30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៣,៨៧៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៦១,៨១១
សរុប ៣៨៥,៦៤៨,៥០៤
អានអត្ថបទ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ២១,០៤២ ដង)

ពាក្យ​ថា​បព្វជិត



 
ពាក្យ​ថា​បព្វជិត

បុគ្គល​ដែល​សម្លាប់​ឬ​បៀតបៀន​គេ​តាម​អំពើ​ចិត្ត ដែល​ឥតអធិវាសនក្ខន្តី នោះ ដោយ​ហោច​ទៅ សូម្បី​តែ​សម្លាប់​សត្វ​តូចៗ មាន​ល្បោម​និង​មូស​ជាដើម ឲ្យ​វិនាស​ចាក​ជីវិត ក៏​ហៅ​ថា បព្វជិត មិន​កើត។

ព្រោះ​ហេតុ​អ្វី​បាន​ជា​ពោល​ដូច្នោះ?

ព្រោះហេតុ​មិន​ទាន់​បណ្ដេញ​បំបរមន្ទិល​នៅ​ឡើយ, លុះ​តែ​ជា​អ្នក​បណ្ដេញ​បំបរ​មន្ទិល​ចោល​ចេញ ទើប​ហៅ​ថា បព្វជិត បាន, ដូច​មាន​ពុទ្ធភាសិត​ថា៖
បញ្វជយមត្តនោ មលំ តស្មា បព្វជិតោតិ វុច្ចតិ

សេចក្ដីថា អ្នក​ដែល​បណ្ដេញបំបរ​នូវ​មន្ទិល​របស់​ខ្លួន​ឲ្យ​ឃ្លាត​ចេញ​បាន ទើប​តថាគត​ហៅ​ថា បព្វជិត ដោយ​ហេតុ​ដែល​គេ​បណ្ដេញ​បំបរ​នូវ​មន្ទិល​នោះ​ឯង។ កាល​ដែល​បណ្ដេញ​នូវ​មន្ទិល​ជា​លក្ខណៈ​គ្រឿង​សម្គាល់​របស់​បព្វជិត។

អ្វី​ហៅ​ថា មន្ទិល?

កិលេស​ដែល​ធ្វើ​ចិត្ត​ឲ្យ​សៅហ្មង ដូច​វត្ថុពណ៌​ខ្មៅ មាន​ធ្យូង​ជាដើម ដែល​ធ្វើ​របស់​ស្អាតឲ្យ​ប្រឡាក់​ខូច​ទៅ លោក​ហៅថា មន្ទិល។

មន្ទិល​មាន ៩ ប្រការ

១. កោធ សេចក្ដី​ក្រោធ​ខឹង
២. មក្ខ សេចក្ដី​លុបគុណគេ
៣. ឥស្សា សេចក្ដីច្រណែន
៤. មច្ឆរិយ សេចក្ដី​កំណាញ់
៥. មាយា លាក់​ពុត​កំហូច
៦. សាថេយ្យ សេចក្ដី​អួតអាង
៧. មុសា សេចក្ដី​កុហក
៨. បាបិច្ឆ សេចក្ដី​ប្រាថ្នា​លាមក
៩. មិច្ឆាទិដ្ឋិ សេចក្ដី​យល់ឆ្វេង​អំពី​ការ​ពិត។

បណ្ដាល​អកុសល​ទាំង ៩ នេះ, កាល​បើ​អកុសល​ណា​មួយ​កើត​ឡើង​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​កករ​ល្អក់​មិន​ជ្រះ​ថ្លា; ហេតុ​ដូច្នោះ​បាន​ជា​លោក​ហៅ​ថា "​មន្ទិល" ; អ្នក​ដែល​កំចាត់​បង់​មន្ទិល​ក្នុង​ខ្លួន​ឲ្យ​អស់​ទៅ​បាន ទើប​គួរ​ហៅ​ថា បព្វជិត មែន; ទោះ​បី​កំចាត់​បង់​មិន​ទាន់​បាន​ទាំង​អស់ តែ​តាំង​ចិត្ត​ប្រុង​នឹង​កំចាត់​បង់​ឲ្យ​អស់​ត​ទៅ ក៏​គួរ​ហៅ​ថា បព្វជិត​ បាន​ដែរ។ ឯ​បុគ្គល​ដែលសម្លាប់​សត្វ​ដទៃ ឬ​បៀតបៀន​សត្វ​ដទៃ ក៏​ព្រោះ​តែ​មន្ទិល​ទាំង​នេះ​ជ្រក​សម្ងំ​នៅ​ក្នុង​សន្ដាន​ទាំង​អស់។

ន័យ​មួយ​ទៀត បព្វជិត ប្រែថា " អ្នកវៀរ " គឺ​វៀរ​ចាក​ទោស​ដែល​ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់​ទ្រង់​ឃាត់​មិន​ឲ្យ​ធ្វើ តាំង​អំពី​វៀរ​ចាក មេថុនធម្ម, អទិន្នាទាន, មនុស្សវិគ្គហៈ និងឧត្តរិមនុស្សធម្ម ជាដើមទៅ, ព្រោះអំពើ​ ៤ យ៉ាង​នេះ ជា​ហេតុ​នាំ​ឲ្យ​ប្រទូស្ដ និង​បៀតបៀន​អ្នក​ដទៃ។ បុគ្គល​ចំពូកខ្លះ អាស្រ័យមេថុនធម្មជាហេតុ ក៏​ប្រទូស្ដនិង​បៀត​បៀន​គ្នា ដរាប​ចាក់​​កាប់​សម្លាប់​គ្នា​ជាទី​បំផុត​ក៏​មាន; បុគ្គល​ចំពូក​ខ្លះ ចង់​បាន​ទ្រព្យ​របស់​គេ ក៏​ប្រទូស្ដ​និង​បៀត​បៀន​ម្ចាស់​ទ្រព្យ​គេ​ក៏​មាន; និង​សេចក្ដី​គោរព​រាប់​អាន​អំពី​អ្នកដទៃ ក៏​និយាយ​បញ្ឆោត​គេ​ដោយ​ឧត្តវិមនុស្ស​ធម្ម​ក៏​មាន ; អំពើ​អម្បាល​នេះ​ជា​ដើម ហៅ​ថា​ប្រទូស្ដ​ ថា​បៀតបៀន​អ្នក​ដទៃ, ជា​អករណី​កិច្ច​ដែល​ព្រះភគវន្ត​មុនីបរមគ្រូ​ជាម្ចាស់​ទ្រង់​ហាម​ប្រាម​អ្នក​បួសក្នុង​ព្រះពុទ្ធសាសនា​មិន​ឲ្យ​ធ្វើ​ជាដាច់​ខាត។ ហេតុ​នោះ បុគ្គល​ដែល​ឋិត​នៅ​ក្នុង​ភេទ​ជា​បព្វជិត គួរ​តែ​វៀរ​ចាក​ទោស​ដែល​ទ្រង់​បញ្ញត្ត​ ខំ​ប្រតិបត្តិ​តាម​គុណ​ដែល​ទ្រង់​អនុញ្ញាត, បើ​មិន​វៀរ​ចាក​ទោស​ដែល​ទ្រង់​បញ្ញត្ត​ដូច​សំដែង​មក​នេះ​ទេ នឹង​ហៅ​ថា បព្វជិត​ ដូចម្ដេច​បាន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៣៥ ដង)
សេចក្ដីក្រោធនាំមកនូវទុក្ខដាក់ខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៦,០១០ ដង)
កាលតថាគត ជាក្សត្រឈ្មោះសិវិ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,២៧១ ដង)
គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១៣,២០៨ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៦,៣៧៨ ដង)
ចេះ​មើល​ឲ្យ​ឃើញ​ផ្នែក​ល្អ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៥៥ ដង)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ២,៩៩៧ ដង)
ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿