30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,៨៧៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩៣,៨០៧
សរុប ៣៨៥,៥៨០,៥០០
អានអត្ថបទ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ១២,៤០៨ ដង)

ទីដេក ទីអង្គុយដ៏ស្ងាត់



 
ទីដេក ទីអង្គុយដ៏ស្ងាត់

ដើម្បី​ជា​គ្រឿង​ប្រដាប់សតិ​បញ្ញា​និង​ជា​វត្ត​ប្រតិបត្តិ​របស់​សាធុសប្បុរស​ពុទ្ធបរិស័ទ ដូចតទៅ​នេះ៖

ព្រៃភ្នំ​ ឬ​ព្រៃ​ឈើ​ដែល​ផុត​ពី​ស្រុក​និង​ឧបចារ​នៃ​ស្រុក ដែល​ប្រកប​ដោយ​ពួក​ឈើ​ធំ​តូច ឬ​រុក្ខមូល ( គល់​ឈើ ) និង​សុញ្ញាគារ​ដ្ឋាន ( ផ្ទះទំនេរ​ឥត​មនុស្ស​នៅ ) ដោយ​ហោច​ទៅ​សូម្បី​តែ​កុដិ ( ខ្ទម ) តូច ៗ ដែល​សង់​ក្នុង​ទី​ស្ងាត់​សម្រាប់​ជាទី​ចម្រើន​សមណធម៌ ទី​អម្បាល​នេះ​ជា​ដើម ហៅ​ថា ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់។ ឯ​លំនៅ​ជាទី​អាស្រ័យ​ដេក​អង្គុយ​របស់​យោគី​អ្នក​ប្រាថ្នា​សេចក្ដី​ស្ងប់​រម្ងាប់នោះ, គួរ​ឲ្យ​ជាទី​ស្ងាត់​ច្រៀប​ចាក​រូបារម្មណ៍​និង​សទ្ទារម្មណ៍ កុំ​ឲ្យជាទី​គឹកកងរំពង​ឡើយ បើ​ច្របូក​ច្របល់​ដោយ​មនុស្ស​អ៊ូរអរ​ធ្វើម្ដេចនឹង​ឲ្យ​ជាទី​សម្រាន្ត​ចិត្ត​ទៅ​កើត, មិន​ងាយ​នឹង​រក្សា​ចិត្ត​ឲ្យ​ស្ងប់​រម្ងាប់​បាន​ទេ រឹតតែ​នាំ​ឲ្យ​កើត​អារម្មណ៍​ជា​គ្រឿង​អផ្សុក​ចិត្ត​ថែម​ទៀត​ក៏​មាន។ ព្រោះ​ហេតុ​នោះ​បាន​ជា​បណ្ឌិត​ច្រើន​តែ​ចូល​ចចិត្ត​នឹង​សេនាសនៈ​ដ៏​ស្ងាត់​មាន​ព្រៃ​ភ្នំ​ជា​ដើម។

ធម្មតា​ព្រៃភ្នំ​រមែង​ជាទី​ស្រួល គួរ​ឲ្យ​សរសើរ​យ៉ាង​ច្រើន, ទើប​ជាទី​ត្រេក​អរ​របស់​ពួក​យោគី តែ​ពួក​យោគី​ដែល​ចូល​ទៅ​នៅ​ក្នុង​ព្រៃ​នោះ គួរ​បង្អោន​ចិត្ត​គិត​ប្រៀប​ធៀប​ព្រៃ​ហើយ​និង​ចិត្ត​របស់​ខ្លួន តាម​ន័យ​ដែល​ព្រះ​នាគសេនត្ថេរ​ថ្វាយ​ព្រះពរ​ព្រះបាទ​មិលិន្ទ ដូចសំដែង​តទៅ​នេះ៖

អង្គ​នៃ​ព្រៃ​ធំ​មាន​ ៥

១. ព្រះធំ​ជាទីបិទបាំង​ទុក​នូវ​មនុស្ស​ដែល​មិន​ស្អាត​បាន​ដូច​ម្ដេច​មិញ, ព្រះយោគាវចរក៏​គប្បី​បិទបាំង​ទុកនូវ​ទោស​កំហុស​សេចក្ដី​ភ្លាំងភ្លាត់​របស់​អ្នក​ដទៃ ឲ្យ​ដូច​ជា​ព្រៃ​ធំ​ដែល​បិទ​បាំង​ទុក​នូវ​មនុស្ស​មិន​ស្អាត​ដូច្នោះ

២. ព្រះធំ​ជា​ទី​សោះ​សូន្យ​ទទេ​ឥត​មនុស្ស​ទៅ​រក ដូច​ម្ដេច​មិញ, ព្រះយោគាវចរក៏​គប្បី​ជា​អ្នក​សូន្យ​ចាក​កិលេស​ទាំង​ពួងគឺ រាគៈ, ទោសៈ, មោហៈ, មានះ, ទិដ្ឋិ ដែល​ជា​បណ្ដាញ​ចាក់​ស្រែះ​នៅ​ក្នុង​សន្ដាន ឲ្យ​ដូច​ជា​ព្រៃ​ធំ​ដែល​សូន្យ​ចាក​មនុស្ស​ដូច្នោះ

៣. ព្រៃ​ធំ​ជា​ទី​ស្ងាត់​ជ្រងំ ដូចម្ដេច​មិញ, ព្រះ​យោគាវចរ​ក៏​គប្បី​ជា​អ្នក​ស្ងាត់​ចាក​ពួក​អកុសល​ធម៌​ដ៏​លាមក ដែល​ជា​ចិត្ត​របស់​បុថុជ្ជន មិន​មែន​ជា​ចិត្ត​ព្រះអរិយៈ ឲ្យ​ដូច​ជា​ព្រៃ​ធំ​ដែល​ស្ងាត់​ជ្រងំ​ដូច្នោះ

៤. ព្រៃ​ធំ​ជាទី​ស្ងប់​រម្ងាប់​ជាទី​បរិសុទ្ធ ដូចម្ដេច​មិញ, ព្រះយោគាវចរក៏គប្បី​ជា​អ្នកក​មាន​ចិត្ត​ស្ងប់​រម្ងាប់​បរិសុទ្ធ គប្បី​ជា​អ្នករំលត់​នូវ មានះ ( សេចក្ដី​ប្រកាន់ ) មក្ខៈ ( សេចក្ដី​លុបគុណ​លោក ) ឲ្យ​ដូច​ជា​ព្រៃ​ធំ​ដែល​ស្ងប់​រម្ងាប់​បរិសុទ្ធ​ដូច្នោះ

៥. ព្រៃធំ​ជាទី​សេពគប់របស់​ពួក​អរិយជន ដូចម្ដេច​មិញ, ព្រះយោគាវចរ​ក៏​គប្បី​ធ្វើ​ខ្លួន​ឲ្យ​ជា​ទី​សេព​គប់​របស់​អរិយជន​ដូច្នោះ

សេចក្ដី​នេះ សម​ដូច​ព្រះពុទ្ធ​ដីកា​ដែល​ទ្រង់​សំដែង​ទុក​ក្នុង​សំយុត្តនិកាយ​ដ៏​ប្រសើរ​ថា៖

បវិវិត្តេហិ អរិយេហិ បហិតត្តេហិ វិញ្ញូហិ
និច្ចំ អារទ្ធវីរិយេហិ បណ្ឌិតេហិ សហាសវេ។

សេចក្ដី​ថា ព្រះយោគាវចរគប្បី​នៅ​ជា​មួយ​នឹង​ពួក​បណ្ឌិត​អ្នក​ស្ងាត់ អ្នក​ឆ្ងាយ​ចាក​កិលេស អ្នក​បញ្ជូន​ចិត្ត​ទៅ​ក្នុង​សមាធិ​ជា​អ្នក​ប្រាជ្ញ​ប្រារព្ធ​សេចក្ដី​ព្យាយាម ជានិច្ច​ជាកាលចុះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៨,៦៧៧ ដង)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៥,០០០ ដង)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៦៣០ ដង)
អ្វី​ទៅ​ដែល​ហៅ​ថា​បុណ្យ ? អ្វី​ទៅ​ជា​តួ​បុណ្យ?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៥៧៧ ដង)
បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ២០,០៣០ ដង)
សុភមង្គល​ក្នុង​គ្រួសារ គឺ​ជា​សន្តិសុខ​សង្គម
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៦២៨ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១០,៩៤៩ ដង)
ពុទ្ធកាល (កាលរបស់ព្រះសម្មាសម្ពុទ្ធ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.61
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿