30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៨,២៥៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៤៦,០៥៤
សរុប ៣៨៥,៤៣២,៧៤៧
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២០,៨៣៨ ដង)

ធ្វើបុណ្យតាមអារម្មណ៍



ស្តាប់សំឡេង
 
ធ្វើបុណ្យតាមអារម្មណ៍

តើ​ធ្វើ​បុណ្យ​តាម​អារម្មណ៍ តើ​បាន​បុណ្យ​ដែរ​ឬ​ទេ?

បាន​បុណ្យ គឺ​នៅ​ពេល​មាន​អារម្មណ៍ចង់​ធ្វើបុណ្យ​ចង់ឲ្យ​ទាន​ចំពោះ​ព្រះសង្ឃ ឪពុក​ម្ដាយ​សាច់ញាតិ ឬ​ចង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​អត់​ឃ្លាន មិនមាន​ស៊ី​លំបាក​ក្រីក្រ​ទុក្ខ​វេទនា​គ្មាន​ទី​ពឹង​ពេល​នេះ​ហើយ​វា​ជា​បុណ្យ វា​ជា​កុសល វា​ជា​អំពើ​ល្អ វា​ជា​ធម៌​ស។

ការ​ធ្វើ​បុណ្យ​នេះ មិន​ចាំបាច់​ការ​ឲ្យ​ទាន​ប៉ុណ្ណឹង​ទេ សូម្បី​តែ​យើង​រក្សា​សីល​សូត្រ​ធម៌​សិក្សា​ព្រះធម៌សិក្សា​ព្រះធម៌​ចម្រើន​សមាធិភាវនា និង ពិចារណា​ធម៌ ឲ្យ​ដឹង​បុណ្យ​បាប​គុណ​ទោស​ខុស​ត្រូវ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ឲ្យ​ឃើញ​ថា​អ្វី​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មិន​ទៀង​ទាត់ ជា​ទុក្ខ វា​មិន​មែន​ជារបស់​ខ្លួន នេះ​ហើយ​ជា​បុណ្យ​ដែល​យើង​ធ្វើ​ទៅ​តាម​អារម្មណ៍ ចង់​បាន​ចង់​ដឹង​ចង់​ជួយ​ចង់​ឲ្យ​គេ​មាន​សេចក្ដី​សុខ នេះ​ហៅ​ថា​បុណ្យ។

មិន​បាន​បុណ្យ គឺ​នៅ​ពេល​ណា​ដែល​យើង​មិនមាន​អារម្មណ៍ចង់​ធ្វើ​បុណ្យ មិន​ចង់​ធ្វើ​ទាន មិន​ចង់ រក្សាសីល មិន​ចង់​សូត្រ​ធម៌ មិន​ចង់​សិក្សា​ព្រះធម៌ មិនចង់​ចម្រើន​សមាធិ មិនចង់​ភាវនាធម៌ មិនចង់​ពិចារណាធម៌ ឲ្យ​ដឹង​បុណ្យ​បាន​គុណ​ទោស​ខុស​ត្រូវ​ក្នុង​ជីវិត​នេះ ហើយ​មិន​បាន​បុណ្យ គឺ​ជា​ចិត្ត​អកុសល ជាចិត្ត​អាក្រក់ ជាចិត្ត​ខ្ជិល ជាចិត្ត​កំណាញ់ ជា​ចិត្ត​សៅហ្មង ជា​ចិត្ត​គិត​តែ​ប្រយោជន៍ខ្លួន ជាចិត្ត​លោភលន់ ជា​ចិត្ត​មិន​ចង់​ជួយអ្នក​ដទៃ​ឲ្យ​មាន​សេចក្ដី​សុខ​ដូច​ខ្លួន ជាចិត្ត​ខ្វះ​មេត្តា​ករុណា​ដល់​សត្វ​ទាំង​ឡាយ ដែល​មាន​ទុក្ខវេទនា​ក្នុង​ជីវិត ហើយ​មិន​ព្រម​ជួយ​សង្គ្រោះ​នេះ​ហើយ​ជា​អារម្មណ៍​ចិត្ត​បាប ជា​ចិត្ត​មិន​មាន​បុណ្យ។

បើ​សិន​ជា​ធ្វើ​បុណ្យ​ដែរ តែ​មិន​ពេញ​ចិត្ត​ធ្វើ ធ្វើ​ដោយ​បង្ខំ​ចិត្ត​ខ្លាច​គេ​ថា ឬ​ធ្វើ​តាម​គេ​តាម​ឯង​តាម​ប្រពៃណី ឬ​ធ្វើ​ទាំង​មិន​ដឹង​ខុស​ត្រូវ​ បាន​បុណ្យ​ដែរ​តែ​បាន​តិច​ព្រោះ​ធ្វើ​បុណ្យ​មិន​មាន​បញ្ញា។ ការ​ធ្វើ​បុណ្យ​តាម​អារម្មណ៍​ខឹង តាម​អារម្មណ៍​ស្ដាយ​ក្រោយ ពេល​ផល​បុណ្យ​កើត​ទ្រព្យ​មក​ដល់​ខ្លួន ទ្រព្យ​នោះ​ច្រើន​មាន​បញ្ហា កើត​រឿង​កើត​រ៉ាវ​ប្ដឹង​ផ្ដល់ តស៊ូ​ក្ដី​គ្នា​មិន ចេះ​ចប់​មិន​ចេះ​ហើយ ទម្រាំ​នឹង​បាន​ទ្រព្យ​នោះ​មក ស្ទើរ​តែ​អស់​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ពី​មុន​នោះ​មក ព្រោះ​ធ្វើ​បុណ្យ​តាម​អារម្មណ៍​ខឹង ធ្វើ​បុណ្យ​ស្ដាយ​ក្រោយ​នេះ​ឯង។ សរុប​សេចក្ដី​មក នៅ​ពេល​មាន​អារម្មណ៍​ល្អ ចង់​ធ្វើ​បុណ្យ​បាន​បុណ្យ​ហើយ មិន​ចង់​ធ្វើ​បុណ្យ​ក៏​មិន​បាន​បុណ្យ​ដែរ។


ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៣០០ ដង)
បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១៧៧ ដង)
ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៤,៥៣៩ ដង)
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៨៧ ដង)
ការ​ពិចារណាហេតុ​ផល និងបដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៨,៦៧២ ដង)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៣,៣៨៤ ដង)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៣០៤ ដង)
អំពី​ការងារ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.07
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿