30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦១,៩៤១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១១,៦៦១
សរុប ៣៨៣,៦៩៨,៣៥៤
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៤,០៦៧ ដង)

ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥



 
ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥

១. កាមឆន្ទនីវរណៈ កំចាត់​ដោយ​អសុភនិមិត្ត សេចក្ដី​សម្គាល់​ថា មិន​ល្អ​មិន​ស្អាត។

ម្យ៉ាង​ទៀត ធម៌ ៦ ប្រការ លោក​ពោល​ថា​ជាធម៌​សម្រាប់​លះ​កាមឆន្ទនីវរណៈ គឺ៖

ក). អសុភនិមិត្ត ឧគ្គហោ រៀន​និមិត្ត​ក្នុង​អសុភកម្មដ្ឋាន
ខ). អសុភភាវនានុយោគោ ខំចម្រើន​អសុភកម្មដ្ឋាន
គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួម​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង ៦
ឃ). ភោជនេ មត្តញ្ញុតា ដឹង​ប្រមាណ​ក្នុង​ភោជន
ង). កល្យាណមិត្តា ភប់ប្រសព្វនឹង​កល្យាណមិត្ត
ច). សប្បាយកថា និយាយ​សំដី​ដែល​ជាទី​សប្បាយ គឺ​ពាក្យដែល​គួរ​និយាយ

២. ព្យាបាទនីវរណៈ កំចាត់​ដោយ​មេត្តា​ភាវនាការ​ចម្រើន​មេត្រី​ចិត្ត​ទៅ​រក​សត្វ​ទាំង​ឡាយ​ទាំង​ពួង។

ម្យ៉ាង​ទៀត ធម៌ ៦ ប្រការ លោក​ពោល​ថា​ជា​ធម៌​សម្រាប់​លះ​ព្យាបាទ​នីវរណៈ​ គឺ៖

ក). មេត្តានិមិត្តស្ស ឧគ្គហោ រៀន​និមិត្ត​ក្នុង​មេត្តា
ខ). មេត្តា​ភាវនានុយោគោ ខំ​ចម្រើន​មេត្តាភាវនា
គ). កម្មស្សកតាបច្ចវេក្ខណា ពិចារណា​សេចក្ដី​ដែល​សត្វ​មាន​កម្ម​ជា​របស់​ៗ​ខ្លួន
ឃ). បដិសង្ខាពហុលតា ខំរំពឹង​ពិចារណា​ច្រើន​ដង
ង). កល្យាណមិត្តតា ភប់​ប្រសព្វ​នឹង​កល្យាណ​មិត្ត
ច). សប្បាយ​កថា និយាយ​តែ​សម្តី​ដែល​ជាទី​សប្បាយ​គឺ​ពាក្យ​ដែល​គួរ​និយាយ

៣. ថីនមិទ្ធនីវរណៈ កំចាត់​បង់​ដោយ​បណ្ដុះ​សេចក្ដី​ព្យាយាម​ឲ្យ​មាន​ឡើង។
ម្យ៉ាង​ទៀត លោក​ពោល​ថា​ធម៌ ៦ ប្រការ​ជា​ធម៌​សម្រាប់​លះថីនមិទ្ធនីវរណៈ គឺ៖

ក). អតិភោជនេ និមិត្តគ្គាហោ កាន់​យកនិមិត្ត គឺ​នឹក​សង្កេត​ក្នុង​ការ​បរិភោគ​ច្រើនពេក
ខ). ឥរិយាបថ​សម្បរិវត្តនតា ខំ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ឲ្យ​បាន​ស្រួល
គ). អលោកសញ្ញាមនសិការោ មនសិការៈ​អលោកសញ្ញា គឺ​ខំ​ធ្វើ​ចិត្ត​ឲ្យ​ស្វាង
ឃ). អព្តោកាសវាសោ នៅ​តែ​ក្នុង​ទី​វាល ទី​ទំនេរ
ង). កល្យាណមិត្តតា ភប់​ប្រសព្វ​តែ​នឹង​កល្យាណ​មិត្ត
ច). សប្បាយកថា និយាយ​តែ​សម្ដី​ដែល​ជាទី​សប្បាយ​គឺ​ពាក្យ​ដែល​គួរ​និយាយ។

៤. ឧទ្ធច្ចកុក្កុច្ចនីវរណៈ កំចាត់បង់​ដោយ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់។

ម្យ៉ាង​ទៀត ធម៌ ៦ ប្រការ លោក​ពោល​ថា​ជា​ធម៌​សម្រាប់​លះ​ឧទ្ធច្ចកុក្កុច្ចនីវរណៈ គឺ៖

ក). ពហុស្សុតតា សភាព​ជា​បុគ្គល​បាន​ស្ដាប់ បាន​រៀន​ច្រើន
ខ). បរិបុច្ឆកតា ប្រឹង​សាង​សួរ​នូវ​កិច្ច​ដែល​គួរ និង​មិន​គួរ
គ). វិនយេ បកញ្ញុតា ចេះ​ដឹង​ស្ទាត់​ក្នុង​វិន័យ
ឃ). វុឌ្ឍសេវតា ចូល​ទៅ​រក​លោក​អ្នក​ចាស់​ព្រឹទ្ធាចារ្យ​ឬ​លោក​អ្នក​ចម្រើន​ដោយ​គុណ
ង). កល្យាណ​មិត្តតា ភប់​ប្រសព្វ​តែ​នឹង​កល្យាណ​មិត្ត
ច). សប្បាយកថា និយាយ​តែ​សម្ដី​ដែល​ជាទី​សប្បាយ​គឺ​ពាក្យ​ដែល​គួរ​និយាយ។

៥. វិចិកិច្ឆានីវរណៈ កំចាត់​បង់​ដោយ​យោនិសោមនសិការៈ ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​យោបល់។

ម្យ៉ាង​ទៀត ធម៌ ៦ ប្រការ លោក​ពោល​ថាជាធម៌​សម្រាប់​លះ​វិចិកិច្ឆានីវរណៈ គឺ៖

ក). ពហុស្សុតតា សភាព​ជា​បុគ្គល​បាន​ស្ដាប់ បាន​រៀន​ច្រើន
ខ). បរិបុច្ឆកតា ប្រឹង​សាក​សួរ​នូវ​កិច្ច​ដែល​គួរ និង​មិន​គួរ
គ). វិនយេ បកតញ្ញុតា ចេះ​ដឹង​ស្ទាត់​ក្នុង​វិន័យ
ឃ). អធិមោក្ខពហុលតា ច្រើន​ដោយ​ការ​បង្អោន​ចិត្ត​ជឿ
ង). កល្យាណ​មិត្តតា ភប់​ប្រសព្វ​តែ​នឹង​កល្យាណ​មិត្ត
ច). សប្បាយ​កថា និយាយ​តែ​សម្ដី​ដែល​ជាទី​សប្បាយ​គឺ​ពាក្យ​ដែល​គួរ​និយាយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,២៥១ ដង)
កូនត្រូវ​ចេះ​ថែរក្សា​សុខភាព
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.69
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿