10
ថ្ងៃ ច័ន្ទ ទី ៣០ ខែ មីនា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៩,៥១៥
Today
ថ្ងៃម្សិលមិញ ៥៣,២៤៧
ខែនេះ ៤,២១៩,៣៩៦
សរុប ១២៨,៨៥៣,០៧៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩ (អាន: ១១៧៦៦ ដង)

សមាធិ​ជា​បទដ្ឋាន​នៃបញ្ញា



 
មានអ្នកយល់​ច្រឡំច្រើន​ណាស់អំពី​ពាក្យថា សមាធិ ជាបទដ្ឋាន​របស់បញ្ញា គឺយល់​ច្រឡំថា ត្រូវ​ធ្វើសមាធិ​ឱ្យ បានសិន ចាំធ្វើវិបស្សនា​តាមក្រោយ ។  តាមពិត​ពាក្យនេះមិនមែន​មានន័យ មាន​សេចក្តី ដូច្នេះទេ ព្រះសម្មា​សម្ពុទ្ធពុំបាន​សំដែងថា មុននឹង​ចំរើន វិបស្សនា អ្នករាល់គ្នា​ត្រូវធ្វើ​សមាធិ​សិន  ព្រះ​អរិយៈទាំង ឡាយក៏ពុំ​បានសំដែង​យ៉ាងនេះដែរ ។

ពាក្យថា សមាធិ​ជា បទដ្ឋានរបស់​បញ្ញា គឺដោយ​សេចក្តីថា កាលបុគ្គលមាន ប្រក្រតី​ចំរើន​សតិប្បដ្ឋាន​ ៤ រឿយៗ​ក្នុងជីវិត​ប្រចាំថ្ងៃ ទើប សម្មា​សមាធិ​ដែល​បុគ្គលចំរើន​ដោយល្អ​តាមចរិត​អធ្យា​ស្រ័យ នោះ ជាគ្រឿងទ្រ​ធ្វើឱ្យមាន​ប្រយោជន៍ចំពោះ​បញ្ញា គឺ ទិដ្ឋិវិសុទ្ធិ បានដល់​សេចក្តី​ប​រិសុទ្ធក្នុង​ការឃើញ​នាមរូប ។ 

បើបុគ្គលណា​មិនបាន​ចំរើនសតិប្បដ្ឋាន​រលឹករឿយៗ នូវរូបធម៌​នាមធម៌​ជាប្រក្រតី​គ្រប់​ឥរិយាបថ​បួន​ទេនោះ រូប សមាបត្តិក្តី អរូប​សមាបត្តិក្តី មិន​មាន​ប្រយោជន៍អ្វី​ដល់ បញ្ញា​ទិដ្ឋិវិសុទ្ធិ​ឡើយ ពោល​គឺ សមាបត្តិនោះ មិន​អាចជា បទដ្ឋាន​នៃបញ្ញា​បានទេ ប្រៀប​បីដូច​យក​ជីទៅ​ចាក់​លើដី ទទេ ទោះបីជី​ច្រើនប៉ុណ្ណា​ៗក្តី ក៏ដំណាំ​មិនមែនដុះ​អំពីជីនោះ ឡើយ ។

សីលប្រៀប​ដូចជា​ផែនដី ស្រែ​ចំការ សមាធិ​ប្រៀប ដូចជី​សំរាប់ដាក់​ដំណាំ​ឱ្យបាន​ល្អ បញ្ញា​ប្រៀប​ដូចដំណាំ​មាន ដូង ចេក ក្រូច ខ្នុរ ជាដើម ដំណាំ​មិនមែនដុះ​ចេញអំពី​ជីទេ គឺត្រូវ​មាន​ពូជ​នៃដំណាំ​នោះពិតៗ ចំណែក​ជី គ្រាន់តែ​សំរាប់ ជួយឱ្យ​ដំណាំល្អ​តែប៉ុណ្ណោះ ប៉ុន្តែបើ​មិនមាន​ដំណាំ​ទេនោះ ជី ក៏មិនមាន​ប្រយោជន៍​អ្វីដែរ ។

ម៉្យាងទៀត សមាធិប្រៀប​ដូចជាថ្ម​សំលៀង​កាំបិត បញ្ញាប្រៀប​ដូចដាវ​សំរាប់កាប់​ចាក់ខ្មាំង​សត្រូវ ដាវ​មិនមែន កើត​អំពីថ្មទេ គឺកើត​អំពីដែក វា​ដោយឡែក​ផ្សេង​អំពីថ្ម ចំណែក​ថ្មគ្រាន់​តែសំរាប់​សំលៀងឱ្យ​ដាវមុតតែប៉ុណ្ណោះ ដូច្នេះត្រូវតែ​ស្លដែកឱ្យកើត​បានជា​ដាវកាំបិតពិតៗ យ៉ាង ណា វិបស្សនា​ត្រូវតែកើត​មកអំពី​សតិប្បដ្ឋាន​បដិបត្តិ ដោយ ផ្តើម​សតិរលឹក​រឿយៗ សង្កេត​ពិនិត្យជីវិត​ប្រចាំថ្ងៃ តាំងតែ អំពី​សតិទន់ខ្ចី ដូចជា​ផ្សាំបណ្តុះ​ពូជដំណាំ ឬ ដូចជា​ការស្ល ដែកដើម្បី​ធ្វើដា​វដែរ ។ 

បុគ្គលណា​ធុញទ្រាន់ មិនយក​ចិត្តទុក ដាក់ក្នុងការ​ចំរើនសតិប្បដ្ឋាន​៤ បុគ្គលនោះ ឈ្មោះថា​ខ្ពើម​ឆ្អើមអរិយមគ្គ​អង្គ ៨ ពិតៗ ។     ទោះជាយ៉ាង​ណាក៏ដោយ បញ្ញាត្រូវ​តែមាន យោនិ​សោមនសិការ​ ជាបទ​ដ្ឋាន គឺធ្វើទុកក្នុង​ចិត្តដោយ ទៅតាម​ទំនងនៃ​ហេតុ​ផល​ចំពោះ​ឧបាទាន​ក្ខន្ធ ៥​ កាលបើ មាន​បទដ្ឋានយ៉ាង​នេះ អាច​ឱ្យសំរេច​នូវ​សោតាបត្តិមគ្គ ជា​ដើម​បាន សូម្បី​មិនមាន​សមាបត្តិ​ជាជំនួយ​ក៏​ដោយ ។

បុគ្គល​សម័យ​ព្រះពុទ្ធគង់​ព្រះជន្មនៅ​បាន​សំរេចមគ្គ ផល​ច្រើនជា​អនេក ដោយ​មិនមាន​បាន​សំរេច​ឈាន​សមាបត្តិ​មាន បឋមជ្ឈាន​ជាដើម ឧទាហរណ៍​ដូចជា ឧបាសិកា វិសាខា ឬ ឧបាសក អនាថបិណ្ឌិកៈ ៘ ជា​អរិយបុគ្គល អស់ជិវិត​ទៅក៏មាន​បដិសន្ធិ​ក្នុងកាម​សុគតិ​ភព ព្រោះ​មិន មានឈាន​សមាបត្តិហ្នឹងឯង ។ 

បុគ្គលមិនគួរ​ហួងហែង សមាធិឡើយ ព្រោះ​នៅក្នុង​សតិភាវនា គឺការ​ចំរើនសតិប្បដ្ឋាន មាន​សមាធិ​ជាខណិក​សមាធិរួម​ជាមួយសតិ ។ សតិប្បដ្ឋាន​ដែល​នៅជាលោកិយ មាន​មគ្គអង្គ ៥ គឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មា សមាធិ ១ មគ្គអង្គ ៥នេះ កាលដែល​ចំរើនឱ្យច្រើន​ហើយ ក៏ រមែងបាន​គ្រប់នៅអង្គ ៨ប្រការ​ជាលោកុត្តរ ព្រោះថា ការ ចំរើន​សតិប្បដ្ឋាន ៤ គឺ​មហាកុសលញាណសម្បយុត្ត មាន តទង្គប្បហាន​ជាកិច្ច មាន​ព្រះនិព្វាន​ជាទី​បង្អោនទៅ នេះ ដោយសា​រ​មហាកុសលញាណសម្បយុត្ត គឺជា​វិបស្សនា​ញាណ ​មានបរមត្ថធម៌​ជាអារម្មណ៍ ។ 

វិបស្សនាញាណ មិនមែន​មានពូជនៅ ក្នុងសមាបត្តិ​៨ទេ ទោះជា​សមាបត្តិណា មួយ​ក៏ដោយ ពីព្រោះ​សមាបត្តិ ៨ មិនមាន អារម្មណ៍នាំឱ្យ​កើតវិបស្សនា មានតែ​សតិប្បដ្ឋានទេ ដែលមាន​អារម្មណ៍​នាំ​មកនូវ វិបស្សនា ពុទ្ធបរិស័ទ​គួរ​សិក្សាសតិប្បដ្ឋាន សូត្រ​ឱ្យបាន​ច្បាស់លាស់ ។

បុគ្គលណា​ពោលថា ចំរើន​សមាធិជា មុន​សិន សឹម​ចំរើនវិបស្សនា​ជាក្រោយ​ឈ្មោះ ថាពោល​ប្រឆាំង​នឹង​សតិប្បដ្ឋានសូត្រ ដែល សំដែង​ដោយព្រះសម្មាសម្ពុទ្ធ សតិថ្នាក់​សតិប្បដ្ឋាន មាន​ការស្តាប់​ព្រះធម៌ចាំ​បានច្បាស់ លាស់ ហើយយល់​ចូលចិត្តចំពោះ​សភាវធម៌ ពិតក្នុង​ជីវិត​ប្រចាំ​ថ្ងៃជា​បទដ្ឋាន ។

ព្រះអរហន្ត បរិបូណ៌​ដោយសីល​សមាធិបញ្ញា ដូច្នេះ សីល​សមាធិ​បញ្ញា ដែលបរិបូណ៌​ក្នុង​អរហត្ត​មគ្គនោះ ព្រោះ​​សតិប្បដ្ឋានបដិបត្តិ ។  ​សីល​សមាធិ​បញ្ញា ឈ្មោះ​ថា អនុបុព្វសិក្ខា គឺ សិក្ខាតាម​លំដាប់ បានដល់លំដាប់​តាំងអំពី​សោតាបត្តិមគ្គ មក ។ សោតាបន្ន​បុគ្គល និង សកទាគាមិ​បុគ្គល បរិបូណ៌ ដោយ​សីលសិក្ខា តែមិន​ទាន់បរិបូណ៌​ដោយសិក្ខា​ពីរទៀត ព្រះអនាគាមី បរិបូណ៌​ដោយសីលសិក្ខា និង សមាធិ​សិក្ខា តែមិនទាន់ធ្វើឱ្យ​បរិបូណ៌​នូវបញ្ញា​សិក្ខា ។  ​អនុ​បុព្វសិក្ខា ដែលបរិបូណ៌​តាមលំដាប់នៃមគ្គ ៤ ​ព្រោះ​អាស្រ័យ​សតិប្បដ្ឋាន​បដិបត្តិ មិនមែន​ព្រោះ​អាស្រ័យ​សេចក្តី​ប្រកាន់ តួខ្លួន ជាអ្នកធ្វើ​ឱ្យបរិបូណ៌ទេ ។

បុគ្គលដែល​មិនបាន​អប់រំ ចំរើនសតិប្បដ្ឋាន មិនបាន ដឹងថា ធម៌ទាំង​ឡាយកើត​អំពីហេតុ ទេ រមែង ជាប់​ដោយសេចក្តី​ប្រកាន់ថា ធម៌​ទាំង​ឡាយ​កើត អំពីតួខ្លួន​ជាអ្នក​ធ្វើឱ្យ​កើត​ឡើង តាម​ពិត សីល សមាធិ​បញ្ញា មិនមានបរិបូណ៌​សំរាប់បុថុជ្ជន​ទេ ដូច្នេះ​បើមិន អប់រំ​សតិប្បដ្ឋាន​ជា​ប្រក្រតី​គ្រប់ឥរិយាបថ​ទាំងបួន​ទេ ពិត ជាមិនមាន​អនុបុព្វសិក្ខាឡើយ ។ អនុបស្សនា ៧ និង​វិបស្សនា​ញាណ ជាដើម ជាអនុបុព្វ​បដិបទា គឺបដិបទា​ជា លំដាប់រហូត​ដល់អរហត្តមគ្គ ។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤៧៧២ ដង)
អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥៤៩ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៩៦៨ ដង)
សទ្ធា​និង​បញ្ញា​ជា​គូគុណ​ធម៌
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤៥៣ ដង)
សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...