30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៧,៨៩៥
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១១២,០៨២
សរុប ៣៨៩,១៩៤,៥៦៦
អានអត្ថបទ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១២,៥៨៩ ដង)

គប្បីយល់ដឹងក្នុងសតិ​-វិបស្សនាថែមទៀត



 
ការប្រកាន់ថាមានតួខ្លួន អាចជាអ្នក​ធ្វើទាន រក្សាសីល ចំរើនសមថកម្មដ្ឋាន​បានទាំងអស់ ប៉ុន្តែ​មិនអាច នៅក្នុងការ​ប្រកាន់ថាជាតួខ្លួន អ្នកលើកវិបស្សនាពិចារណា អារម្មណ៍ បានជា​ដាច់​ខាត ពីព្រោះ​បើវានៅ​តែក្នុងការ សំគាល់​ថា មានតួខ្លួនអញ​ជាអ្នក​បង្គាប់សតិ​ឱ្យរលឹកដឹង​តែ អារម្មណ៍នេះ មិនរលឹកដឹង​អារម្មណ៍នោះ និង ប្រកាន់ថា មានខ្លួនជាអ្នក​ធ្វើវិបស្សនា​ទេនោះ តើមានការចំរើននូវ កុសលធម៌អ្វី​ទៀតទៅ ដើម្បីលះការប្រកាន់ និងការសំគាល់ ខុសថា មានតួខ្លួន តួសត្វ តួបុគ្គលនោះ ។

តាមពិតបើយើងមិន​និយាយពាក្យថាវិបស្សនាទេ យើងគ្រាន់តែ​និយាយតាមការ​ឃើញច្បាស់​ថា មាន​ត្រឹមតែ ជា​ធម៌ពិតៗក្នុងលោកដែលកើតអំពីហេតុ-បច្ច័យផ្សេងៗ បើឃើញច្បាស់​ដូច​នេះ តើវាមាននៅសេចក្តីសំគាល់ថាខ្លួន ជាអ្នកធ្វើវិបស្សនា ឬថា ត្រូវដឹងតែត្រឹម​អារម្មណ៍​ប៉ុណ្ណេះ អារម្មណ៍ប៉ុណ្ណោះ​ទៀតដែរទេ តើនៅចំរើនការប្រកាន់អត្តា ទៀតដែរឬទេ ។

វិបស្សនាប្រែថា ការឃើញ​ច្បាស់ គឺឃើញ អនិច្ចំ ទុក្ខំ អនត្តា នៃសង្ខារធម៌ បើឃើញអនត្តា គឺជា​វិបស្សនា ចុះការ ឃើញថា កុសលធម៌ទាំងឡាយ ខ្លួនអញ ជាអ្នកចាត់ចែង រៀបចំធ្វើ​សូម្បី​តែកុសលថ្នាក់វិបស្សនាក៏ត្រូវតែខ្លួនជាអ្នកចាត់ចែងដែរនោះ តើនឹងមាននូវអនត្តា​នុបស្សនា​ដែរឬទេ ?    

តាមពិត ធម៌ទាំងពួងដែល​ប្រាកដនូវលក្ខណៈ មិន មែនជាសត្វបុគ្គលតួខ្លួននោះ មិនមាន​ធម៌​អ្វី​ដទៃក្រៅអំពី ជីវិតប្រចាំថ្ងៃនេះឡើយ ជាធម៌ដែលកើតអំពីហេតុបច្ច័យ។ ដោយអាស្រ័យ​ការបានស្តាប់យល់​ចូលចិត្តនូវ​​ព្រះធម៌របស់ ព្រះសម្មាសម្ពុទ្ធ អំពីការពិតនៃជីវិត​ច្បាស់លាស់​ហើយ​នោះ សទា សតោ ជាអ្នកមានសតិសព្វកាល គឺមិនចំពោះ ថា ចាំពេលនេះ ឬ ពេល​នោះ​​ឡើយ ។

ការយល់ថា សតិប្បដ្ឋានបដិបត្តិ ចាំ ចំរើនពេលនេះ  ឬពេលនោះ នេះគឺសក្កាយទិដ្ឋិ តើពុទ្ធ​បរិស័ទ មានធម៌បដិបត្តិដើម្បីលះសក្កាយទិដ្ឋិ ដែរឬទេ ? ដរាបណា​នៅតែក្នុងសេចក្តី​ប្រកាន់​ចាត់ចែងឱ្យ សតិ-វិបស្សនា មានក្នុងពេលនេះ ឬ ក្នុងអារម្មណ៍នេះ ដរាបនោះលទ្ធផល​នៅតែ​សំគាល់ថា ខ្លួនអញជា​អ្នកបនានូវ ធម៌ ឆន្ទរាគៈរមែងចំរើន ។

តាមពិត មិនមែនយើងកុំ​ទាន់ចំរើនវិបស្សនាទេ តែ ព្រោះវិបស្សនាខ្វះហេតុគ្រប់គ្រាន់ ទើបមិន​បានកើតឡើង ហើយបើមិនបានអប់រំនូវហេតុនៃវិបស្សនាទេនោះ ទោះជា ពេលណាក៏ដោយ វិបស្សនា​នៅតែមិនបានកើតឡើងដដែល សូម្បីគិតធ្វើឱ្យកើត​វិបស្សនានៅពេល​ណាដែលខ្លួន​យល់ថា ដល់ពេល​លើកវិបស្សនាមកពិចារណាសង្ខារធម៌ហើយក៏ ដោយ ។    

រាល់ពេលដែលមានសតិ-វិបស្សនា គឺមិនមានការ ចាត់ចែងពេលវេលា និង អារម្មណ៍ឱ្យឡើយ ស្រេច​ហើយ តែ ហេតុ-បច្ច័យ នៃវិបស្សនានោះ ។ ពុទ្ធបរិស័ទកំពុងស្តាប់ធម៌ កំពុងពីរោះ​នៅ​ក្នុង​ព្រះធម៌ ព្រោះបានយល់សេចក្តីនៃព្រះធម៌ដែលកំពុងស្តាប់ បញ្ញា យល់ចូល​ចិត្តនូវ​សេចក្តី​អត្ថន័យ​របស់ព្រះសទ្ធម្មនោះឯង ជា សង្ខារក្ខន្ធតាក់តែងឱ្យមានសតិ-វិបស្សនារហូតបានស្តាប់ ព្រះធម៌ចប់​កាលណា ក៏បានសម្រេចមគ្គ​ផលតាមឧបនិស្ស័យ ។

ពិតមែនតែវិបស្សនាជាធម៌ជាន់ខ្ពស់ ប៉ុន្តែមិនមែន ជាធម៌ត្រូវតែចំរើនតាម​ក្រោយសមាធិ​ដោយ​ចាត់​​ចែងថា ជាចំណេះវិជ្ជាបន្តអំពីសមាធិ បើមិនមានសមាធិទេ គឺមិន អាចធ្វើវិបស្សនា​បាន​សំរេច​ដូច្នេះ​ឡើយ វាមិនមាន ហេតុ-ផលត្រង់ណាដែលថា វិបស្សនាត្រូវតែតាម​ក្រោយ​សមាធិ ​បើប្រៀបទៅនឹងចំណេះវិជ្ជា សមាធិជាចំណេះមួយផ្សេង ចំណែកវិបស្សនា ជាចំណេះ​មួយផ្សេងទៀត ចំណេះវិជ្ជា​ទាំងពីរនេះ ទោះជាមានការ ទាក់ទង​គ្នាខ្លះ​ក៏ដោយ តែក៏ត្រូវ ផ្តើមអំពីដំបូងដូចគ្នា ។

សមាធិប្រៀបដូចចំណេះចេះធ្វើថ្មសំលៀងកាំបិតដាវ ដាវ ឯចំណែកវិបស្សនា​ប្រៀបដូច​ចំណេះ​ចេះធ្វើកាំបិតដាវ ។ ពេលចូលកាន់ស្ថានទីប្រយុទ្ធ ឬ ថាខ្មាំងសត្រូវកំពុង តែ ចូល​លុយ​លុកភូមិស្រុក អ្នកស្រុកនាំគ្នាហាត់រៀនដំដែក ធ្វើដាវ-កាំបិតជាដើម ដើម្បីច្បាំង​ជាមួយ​សត្រូវ ដាវ-កាំបិត គ្រឿងប្រយុទ្ធទាំងឡាយ វាជាសម្ភារៈដ៏ចម្បង ដែលអ្នកស្រុក​យកចិត្តទុក​ដាក់មុនគេ និង ចាប់ផ្តើមយ៉ាង ប្រញាប់ប្រញាល់ ស្វែងរកដាវលំពែងគ្រឿងសព្វាវុធ ដើម្បី តយុទ្ធ​ដោយ​មិនបង្អែបង្អង់ ប្រៀបដូចបុគ្គលត្រូវ ភ្លើងឆេះ ក៏ប្រញាប់លត់នូវភ្លើងនោះ ឬបុគ្គល​ត្រូវ​ព្រួញសរ ក៏ប្រញាប់ ដកនូវព្រួញសរនោះ យ៉ាងណា ការលះបង់នូវសេចក្តីប្រកាន់ គឺ​សក្កាយទិដ្ឋិ ក៏ប្រញាប់ប្រញាល់យ៉ាងនោះដែរ ។

បើដែកល្អ ដំទៅជាដាវ កាំបិត វាមុតស្រួចណាស់ទៅ ហើយនោះ ការស្វែងរក​ថ្មមកសំលៀង​មិនមានឡើយ ប៉ុន្តែ បើដាវនោះវាមិនសូវមុតទេ មិនមែនហាមឃាត់ថាមិនឱ្យ សំលៀងឡើយ តែនៅពេលហាត់រៀនធ្វើថ្ម ឬនៅពេល កំពុងស្វែងរកថ្មក្តី នៅពេលកំពុងសំលៀងដាវនោះក្តី គឺដាវ វាត្រូវតែមានជាប្រចាំ ទុកជាប់នឹងខ្លួនជានិច្ច ព្រោះពេល កំពុងមានសត្រូវ អ្នកស្រុក​មិនត្រូវទុកដាវចោល ដោយ អាងថា ចាំធ្វើថ្មបានសិននោះទេ ប្រយ័ត្នសត្រូវវាសម្លាប់អ្នក ដូច្នេះ​ទោះបីជាដាវអ្នកមិនសូវមុតក៏ដោយ យ៉ាងហោច ណាស់ក៏គង់បានទប់ បានរង​ការពារ​ដែរ ។

ក្នុងសាសនានេះ សមថៈមិនមែនជាសារៈ មិនមែនជាសមញ្ញផលទេ  វិបស្សនា មគ្គ ផល និព្វាន ទើបជាសារៈខ្លឹមសារក្នុងសាសនានេះ (មានក្នុង ព្រះសូត្រខាងមុខ) ។ ការលះ​បង់ចោល​ ឬទុកចោលសិន នូវសតិប្បដ្ឋាន ៤ សត្រូវវាអាច​មានឱកាសដើម្បី​សម្លាប់​ឧបនិស្ស័យ​នៃការត្រាស់ដឹងបាន ដូចជាការបានសំរេចនូវសេចក្តីសខុស្ងប់ក្នុង សមថៈ ក៏ចំរើនការប្រកាន់យ៉ាងខ្លាំងក្លា ដោយយល់ថា អញជាអ្នក​ធ្វើឱ្យបានសំរេច​នូវសេចក្តីសុខ​ស្ងប់នេះ ដែលជា ធម៌ដ៏ខ្ពង់ខ្ពស់ ផុតហួសអំពីមនុស្សធម្មតា អតិមានៈ គឺ មានៈដ៏ក្រៃលែង មើលទៅឃើញអ្នកស្រុក អ្នកភូមិបរិភោគ កាមគុណ សុទ្ធតែជាមនុស្សទ្រមក់ខ្ជិល ចំណាយ​ពេល វេលាដ៏មានតំលៃដេកលង់លក់ សុទ្ធតែជាអ្នកមានសេចក្តី ប្រមាទ ចំណែកអាត្មា​អញវិញជា​បុគ្គលប្រសើរវិសេស អស្ចារ្យ ឱ ! គួរឱ្យអាណិតមនុស្សផងទាំងពួងណាស់ ។

សូមពុទ្ធបរិស័ទស្ថិតនៅ​ក្នុងទីគោចរ របស់បិតា គឺ សតិប្បដ្ឋាន ៤ កុំបោះបង់ ចោល យ៉ាងនេះ​ទើបកិលេសមារ មិនអាច មានឱកាសសម្លាប់ឧបនិស្ស័យ នៃការសំរេច អរិយមគ្គអង្គ ៨ នោះ​បានឡើយ ។ ជាការប្រកាន់មាំណាស់ ដែលយល់ថា ធម៌ទាំង  ឡាយ​អាត្មាអញ​ជាអ្នក​ធ្វើ ហើយ​ធម៌ទាំងនោះជារបស់ អាត្មាអញ នេះជាការជាប់នៅក្នុងពន្ធនាគាររបស់មច្ចុរាជ ត្រូវជាប់​ដោយចំណងដ៏មាំ ។

មានតែសតិប្បដ្ឋាន៤ទេ ដែលប្រព្រឹត្ត ទៅរកការឃើញធម៌តាមសេចក្តីពិត គឺបានឃើញថា ធម៌ទាំងឡាយកើតចាកហេតុ ការឃើញដូចនេះ ត្រូវបានរំលត់កិលេសជា លំដាប់ៗ ទាំង​ដែល​សតិ និង បញ្ញាមិន បានគិតថាឱ្យកិលេសរលត់នោះផងទេ ព្រោះ សតិប្បដ្ឋាន ៤ មិនមែន​ជា​ការ​បដិបត្តិក្នុង ការហួងហែងលោកឡើយ តែជាការបដិបត្តិ ដោយមិនប្រកៀក​ប្រកាន់អ្វី​តិច​តួច​នៅក្នុង លោក ។    

តាមសតិប្បដ្ឋានសូត្រ និង ព្រះសូត្រផ្សេងៗជាច្រើន ទៀត ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែង សភាវធម៌ ពិតក្នុងជីវិតប្រចាំថ្ងៃ ឱ្យជាទីតាំងនៃសតិ-វិបស្សនា ។ ក្នុងដំណឹងមកថា អ្នក​ស្រុក​ក្នុង​នគរសាវត្ថី សម័យ ពុទ្ធកាល នៅក្នុង ៧ភាគ មានអ្នកស្រុក ៥ភាគជា ព្រះអរិយបុគ្គល គេ​មាន​ការរស់នៅក្នុងរបៀបជា ឃរាវាស គ្រប់គ្រងផ្ទះធ្វើស្រែ ធ្វើចំការ មានបុត្រធីតា ភរិយា ស្វាមី ទាសាទាសី គោក្របី ៘    

ពុទ្ធបរិស័ទមិនគួរ​មើលស្រាល ចំពោះសភាវធម៌ជា ធម្មតាក្នុងជីវិតរាល់ថ្ងៃ ដែលខ្លួនរស់​នៅ​តាម​​អធ្យាស្រ័យ នេះទេ ពោលគឺមិនត្រូវរំលងចោលដោយមិនអប់រំសតិ រឿយៗនោះ​ឡើយ ។ ការ​រៀបចំខ្លួន​ឯងឱ្យខុសអំពីអធ្យាស្រ័យនៃការរស់ នៅ តម្កល់ខ្លួនឱ្យខ្ពស់បន្តិច ឬខ្ពស់មែន​ទែន​ រំលងចោល ឬបោះបង់ចោល ដោយការមិនយកចិត្តទុកដាក់ចំពោះ សភាវធម៌​ជា​សាមញ្ញ​​ធម្មតា ដែលមនុស្សសត្វគ្រប់គ្នាតែង មាន ហើយរៀបចំចាត់​ចែងដោយ​ខ្លួនឯងនូវ​អារម្មណ៍ ផ្សេងៗ ឱ្យបានជាពិធីពិសេស ដើម្បីខ្ពង់ខ្ពស់ជាងជីវិតមនុស្ស សាមញ្ញធម្មតា ហើយ​ទើប​ចំរើនវិបស្សនា នេះគឺជាការចំរើន សេចក្តីប្រកាន់អត្តាតួខ្លួនឯង ឱ្យរឹងរឹតតែធំ​ថ្លោស​ឡើង​តែ ប៉ុណ្ណោះឯង ។

ការធ្វើទាន ការរក្សាសីល ៥ ការសមាទានឧបោសថ សីល ការចំរើនសមាធិ បំពេញ​បុញ្ញ​កិរិយា​វត្ថុផ្សេងៗក្នុង ភាពជា ឃរាវាសក្តី ការសាងផ្នួសជាភិក្ខុសាមណេរក្តី ការ ប្រព្រឹត្តិតាម​អធ្យាស្រ័យ​ទាំងអស់នេះ ឈ្មោះថាជីវិតធម្មតា នៃបុគ្គលមានសទ្ធា ។    

ជីវិតត្រូវបានរៀប​ចំដោយហេតុ-បច្ច័យទាំងអស់ ប៉ុន្តែដោយមិនមានវិបស្សនា ក៏បាន​ប្រកាន់​នូវជីវិតថា ជារបស់ខ្លួន និង អ្វីៗជារបស់ខ្លួន គឺខ្លួនជាអ្នកធ្វើទាន ខ្លួនជា អ្នករក្សាសីល ខ្លួនជា​អ្នកធ្វើ​សមាធិកម្មដ្ឋាន ឬខ្លួនជាអ្នក បួស ជាអ្នកសាងផ្នួស ៘    

​ដោយក្នុងព្រះ​ពុទ្ធសាសនា មានការចង្អុលបង្ហាញការ បដិបត្តិដើម្បីរួចផុតចាកទុក្ខ ពុទ្ធបរិស័ទ​បានអប់រំ​ចំរើន វិបស្សនា អាស្រ័យសតិប្បដ្ឋាន៤ ក៏បានត្រាស់ដឹងនូវអរិយ- សច្ចធម៌ បាន​ឃើញ​​នូវជីវិតសត្វលោក និង គ្រប់សង្ខារធម៌ ទាំងអស់ ជារបស់សោះសូន្យទទេ គឺគ្រាន់​តែជា​ផល​របស់ ហេតុ-បច្ច័យតែប៉ុណ្ណោះ រំលត់នូវសេចក្តីប្រកាន់ថាមានតួ ខ្លួន និង ថាមានតួ​ខ្លួនជា​អ្នកធ្វើនូវ​កុសលផ្សេងៗ​ជាដើម ។

សេចក្តីនេះដោយ​អាស្រ័យសតិប្បដ្ឋាន​រលឹកសិក្សា ចំពោះសភាវធម៌ជាទួទៅ មិនចំពោះថា ជា​កុសលធម៌ ឬជា អកុសលធម៌ ឬ ជាអព្យាកតធម៌ឡើយ ហើយទោះជាតាំង នៅក្នុងភេទអ្វីក៏​ដោយ កំពុងធ្វើការងារអ្វីក៏ដោយ ក្នុងជីវិត ដែលរស់នៅ​តាមអធ្យាស្រ័យធម្មតា ។

ពាក្យថា ជីវិតរស់នៅតាម​អធ្យាស្រ័យ  ឬ ជីវិតយ៉ាងសាមញ្ញធម្មតានោះ តើជីវិត ដូចម្តេច ?
មិនមែនមិនធ្វើទាន មិនរក្សាសីល មិនចំរើនភាវនា ឬ មិនបួស ទើបឈ្មោះថា ជីវិតធម្មតា ឬថាទើបរស់នៅ តាមអធ្យា​ស្រ័យនោះទេ ។ តាម​ពិតទោះបីជាជីវិតរស់នៅ យ៉ាងណាក៏ដោយ ធ្វើកម្មអ្វីក៏ដោយ ឈ្មោះថាជីវិត​យ៉ាង សមញ្ញធម្មតា ព្រោះថាជីវិតនេះតាក់តែងដោយ ហេតុ-បច្ច័យ ពាក្យថាជីវិតធម្មតា ឬសាមញ្ញធម្មតានេះ មិនមែន អ្នកនិយាយពាក្យនេះគ្រប់គ្នា សុទ្ធតែបានដឹងការពិតគ្រប់គ្នា នោះទេ ។

តាមពិតមានតែអ្នកចំរើននូវសតិប្បដ្ឋាន ៤ ប៉ុណ្ណោះ ទើបបានយល់ច្បាស់ ចាក់ធ្លុះនូវជីវិត​ធម្មតា​​នៃខ្លួនឯង និង ជិវិតធម្មតានៃសព្វសត្វទាំងអស់បាន ។ សតិប្បដ្ឋាន ៤ មានការ​សិក្សា​រឿយៗជាប្រក្រតីនៅ  ក្នុងជីវិតធម្មតានេះ រហូតបានចេះយ៉ាងច្បាស់លាស់ ដូច្នេះ ការចេះ​ការដឹង​យល់ច្បាស់ចំពោះជីវិតធម្មតាគឺជា វិបស្សនា ។

ការតាំងតួខ្លួនជាអ្នកធ្វើវិបស្សនា ដោយប្រកាន់ជីវិត ធម្មតាថា ជាតួខ្លួន តាំងតួខ្លួន​ជាអ្នករៀបចំ​អារម្មណ៍នេះ អារម្មណ៍នោះ ឱ្យវិបស្សនា សាងជីវិតថ្មី ឱ្យខុសអំពីប្រក្រតី ដើម្បីជាទីតាំ​​ង​នៃ​វិបស្សនា ដោយប្រកាន់ថា ជីវិតធម្មតាដូច មុន មិនអាចជា​ទីតាំងនៃ​ការចំរើន​វិបស្សនា​បាន​ឡើយ ​ការ រស់នៅដោយសេចក្តីប្រកាន់យ៉ាងនេះ ឈ្មោះថាជីវិតខុស ប្រក្រតី ។

តាមពិតមិនមាន​អ្វីដែលមិនអាស្រ័យ ហេតុ-បច្ច័យ ទេ ឱ្យតែជាប់ទាក់ទងនៅក្នុងជីវិត ប៉ុន្តែ ការតាំងតួខ្លួនជា អ្នករៀបចំឲ្យជីវិត ដើម្បីចម្រើនវិបស្សនា ជីវិតនេះ ឈ្មោះថា រស់នៅមិន​តាម​អធ្យាស្រ័យ គឺខុសប្រក្រតី ។

ការរស់នៅដូចម្តេចក៏បានដែរ ស្រេចតែតាមអធ្យា​ស្រ័យ តាមហេតុ តាមបច្ច័យ ប៉ុន្តែហេតុអ្វី​បានជា​គិតថា រស់នៅយ៉ាងនេះ ទើបចំរើនវិបស្សនាបាន បើរស់នៅបែប នោះ ចំរើនវិបស្សនា​មិនបាន ការពិតឱ្យតែបានស្តាប់ព្រះធម៌ យល់ចូលចិត្តអំពីលក្ខណៈរបស់សតិ-វិបស្សនា និង​អារម្មណ៍​ របស់សតិប្បដ្ឋាន៤ទៅ អំពីការរស់នៅយ៉ាងណានោះ មិនជា បញ្ហាអ្វីទាំងអស់ ។

ការតាំងតួខ្លួនជាអ្នករក្សាសីល ឬចំរើនសមាធិ អាច ធ្វើសំរេចបានទាំងអស់ ប៉ុន្តែបើតាំងតួខ្លួន​ឱ្យជាអ្នកចំរើន វិបស្សនា គឺមិនអាចសំរេចបានជាដាច់ខាត ព្រោះវាមិនមែន ជាវិបស្សនាទេ តាមពិត​វាជាសក្កាយទិដ្ឋិ ដូច្នេះប្រៀបបីដូច ជាការប្រើចោរឱ្យទៅរកចាប់ចោរអញ្ចឹង ចោរ​សក្កាយទិដ្ឋិ វាមិនចាប់ខ្លួនវាទេ វាមានតែចោទប្រកាន់គេឯងជាអ្នកដទៃ ផ្សេងទៅវិញទេ ។

ការចោទប្រកាន់​សតិប្បដ្ឋាន ៤ ដែល ប្រព្រឹត្តទៅនៅក្នុងជីវិតជាប្រក្រតីប្រចាំថ្ងៃថា មិនមែន​ជាការបដិបត្តិធម៌ដើម្បីលះកិលេសទេ ថាជាការធ្វើស្រាលៗធូរៗ ព្រោះមិនមានការ  ចំរើនឱ្យ​តាំងនៅក្នុង​អារម្មណ៍តែមួយ ការ ចោទនេះ គឺសក្កាយទិដ្ឋិជាអ្នកចោទ ព្រោះ សក្កាយទិដ្ឋិ​វាជា​សត្រូវ​របស់សតិប្បដ្ឋាន៤។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៨,៩៧៧ ដង)
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿