះខាន់​លើក​ឡើង​ប្រាថ្នា​នឹង​សម្លាប់ តែ​នឹក​ភ្នក​ដល់​បណ្ដាំ​ព្រះ​បិតា​ក៏​ឈប់​ទៅ​វិញ, គ្រាន់​តែ​ស្រែក​សន្ធាប់ឲ្យ​ព្រះបាទ​ព្រហ្មទត្ត​ជ្រាប់​ថា​ជា​បុត្រ​ព្រះបាទ​ទីឃីតិ​ប៉ុណ្ណោះ។ គ្រា​នោះ ក្សត្រិយ៍​ទាំង ២ ព្រះអង្គ​ទ្រង់​បាន​ឲ្យ​ជីវិត​ដល់​គ្នា​និង​គ្នា ហើយ​ទ្រង់​ស្ដេច​ត្រឡប់​ទៅ​ព្រះនគរ។ ព្រះបាទ​ព្រហ្មទត្ត​បង្វែរ​ក្រុង​សាវត្ថី​ប្រទាន​មក​ឃាវុវិញ ព្រម​ទាំង​ប្រទាន​ព្រះរាជធីតា​ឲ្យ​ជាអគ្គមហេសី។ លុះ​ត​មក​ខាង​ក្រោយ ព្រះបាទ​ទីឃាវុ​បាន​គ្រង​រាជ្យ​ជាធំ​ក្នុង​ដែន​ទាំង ២ គឺ​ដែន​កាសី និង​ដែន​កោសល។


ខន្តី សេចក្ដី​អត់ធន់ មាន​គុណានិសង្ស​ជា​អស្ចារ្យ​ក្រៃ​ពេក​ដូច​យ៉ាង​ទីឃាវុកុមារ​ដែល​បាន​សោយ​រាជ្យ​ជា​ធំ​ក្នុង​ដែន​ទាំង ២ នោះ ក៏​មិន​មក​ពី​អ្វី​ឡើយ មក​តែ​ពី​ខន្តី​សេចក្ដី​អត់​ធន់​ប៉ុណ្ណោះ, បើ​ប្រសិន​ជា​ទីខាវុចង​ពៀរ​តប​នឹង​ព្រះបាទ​ព្រហ្មទត្ត​វិញ; ពៀរ​នោះ​ធ្វើ​ម្ដេច​ឡើយ​នឹង​ស្ងប់​រម្ងាប់​ទៅ​បាន មុខ​ជា​មាន​អ្នក​ដទៃ​ដែល​ខ្ញុំ​រាជ​ការ​របស់​ព្រះបាទ​ព្រហ្មទត្ត គេ​នឹង​សម្លាប់ព្រះអង្គ​វិញ​មិន​លែង។ ព្រោះ​ហេតុ​នេះ​បាន​ជា ព្រះសម្មាសម្ពុទ្ធជា​ម្ចាស់​ត្រាស់​ទេសនា​ថា៖ " ពៀរ​មិន​ដែល​ស្ងប់រម្ងាប់​ដោយ​ពៀរ​ឡើយ, ពៀរ​ដែល​នឹង​ស្ងប់​រម្ងាប់​បាន តែ​ដោយ​ការ​មិន​ចង​ពៀរ " ។

ព្រោះ​ហេតុ​ដូច្នេះ សាធុជនអ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន​ក្នុង​លោក និង​លោក​ខាង​មុខ គប្បី​មាន​ខន្តី​គ្រប់​វេលា​កុំ​បោះ​បង់​ចោល​ខន្តី​ឡើយ។

ពាក្យ​ដែល​ប្រដៅ​ឲ្យ​មាន​ខន្តី​សេចក្ដី​អត់ធន់ ដូច​ពោល​មក​ហើយ​នេះ រាប់ថាជា ពុទ្ធសាសនា ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ គឺ​ព្រះពុទ្ធ​រាល់​ព្រះអង្គ​ដែល​បាន​ត្រាស់​ក្នុង​កាល​ទាំង​ពួង តែង​ទ្រង់​ប្រដៅ​ដូច្នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៤,៥១២ ដង)
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៥,២៥៩ ដង)
បញ្ហា​ផ្លូវ​ចិត្ត ជម្ងឺផ្លូវចិត្ត និងការ​ថែទាំ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៥២៤ ដង)
សេចក្តី​ពោល​អំពី​ខ្លួន​ជា​ទីពឹង​របស់​ខ្លួន
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ២២,៩៤៧ ដង)
សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿