30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៦,៦៩៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣២៤,៦៣១
សរុប ៣៨៥,៦១១,៣២៤
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩៤១ ដង)

ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិក​ក្នុង​គ្រួសារ



 
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិកក្នុង​គ្រួសារ
 
 
-សួរៈ ការ​មិន​សន្ដោស​ក្នុង​គុណ​ធម៌ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា ក្នុង​ជីវិត​គ្រួសារ?

-ឆ្លើយៈ ការ​មិន​សន្ដោស​ក្នុង​គុណធម៌ គឺ​ មិន​ល្មម តែ​មិន​ឆ្អែត​ក្នុង​ការ​បំពេញ​សេចក្ដី​ល្អ ដែល​ជា​ការ​កសាង​នូវ​គុណ​សម្បត្តិ​ទូទៅ​ឲ្យ​រីក​ចម្រើន​ឈាន​ទៅ​មុខ តើ​មាន​បញ្ហា​យ៉ាង​ណា​ក្នុង​គ្រួសារ?

-សួរៈ ពោល​គឺ​ការ​ដែល​នាំ​មក​បដិបត្តិ​ក្នុង​គ្រួសារ​ ដែល​មាន​ទិដ្ឋិ ( ការ​យល់​ឃើញ) ផ្សេងគ្នា មាន​ផ្លូវ​បដិបត្តិ​ដែល​អាច​សម្ពន្ធ​ចូល​គ្នា​បាន។

-ឆ្លើយៈ គោល​ការណ៍​ទូទៅ​នោះ​មិន​ខុស​គ្នា គ្រប់​គ្នា​មិន​គួរ​ល្មម និង ឆ្អែត​ក្នុង​ការ​បំពេញ​នូវ​សេចក្ដី​ល្អ។ តែ​បើ​បោះ​ជំហាន​ទៅ​ចំពោះ​អ្នក​ដទៃ ដែល​នៅ​ជុំវិញ​ជា​យ៉ាង​នោះ យើង​ក៏​ត្រូវ​ព្រម​ទទួល​នូវ​ការ​ពិត តែ​មិន​មែន​បានន័យ​ថា បណ្ដែតបណ្ដោយ​នោះទេ។ ត្រូវ​យល់​ដល់​ចិត្ត​របស់​គេ ហើយ​ប្រើ​វិធី​ដ៏​វៃ​ឆ្លាត​រឿយៗ ជួយ​ឲ្យ​គេ​ដើរទៅ​មុខ និង អភិវឌ្ឍ​ដូច​ដែល​បាន​ពោល​មក​ហើយ។

-​ដោយ​ចំពោះ​ត្រូវ​ពិចារណា​នូវ​សេចក្ដី​ផ្សេង​គ្នា​នៃ​បុគ្គល​ម្នាក់ៗ។ ការ​រស់​នៅ​ជា​មួយ​គ្នា ក៏​មាន​សម្ពន្ធ​ភាព​ជា​មួយ​គ្នា​ ក៏​គួរ​តែ​មាន​ការ​យល់​ចិត្ត​គ្នា និង​ អាច​ដឹង​ច្បាស់​នូវ​ចរិត​ ហើយ​ឆ្លាត​ក្នុង​វិធីការ។ ដោយ​ចំពោះ​វិធី​ការ​ និង គុណ​សម្បត្តិ ដែល​ចូល​មក​ឧបត្ថម្ភ​គាំពារ​ឲ្យ​វិធី​ការ​សម្រេច​ផល​នោះ ត្រូវ​ប្រើ​ទំនាក់​ទំនងក្នុង​ការ​ទាក់​ទង​គ្នា ដោយ​ច្រើន​គឺ​ភាសា ដែល​ជា​រឿង​សំខាន់។

-មនុស្ស​បច្ចុប្បន្ន មាន​បញ្ហា​ជា​ច្រើន​ក្នុង​ទំនាក់​ទំនង។ ទំនាក់​ទំនង​នេះ​ជា​រឿង​សំខាន់ ជា​ការ​ឆ្លាត​ ជា​សមត្ថភាព​ ដែលព្រះពុទ្ធ​ជាអម្ចាស់ និង ព្រះអរហន្តទាំង​ឡាយ ផ្សព្វផ្សាយ​ព្រះធម៌​បង្រៀន​ធម៌​ដល់​ពពួក​ជន​ឲ្យ​បាន​សម្រេច ត្រូវ​បដិបត្តិ​ទា៤ ក្នុងខទី២ ដែល​ហៅ​ថា និរុត្តិបដិសម្ភិទា គឺ​បញ្ញា​បែក​ធ្លាយ ក្នុង​ការ​ប្រើ​ភាសា​ទំនាក់​ទំនង ត្រូវ​ពូកែ ត្រូវ​ដឹង​ថា ប្រើ​ពាក្យ​ពេចន៍​យ៉ាង​ណា ទើប​សមគួរ​និង​បាន​ទទួល​ផល។ តើត្រូវ​និយាយ​ជា​មួយ​គេ​យ៉ាង​ណា ពាក្យ​ពេចន៍ សំដី លំដាប់រឿង គោលបំណង សណ្ដាប់ធ្នាប់ ជាក់ច្បាស់ ស្រប​ទៅ​នឹង​ស្ថាន​ការណ៍ ឬ​កាលៈទេសៈ​រឿង និង ពាក្យ​ដែល​តម្រូវ​តាម​អ្នក​ស្ដាប់ ឫកពា​ក្នុង​ការ​និយាយ លក្ខណៈ​នៃ​ការ​និយាយ ទំនាក់ទំនង​ដែល​ពេញលេញ នឹង​នាំ​ចូល​ទៅ​កាន់​គោល​បំណង។ ទាំង​អស់​នេះ ជា​រឿង​ដែល​មាន​អត្ថន័យ និង​មាន​ផល។

-​ក្នុង​ទំនាក់ទំនងទូទៅ មាន​គោល​នៅ​ក្នុង​សង្គហវត្ថុ​៤ប្រការ​ដើម្បី​ឲ្យ​ពពួក​នោះៗ តាំង​តែ​ក្នុង​គ្រួសារ​ជាដើម​ទៅ នៅ​រួម​ជា​មួយ​គ្នា មាន​សាមគ្គី​ព្រម​ព្រៀង​គ្នា រួម​គ្នា​ជា​ធ្លុង​មួយ មាន​ឯកភាព​នោះ ត្រូវ​តែ​បដិបត្តិ​ក្នុង​សង្គហវត្ថុ៤ ប្រការ​គឺ

១- ទានៈ ការ​ឲ្យ​ដល់​គ្នា។ មាន​ការ​ឲ្យ​របស់​វត្ថុ លុយ​កាក់ ការយល់​ដឹង។

២- បិយវាចាៈ ការ​និយាយ​ដោយ​ទឹក​ចិត្តល្អ។

៣- អត្ថចរិយាៈ ការ​ប្រើ​កម្លាំង សមត្ថភាព ធ្វើ​ប្រយោជន៍ ឲ្យ​ដល់​គ្នា​នឹង​គ្នា។

៤- សមានត្តាៈ ការ​ធ្វើ​ខ្លួនឲ្យ​ស្មើ គឺ​ធ្វើឲ្យ​ស្រប​ចូល​គ្នា​បាន​មិន​មើលងាយ​មើល​ថោក មិន​រើស​អើង យុត្តិធម៌ មិន​យក​ចាញ់ យក​ឈ្នះ​គ្នា រួម​សុខ​រួម​ទុក្ខ។

-ខទី២ នេះ​រឿង​និយាយ​ជា​ការងាយ ពេល​ដែល​យើង​ដឹង​ជាក់ រួម​សុខ​រួមទុក្ខ មាន​បញ្ហា​ក៏​រួម​គ្នា​ដោះ​ស្រាយ តែ​បើ​ចិត្ត​មិន​ព្រម​ទទួល ពិត​ជា​លំបាក ព្រោះ​ចិត្ត​ជា​ចំណែក​ដំបូង។ បើ​កើត​ការ​រលឹក​ដឹង​ ឃើញ​ដល់​ចិត្ត​អ្នក​ដទៃ​ហើយ ក៏​មាន​ការ​រលឹក​ដឹង​ថា បាន​រួម​សុខ​រួម​ទុក្ខ​នឹង​គ្នាហើយ ព្រោះ​ចិត្ត​មាន​ការ​បង្អោន​ទៅ​ក្នុង​ផ្លូវ​រាប់​អាន​គ្នា​បាន។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៣,៦៩៩ ដង)
ស្រឡាញ់សុខ  ឬស្រឡាញ់ទុក្ខ
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១៣,២០៧ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ១២,៨២៧ ដង)
ត្រូវមានស្មារតីសិក្សាលោកនេះជានិច្ច
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៧,៥២១ ដង)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,៩៥១ ដង)
លទ្ធផល​ដែល​កូន​មិន​ស្ដាប់​ម៉ែ
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៩,៣១៤ ដង)
សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿