30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៣,៣០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០១,២៣៥
សរុប ៣៨៥,៥៨៧,៩២៨
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៤៤០ ដង)

ហ្វឹកហាត់​ទទួលយក​ការពិត



 
មនុស្សយើង​ត្រូវហ្វឹក​ហាត់ ឱ្យចេះទទួល​យកនូវរបស់ ដែល​គេចមិនផុត ដោយ​សេចក្តីស្ងប់ ។ មនុស្សខ្លះ​ទោះជា បានដឹងហើយថា វាត្រូវតែ​យ៉ាង​ហ្នឹង​ឯង មិនអាច​គេច​ជៀស ទៅ​ណា​រួច​ឡើយ​ តែ​នៅមិន​ព្រមសុខ​ចិត្ត​ដដែល នៅតែ កន្ទក់កន្ទេញ គិត​តែពី​សោកសៅ​ខូចចិត្ត ឬមិន​ដូច្នោះ​ទេ ក៏ច្រើន​ទៅដោយ​ទោសៈ ឃើញ​អ្នក​ណាៗ ឬរបស់​អ្វីៗចេះ​តែ ទាស់​មុខ​ទាស់​មាត់​ទៅ​ទាំង​អស់ ។

ការមិនព្រម​សុខចិត្តចំពោះ​សភាវៈពិត ចេះតែ​សោក​សៅ ឬខឹង​ក្រោធនោះ មិនអាច​ធ្វើឱ្យ​សេចក្តី​ទុក្ខ សូម្បី​តែ បន្តិច​បន្តួច​ថយចុះបាន​ឡើយ មានតែ​បន្ថែមពី​លើទុក្ខ​ដែល មាន​ស្រាប់​ហើយ ឱ្យរឹង​រឹតតែ​ច្រើន​ឡើង​ទៀត ។

ព្រោះហេតុ​ដូច្នេះ មនុស្សឆ្លាត​ទើបអប់រំ​ចិត្តឱ្យចេះ ទទួល​ស្វាគមន៍នូវ​អ្វីដែល​គេចមិនផុត ដោយ​សេចក្តី​ស្ងប់ ។ កាលបើ​មាននូវសេចក្តី​ស្ងប់ក្នុង​ចិត្តហើយ ហេតុ​ការណ៍ អាក្រក់ ឬ​ហេតុ​ការណ៍​ដែលយើង​គិតថា​អាក្រក់នោះ ក៏​នឹង បានល្អ​ឡើងវិញ ម៉្យាង​ទៀត ហេតុ​ការណ៍​ដែល​យើង​គិត​ថា អាក្រក់​ក្នុងពេលនេះ អាច​ត្រឡប់ក្លាយ​ទៅជាមាន​ផលល្អ នៅពេល​ខាងមុខ​ក៏​បាន​ ។

មានគ្រួសារ​មួយរស់​នៅក្នុងវត្ត​ព្រះសង្ឃ ក្រោយ​មក វត្តត្រូវការ​ទីត្រង់នោះ​សាង​សេនា​សនៈ​សម្រាប់​វត្ត ក៏សូម​ឱ្យ គ្រួសារនោះឯង​រើកន្លែងចេញ​ពីវត្ត ដោយផ្តល់​ប្រាក់ឱ្យត្រឹម តែ តម្លៃរើ​ប៉ុណ្ណោះ ​។ គ្រួសារនោះ​ បានគិតថាជា​រឿង អាក្រក់សម្រាប់ជីវិត​របស់ពួកគាត់​ខ្លាំងណាស់ ពួក​គាត់កើត ទុក្ខទោមនស្ស​ទាស់ចិត្ត​ដ៏ក្រៃលែង ។ ត មក​ពួកគាត់ក៏កាត់ចិត្ត បាន រួបរួម​ទ្រព្យ​សម្បត្តិ​ដែលមាន និងខ្ចីអ្នកដទៃខ្លះ​ទៀត ខាំ ធ្មេញ អត់ធន់​ចំពោះរឿង​ដែលកើតឡើង ទិញ​ផ្ទះបាន​មួយ នៅក្រៅវត្ត ។ តមកទៀត មិនជា​ប៉ុន្មានឆ្នាំផងក៏សង បំណុល​គេរួច មេ៉្លាះ​ហើយ គ្រួសារមួយនេះ​ក៏មានផ្ទះ និងដី ជារបស់​ខ្លួនឯង រស់នៅយ៉ាង​សប្បាយ ។

ក្រោយមក​ទើបគិត ថា បានមកជា​យ៉ាងដូច្នេះព្រោះគេឱ្យ​ចេញពីដីរបស់វត្ត​នោះ ឯង ប្រសិន​បើអ្នកវត្ត​មិនធ្វើយ៉ាង​នេះទេ ម៉េ្លាះ​សមត្រូវនាំគ្នា នៅនឹងដីវត្តរហូត​ស្លាប់ ហើយត្រូវ​នៅតកូនត​ចៅ​ទៀត​ផង ។

រឿងរ៉ាវផ្សេង​ទៀតមាន​ច្រើនសន្ធឹក​សន្ធាប់​ណាស់ ដែលក្រោយមក​បានក្លាយ​ទៅជា​រឿងល្អ​សម្រាប់​ជីវិត ព្រោះ ហេតុដូច្នេះ អ្វីៗដែល​កើតឡើង អ្វីៗដែល​បានមក​ដល់ ទាំង ដែលយើង​មិនអាច​គេច​ឱ្យផុតទៅ​បាន សូមឱ្យយើង​ទទួល ស្វាគមន៍​ដោយចិត្ត​ស្ងប់ និងចាត់​ទុករឿង​រ៉ាវ​ក្នុង​ជីវិត ជា មេរៀន ឯជីវិតជា​កន្លែង​ហ្វឹកហាត់ ។

ក្មេងដែល​នៅ​ជាមួយម៉ែឪ ឬដែល​នៅជាមួយ​គ្រូអាចារ្យ ដែលម៉ែឪ​ឬគ្រូ​អាចារ្យ​នោះៗ​មានកា​រ​តឹង​តែង ប្រិតប្រៀនទូន្មាន​ប្រដៅ បើធ្វើខុស​ត្រូវទទួលទោស ទទួល​ទណ្ឌកម្ម យ៉ាងនេះ ក្មេង​នោះ​ឯងរមែងមិន​ពេញចិត្ត និង​មានការ ចង្អៀត​ចង្អល់ដោយ​ប្រការផ្សេងៗ ។ ក្មេងនោះ​គេបាន​ទទួល នូវសេចក្តី​លំបាកខ្លះ ក្នុងរយៈពេល​នៃជីវិតខាង​ដើមរបស់គេ ប៉ុន្តែ​លុះដល់​គេបាន​ធំឡើង គេនឹកអរគុណ​ចំពោះឪពុកម្តាយ អរគុណ​ដល់គ្រូអាចារ្យ គឺគេ​ដឹងគុណ​ថា ដែលអាត្មា​អញបាន មកដល់​ថ្នាក់នេះ ព្រោះ​លោកអ្នកទាំង​នោះ បាន​តឹងតែង ប្រិតប្រៀន​ទូន្មាន​មកហ្នឹងឯង ។

ចំណែកក្មេង​ដែលធ្វើអ្វី​បាន ស្រេចតែ​នឹងចិត្ត រស់នៅគិតតែ​ពីសប្បាយ លុះ​ដល់ជួប​ប្រទះ នូវសេចក្តី​លំបាកក្នុង​វ័យខាង​ចុង ទើបដឹង​ខ្លួនថា មាន​ការ ខុសទៅ​ហើយ ក្នុងការរៀបចំ​ដំណើរជីវិត​ខាងដើម​របស់ខ្លួន នោះ ។

នៅក្នុង​ព្រះពុទ្ធ​សាសនា ព្រះពុទ្ធ​ជាអង្គម្ចាស់​ទ្រង់ ត្រាស់​ដាស់តឿន​ថា សភាវៈ​ដែល​យើង​គេចមិន​ផុតគឺ ចាស់ ឈឺ ស្លាប់ ព្រាត់ប្រាស​និងផល​វិបាករបស់​កម្មដែលខ្លួនបាន​ធ្វើ ហើយ ព្រះអង្គទ្រង់​ដាស់តឿនឱ្យយើង​ពិចារណាជារឿយៗ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ " សុខចិត្ត​ និង​គុណ​ភាព​នៃ​ជីវិត​ "
ដោយ​៥០០០​ឆ្នាំ 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២១,៨៩១ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤០៤ ដង)
សេចក្តី​​ប្រមាថ​ក្នុង​កាលទាំង៣
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៧៨៨ ដង)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៧៦០ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,០១៩ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារវដ្ដ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,៩៦៦ ដង)
ឱវាទ​ព្រះសាស្ដា​បណ្ដាំ​លោក​គ្រូ
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២២ (អាន: ៦០,៣៦៥ ដង)
ស្រឡាញ់​និង​ស្អប់ ត្រឡប់​ដូរផ្លាស់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿