30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៣៩៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៥៩,១៩៤
សរុប ៣៨៥,៤៤៥,៨៨៧
អានអត្ថបទ
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩ (អាន: ១២,៤៥៥ ដង)

បទ​ពិចារណា​ធម៌



 
ស្លឹក​ឈើលាស់ចេញមក រមែងចាស់ ទុំ ជ្រុះ សំរាប់ ស្លឹកឈើតាំង​តែអំពី​កើតរហូត​ដល់ជ្រុះ មិន​ដើម្បីបាន​របស់ អ្វីៗក្នុង​លោក ក្រៅអំពីដើម្បីវិនាស​ទៅវិញតែប៉ុណ្ណោះ ចំពោះ​នាមរូប​ក៏ដូច​គ្នា​ដែរ ។

នាមរូប​កើតក្នុង​លោក មិនមាន​ខាត មិន​មាន ចំណេញ ព្រោះ​មុននឹង​កើត នាមរូប​មិនបាន​តាំងនៅ​ក្នុង ទីណា​ប្រុង​ចាំកើត​ឡើយ ដល់​ពេលកើត​ហើយ​វិនាស​ទៅ វិញ ក៏វាដូចគ្នា​នឹង​នាមរូប ដែល​មុននឹង​កើត​ឡើង​គឺវា​មិន​មាន ដូច​គ្នា ។    

ចំពោះ​ការកើត​ឡើងនៃ​នាមរូប​ព្រោះអាស្រ័យ បច្ច័យ​ផ្សេងៗនោះ មិនមាន​ចំណេញ​សំរាប់​នាម​រូបខ្លួនឯង ទេ ព្រោះត្រូវវិនាស​ទៅវិញនូវនាម​រូបនោះ​ទាំងអស់ ត្រង់ សេចក្តីនេះ   សត្វ​លោក​ល្ងង់ខ្លៅ រមែង​ត្រេកអរ​នឹង​ការបាន ​ហើយ​រមែង​សោយ​សោក កន្ទក់​កន្ទេញចំពោះ​ការបាត់បង់។ 

ការប្រកាន់​ជាហេតុនាំឱ្យ​មាននូវការខ្សឹកខ្សួល​រៀប​រាប់ និង​មាននូវ​សេចក្តី​ទុក្ខច្រើន​បែបច្រើន​យ៉ាង​ទៀត ។

បើយើងរើស​កាបូបប្រាក់​ដែលអ្នក​ដទៃភ្លេច​ត្រង់ កន្លែងណា​មួយនោះ យើងត្រេកអរ​ប្រកាន់​ទុកថា​ជារបស់ យើង លុះដល់បាន​ជួបម្ចាស់កាបូប គេ​ទាមទារ​យករបស់ គេ​ទៅវិញ វាជា​ហេតុ​នាំឱ្យ​យើងជា​អ្នករើស​បាននោះ​សោក​ស្តាយ ហើយវាអាច​នាំឱ្យមាន​រឿងរ៉ាវផ្សេងៗ ព្រោះ​តែ មិនព្រម​សងទៅឱ្យ​ម្ចាស់​របស់គេ ។ 

សេចក្តីនេះ បើយើងប្រគល់​ឱ្យទៅម្ចាស់​កាបូបវិញ នោះ យើង​មិនមាន​បង់ខាតអ្វីឯ​ណា ព្រោះ​ថា វាមិន​មែនជា របស់​យើងស្រាប់​ទៅហើយ ដូច្នេះ​បញ្ហាវាមិនមែន​នៅលើ ម្ចាស់គេ​មកទារ​នោះទេ ប៉ុន្តែបញ្ហាវា​នៅលើការ​ត្រេកអរ ប្រកាន់​ទុក ប្រកាន់​មាំចំពោះរ​បស់​ដែលរើស​បាននោះ​ឯង ។

ចំពោះសង្ខារ​​ធ​ម៌ក្នុងលោក     ក៏មាន​ន័យដូច​កាបូប ប្រាក់ដែរ សត្វលោក​​ល្ងង់ខ្លៅ   បានចាប់​យក​សង្ខារធម៌ដែល កើត​ឡើងអំពីហេតុបច្ច័យ​ថាជាខ្លួន ថាជា​របស់ខ្លួនដោយ ការប្រកាន់មាំ មិនបាន​ដឹង​តាមពិតចំពោះសង្ខារធម៌ដែល មានការ​កើតឡើង​ហើយ រមែងតែង​តែវិនាស​ទៅវិញ​ជា ធម្មតា មិនបាន​ដឹងថាសង្ខារធម៌​ជារបស់ដែល​មិនគួរប្រកាន់ ហួង​ហែងឡើយ ។

សត្វលោក​សោយសោកព្រោះ​ហេតុ តែការហួង ហែង មានការកង្វល់​ក្នុងរបស់​ដែលខ្លួន​ឯង​ហួង​ហែង ការ ហួងហែងនាំឱ្យ​ធ្វើកម្ម នាំឱ្យ​មានភព មាន​ភពរមែងមាន ជាតិ ជរា មរណៈ ។ 

អ្នកប្រាជ្ញឃើញ​សង្ខារធម៌​ដែលកើតឡើង​ក្នុងលោក ថាមិន​គួរឱ្យចាប់​យក កាលដែល​សង្ខារធម៌​ប្រែប្រួល​ទៅ វិនាសទៅ បាត់បង់​ទៅ រមែងមិនបាន​សោយសោក​ឡើយ ។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,៧៥០ ដង)
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៨,៦៦៩ ដង)
ការ​ភ្លេច​ស្មារតី​ និង​អសម្បជញ្ញៈ
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៨,៧៧២ ដង)
សត្វ​ទាំង​ឡាយ​ ទៀង​តែ​នឹង​ស្លាប់​គ្រប់ ៗ គ្នា
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៥៥,៨៩២ ដង)
សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៩,៩៤៧ ដង)
ឪពុកម្ដាយ​ឥឡូវ​នេះ បាន​ត្រឹម​តែ​ចិញ្ចឹម តែ​មិន​បាន​មើល​ថែរក្សា
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៨,៦៤៧ ដង)
សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿