ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,៤៧៩
Today
ថ្ងៃម្សិលមិញ ៦១,៩១៥
ខែនេះ ១,៥៩២,៧៣៤
សរុប ៥១,៣៧៧,៤២៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០២ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៦៩៨៨ ដង)

រឿង​នាង​អសិតាភូ



ស្តាប់សំឡេង
 
រឿង​នាង​អសិតាភូ
(ការ​ប្រាថ្នា​ហួស​ហេតុ នាំ​ឲ្យ​អន្តរាយ)

កាល​កន្លង​ទៅ​ហើយ មាន​ព្រះរាជ​បុត្រ​ព្រះចៅពារាណសី មួយ​ព្រះអង្គ ព្រះរាជ​បិតា​មិន​គាប់​ព្រះរាជហឬទ័យ​ទ្រង់​បំបរបង់​ចាក​ព្រះរាជនិវេសន៍ បាន​នាំ​ព្រះរាជទេពី​របស់​ទ្រង់ ព្រះនាម​ អសិតាភូ ចូល​ទៅ​នៅ​ក្នុង​ព្រៃ​ហេមពាន្ត សោយ​ត្រីសាច់​និង​ផ្លែឈើ មើម​ឈើ ជា​អាហារ។

ព្រះនាង​អសិតាភូ ជា​ព្រះទេពី ខំគោរព​ប្រតិបត្តិ​បំរើ​ដោយ​ឥត​មាន​ធ្វេស ប្រហែស​ឡើយ។

ថ្ងៃ​មួយ​ព្រះរាជបុត្រ ជា​ព្រះភស្ដានាង​បាន​ឃើញ​កិន្នរី មាន​រូប​ឆោម​ល្អ​ក៏​លះ​បង់​ចោល​ព្រះនាង​ខំ​ស្វះស្វែង​ទៅ​តាម​កិន្នរី​នោះ។ ព្រះនាង​គិត​ថា​ឥឡូវ​នេះ ព្រះរាជ​បុត្រ​មិន​អើពើ នឹង​អញ​ស៊ូ​ទៅ​តាម​នាង​កិន្នរី​វិញ លុះ​គិត​ហើយ​ក៏​ចូល​ទៅ​រក តាបស​ម្នាក់​សុំ​រៀន​ចំរើន​កសិណ មិន​យូរ​ប៉ុន្មាន​ក៏​ញ៉ាំង​ឈាន​នឹង​អភិញ្ញា​ឲ្យ​កើត​ឡើង ទើប​ទៅ​នៅ​ក្នុង​បណ្ណសាលា​របស់​ខ្លួន​វិញ។

ព្រះរាជបុត្រ​កាល​បើ​រកផ្លូវ​ទៅ​តាម នាង​កិន្នរី​មិន​ឃើញ​ហើយ​ក៏​អស់​សង្ឃឹម ក៏​ត្រឡប់​មក​រក​ព្រះនាង​វិញ។ ព្រះនាង​អសិតាភូ ឃើញ​ព្រះរាជបុត្រ​មក​វិញ​ហើយ ក៏​ហោះ​ទៅ​ព្ធដ៏​អាកាស ទៅ​នៅ​ក្នុង​ទី​ដទៃ​ទៀត។ ព្រះរាជ​បុត្រ​កាល​បើ​ព្រះទេពី​លះ​បង់​លែង​ត្រូវ​ការ​ ហើយ​ក៏​ខ្សឹក​ ខ្សួល ទួញ​យំ សង្រេង សង្រៃ​ថាៈ អត្រិច្ឆំ អតិលោភេន អតិលោភមតេន ច ឯវំ ហាយតិ អត្ថម្ហា អហំវ អសិតាភុយា។


សេចក្ដី​ថាៈ បុគ្គល​ដែល​ប្រាថ្នា​ហួស​កំរិត ចង់​បាន​ខ្លាំង​ពេក​ព្រោះ​ស្រវឹង​ងប់ងល់​ដោយ​ចំណង់​រមែង​សាប​សូន្យ​ចាក​ប្រយោជន៍ យ៉ាង​ណា​ខ្ញុំ​ឯង​កាល​ប្រាថ្នា ក៏​ទៅ​ជា​អ្នក​សាបសូន្យ​ចាក​ប្រយោជន៍​យ៉ាង​ណា ខ្ញុំ​ឯង​កាល​ប្រាថ្នា ក៏​ទៅ​ជា​អ្នក​សាបសូន្យ​ចាក​ព្រះទេពី ឈ្មោះ អសិតាភូ​យ៉ាង​នោះ​ដែរ។ ព្រះរាជ​បុត្រ​ពីថ្ងៃ​នោះ​មក នៅ​ក្នុង​ព្រះ​តែ​ម្នាក់​ឯង លុះ​អំណោះ​ឥត​អំពី​ព្រះរាជ​បិតា​ទៅ​បាន​សោយរាជ្យ​ជា​ស្ដេច​ស្នង​អង្គ​ព្រះ​បិតា។ គ្រា​នោះ​មាន ទេវតា​មួយ​អង្គ​បាន​សូត្រ​គាថា​ថ្វាយ​ព្រះសណ្ដាប់​ថាៈ អត្រិច្ឆំ អតិលោភេន អតិលោភមតេន ច ឯវំ សោ ហាយតត្កានំ ចន្ទំវ អសិតាតុយា។

សេចក្ដី​ថាៈ បុគ្គល​ដែល​ប្រាថ្នា​ហួស​កំរិត ចង់​បាន​ខ្លាំង​ពេក ព្រោះស្រវឹង​ងប់​ដោយ ចំណង់​បុគ្គល​នោះ​រមែង​ញ៉ាំង​ប្រយោជន៍ របស់​ខ្លួន​ឲ្យ​សាបសូន្យ​យ៉ាង​នេះ ដូច​ជា ព្រះរាជបុត្រ​កាល​ប្រាថ្នា​នូវ​នាង​កិន្នរី​ឈ្មោះ​ចន្ទា​ហើយ ជា​អ្នក​សាបសូន្យ​ចាក​ព្រះ​ទេពី ឈ្មោះ អសិតាភូ។

ព្រះរាជា​ទ្រង់​អៀន​ខ្មាស ហើយ​តាំង​ព្រះទ័យ​លែង​ប្រព្រឹត្ត​យ៉ាង​នោះ​ត​ទៅ​ទៀង​ទ្រង់​គ្រង​រាជ​សម្បត្តិ​ជា​សុខ​ក្សេមក្សាន្ត​ដរាប​ទៅ។

ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០១ កញ្ញា ឆ្នាំ២០១៣ (អាន: ៩៣២៧ ដង)
អានិសង្ស​នៃ​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​មនុស្ស​ដែល​ពុំ​ស្គាល់
ផ្សាយ : ១១ សីហា ឆ្នាំ២០១៦ (អាន: ១១៦៦២ ដង)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro