ថ្ងៃ ពុធ ទី ២៤ ខែ មករា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣១,៤៥៥
Today
ថ្ងៃម្សិលមិញ ៨៨,៧៥៧
ខែនេះ ១,៧៥៤,៦៨៤
សរុប ៥៥,៦២៦,៧៨៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៤ (អាន: ៤៩៦០ ដង)

សមិទ្ធិផល​៥០០០​ឆ្នាំសម្រេច​បាន​ក្នុង​រយៈពេល​៣ឆ្នាំនេះ​



 
ថ្ងៃ​នេះ​ គេហទំព័រ​៥០០០​ឆ្នាំ​មាន​អាយុ ៣​ឆ្នាំ​ហើយ​ ។ ខ្ញុំ​ព្រះ​ករុណា​ ខ្ញុំ​បាទ​សូម​យក​ឳកាស​នេះ​​ សូម​គោរព​ថ្លែង​អំណរ​គុណ​លោក​អ្នក​សប្បុរស​ ពុទ្ធ​បរិ​ស័ទ​ទាំង​អស់​ ទាំង​នៅ​ក្នុង​ប្រ​ទេ​ស​ និង​នៅ​ក្រៅ​ប្រ​ទេស​ ដែល​តែ​ង​តែ​ឧបត្ថម្ភ​គាំ​ទ្រ​កិច្ច​ការ​ងារ​ធម្ម​ទាន​របស់​៥០០០​ឆ្នាំ​ ។​ ហើយ​ក៏​សូម​ រាយការណ៍​ជូន​ជ្រាប​ និង​បាន​អនុមោទនា​នូវបុណ្យ​ទាំងឡាយនោះ ចំពោះ​​សកម្ម​ភាព​ការ​ងារ​កន្លង​មក​របស់​គេហទំព័រ​​៥០០០​ឆ្នាំ​ បាន​សម្រេច​​រួម​មាន​ ៖

ការ​ប្រ​មូល​ទិន្ន​ន័យ​ព្រះ​ធម៌ (mp3)  និង​សៀវ​ភៅ​ធម៌ (ebook)
ក្រោម​ការ​ត្រាច់​ទៅ​ ស្រាវ​ជ្រាវ​របស់​៥០០០​ឆ្នាំ​ នៅ​គ្រប់​ទិស​ទី​ អំពី​អ្នក​សម្តែង​ព្រះ​ធម៌ (ធម្មាចារ្យ, ធម្ម​កថិក, អ្នក​និពន្ធ​, អ្នក​រៀប​រៀង​សៀវភៅ​) បាន​ប្រមូល​ផ្តុំ​នូវ​ព្រះ​ធម៌ជា​ច្រើន​ មាន​រហូត​ទៅ​ដល់​រាប់​ម៉ឺន​ ឯ​ក​សារ​ ដែល​ក្នុង​នោះ​មាន​សៀវ​ភៅ​ប្រហែល​​ ២០០០​ មុខ​ក្បាល​ផង​ដែរ​ ។​ ៥០០០​ឆ្នាំ​បាន​ប្រើ​រយៈ​យ៉ាង​ច្រើ​ន​ដើម្បី​កែ​សម្រួល​និង​រៀប​ចំ​ឯក​សា​រទាំង​នោះ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​និង​លំដាប់​លំ​ដោយ​ ។ និង​បាន​ប្រ​កាស​ចែក​ចាយ​ដោយ​ឥត​សំ​ចៃ​នូវ​ទិន្នន័យ​ទាំង​នោះ​ដល់​អ្នក​ដែល​មាន​សេច​ក្តី​ប្រាថ្នា​ចង់​បាន​ និង​ត្រូវ​ការ​ ។

សកម្មភាព​​ប្រចាំ​ថ្ងៃ​នៃ​​អ្នក​ចូល​​ទស្សនា/ស្តាប់ និងអ្នកទាញយក
បច្ចុប្បន្ននេះ គេហទំព័រ៥០០០ឆ្នាំមាន​អ្នក​ចូល​ជា​មធ្យម​ចំនួន 8០០០​-​10០០០​នាក់​ក្នុង​មួយ​ថ្ងៃ និង​ចុច​ចូល​​ចំនួន ៦-១០​សែន​ដង ក្នុង​មួយ​ថ្ងៃ រួម​ទាំង​ការ​ទាញ​យក​ឯក​សារ​ពី​គេហ​ទំព័រ ចំនួន 160GB-200GB ក្នុងមួយថ្ងៃ ។


ការផ្សព្វផ្សាយតាម​បណ្តាញសង្គមទូលាយ
គេហទំព័រ​ក៏​មាន​ការ​ផ្សព្វផ្សាយ​ផង​ដែរ​ តាម​បណ្តាញ​សង្គម​អ៊ីនធឺណែតទូលំ​ទូលាយ​ ដែល​អាច​ផ្តល់​ជូន​ពុទ្ធ​បរិស័ទនូវ​ព្រះធម៌ និង​ដំណឹង​ព្រះពុទ្ធ​សាសនា​រហ័ស​ទាន់​ចិត្ត​ (តាម​ដាន​៥០០០​ឆ្នាំ)


ការងារស្កានព្រះត្រៃបិដក
៥០០០​ឆ្នាំ​ បានទទួល​ឯកសារ​ scan ព្រះត្រៃបិដកថ្មីដែល​ ឧបាសិកា កាំង-​ហ្គិចណៃ ​​បាន​ធ្វើរួច​ជា​ស្រេច​យ៉ាង​ស្អាត ចំនួន ៥០ ភាគ ។ ហើយ​ក្រោយ​មក ៥០០០ឆ្នាំ​​ scan បន្ត​រយៈ​ពេល​ ៤ ខែ​ក៏​បាន​សម្រេច​បញ្ចាប់​​ការ​​ស្កាន​​គម្ពីរ​​ព្រះ​ត្រៃ​បិដក​នេះ ចំនួន ១១០ ភាគ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​អំពី​ឧបាសិកា កាំង ហ្គិច​ណៃ​ និង​ពុទ្ធ​បរិស័ទ​ផ្សេង​ៗ (បញ្ជី​នាម​) ដែល​ធ្វើឲ្យ​មាន​ការងា​យស្រួល​ប្រើ​ប្រាស់​តាម​​រយៈ​កុំព្យូទ័រ​និង​ឧបករណ៍​​អាន​អេឡិត្រូ​និច​ផ្សេង​ទៀត ។ នេះ​គឺជា​ការ​បើក​ទំព័រ​​សក​​រាជ​​ថ្មី​សម្រាប់​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​យើង ដែល​អាច​អាន​គម្ពីរ​ព្រះត្រៃ​បិដក​តាម​បែប​បច្ចេកវិទ្យា​​សម័យ​ថ្មី ។ (ទាញយក​បិដក)

ការ​បង្កើតវីដេអូ​បង្ហាញ​របៀប​អាន​ព្រះ​ត្រៃ​​បិដក​​លើ​ឧបករណ៍​​អាន​អេឡិចត្រូនិច​​នានា
ហេតុ​តែ​ការ​បង្កើត​ឲ្យ​មាន​ការអាន​ព្រះ​ត្រៃបិដក​បែប​អេឡិច​ត្រូនិច ជា​បែប​ថ្មី​​មួយ​​សម្រាប់​ពុទ្ធ​បរិស័ទ​យើង ។ ៥០០០ឆ្នាំ បានរិះ​រក​ ស្រាវ​ជ្រាវបន្ថែម ប្រភព​ផ្សេងៗ និង​បាន​​បង្កើត​ជា​វីដេអូ​បង្ហាញ​នា​នា សម្រាប់​សម្រួល​ដល់ពុទ្ធបរិស័ទ ងាយ​ស្រួល​ក្នុង​ការ​​ប្រើ​ប្រាស់ និង​ដើម្បី​​ទំលាប់ក្នុង​ការ​អាន​គម្ពីរ​ព្រះត្រៃ​បិដក​​បែប​ថ្មីនេះ ។

- របៀ​ប​អាន​នៅ​លើ​ iPad, iPhone
- របៀប​អាន​នៅ​លើ​ Kindle fire devices
- របៀប​អាន​នៅ​លើ​ ទូ​រស័ព្ទ​ប្រ​ព័ន្ធ​ android



ការងារផ្សាយផ្ទាល់វីដេអូ​ព្រះធម៌
៥០០០​ឆ្នាំ​ បាន​បង្កើត​របៀប​ថ្មី​មួយ​សម្រាប់​ពុទ្ធ​បរិស័ទ​ ដែល​ពុំមាន​លទ្ធ​ភាព​ទៅ​សិក្សាព្រះ​ធម៌​ដោយ​ផ្ទាល់​នៅ​វត្ត​បាន​ ដោយ​នាំ​យក​ព្រះធម៌​មក​ជូន​ពួក​គាត់​នៅ​ផ្ទះ​ឬកន្លែងធ្វើការ​របស់​គាត់​វិញ គឺ​ផ្សាយ​ផ្ទាល់​វីដេអូព្រះ​ធម៌ ។ មក​ទល់​ពេល​នេះ​ កិច្ច​ការ​នេះ​បាន​ដំណើរ​ការ​ដោយ​រលូន​ ក្រោមការ​ជួយ​ជ្រោម​ជ្រែង​ទំនុក​បម្រុង​គ្រប់​សព្វគ្រប់​យ៉ាង​អំពី​ពុទ្ធ​បរិស័ទ​ក្នុង​ប្រទេ​ស​ក្រៅ​ប្រទេស​ និង​ក្រោម​ការ​គ្រប់​គ្រង​ថត​ផ្ទាល់​ ដោយ​ ភិក្ខុ​ បញ្ញា​បជ្ជោតោ​ ទេព-បញ្ញា ។
ក្រៅអំពីនេះ ពុទ្ធ​បរិស័ទក៏អាច​សិក្សា​មេរៀន​ព្រះ​ធម៌​នោះ​ឡើង​វិញ​តាម​រយៈ​ការ​ផ្សាយ​ឡើង​វិញ​តាម channel youtube ដែល​បាន​បង្កើតទុក​ហើយ ។ (ស្វែងយល់បន្ត)



​ផ្សាយផ្ទាល់សម្លេងព្រះធម៌ទៅកាន់​ស្ថានីយវិទ្យុ
ក្នុង​ភាព​ជា​ពុទ្ធបរិស័ទល្អ ជាធម្ម​ញាតិ និង​សហការក្នុងការ​ផ្សព្វផ្សាយ​ព្រះធម៌ ៥០០០​ឆ្នាំមាន​ឳកាស​ដើម្បី​រៀបប្រព័ន្ធ​ផ្សាយ​សម្លេង​ព្រះធម៌​ផ្ទាល់ នឹង​បញ្ជូនការ​ផ្សាយផ្ទាល់​តាម​រយៈស្ថានីយ​វិទ្យុ​ចំនួន​ពីរ គឺ វិទ្យុកល្យាណមិត្ត (ខេត្ត​បាត់​ដំបង) និង​ វិទ្យុមេត្តា ៩៦.៧ (រាជធានីភ្នំពេញ) ដែល​វិសាលភាពនេះ​បាន​ផ្តល់​ជូន​ពុទ្ធ​បរិស័ទ រាប់ៗម៉ឺន​នាក់​បាន​ស្តាប់​និង​សិក្សាព្រះធម៌​ដោយ​ផ្ទាល់​នៅ​តាម​ផ្ទះ​ និង​ទីកន្លែង​រៀងខ្លួន​បាន ។​​

​ផលិត​ CD, DVD ព្រះ​ត្រៃ​បិដក​,​ សម្លេង​ព្រះ​ធម៌ និង​វីដេអូ​ព្រះ​ធម៌
៥០០០​ឆ្នាំ​ បាន​​ផលិត​នូវ​ Disc  ជា​ច្រើន​ពាន់​ និង​បាន​ចែក​ជា​ធម្ម​ទាន​ក្នុង​រយៈ​កាល​កន្លង​មក​ ។

ការងារ​ចែក​ចាយ​នូវ​ការ​ចម្លង​ព្រះធម៌
ដោយមានការចូលរួមល្អក្នុងទិសដៅតែមួយគឺផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ របស់​ញាតិ​ព្រះ​ធម៌ ។ គេហទំព័រ​៥០០០​ឆ្នាំ បាន​រៀប​ចំ​ពង្រីក​ទី​តាំង ​ដើម្បី​ផ្តល់​​លទ្ធ​ភាព​ដល់​ពុទ្ធ​បរិ​ស័ទ​បាន​ចម្លង​mp3 ព្រះធម៌​ងាយ​ស្រួល​។

មកដល់​បច្ចុប្បន្ន​នេះ ៥០០០​ឆ្នាំ​បាន​ចម្លង​ជា​ច្រើន​ដង​ច្រើន​សា​ជូន​ដល់​​ពុទ្ធ​​បរិស័ទ្ធ​ទូទៅ ។ ប្រសិន​​បើ​លោក​អ្នក​​បា្រថ្នា​​ចង់​បាន​នូវ Mp3 ព្រះ​ធម៌​​អាច​​ទំនាក់​​​ទំនង​​នៅទី​​តាំង​​ណា​មួយ​​ដែល​​នៅ​ជិត​​លោក​អ្នក ៖

- គេហទំព័រ៥០០០ឆ្នាំ 012 887 987 (ភ្នំពេញ )
- ព្រះនាម មុនិលក្ខណោ មាំ វិបុល គង់នៅវត្ត បទុមវតី កុដិលេខ ២៧ 092 29 66 32 / 097 55 00 132 (ភ្នំពេញ)
- លោក សួន បញ្ញា 077 333 136 (ខេត្តកំពត)
- វិទ្យុកល្យាណមិត្ត 017 535 377 (បាត់ដំបង)
- ឧបាសិកា ណុច 017 843 388 (បោយប៉ែត)
- វិទ្យុព្រះពុទ្ធសាសនាកម្ពុជរដ្ឋ 017 363 749 (សៀមរាប)
- វត្តសិរិនថនទេពរតនារាម 083 8 277 541 (ប្រទេសថៃ)
- ឧបាសក ឡាង សុភ័ក្រ នៅក្រុងឡូវ៉ែ ​សហរដ្ឋអាមេរិក (វត្តពន្លឺពុទ្ធ​ចក្ក)
- ឧបាសិកា អ៊ឹង រិទ្ធារី នៅកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក

ការ​បង្កើត​កម្មវិធី​៥០០០​ឆ្នាំ សម្រាប់​ប្រព័ន្ធ​Windows គ្រប់​គ្រង​អាល់​ប៊ុម​ព្រះ​ធម៌
កម្មវិធី​នេះ​មាន​មុខ​ងារ​ជា​ច្រើន​ដែល​នឹង​សម្រួល​ដល់​ការ​សិក្សា​​របស់​ពុទ្ធ​បរិ​ស័ទ​​តាម​​បែប​លក្ខណៈ​កុំព្យូទ័រ​ទំនើប​ ។ កម្មវិធី​នេះ​មាន​​លទ្ធ​ភាព​ទទួល​ផ្ទុក Mp3 ebook video ព្រះ​ធម៌ ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺណឺត​ក្នុង​ការស្រាវ​ជ្រាវស្វែង​រក ។ (ទាញ​យក​កម្ម​វិធី)

ការបង្កើត​កម្មវិធី​៥០០០ឆ្នាំ សម្រាប់​ទូរស័ព្ទ Android និង ឧបករណ៍​​ប្រើប្រាស់​​ប្រព័ន្ធ Android និង​ សម្រាប់ iOS
លោក Danh Hong ជា​អ្នក​សរសេរ​ពុម្ពអក្សរខ្មែ​រដ៏ល្បី​ឈ្មោះ​ម្នាក់​ដែល​បាន​បង្កើត​អក្សរ​ខ្មែរ​ឲ្យ​មាន​​នៅលើ​ប្រព័ន្ធ​ទូរស័ព្ទ ។ ហើយ​កាលពី​ពេល​ថ្មីនេះ​ផង​ដែរ លោក​បាន​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន ដើម្បី​បង្កើត​កម្មវីធី ៥០០០ឆ្នាំ សម្រាប់​បញ្ចូល​នៅក្នុង​ប្រព័ន្ធ​​ទូរស័ព្ទ Android និង iOS ។ ដែល​កម្មវិធីនេះ តម្រូវ​សម្រាប់​បើកគេហទំព័រ​៥០០០​ឆ្នាំ លើ​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ងាយ​ស្រួល ​។ (របៀបបញ្ចូល android) (របៀបបញ្ចូល iOS)

ការបង្កើតកម្មវិធី សទ្ទានុក្រម​ព្រះពុទ្ធសាសនា
សទ្ទានុក្រម​ព្រះពុទ្ធ​សាសនា ត្រូវបានប្រែ និងដឹកនាំ​រៀប​រៀង​ដោយ​ ស៊ឹម​-រតនៈ ដែល​សៀវ​ភៅ​នេះ​លោក​បាន​បោះ​ពុម្ព​ជា​សៀវ​ភៅ​ជា​ច្រើន​លើក​រួចមក​ហើយ ហើយ​ក៏​បាន​សម្រួល​និង​បញ្ចូល​ពាក្យ​ថ្មីៗជា​ច្រើន​បន្ថែម​ទៀត​ ។​ ដោយ​មាន​ទស្សនៈ​វិស័យដ៏​ល្អ​​របស់​លោក ​លោក ស៊ឹម-រតនៈ បាន​ផ្តល់​ឯក​សា​រ​សៀវ​ភៅ​នេះ មក​ដល់​គេហ​ទំព័រ​​៥០០០​ឆ្នាំ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជូន​ដល់​ពុទ្ធ​សា​សនិក​ជន​ទូ​ទៅ ដើម្បី​ជា​ប្រយោជន៍​ធំ​​ក្នុង​វិស័យ​សិក្សា​ព្រះ​ពុទ្ធ​វចនៈ ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏បាន​ផ្តល់​នូវ​សិទ្ធិ​ក្នុង​ការបង្កើត​ជា​កម្មវិធី​កុំព្យូទ័រ​មក​​ដល់​គេហ​ទំព័រ​៥០០០​ឆ្នាំ ក្នុង​ការ​បង្កើត​ឡើង ។ កម្មវិធី​កុំព្យូទ័រ សទ្ទានុ​ក្រម​ព្រះពុទ្ធ​សាសនា នេះ​ត្រូវ​បាន​បង្កើត​និង​ដាក់ឲ្យ​ទាញ​យក​បានកាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ ។
(ទាញ​យក​)

Tools ផ្សេង​ៗ​ទៀត​
  • Toolbar ៥០០០​ឆ្នាំ​ ដែល​មាន​លក្ខណៈ​ងាយ​ស្រួ​ល​សម្រាប់​​ពុទ្ធ​សាសនិក​​ជន​ប្រើប្រាស់​ និង​ចូល​មក​កាន់​គេហ​ទំព័រ​៥០០០​ឆ្នាំ ។ (ទាញ​យក)
  • ៥០០០​ឆ្នាំ​ google chrome app ជា​ icon សម្រាប់​ចុច​ចូល​មក​កាន់​​គេហទំព័រ​​៥០០០​ឆ្នាំ​ ។ (ទាញ​យក​)


ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១០ កក្តដា ឆ្នាំ២០១៥ (អាន: ៩៥៥ ដង)
បុណ្យ​ខួប​គម្រប់​បី​ឆ្នាំ​ អង្គការ​ពុទ្ធ​សាស​នា​ដើម្បី​ការ​អប់​រំ​នៃ​កម្ពុជា​
ផ្សាយ : ១០ មេសា ឆ្នាំ២០១៣ (អាន: ១១២៨៧ ដង)
សទ្ទានុក្រមព្រះពុទ្ធសាសនា
ផ្សាយ : ១៩ តុលា ឆ្នាំ២០១៥ (អាន: ១៧១២ ដង)
បុណ្យ​ផ្កា​ប្រាក់​មហា​សាម​គ្គី​
ផ្សាយ : ០៣ មេសា ឆ្នាំ២០១៣ (អាន: ១០០០៦ ដង)
បញ្ចូល Web app ៥០០០ឆ្នាំ សម្រាប់ទូរស័ព្ទ iPhone, iPod, iPad
ផ្សាយ : ២៩ មករា ឆ្នាំ២០១៥ (អាន: ៣១៤៧ ដង)
កម្មវិធីជួបជុំព្រះធម្មក​ថិក ថ្ងៃ ២០ ខែមករា ឆ្នាំ ២០១៥
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ១៦៥៧៤ ដង)
បញ្ចូល ៥០០០ឆ្នាំ​ Toolbar​ សម្រាប់ ​Chrome, Firefox, ​Internet Explorer
ផ្សាយ : ០១ សីហា ឆ្នាំ២០១៤ (អាន: ៤៦៨៤ ដង)
សប្បុរសជន​ទ្រទ្រង់​​៥០០០ឆ្នាំ សម្រាប់​ខែ​​សីហា​
ផ្សាយ : ០៨ វិច្ឆិកា ឆ្នាំ២០១៤ (អាន: ៥៤២០ ដង)
អង្គការ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា
ផ្សាយ : ២១ មីនា ឆ្នាំ២០១២ (អាន: ១៥០៩៨ ដង)
ពុទ្ទបរិស័ទប្រារព្ធ ពិធីបុណ្យរំឮក ព្រះឧបការគុណ សម្ដេចសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះ ត្រៃបិដកខ្មែរ នៅសៀមរាប ខែ​មីនា 17, 2012
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro