30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៥,៤៣១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៩៦,០៤៩
សរុប ៣៨៩,៧៧៨,៥៣៣
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៩,៥២២ ដង)

វិធីចម្រើនមរណស្សតិ



 
វិធីចម្រើនមរណស្សតិ

ព្រះយោគាវចរ មាន​បំណងចម្រើនមរណស្សតិ​នោះ​គប្បី​ជា​អ្នក​ចូល​ទៅ​កាន់​ទី​ស្ងាត់ ពួន​សម្ងំ ( ក្នុង​សេនាសនៈ ដែល​សម​គួរ ) ហើយ​ញ៉ាំង​មនសិការ​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​ត្រូវ​ទំនង​ថា មរណំ ភវិស្សតិ ជីវិតិន្ទ្រិយំ ឧបច្ឆិដ្ឋិស្សតិ សេចក្ដីស្លាប់​នឹង​មាន ជីវិតិន្ទ្រិយ​នឹង​ដាច់ ដូច្នេះ ឬ​ថា​ មរណំ មរណំ ស្លាប់ ស្លាប់ ដូច្នេះ​ក៏​បាន ព្រោះ​កាល​មនសិការ ដោយ​មិន​ត្រូវ​ទំនង សេចក្ដី​សោក​នឹង​កើត​ឡើង​ព្រោះ​ការ​រឭក ដល់​សេចក្ដី​ស្លាប់​របស់​ឥដ្ឋជន ដូច​សេចក្ដី​សោក កើត​ដល់​មាតា​អ្នក​ឲ្យ​កំណើត ព្រោះ​បាន​រឭក​ដល់​សេចក្ដី​ស្លាប់ របស់​បុត្តជាទី​ស្រឡាញ់​ដូច្នោះ, បាមោជ្ជនឹង​កើត​ឡើង ព្រោះ​រឭក​ដល់​សេចក្ដី​ស្លាប់​របស់​អនិដ្ឋជន បាមោជ្ជនឹង​កើត​ឡើង ព្រោះ​រឭក​ដល់​សេចក្ដី​ស្លាប់​របស់​អនិដ្ឋជន ដូច​ការ​រីក​រាយ កើត​ឡើង ដល់​ជន​មាន​ពៀរ​នឹង​គ្នា​ទាំង​ឡាយ​ព្រោះ​កាលរឭក ដល់​សេចក្ដី​ស្លាប់ របស់​វេរីជន ដូច្នោះ​សេចក្ដី​សង្វេគ រមែង​មិន​កើត​ឡើង​ព្រោះ​រឭក​ដល់​សេចក្ដី​ស្លាប់​របស់​មជ្ឈត្តជន ដូច​ការ​តក់​ស្លុត​មិន​មាន​ ដល់​អ្នក​រកស៊ី​ធ្វើ​បុណ្យ​ខ្មោច​ ប្រោះ​ឃើញ​សាកសព​អ្នក​ស្លាប់​នោះ សេចក្ដីតក់​ស្លុត នឹង​កើត​ឡើង ព្រោះ​រឭក​ដល់​សេចក្ដី​ស្លាប់​របស់​ខ្លួន ដូច​ការ​ភ័យ​ខ្លាច​កើត​ឡើង​ដល់​បុគ្គល​មាន​ជាតិ​កំសាក ព្រោះ​ឃើញ​ពេជ្ឈឃាត ងាដាវ​ឡើង​ដូច្នោះ។

ការ​កើត​ឡើង​នៃ​សេចក្ដីសោក​ទាំង​ឡាយ​នោះ រមែង​មាន​ដល់​បុគ្គល​ដែល​គ្មាន​សតិ មិនសង្វេគ និង​មិន​មាន​ញ្ញាណ ព្រោះ​ហេតុ​នោះ​ព្រះ​យោគាវចរ គប្បី​មើល​ឃើញ​សត្វ​ដែល​ត្រូវ​សម្លាប់ និង​ដែល​ស្លាប់​ឯងៗ​ក្នុង​ទី​នោះៗ ហើយ​ពិចារណា ដល់​សេចក្ដី​ស្លាប់​របស់​ពួក​សត្វ​ដែល​ស្លាប់ ដែល​វាមាន​សម្បត្តិ ( គឺ ការ​ដល់​ព្រម​នៃ​មូល​ផ្សេងៗ ) ដែល​ខ្លួន​បាន​ធ្លាប់​ឃើញ​មក ប្រកប​សតិ សង្វេគ និង ញ្ញាណ ចូល​ទៅ​មនសិការ​ឲ្យ​ប្រព្រឹត្ត​ទៅក្នុង​ន័យ​ថា មរណំ ភវិស្សតិ សេចក្ដិ​ស្លាប់​នឹង​មាន ដូច្នេះ​ជា​ដើម​ចុះ ព្រោះ​ថា កាល​ ( មនសិការ ) ប្រព្រឹត្ត​ទៅយ៉ាង​នេះ​ចាត់​ថា​ប្រព្រឹត្ត​ទៅ​ដោយ​ត្រូវ​ទំនង មាន​ន័យ​ថា ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ឧបាយ ( ត្រូវ​ផ្លូវ ) ពិត​ហើយ ចំពោះ​ព្រះយោគាវចរ រូប​ខ្លះ ( មាន​ឥន្ទ្រិយ​ចាស់​ក្លា ) ញ៉ាំង​មនសិការ​ឲ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​នេះ​ប៉ុណ្ណោះ នីវរណៈ​ទាំង​ឡាយ នឹង​ស្ងប់​រម្ងាប់ សតិ​ដែល​មាន​សេចក្ដី​ស្លាប់​ជា​អារម្មណ៍ នឹង​តាំង​មាំ កម្មដ្ឋាន​នឹង​ដល់​ឧបចារសមាធិ​បាន។


ដកស្រង់ចេញពីសៀវភៅ មរណស្សតិ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ២,៧០៩ ដង)
ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៣៩ ដង)
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៤៤,៩១៣ ដង)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,៣១១ ដង)
ទឹកភ្នែក​ស្ដាយ​កំហុស​របស់​កូន
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២០,០២១ ដង)
គួរចាប់ផ្តើមការរស់នៅដោយធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿