30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១២,៩៣៣
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៧៩,៧០៩
សរុប ៣៩០,៤៦២,១៩៣
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,១៩៩ ដង)

គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់



ស្តាប់សំឡេង
 
រឿង​នាង​លតា
(គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់)

កាល​ព្រះសម្ពុទ្ធ​បរមគ្រូ គង់​នៅ​ក្នុង​ជេតវនមហាវិហារ ជា​អារាមរបស់​អនាថ បណ្ឌិត​សេដ្ឋី​នាក្រុងសាវត្ថី។ កាល​នោះ​មាន​ធីតា​ម្នាក់​ឈ្មោះនាង​លតា ជា​កូន​របស់ សាវត្ថីឧបាសក។ នាង​លតា​ធីតា​នោះ​ជាស្ត្រី​មាន​ប្រាជ្ញា​ឈ្លាសវៃ ចេះ​ដឹង​នូវ​ច្បាប់ ព្រះពុទ្ធសាសនា​ជាច្រើន​មាតាបិតា​បាន​រៀប​ឲ្យ​មាន​គូស្វាមី​ភរិយា ក្នុង​ពេល​ដែល រៀប​អាវាហមង្គល​នោះ​បាន​និមន្ត​ព្រះសង្ឃ​មាន​ព្រះពុទ្ធជាប្រធាន​ទៅ​ថ្វាយ​ភត្តលុះរៀប មង្គលការ​ហើយ ក៏​បញ្ជូនឲ្យ​ទៅនៅ​ក្នុង​សំណាក់​មាតាបិតាក្មេក។

នាង​លតាជាស្ត្រី មានមាយាទ​ល្អ​ត្រឹមត្រូវ ខំ​ប្រតិបត្តិ​បំរើ​ស្វាមី​និង​មាតាបិតា​ដោយ​គោរព​ទាំង​មាន ចិត្តអាណិត​អាសូរ​ដល់​ទាសកម្មករ​របស់​នាង តែង​ចែក​ចាយ​សំពត់​សាវ​អាវ​ស្បៃ​ម្ហូប ចំណី​ដល់​ទាសកម្មករ​ជារឿយៗ​វេលា​ថ្ងៃ​ឧបាសថ នាង​បាន​រក្សា​ឧបោសថ​សីល​ជានិច្ច ពុំ​ដែល​ខាន​ឡើយ។

ឯមាតាបិតា​ក្មេក ឃើញ​កូន​ប្រសារ​មាន​ចរិយា​ល្អ​ដូច្នោះ​ក៏​មាន សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត​ជា​ទី​បំផុត ព្រោះ​ជា​អ្នក​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា​ដូច​គ្នា។ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​នាង​លតា​នោះ​ក៏​បាន​ធ្វើ​មរណកាល​ទៅ​បាន​ទៅ​កើត ជា​ធីតា​របស់​ស្ដេច​វេស្សវ័ណ នាស្ថាន​ចាតុមហារាជិកា​ទេវលោក មាន​ឈ្មោះ ថា​លតា​ដូច​ជា​ឈ្មោះ​ក្នុង​ស្ថាន​មនុស្ស។

ឯព្រះបាទ​វេស្សវ័ណ​នោះ មាន​ព្រះរាជធីតា ៥ អង្គគឺៈ នាង​លតា ១ សជ្ជា ១ បវេរា ១ អច្ឆិមុតី ១ សុត្រា ១ កាល​បើ​នាង​ធីតា ទាំង ៥ នេះ​កើត​ហើយ សក្កទេវរាជ​ក៏​នាំ​យក​ទៅ​ស្ថាន​ត្រៃត្រឹង ឲ្យ​ធ្វើ​ជា​បាទបរិចារិកា របស់​ព្រះអង្គ តែង​ឲ្យ​នាង​ទាំង ៥ លេង​របាំ​ថ្វាយ​ទត​រាល់​ៗ​ថ្ងៃ។ ថ្ងៃ​មួយ​ធីតា​ទាំង ៥ បាន​ជជែក​គ្នា​ថា យើង​ទាំង​អស់​គ្នា​នេះ​អ្នក​ណា​រាំ​ច្រៀង​ពិរោះ​ល្អ​ជាង​គេ នាង​មួយ​ថា​ខ្លួន​គ្រាន​បើ នាង​មួយ​ទៀត​ថា​ខ្លួន​គ្រាន់បើ​ជាង​ជជែក​មិន​ដាច់​ស្រេច​ក៏​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ ព្រះបាទ​វេស្សវ័ណ​ជាបិតា ហើយ​ទូស​សួរ​ថា បពិត្រ​ព្រះបិតានាង​ខ្ញុំ​ទាំង ៥ រូប​នេះ​នាង​ណា​រាំ​ច្រៀង​ល្អ​ពិរោះ​ជាង​គេ? ។

ព្រះបាទ​វេស្សវ័ណ បាន​ឮ​ព្រះរាជបុត្រី​សួរ​ដូច្នោះ​ ហើយ​ក៏​ប្រាប់​ថា ម្នាល​កូន​សំឡាញ់​ឪពុក បើ​នាង​ចង់​ដឹង ចូរ​នាំ​គ្នា​ទៅ​រាំ​ច្រៀង​ក្នុង​ទី​ប្រជុំ​នៃ​ទេវតា​ក្បែរ​មាត់​ស្រះ​អនោតត្ត នា​ព្រៃហេមពាន្ត​ឯណោះ ទើប​ដឹង​ប្រាកដ​បាន។

ព្រះរាជបុត្រី​ទាំង ៥ ក៏​នាំ​គ្នា​ទៅ​រាំ​ច្រៀង​ក្បែរ​មាត់​ស្រះអនោតត្ត​តាម ព្រះរាជ​បញ្ជា​របស់​បិតា។ ក្នុង​ពេល​នោះ​ទេវតា​ទាំង​ឡាយ​បាន​ដឹង​ដំណឹង​នោះ​ហើយ ក៏​នាំ​គ្នា​ឈូឆរ​ទៅ ប្រជុំ​នៅ​ព្រៃហេមពាន្ត​ច្រើន​មីរដេដាស​ពេញ​ព្រៃ​ទាំង​មូល។ ពេល​នោះ​ព្រះរាជបុត្រី​ ក៏​ឡើង​រាំ ច្រៀង​ម្ដង​ម្នាក់ៗ ដរាប​ដល់អស់ ៤នាក់​នៅ​សល់​តែ​នាង​លតា មួយ​ពុំ​ទាន់​ច្រៀង​កាល​បើ​ធីតា​ទាំង​៤នោះ ច្រៀង​ចប់​ហើយ​ពួក​ទេវតា​ទាំង​ឡាយ ក៏​នៅ​ស្ងាត់​ ឈឹង ឥត​ឮ​សូរស័ព្ទ​សាធុការ​ឡើយ។

បន្ទាប់​ពី​នោះ​មក​នាង​លតា​ក៏​ក្រោក​ឡើង​រាម ស្រែក​ច្រៀង​មាន​សំឡេង​ពិរោះ ឮ​ណែន​ពេញ​ព្រៃ​ហេមពាន្ត​ទាំង​មូល លុះ​រាំ​ច្រៀង​ចប់​ហើយ ពួក​ទេវតា​ទាំង​ឡាយ ក៏​ស្រែក​ឲ្យ​ពរ​ស័ព្ទសាធុការ​ឮ​លាន់ កក្រើក​ញាប់ញ័រ​ព្រៃ​ហេមពាន្ត។ លំដាប់​នោះ​នាង​សុត្រា​ជា​ព្រះរាជ​បុត្រី​ពៅ​បង្អស់ នឹង​ស្ងើច​អស្ចារ្យ​ក្នុង​ចិត្ត ទើប​សួរ​ទៅ​នាង​លតា ជា​បងថា បងបាន​ធ្វើ​បុណ្យ​ដូចម្ដេច​ពី​ជាតិ​មុន​បាន ជា​មាន​រូប​ល្អ មាន​សំឡេង​ពិរោះ​មាន​ប្រាជ្ញា​ច្រើន?។

នាង​លតាប្រាប់​ថា​បាន​ជា​បងមាន​រូប​ល្អមាន សំឡេង​ពិរោះ​មាន​ប្រាជ្ញាច្រើន​ដូច្នោះ​កាល​ពី​ជាតិ​មុន បងបាន​រក្សា​ឧបោសថសីល​តាំង​ពី​ក្មេងដរាប​ដល់​ចាស់ ពុំ​ដែល​ឲ្យ​ដាច់​ធ្លុះធ្លាយ​ម្ដង​ឡើយ។


ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,១៨៥ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៣៣,១៧៣ ដង)
រឿងវិមានពណ៌លឿងរបស់ទេពធីតាផ្កាននោង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿