30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៦,៣៦៣
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥២៣,៩១៤
សរុប ៣៨៩,៦០៦,៣៩៨
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៩១ ដង)

ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ



 
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ

-សួរៈ វិធីការ​ក្នុង​ការ​គិត​បណ្ដុះ​គុណធម៌​ក្នុង​គ្រួសារ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា?

-ឆ្លើយៈ ការ​គិត​នឹង​បណ្ដុះ​គុណ​ធម៌ គឺ​ការ​សម្លឹង​នូវ​របស់​ផ្សេង​ៗ​ក្នុង​ផ្លូវ​ល្អ​ឲ្យ​កើត​ផល​ល្អ​ឬ​ជា​ប្រយោជន៍ ដែល​ជារឿង​ត្រូវ​តែ​មាន​ក្នុង​គ្រួសារ។ ដូច​យ៉ាង​ក្នុង​ការ​សិក្សា​របស់​ក្មេង ដូច​ជា​ឪពុក​ម្ដាយ និង កូនៗ បើក​រថយន្ត​ទៅ​ឃើញ​ក្មេង​ស្លៀក​ពាក់​ដាច់​ដោច ឬ កខ្វក់ ពេល​នោះ កូន​សម្លឹង​មើល​របស់​របរ​ជុំ​វិញ​ខ្លួន​គេ មាន​ចិត្ត និង​អាកប្បកិរិយា​សម្លឹង​ក្នុងជ្រុង​ណា មាន​ការ​រលឹក​ដឹង​ក្នុង​សភាព​ដែល​កំពុង​ប្រាកដ​នោះ​យ៉ាង​ណា ឪពុក​ម្ដាយ​អាច​ណែនាំ​បាន​មិន​ថា​ក្នុង​ផ្លូវ​កុសល​ឬ​អកុសល។ បើ​ឪពុក​ម្ដាយ​ប្រាប់​ថា ក្មេង​នេះ​គួរ​ឲ្យ​ខ្ពើម កខ្វក់ កុំ​ទៅ​មើល។ យ៉ាង​នេះ​ជា​អកុសល។

-​តែ​បើ​ឪពុក​ម្ដាយ​និយាយ​ទៅ​ក្នុង​ទំនង​ដែល​ថា គួរ​យល់​ដល់​ចិត្ត​គ្នា​ផង ព្រោះ​ថា​ផ្ទះ​គ្នា​ក្រីក្រ ទើប​ជា​យ៉ាង​នេះ។ គេ​កើត​មក​គ្មាន​សំពត់​អាវ​ប្រើ​ប្រាស់ បើ​យើង​មាន​ឱកាស គួរ​ជួយ​គ្នា​ផង​យក​សំពត់​អាវ​ឲ្យ​គេ​ប្រើខ្លះ គេ​នឹង​បាន​នូវ​សេចក្ដី​សុខ។ យ៉ាង​នេះ​ក៏​ជា​កុសល។

-​ឪពុកម្ដាយ​មាន​ឥទ្ធិពល​ក្នុង​រឿង​នេះ​ច្រើន ពេល​នាំ​កូន​ទៅហាង​លក់​ទំនិញ​ទិញ​របស់ ត្រូវ​គិត​ថា និយាយ​យ៉ាង​ណា​ឲ្យ​កូន​សម្លឹង​មើល​របស់​របរ​ទាំង​នោះ​ក្នុង​អាកប្បកិរិយា​យ៉ាង​ណា។ បើ​នាំ​កូន​ទៅ​កាន់​ហាង​ទំនិញ ហើយ​មិន​បាន​គិត ក៏​មិន​អាច​បណ្ដុះ​យោនិសោមនសិការ​ឲ្យ​កូន​បាន មិន​​ជា​កល្យាណ​មិត្ត អាច​នឹង​ក្លាយ​ជា​បាប​មិត្ត គឺ​មិត្ត​មិន​ល្អ។

-​បើ​ជា​កល្យាណ​មិត្ត នឹង​ណែនាំ​នៅ​ពេល​ដែល​កូន​ប្រទះ​ភ្នែក​ឃើញ​អ្វី ពណ៌​ក្រហម ពណ៌​ខៀវ ល្អ​ស្អាត ក៏​រត់​ទៅ​រក ត្រង់​នេះ​ឪពុកម្ដាយ​មិន​បាន​គិត​ឲ្យ​ល្អ ក៏​ប្រាប់​ដល់​កូន​ថា អាមួយ​នេះ​មិន​ស្អាត​អាមួយ​នោះ​ទើប​ស្អាត​ជាង យក​មួយ​នេះ​ល្អ យក​មួយ​នោះ​មិន​ល្អ​កុំ​យក​ឡើយ។ តែ​បើ​មាន​យោនិសោមនសិការ​ក៏​ណែនាំ​កូន​ថា​របស់​នេះ​ជា​អ្វី? គួរ​នឹង​ប្រើ​ក្នុង​ប្រយោជន៍​អ្វី? ធ្វើ​អំពីអ្វី យកមកពីណា? ប្រើ​យ៉ាង​ណា ចំណែក​ល្អ និង មិន​ល្អ​យ៉ាង​ណា បើ​កូន​ជា​អ្នក​ធ្វើ នឹង​ធ្វើ​ការ​កែលំអ​យ៉ាង​ណា?។ នេះ​ជា​ការ​ឲ្យ​នូវ​ចំណេះ​ដឹង ឆន្ទះ​ដល់​ក្មេងៗ​ក៏​កើត​ការ​ចង់​ចេះ​ចង់​ដឹង និង​ចូលចិត្ត​ក្នុង​របស់​ផ្សេងៗ បើ​មិន​ច្រើន ក៏​ក្មេង​អាច​នឹង​ធ្វើ និង​ មាន​គំនិត​កែឆ្នៃ។ មិន​មែន​នៅ​ជាប់​តែ​ជា​មួយ​នឹង​ការ​ពេញ​ចិត្ត មិន​ពេញ​ចិត្ត ចេះ​ឲ្យ​ដល់​ប្អូន ត្រូវ​សាង​សភាព​នៃ​ចិត្ត ត្រៀម​ទុក​ឲ្យ​បាន​ល្អ​ជ្រាលជ្រៅ​ជាមុន។

-តួ​យ៉ាង​ដូច​ជា ពេល​ដែលលោក​ឪពុក​នៅ​មាន​កម្លាំង​ធ្វើ​ការ​រកស៊ី​នៅ​រួម​គ្នា។ ដល់​ពេល​ជីដូចជីតា​អស់​អាយុជីវិត​ទៅ បងប្អូននាំ​គ្នា​ពិចារណា​រឿង​ទ្រព្យ​មរតក។ ពេល​នោះ​លោក​ឪពុក​ក៏​មាន​យោបល់​ថា ពួក​យើង​ជា​មនុស្ស​ប្រុស មាន​កម្លាំង​អាច​រកស៊ី​បាន ពួក​យើង​គួរ​តែ​ព្រម​ព្រៀង​គ្នា​ទៅ​ថា មិន​យក​ទេ ដោយ​ទុក​ឲ្យ​ស្រី​ៗ​ទៅ​ចុះ។ ពេល​នោះ​បងប្អូន​ទាំង​អស់​ក៏​យល់​ព្រម។ តែ​បើ​មិន​មាន​ការ​ផ្ដួចផ្ដើម​គំនិតយ៉ាង​នេះ​ទេ បញ្ហា​កើត​មាន​ឡើង​បាន គឺ​ព្រោះ​តាំង​ពី​ចំណុច​ចាប់​ផ្ដើម​ខុស ចេះ​តែ​នាំ​គ្នា​គិត​ថា បែង​ចែក​យ៉ាង​ណា? ធ្វើ​យ៉ាង​ណា​ទើប​យុត្តិធម៌ ពេល​នោះ​ពិត​ជា​ពិបាក។ តែ​បើ​មាន​ហេតុ​ផល​អ្វី​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ យើង​គប្បី​បញ្ចេញ​នូវ​គុណធម៌ ទើប​អាច​កែខៃ​បញ្ហា​ទៅ​បាន​ ដូច​ជា បងព្រម​លះ​បង់​ខ្លះ​ដើម្បី​សេចក្ដី​សុខ​ដល់​ប្អូន ឬ​ថា អ្នក​ណា​ទន់​ខ្សោយ ខ្វះ​ខាត ឬ​មិន​មាន​ឱកាស ឬ​មាន​ឱកាស​តិចតួច ឲ្យ​គេ​បាន​ច្រើន​បន្តិច ឬ​មាន​ហេតុ​ផល​ផ្សេង​យ៉ាង​ណា​នី​មួយ ដូច​ជា មនុស្ស​ប្រុស​ខ្លាំង​ក្លា​គួរ​ធ្វើ​ការ​រកស៊ី​ដោយ​ខ្លួន​ឯង។ ទ្រព្យ​ដែល​ឪពុក​ម្ដាយ​រក​ទុក គួរឲ្យ​ទៅ​ពួក​ស្រីៗ។ តែ​បើ​នៅ​តែ​មិន​បាន​ទទួល​ផល ក៏​គួរ​តែ​ប្រើ​គោល​ការណ៍​បែង​ចែក​ជា​កណ្ដាលៗ ។ល។ គិត​រក​ផ្លូវ​ចេញ​សម្លឹង​ផ្លូវ​ដែល​ត្រូវ​ជ្រើសរើស មាន​ច្រើន​ណាស់។

-​ការ​រលឹក​ដឹង​ថា បងប្អូន​ខ្ញុំ ជា​គុណធម៌​សំខាន់​ដែល​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​ក្នុង​ផ្លូវ​ល្អ។ តាំង​តែ​ពី​ដើម​មក នៅ​ក្នុង​សង្គម​យើង កាល​បាន​ជួប​នរណា​ម្នាក់​ដែល​មាន​អាយុ​ចាស់​បន្តិច​ក៏​ហៅ​ថា​លោក​អ៊ំ បើ​អាយុ​តិច​ជាង​បន្តិច​ ហៅ​ថា​លោក​មា​អ្នក​មីង បើ​អាយុ​មិន​ចាស់ មិន​ក្មេង​ជាង​គ្នា​ទេ ហៅ​ថា​បង ឬ​ប្អូន។ នេះ​គឺ​វប្បធម៌ដែល​បណ្ដុះ​មក​ឲ្យ​សាង​សភាព​ថា ជា​បងប្អូន​ខ្ញុំ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ សង្គម​ឥឡូវ​មាន​ការ​បែង​ចែក​ពី​ពាក្យ ព្រះពុទ្ធសាសនា បើ​មិន​ប្រយ័ត្ន សម្ពន្ធភាព​រវាង​បងប្អូន នឹង​ក្លាយ​ទៅ​ជា​សម្ពន្ធ​ភាព​ដែល​គិត​តែ​ពី​ផល​ប្រយោជន៍។

-សួរៈ ការ​ហ្វឹក​ហាត់​អប់រំ​កូន​ៗ​ឲ្យ​មាន​គុណ​សម្បត្តិ ដែល​ជា​ទុន​នៅ​ក្នុង​ខ្លួន ដែល​ជា​ហេតុ​បច្ច័យ​ធ្វើ​ឲ្យ​ដល់​ព្រម​នូវ​ការ​ឈាន​ទៅ​ក្នុង​ការ​សិក្សា អភិវឌ្ឍជីវិត​របស់​ខ្លួន តើ​គួរ​ធ្វើ​យ៉ាង​ណា​ខ្លះ?

-ឆ្លើយៈ ព្រះពុទ្ធជាម្ចាស់​ទ្រង់​ត្រាស់​ថា កូន​ៗ​គឺ​ក្មេង​ទាំង​ឡាយ ដែល​ជា​អ្នក​ស្នង​មនុស្ស​ជាតិ។ ដូច្នេះ​កូន​ក្នុង​គ្រួសារ ឬ​ក្មេងក្នុង​សង្គម​ គួរ​តែ​បាន​ទទួល​នូវ​ការ​បណ្ដុះ​បណ្ដាល​នូវ​គុណ​សម្បត្តិ​ដែល​ហៅ​ថា រស្មី ពណ៌​មាស ពណ៌​ប្រាក់ របស់​ជីវិត​ដ៏​ល្អស្អាត​ ឬពន្លឺ​នៃ​ការ​សិក្សា​ ៧ ប្រការ​គឺ

១- ស្វែង​រក​ភូមិឋាន​បញ្ញា និង សុជីវធម៌
២- មាន​វិន័យ​ជា​មូល​ដ្ឋាន​អភិវឌ្ឍ
៣- មាន​ការ​ចង់​ចេះ​ចង់​ដឹង និង គំនិត​អភិវឌ្ឍ
៤- មាន​គោល​ការណ៍​ហ្វឹកហាត់​ខ្លួន​ឲ្យ​ពេញលេញ​ក្នុង​ភាវៈ​ជា​មនុស្ស
៥- ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ហេតុ​បច្ច័យ សម្លឹង​អ្វីៗ​តាម​ហេតុ​ផល
៦- តាំង​ខ្លួន​នៅ​ក្នុង​សេចក្ដី​មិន​ប្រមាទ
៧- ឆ្លាត គិតគូរ​ល្អិតល្អន់ ឲ្យ​បាន​ប្រយោជន៍ និង​ ការ​ពិត។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២២,៤៥៦ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.65
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿