ថ្ងៃ អង្គារ ទី ៣០ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤២,៧៥៥
ថ្ងៃម្សិលមិញ ៥៤,៩៧៦
ខែនេះ ១,២៨៨,៣១១
សរុប ៤២,៦៦២,៣៨០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៤ (អាន: ៣៣៣១ ដង)

វធកបច្ចុប្បដ្ឋានតោ



 
វធកបច្ចុប្បដ្ឋានតោ
(​ដោយ​ការ​ប្រាកដ​ដូច​ពេជ្ឈឃាត)

ក្នុង​ ៨ បទ​នោះ បទ​ថា វធកបច្ចុប្បដ្ឋានតោ ប្រែថា ដោយ​ការ​ប្រាកដ ( នៃ​សេចក្ដី​ស្លាប់ ) ដូច​ពេជ្ឈឃាត មាន​ន័យ​ថា ព្រះយោគាវចរគប្បី​រឭក​ថា ពេជ្ឈ​ឃាត​គិត​ថា នឹង​កាត់​ក្បាល​អ្នក​នេះ ( បាន ) ដាក់​ដាវ​ផ្អឹប​នឹង​ក ឈរ​ប្រកៀក​ខ្លួន​យ៉ាង​នា សូម្បី​សេចក្ដី​ស្លាប់​ក៏​ប្រាកដ​ដូច្នេះ សួរ​ថា ព្រោះ​ហេតុ​អ្វី? ឆ្លើយ​ថា ព្រោះ ( សេចក្ដីស្លាប់ ) វា​មក​ព្រម​ជា​មួយ​នឹង​ការ​កើត និង ព្រោះ​វាផ្ដាច់​យក​ជីវិត​ទៅ ឧបមារ​ដូច​ជា​ផ្សិត​រមែង​ទូល​ល្អង​ដី ពេល​ដែល​វា​ដុះឡើង​មក យ៉ាង​ណា សត្វ​ទាំង​ឡាយ​ក៏​នាំ​យក​ជរា និង​មរណៈ មក​ជា​មួយ​នឹង​ការ​កើត​ក៏​យ៉ាង​នេះ​ដែរ ពិត​ហើយ បដិសន្ធិចិត្ត របស់​សត្វ​ទាំង​ឡាយ​នោះ ក៏​ដល់​នូវ​ជរា បន្ទាប់​ពី​ការ​កើត​ហើយ​នោះ​ឯង​ដូច​ដុំ​សិលា​ធ្លាក់​ចុះ​ពី​លើ​កំពូល​ភ្នំ បែក​ទៅ​ដូច្នោះ ( នេះពោលដោយ ) ខណិកមរណៈ​ដែល​មក​ព្រម​ជា​មួយ​នឹង​ការ​កើត តែ​មរណៈ​ដែល​ទ្រង់​បំណង​យក​ក្នុង​មរណស្សតិ​នេះ ក៏​មក​ព្រម​ជាមួយ​ការ​កើត​ដែរ ព្រោះ​សត្វ​ដែល​កើត​មក​ហើយ ត្រូវ​ស្លាប់​ជា​ប្រាកដ ព្រោះ​ហេតុ​នោះ សត្វ​នោះ​ចាប់​តាំង​ពី​កើត​មក​ហើយ ក៏​ឆ្ពោះ​ទៅ​មុខ​កាន់​សេចក្ដី​ស្លាប់ ទៅ​ដោយ​មិន​ត្រឡប់​បន្តិច​ឡើយ ប្រៀប​ដូច​ជា​ព្រះអាទិត្យ ដែល​រះ​ឡើង​ហើយ រមែង​លិច​ទៅ​វិញ​ជា​ធម្មតា មិន​បាន​ត្រឡប់​ពី​ទី​ដែល​ឆ្ពោះ​ទៅ​សូម្បី​តែ​បន្តិច​ឡើយ ឬ​មិន​ដូច្នោះ ដូច​ខ្សែ​ទឹក​ហូរ​ចុះ​ពី​លើ​កំពូល​ភ្នំ​ ខ្សែ​ទឹក​រមែង​ហូរ​នាំ​យក​វត្ថុ​ផ្សេងៗ ឲ្យ​ធ្លាក់​ចុះទៅ​តែ​ម្យ៉ាង មិន​បាន​ឲ្យ​ត្រឡប់​វិញ សូម្បី​តែ​បន្តិច​ឡើយ ព្រោះដូច្នោះ ( បិដក​លេខ ៦០ ទំព័រ ១៤២ ) អយោឃរកុមារ​ព្រះបរមពោធិសត្វ ទើប​ពោល​ថា៖

សត្វ​នៅ​ក្នុង​គក៌ អស់​រាត្រី​ណា​មួយ​ជា​ដំបូង សត្វ​នោះ​ប្រព្រឹត្ត​ទៅ ដូច​ជា​ពពក​ដែល​តាំង​ឡើយ សត្វ​នោះ​កាល​ទៅ​រមែង​មិន​ត្រឡប់​វិញ​ទេ។

ម្យ៉ាង​ទៀត កាល​សត្វ​នោះ​ឆ្ពោះ​ទៅ​យ៉ាង​នេះ សេចក្ដី​ស្លាប់​រមែង​ហូរ​ចូល​មកពី​គ្រប់​ទិសទី ដូច​ជា​ការ​ហួត​ហែង​ទៅ​នៃ​ដំណក់​ទឹក​ទាំង​ឡាយ ដែល​ត្រូវ​កម្ដៅ​ថ្ងៃ​ក្នុង​រដូវ​ប្រាំង ដូច​ជា​ផ្លែ​ឈើ​ទាំង​ឡាយ ដែល​ត្រូវ​ជ្រុះ ព្រោះ​ទង​ស្ងួត​ជាតិ​ទឹកអស់​ហើយ​ក្នុង​ពេល​ព្រឹក ដូច​ជា​ការ​បែក​ធ្លាយ​ទៅ នៃ​ភាជន៍​ទាំង​ឡាយ ដែល​ត្រូវ​គប់​ដោយ​ដុំ​ដី និង​ដូចជា​ការ​ហួត​ហែង​ទៅ នៃ​ដំណក់​ទឹក​សន្សើម​ទាំង​ឡាយ ដែល​ត្រូវ​រស្មី​នៃ​ព្រះ​អាទិត្យ​ដូច្នោះ ព្រោះ​ហេតុ​នោះ ( ក្នុង​បិដក​លេខ ២៩ ទំព័រ ២៩៧ ) ព្រះមានព្រះភាគ​ទើប​ត្រាស់​ថា ៖

ថ្ងៃ​និង​យប់​តែង​កន្លង​ទៅ ជីវិត​តែង​រួញ​ថយ​ចុះ​មក​អាយុ​របស់​សត្វ​ទាំង​ឡាយ ចេះ​តែ​អស់​ទៅ ដូច​ទឹក​ស្ទឹង​តូច​ទាំង​ឡាយ ( ដែល​រីង​ស្ងួត​ទៅ​ដូច្នោះ ) ។

ភ័យ​កើត​ពី​សេចក្ដី​ស្លាប់ រមែងមានជា​ប្រាកដ ដល់​សត្វ​ទាំង​ឡាយ ដែល​កើត​មក​ហើយ ដូច​ភ័យ​កើត​ពី​ការ​ជ្រុះ​ក្នុង​ពេល​ព្រឹក រមែង​មាន​ ដល់​ផ្លែ​ឈើ​ទាំង​ឡាយ ដែល​ទុំ​ហើយ​ដូច្នោះ។

ភាជន៍ដែល​ស្មូត​ឆ្នាំង​ធ្វើ​ហើយ ទោះ​បី​តូច​ក្ដី ធំ​ក្ដី ឆ្អិន​ក្ដី ឆៅ​ក្ដី ភាជន៍​ទាំង​អស់​នោះ មាន​កិរិយា​បែក​ធ្លាយជាទីបំផុត យ៉ាង​ណា ជីវិត​របស់​សត្វ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ។

ទឹក​សន្សើម​នៅ​នឹង​ចុង​ស្មៅ កាល​ដែល​ព្រះអាទិត្យ​រះ ឡើង​មក ក៏​ហួតហែង​ទៅ យ៉ាង​ណា អាយុ​របស់​មនុស្ស​ទាំង​ឡាយ ក៏​ដូច្នោះ សូមម៉ែ​កុំ​ហាមខ្ញុំ ក្នុង​ការ​បួស​ឡើយ ( គាថា​ទី ៤ នេះ ជា​របស់​ព្រះបរមពោធិសត្វ )។

មរណៈ​មក​ព្រម​ជា​មួយ​នឹង​ជាតិ ដូច​ជា​ពេជ្ឈឃាត​ងាដាវ​ឡើង ម្យ៉ាង​ទៀត មរណៈ​នោះ រមែង​ឆក់​យក​ជីវិត​ទៅ​កាល​ដែល​ឆក​យក​ទៅ​ហើយ ក៏​មិន​បាន​ដោះ​លែង​ឲ្យ​ត្រឡប់វិញ​ឡើយ ដូច​ពេជ្ឈឃាត​ផ្អឹក​ដាវ​ជាប់​នឹង​ក​ដូច្នោះ ព្រោះ​ហេតុ​នោះ មរណៈ ទើប​ឈ្មោះ​ថា ប្រាកដ​ដូច​ពេជ្ឈឃាត​ងា​ដាវ​ឡើង ព្រោះ​មកព្រម​ជា​មួយ​នឹង​ជាតិ និង​ព្រោះ​ឆក់​យក​ជីវិត​ទៅ ដោយ​ប្រការ ( ទី ) ១ ដូច្នេះ ព្រះយោគាវចរ ទើប​គួរ​រឭក​ដល់​សេចក្ដី​ស្លាប់ ដោយ​អាការ​ប្រាកដ ដូច​ពេជ្ឈឃាត ដូច​ដែល​ពោល​មក​ដូច្នេះ​ចុះ។

ដកស្រង់ចេញពីសៀវភៅ មរណស្សតិ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០១៤ (អាន: ៣៥៦១ ដង)
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិក​ក្នុង​គ្រួសារ
ផ្សាយ : ០៤ វិច្ឆិកា ឆ្នាំ២០១២ (អាន: ១៤៧៨៤ ដង)
សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥ (អាន: ១៤៥៨២ ដង)
តើមនុស្សកើតមកពីណាមុនដំបូងបង្អស់?
ផ្សាយ : ០១ តុលា ឆ្នាំ២០១៤ (អាន: ៣៤៦១ ដង)
ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០១៣ (អាន: ៩៦០៤ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ៦៥០៧ ដង)
ប្រវត្តិ​សង្ខេប​ព្រះ​ធម្ម​បាល​ត្ថេរ​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro