30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៦,៤៨៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៤៤,២៨៦
សរុប ៣៨៥,៤៣០,៩៧៩
អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៨៤៤ ដង)

ការ​សូមស្មាលា​ទោស​នឹង​ព្រះអរិយៈ



 
ការ​សូមស្មាលា​ទោស​នឹង​ព្រះអរិយៈ

បើ​មាន​ភិក្ខុ​ដទៃ​ណា​មួយ ពោល​តិះដៀល​ព្រះអរិយបុគ្គល, ភិក្ខុ​នោះ ត្រូវ​ទៅ​សូម​ស្មាលា​ទោស​នឹង​លោក, បើ​ខ្លួន​ចាស់​ជាង​កុំ​បាច់​សំពះ គ្រាន់តែ​និយាយ​សូម​ស្មាលា​ទោស​ដោយ​ពាក្យ​ថា " ខ្ញុំ​បាន​ពោលពាក្យ​ដដូច្នេះ​ខ្លះ ដូច្នេះខ្លះ ចំពោះ​លោក​ដ៏​មាន​អាយុ​ សូម​លោក​ម្ចាស់​អត់ទោស​ឲ្យ​ខ្ញុំ " ។ បើ​ខ្លួន​ខ្ចី​ជាង ត្រូវ​ក្រាប​បង្គំ​ហើយ​អង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី សូមស្មាលាទោស​ដោយ​ពាក្យ​ថា ៖ " ទាន​ប្រោស ! ខ្ញុំ​ព្រះករុណា​បាន​ពោល​ពាក្យ​ដូច្នេះ​ខ្លះ ដូច្នេះ​ខ្លះ ចំពោះ​លោកម្ចាស់, សូម​លោកម្ចាស់​អត់ទោស​ឲ្យ​ខ្ញុំ​ព្រះករុណា " ។

បើ​ប្រសិន​ជា​លោក​មិន​អត់​ទោស​ឲ្យ ឬ​ក៏​លោក​និមន្ត​បាត់​ទៅ ត្រូវ​ទៅ​សូម​ស្មាលា​ទោស​ក្នុង​សំណាក់​នៃ​ភិក្ខុ​ទាំង​ឡាយ​ដែល​នៅ​ក្នុង​វត្ត, បើ​ខ្លួន​ចាស់​ជាង​លោក​ទាំង​នោះ គ្រាន់​តែឈរ​ស្មាលា​ទោស បើ​ខ្ចី​ជាង ត្រូវ​អង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី ហើយ​សូម​ស្មាលា​ទោស​ដោយ​ពាក្យ​ថា ៖ " ទាន​ប្រោស ! ខ្ញុំ​ព្រះករុណា​បាន​ពោល​ពាក្យ​ដូច្នេះ ខ្លះ ដូច្នេះខ្លះ ចំពោះ​លោក​ក៏​មាន​អាយុ​ឈ្មោះ​នោះ, សូម​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នោះ​អត់​ទោស​ឲ្យ​ខ្ញុំ​ព្រះករុណា " ។ បើ​លោក​ឈ្មោះ​នោះ​បរិនិព្វាន​ទៅ ត្រូវ​ទៅ​ដល់​គ្រែ​ដែល​ជា​ទី​បរិនិព្វាន ដរាប​ដល់​ទី​ដែល​ធ្វើ​ឈាបនកិច្ច​សព​លោក ហើយ​សូម​ស្មាលា​ទោស​នឹង​លោក​ចុះ, បើ​បាន​ធ្វើ​យ៉ាង​នេះ ទើប​រួច​ទោស​មិន​ឃាត់​សួគ៌ មិន​ឃាត់​មគ្គផល​ព្រះនិព្វាន​ទេ នៅ​ជា​ប្រក្រតី​ដូច​ដែល​វិញ។


ទោស​នៃ​ឧបវាទកម្ម ការ​ពោល​តិះដៀល​នេះ បើ​ភិក្ខុ​ណា​មួយ​បាន​ជា​ជ្រុល​ធ្វើ​ទៅ​ហើយ លុះ​មាន​សេចក្ដី​ភិតភ័យ​ជា​ខាងក្រោយ ត្រឡប់​មក​សូមស្មាលា​នឹង​ព្រះអរិយៈ ដែល​ខ្លួន​តិះដៀល​នោះ​វិញ ទើប​រួច​ចាក​ទោស​បាន មិន​ឃាត់​សួគ៌ និង​មគ្គផល​ព្រះនិព្វាន​ឡើយ។ បើ​ពោល​តិះដៀល​ហើយ មិន​ត្រឡប់​សូម​ស្មាលា​ទោស​វិញ​ទេ, កម្ម​នោះ ក៏​ឃាត់​ទាំង​សួគ៌ ទាំង​មគ្គផល​ព្រះនិព្វាន ដូច​ ជម្ពូកាជីវក ។ សូម​នាំ​រឿង​នោះ​មក​សំដែង​ជា​ឧទាហរណ៍ ដូច​តទៅ​នេះ ៖

រឿង​ ជម្ពូកាជីវក

នាកាល​កន្លង​ទៅ​ហើយ ក្នុង​សាសនា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ព្រះនាម​កស្សប មាន​កុដុម្ពី​ម្នាក់​ធ្វើ​វត្ត ១ ប្រគេន​ភិក្ខុ​ជា​ថេរៈ ១ រូប​ហើយ​ផ្គត់ផ្គង់​ចតុប្បច្ច័យ។ លុះ​ចំណេរ​មក​ខាង​ក្រោយ ​មាន​ភិក្ខុ​ ១ រូប​ជា​ព្រះខីណាស្រព ត្រេច​ទៅ​បិណ្ឌបាត​ទៀប​ទ្វារ​ផ្ទះ​នៃ កុដុម្ពីនោះ កុដុម្ពី​បាន​ឃើញ​កើត​សេចក្ដី​ជ្រះថ្លា ក៏​ប្រគេន​ចង្ហាន់, ប្រគេន​សំពត់​សាដក, ជួល​ជាង​មក​កោរសក់​ប្រគេន, ប្រគេន​គ្រែសំណឹង ហើយ​និមន្ត​លោក​ឲ្យ​គង់​នៅ​ក្នុង​វត្ត​នោះ។

ឯ​លោកចៅអធិការវត្ត កាល​បើ​បាន​ឃើញ​គេ​រៀប​សក្ការៈ​ដូច្នោះ​មិន​សប្បាយចិត្ត, ដើរ​ចូល​ទៅ​ដល់​ទី​សំណឹង​របស់​ព្រះថេរៈ​នោះ​ក៏​ពោល​តិះដៀល ជេរ​ប្រទេច​ដោយ​ពាក្យ​ជេរ ៤ យ៉ាង​ដូច្នេះ​ថា ៖


១. នែ៎ ! អាវុសោអាគន្តុកៈ ប្រស្ដែង​មិន​គួរ​ឆាន់​ចង្ហាន់​ក្នុង​ផ្ទះ​ទេ, ស៊ី​លាមក​វិញ​ជាជាង

២. មិន​គួរ​ឲ្យ​កុដុម្ពី​ជួល​ជាង​មក​កោរ​សក់​ឲ្យ​ទេ, កោស​ដោយ​ធាង​ត្នោត​វិញ​ជា​ជាង

៣. មិន​គួរ​ឲ្យ​កុដុម្ពី​ប្រគេន​សំពត់​សាដក​ទេ, អាក្រាត​វិញ​ជាជាង

៤. មិន​គួរ​ដេក​លើ​គ្រែ​ដែល​កុដុម្ពី​នាំ​មក​ឲ្យ​នោះ​ទេ, ដេក​ផ្ទាល់​នឹង​ផែន​ដី​វិញ​ជាជាង

ថ្ងៃ​ក្រោយ​មក​ទៀត កុដុម្ពី​និមន្ត​លោក​ទាំង​អស់​ទៅ​ឆាន់។ ចៅអធិការ​មិន​និមន្ត​ព្រះថេរៈ​ទៅ​ទេ, វេលា​រៀប​នឹង​ទៅ​គ្រាន់​តែ​គោះ​រគាំង​ដោយ​ខ្នង​ក្រចក​បន្តិចៗ ហើយ​ក៏​ទៅ ។ កាល​បើ​កុដុម្ពី​សួរ​រក ប្រាប់ថា ៖

- " កុំ​មាន​ប្រសាសន៍​ឡើយ ភិក្ខុ​ដែល​ជា​ជីតុន​របស់​អ្នក​នោះ ជា​មនុស្ស​ខ្ចិល​ច្រអូសណាស់ មិន​ល្អ​ទេ, ចូល​ទៅ​ដេក​ក្នុង​បន្ទប់​តាំង​ពី​ព្រលប់​ទាល់​ភ្លឺ មក​ដល់​ពេល​នេះ មិន​ទាន់ក្រោក​ទេ អាត្មា​ក្រោក​ឡើង​ពី​ព្រលឹម​គោះ​រគាំង​ហៅ ក៏​មិន​ដឹង​ខ្លួន​សោះ " ។

ចំណែក​កុដុម្ពី​មិន​ជឿ​ពាក្យ​នោះ​ឡើយ ។ កាល​បើ​ភិក្ខុ​ចៅ​ធិការ​នោះ​ឆាន់​ហើយ គេ​ក៏​យក​បាត្រ​មក​លាង​ឲ្យ​ស្អាត​ល្អ រួច​ដាក់​ចង្ហាន់​ដ៏​ថ្មោង​ថ្មី​ទៅ​ប្រគេន​ព្រះថេរៈ​នោះ ។ លុះ​ភិក្ខុ​ចចៅអធិការ​ដើរ​ដល់​ពាក់​កណ្ដាល​ផ្លូវ ក៏​គិត​ថា៖

- " បើ​ភិក្ខុ​នោះ​បាន​ឆាន់​ចង្ហាន់​យ៉ាង​នេះ​ហើយ មុខ​ជា​នឹង​ក្រាញ​នៅ​ក្នុង​ទី​នេះ​ឯង " ។

គិត​ហើយ​ក៏ចាក់​ចង្ហាន់​នោះ​ចោល​ទៅ ។ លុះ​ទៅ​ដល់​វត្ត​ស្រាប់​តែ​រក​ព្រះថេរៈ​នោះ​មិន​ឃើញ។

ព្រោះ​តែ​ធ្វើ​កម្ម​អាក្រក់​ប៉ុណ្ណោះ សូម្បី​ភិក្ខុ​ជា​ចៅអធិការ​នោះ​ធ្វើ​សមណធម៌​អស់ ២ ម៉ឺនឆ្នាំ ក៏​ដោះ​ខ្លួន​មិន​រួច។ លុះ​អស់​អាយុ​ហើយ​ទៅ​កើត​ក្នុង​អវីចិមហានរក សោយ​ទុក្ខ​យ៉ាង​ខ្លាំង​អស់ ១ ពុទ្ធន្តរ។ ដល់​មក​ក្នុង​ពុទ្ធុប្បាទ​នេះ​ទើប​បាន​ឡើង​មក​កើត​ក្នុង​ត្រកូល​ ១ ក្នុង​ក្រុង​រាជគ្រឹះ ឈ្មោះ ជម្ពូកៈ អាក្រាត​កាយ​តាំង​ពីតូច​រហូត​ដល់​ធំ មិន​ស្លៀក​ដណ្ដប់, មិន​ស៊ី​អាហារ​ ស៊ីតែលាមក, ដេក​លើ​ផែន​ដី, វេលាសក់​វែង​ក៏​កោស​ដោយ​ធាង​ត្នោត។

មាតាបិតា​នាំ​ទៅ​ឲ្យ​នៅ​ក្នុង​ពួក​អាជីវក គេ​ហៅ​ថា ជម្ពូកាជីវក លុះ​ពួក​អាជីវក​គេ​ដឹង​ថា​ស៊ី​តែ​លាមក​ដូច្នោះ​គេ​ក៏​បណ្ដេញ​ចេញ​ចាក​ពួក​ឲ្យ​ទៅ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង។ អស់​ពួកមហាជន​ដែល​ល្ងង់ ៗ សំគាល់​ថា​ព្រះអរហន្ត​វិសេស ក៏​តាំង​តែង​អាហារ​ភោជន មក​សុំ​អង្វរ​ឲ្យ​បរិភោគ, គាត់​មិន​បរិភោគ​ឡើយ គ្រាន់​តែ​យក​ចុង​ស្បូវ​ចាក់​ភោជន​នោះ ៗ ហើយ​លិទ្ធ​នឹង​ចុង​អណ្ដាត ។ លុះ​វេលា​ស្ងាត់​ពី​គេ​ក៏​ទៅ​ស៊ី​លាមក​ដែល​គេ​ចោល​ក្នុង​ព្រៃ,  ប្រព្រឹត្ត​ដូច្នេះ ពេញ ៥៥ ឆ្នាំ ។ ព្រះបរមគ្រូ​ជាម្ចាស់​ទ្រង់​ជ្រាប​ឧបនិស្ស័យ​នៃ​ជម្ពូកាជីវក​នោះ ក៏​ទ្រង់​ស្ដេច​ទៅប្រោស ឲ្យ​បាន​សម្រេច​ព្រះអរហត្តព្រម​ទាំង​បដិសម្ភិទា​ដោយ​ផល​ដែល​ធ្លាប់​ចម្រើន​សមណធម៌មកពីដើម។


ឧបវាទកម្ម ការ​តិះដៀល​គេ​ដោយ​វាចា រមែង​មាន​ទោស​យ៉ាង​ធ្ងន់ ដូច​ពោល​មក​នេះ ។ ព្រោះ​ហេតុ​ដូច្នេះ​បាន​ជា​ព្រះដ៏មានព្រះភាគ​បរមគ្រូ​ជាម្ចាស់ ទ្រង់​ប្រដៅ​ពុទ្ធបរិស័ទ​មិនឲ្យ​ធ្វើ​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៤,៥៣៩ ដង)
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៦៧,៤៤៥ ដង)
សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ដោយ​សារ​អាហារ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ១,៧៧២ ដង)
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត)
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៣៣,៩១០ ដង)
គ្រប់រឿងសុទ្ធតែមានសច្ចរស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.82
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿