30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៣,០៤៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩១០,២៣២
សរុប ៣៨៩,៩៩២,៧១៦
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៩៥៩ ដង)

ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ



 
ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ

ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ ទ្រង់​ត្រាស់​ទេស​នា​អំពី​ឈ្មោះ​ថា សមណៈ និង​ធម៌​របស់​សមណៈថា៖

សមណា សមណាតិ វោ ភិក្ខវេ ជនោ សញ្ជានាតិ

ម្នាល​ភិក្ខុ​ទាំង​ឡាយ! មហាជន​តែង​ស្គាល់​ឈ្មោះ​អ្នក​ទាំង​ឡាយ​ថា​ជា​សមណៈ, ចំណែក​ឯ​អ្នក​ទាំង​ឡាយ​សោត កាល​បើ​មាន​គេ​សួរ​ថា "លោក​ជា​អ្វី?" អ្នក​ទាំង​ឡាយ​ក៏​មុខ​ជា​ប្ដេជ្ញា​ខ្លួន​ថា "​យើង​ទាំង​ឡាយ​ជា​សមណៈ" ដូច្នោះដែរ, កាល​បើ​អ្នក​ទាំង​ឡាយ​មាន​ឈ្មោះ​យ៉ាង​នេះ​ហើយ​នឹង​ប្ដេជ្ញា​ខ្លួន​ដូច្នេះ​ហើយ ត្រូវ​ដឹង​ខ្លួន​ថា,

យេ​ ធម្មា សមណករណា ព្រាហ្មណករណា

ធម៌​ទាំង​ឡាយ​ឯណា​ដែល​ធ្វើ​ឲ្យ​ជា​សមណៈ​ផង ដែល​ធ្វើ​ជា​ព្រាហ្មណ៍​ផង យើង​ទាំង​ឡាយ​នឹង​សមាទាន នូវ​ធម៌​អម្បាល​នោះ, ប្រព្រឹត្ត​យ៉ាង​នេះ ទើប​ឈ្មោះ​ថា​សម​នឹង​សេចក្ដី​ប្ដេជ្ញា​របស់​យើង​ទាំង​ឡាយ​ដោយ​ពិត ដូច​ពាក្យ​គេ​ហៅ​មែន។ ម្យ៉ាង​ទៀត​យើង​ទាំង​ឡាយ​បាន​បរិភោគចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខា របស់​ទាយក​ទាំង​ឡាយ​ឯណា, អំពើ​បុណ្យ​កុសល​ទាំង​ទាយកអម្បាល​នោះ មុខ​ជា​មាន​ផល​ធំ មាន​អានិសង្ស​ធំ ព្រោះ​អាស្រ័យ​យើង​ទាំង​ឡាយ​មិន​ខាន​ឡើយ។ មួយ​វិញ​ទៀត ផ្នួស​របស់​យើង​ទាំង​ឡាយ នឹង​មិន​ជា​អារឥតផល​ទេ, ផ្នួស​មាន​ផល​មាន​កម្រៃ​ដោយ​ពិត; ម្នាល​ភិក្ខុ​ទាំង​ឡាយ! អ្នក​ទាំង​ឡាយ​ត្រូវ​ដឹង​ខ្លួន​យ៉ាង​នេះ​រាល់ៗ គ្នា​ចុះ កុំ​ភ្លេច​ឡើយ។

កាល​បើ​ទ្រង់​ត្រាស់​ដូច្នោះ​ហើយ ទើប​ទ្រង់​សំដែង​អំពី​ធម៌​ដែល​ធ្វើ​ឲ្យ​ជា​សមណៈ​ត​ទៅ, ទ្រង់​លើក​ហិរិឱត្តប្បៈ ឡើង​ជា​ប្រធាន​នៃ​ធម៌​ទាំង​ពួង ហើយ​ទ្រង់​សម្ដែង​ថា បរិសុទ្ធកាយ​សមាចារ, បរិសុទ្ធ​វចីសមាចារ, បរិសុទ្ធមនោសមាចារ, បរិសុទ្ធ​អាជីវៈឥន្ទ្រិយសំវរៈ, ភោជនមត្តញ្ញូ, ជាគរិយានុយោគ, សតិសម្បជញ្ញៈ, ការ​អាស្រ័យ​នៅ​ក្នុង​ទីសេនាសនៈ​ដ៏​ស្ងាត់, ការ​ជម្រះ​ចិត្ត​ឲ្យ​ប្រាស​ចាក​និវរណធម៌​ហើយ​តម្កល់​ឲ្យ​ខ្ជាប់​ជា​សមាធិ, ធ្វើ​បញ្ញា​ដែល​ឃើញ​ច្បាស់​ក្នុង​ចតុរារិយសច្ច​ឲ្យ​កើត​ឡើង។ ធម៌​អម្បាល​នេះ​ឯង ជា​ធម៌​របស់​សមណៈ។

ហិរិ នោះ បាន​ខាង សេចក្ដី​ខ្មាស ចំពោះ​បាប​ទុច្ចរិត​ផ្សេងៗ។

ឱត្តប្បៈ នោះ បាន​ខាង​ សេចក្ដី​ខ្លាច ចំពោះ​បាប​ទុច្ចរិត​ផ្សេងៗ។

ធម៌​ ២ ប្រការ​ គឺ ហិរិ និង ឱត្តប្បៈ នេះ ជាធម៌​សំខាន់បំផុត​របស់​សមណៈ, បើ​មិន​មាន​ធម៌ ២ ប្រការ​នេះ​ទេ មិន​គួរ​ហៅ​ថា​សមណៈឡើយ, កាល​បើ​មាន​ធម៌​ ២ ប្រការ​នេះ ទើប​ជា​ដើម​ចម​នាំ​ឲ្យ​បាន​សម្រេច​គុណវិសេស​ដទៃៗ ជាលំដាប់​ទៅ។

-បរិសុទ្ធកាយសមាចារ នោះ បានខាង​កាយ​សុចរិត​ទាំង ៣

-បរិសុទ្ធវចីសមាចារ នោះ​ បាន​ខាង​វចីសុចរិត​ទាំង ៤

-បរិសុទ្ធមនោសមាចារ នោះ បាន​ខាង​មនោសុចរិត​ទាំង ៣

-បរិសុទ្ធអាជីវៈ នោះ បាន​ខាង​ការ​ចិញ្ចឹម​ជីវិត​ដោយ​ផ្លូវ​បរិសុទ្ធ វៀរចាក​មិច្ឆាជីវៈ​ផ្សេងៗ មាន​កុល​ទូសកៈ អនេសនៈ ជាដើម

-ឥន្ទ្រិយសំវរៈ នោះ បាន​ខាង​ការ​សង្រួម​ចិត្ត​មិន​ឲ្យ​អភិជ្ឈា​ទោសមនស្ស​ចូល​មក​គ្រប​សង្កត់​ក្នុងវេលា​ដែល​ឃើញ​រូប​ជា​ដើម

-ភោជនមត្តញ្ញូ នោះ បាន​ខាង​ការ​ដឹង​ប្រមាណ គឺ​ចេះលៃ​លក​បរិភោគ​ជនាហារ​តែ​យ៉ាង​ល្មម ពិចារណា ដោយ​ឧបាយ ប្រាជ្ញាឲ្យ​ឃើញ​អំណាច​ប្រយោជន៍​ហើយ ទើប​បរិភោគ

-ជាគរិយានុយោគ នោះ បាន​ខាង​ការ​ប្រកប​តាម​ក្នុង​សភាព​ជា​បុគ្គល​ភ្ញាក់​រឭក មិន​ល្មោភ​ដេក​ច្រើន​ពេក

-សតិសម្បជញ្ញៈ នោះ បាន​ខាង​សេចក្ដី​រឭក និង​សេចក្ដី​ដឹង​ខ្លួន។

-ការ​អាស្រ័យ​នៅ​ក្នុង​ទីសេនាសនៈ​ដ៏​ស្ងាត់​នោះ បាន​ខាង​ការ​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ឬ​ទៀប​គល់​ឈើ និង​ផ្ទះទំនេរដែល​ជា​ទំនងឲ្យ​កើត​កាយ​វិវេក។

-ការ​ជម្រះ​ចិត្ត​ឲ្យ​ប្រាសចាក​នីវរណធម៌ ហើយ​តម្កល់​ចិត្ត​ឲ្យ​ខ្ជាប់​ជា​សមាធិ​នោះ បាន​ខាង​ការ​ដែល​ធ្វើ​ចិត្ត​ឲ្យ​តាំង​នៅ​ខ្ជាប់​ជា​ចិត្តវិវេក។

ធ្វើ​បញ្ញា​ដែល​ឃើញ​ច្បាស់​ក្នុង​ចតុរារិយសច្ច ឲ្យ​កើត​ឡើង​នោះ បាន​ខាង​ការ​ធ្វើ​សេចក្ដី​ដឹង សេចក្ដី​ឃើញ​ក្នុង ទុក្ខសច្ច, សមុទយសច្ច, និរោធសច្ច, មគ្គសច្ច ឲ្យ​កើត​ឡើង។

ធម៌​អម្បាលនេះ​ជា​ធម៌​របស់​សមណៈ, អ្នក​ដែល​ប្ដេជ្ញាខ្លួន​ថា​ជា​សមណៈ ត្រូវ​មាន​ធម៌​ទាំង​នេះ, បើ​ខ្សត់​ធម៌​របស់​សមណៈហើយ មុខ​ជា​នឹង​ប្រទូស្ដ​ឬ​បៀតបៀន​អ្នក​ដទៃ​មិន​ខាន។ ព្រះ​ដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ទេសនា​អំពី​បុគ្គល​ដែល​ជា​សមណៈ​និងធម៌​ដែល​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ ដោយ​ប្រការ​ដូច្នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១៧,៩៥៦ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១៨,០៨៩ ដង)
មិត្ត​គួរសេពគប់​មាន​៤​ប្រភេទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៦៧៥ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៤,៦៥៨ ដង)
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៥៧,១២១ ដង)
យ៉ាង​ណា​ដែល​ហៅ​ថា​សមា​ទាន
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៣,៤៦៤ ដង)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿