ថ្ងៃ សៅរ៍ ទី ០៦ ខែ មិថុនា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,៨៩៣
Today
ថ្ងៃម្សិលមិញ ៨៨,៧១៣
ខែនេះ ៥៤៨,០៧៨
សរុប ១៣៦,០២៦,២៦៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦០៨៨ ដង)

លំហាត់​សម្រាក​ចិត្ត-កាយ



 
លំហាត់​សម្រាក​ចិត្ត-កាយ

តើ​លំហាត់​សម្រាក​ចិត្ត-​កាយ​គឺ​ជា​អ្វីុ?
 
លំហាត់​សម្រាក​ចិត្ត​-​កាយ​គឺ​ជា​បច្ចេក​ទេស​នៃ​ការ​ប្រើប្រាស់​សមាធិ ( ជា​វិធី​សាស្ត្រ​មួយ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​ស្ងប់​ល្អ) គួប​ផ្សំ​នឹង​លំហាត់​ដកដង្ហើម ការ​សម្រួល​សាច់​ដុំ និង​សម្រួល​ឥរិយាបថឲ្យ​បាន​សម្រាក​ព្រម​ជា​មួយ​នឹង​ចិត្ត ដែល​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត។

នៅពេល​ដែល​យើង​មាន​ការ​តានតឹង​ចិត្ត យើង​គប្បី​ហ្វឹកហាត់​និង​អនុវត្ត​ជា​ប្រចាំ​នូវ​លំហាត់​សម្រាក​ចិត្ត-​កាយ​មួយ​ ឬ​ច្រើន​ប្រភេទ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

លំហាត់​ទាំង​នេះ​មាន ៤ ប្រភេទ​គឺ៖

១- លំហាត់​ដកដង្ហើម
២- លំហាត់​សម្រាក​សាច់​ដុំ​ជា​ដំណាក់ៗ
៣- លំហាត់​ពោល​ពាក្យ​ផ្ទួនៗ
៤- លំហាត់​សមាធិតាម​របៀប​ផ្សេងៗ។

ដើម្បី​ធ្វើ​លំហាត់​ចិត្ត-​កាយ​នីមួយ​ៗ​ដូច​ខាង​លើ យើង​គួរ​មាន​សម្លៀកបំពាក់​ធូរ​រលុង រើស​ទី​កន្លែង​ស្ងៀមស្ងាត់​គ្មាន​ការ​រំខាន។ គួរ​ធ្វើ​លំហាត់​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក​១​ដង ពេល​ល្ងាច ១​ដង​នៅមុន​ពេល​បរិភោគ​អាហារ។ យើង​អាច​ជ្រើសរើស​យក​លំហាត់​ណា​មួយ​ដែល​ងាយ​ស្រួល​សម្រាប់​ខ្លួន​ឬ​ធ្វើ​លំហាត់​ផ្សេង​ទៀត​តាម​តែ​យើង​អាច​ធ្វើ​បាន។

វិធី​ធ្វើ​លំហាត់​សម្រាក​ចិត្ត-កាយ

១- លំហាត់​ដក​ដង្ហើម

ក្នុង​ពេល​ដែល​ផ្លូវ​ចិត្ត​របស់​យើង​មាន​ការ​រំខាន ដំណើរ​ដក​ដង្ហើមរបស់​យើង​មាន​លក្ខណៈ​ខ្លីៗ និង​មិន​ធម្មតា បើ​យើង​អាច​ប្រឆាំង​នឹង​ការ​ប្រែប្រួល​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ហើយ​អាច​បង្កើត​ឡើង​នូវ​ភាព​សុខសាន្ត​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​របស់​យើង​បាន។

ដើម្បី​ធ្វើ​លំហាត់​ដកដង្ហើម យើង​អាច​ជ្រើសរើស​យក​ឥរិយាបថ​ ដែល​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​យើង​ដូច​ជា ឈរ អង្គុយ​លើ​កៅអី ឬ​ដេក​ត្រង់​ខ្លួន​លើ​គ្រែ​ក្នុង​លក្ខណៈ​សម្រាក​យ៉ាង​ស្ងៀមស្ងាត់​ហើយ​ដក​ដង្ហើម​ចេញ​ចូល​វែងៗ​រយៈ​ពេល​២​ទៅ​៣នាទី ឬ​អាច​លើស​ពី​នេះ។ តាម​ធម្មតា​យើង​សម្គាល់​ឃើញ​ថា ដើម​ទ្រូង​របស់​យើង​មាន​ចលនា​ពេល​ណា​យើង​ដក​ដង្ហើម​ចេញ-​ចូល។ ចំពោះ​ការ​ធ្វើ​លំហាត់​នេះ យើង​ត្រូវ​រៀន​ធ្វើ​ចលនា​ពោះ​របស់​យើង​ រួម​ជា​មួយ​នឹង​ការ​ដក​ដង្ហើម។ យើង​នឹង​សង្កេត​ឃើញ​ថា ដើម​ទ្រូង​និង​ពោះ​របស់​យើង ក៏​រីក​ឡើង​នៅពេល​ដែល​យើង​ដក​ដង្ហើម​ចូល។ យើង​ត្រូវ​រៀន​ដកដង្ហើម​ចូល និង​ចេញ​យឺត​ៗជាបន្ត​បន្ទាប់​ឲ្យ​បាន​វែងៗ។ យើង​អាច​នឹង​ធ្វើ​លំហាត់​នេះ​ដោយងាយ​ស្រួល ប្រសិន​បើ​យើង​ប្រមូល​អារម្មណ៍​ឲ្យ​មូល​ទៅ​លើ​ពោះ ដែល​វា​នឹង​រីក​ឡើង​សន្សឹម​ៗ​នៅ​ពេលយើង​ដក​ដង្ហើម​ចូល​វែងៗ។ បន្ទាប់​ពី​នោះ​មក យើង​ដក​ដង្ហើម​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​ឲ្យ​សាច់​ដុំ​ទ្រូង​និង​ពោះ​បាន​សម្រាក។ យើង​គួរ​ព្យាយាម​ធ្វើ​បែប​នេះ​យ៉ាង​យឺតៗ​និង​ជា​បន្ត​បន្ទាប់ ដោយ​ការ​ដក​ដង្ហើម​ពុំ​ឲ្យ​ឮ​សូរ​សម្លេង។ ក្នុង​ការ​ធ្វើ​លំហាត់​ដក​ដង្ហើម​នេះ យើង​ត្រូវ​ព្យាយាម​បំភ្លេច​ចោល​រឿង​រ៉ាវ​អវិជ្ជមាន​ទាំង​ឡាយ​ដេល​បាន​កើត​ឡើង​ដោយ​ខិតខំ​ប្រមូល​អារម្មណ៍​របស់​យើង​សមាធិ​តែ​លើ​ការ​ដក​ដង្ហើមចេញ និង​ចូល តាម​រយៈ​ការ​រាប់​លេខ ឬ​នឹក​ក្នុង​អារម្មណ៍​នូវ​ពាក្យ​ដូច​ជា " ពុទ្ធោ " គឺ " ពុទ្ធ " ពេល​ដកដង្ហើម​ចូល និង " ទ្ធោ " ពេល​ដក​ដង្ហើម​ចេញ។ តាម​បែប​នេះ​ជា​បណ្ដើរៗ យើង​ត្រូវ​បង្កើន​រយៈ​ពេល​នៃ​ការ​ពោល​ពាក្យ " ពុទ្ធោ " នេះ ឬ​បង្កើន​ចំនួន​នៃ​ការ​រាប់​តាម​ខ្យល់​ដក​ដង្ហើម។ ការ​ដក​ដង្ហើម​នេះ មិន​ត្រូវ​ប្រឹង​ធ្វើ​ដោយ​លំបាក​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​សម្រួលជានិច្ច ក៏​ប៉ុន្តែ​ត្រូវ​ព្យាយាម​គ្រប់គ្រង​អារម្មណ៍​សមាធិ​របស់​ខ្លួន​លើ​ខ្យល់​ដក​ដង្ហើម​ឲ្យ​បាន​ល្អ។

លំហាត់​សម្រាក​សាច់ដុំ​ជាដំណាក់ៗ

ក្នុង​ខណៈ​ដេលល​យើង​មាន​ការ​តាន​តឹង​ចិត្ត ពេល​នោះ​សាច់​ដុំ​ទាំង​ឡាយ នឹង​ស្ថិត​នៅ​ក្នុង​សភាព​កន្ត្រាក់ និង​តានតឹង។ ព្រម​ជា​មួយ​គ្នា​នេះ​ដែរ អាការៈ​មួយ​ចំនួន​ក៏​បាន​លេច​ចេញ​លើ​រាងកាយ​របស់​យើង​ដូច​ជា ឈឺក្បាល ឈឺ​ខ្នង រោយ​ក ឈឺ​សន្លាក់​ដៃ​ជើង ខ្សោយ​កម្លាំង និង​នឿយ​ហត់។ ក្រៅ​ពីនេះ​អាការៈ​ដែល​កើត​ឡើង​លើ​ផ្លូវ​ចិត្ត​មាន​ដូច​ជា ការ​ភ័យ​ខ្លាច អារម្មណ៍មួម៉ៅ ឬ​ងាយ​ភ្ញាក់​ផ្អើល​ក្នុង​ចិត្ត​ជាដើម។ អាការៈ​ផ្នែក​ផ្លូវ​ចិត្ត​នេះ បាន​ជម្រុញ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​ជា​ប្រចាំ ជា​ហេតុ​នាំ​ឲ្យ​មាន​រោគ​សញ្ញា​លើ​រាង​កាយ​ដូច​ខាង​លើ។

ការ​អនុវត្ត​លំហាត់​សម្រាក​សាច់​ដុំ​ជា​ដំណាក់ៗ​ដូច​ខាង​ក្រោម​នេះ រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្តដ៏​មាន​ប្រសិទ្ធភាព​ដូច​ជាលំហាត់​ដង្ហើម​ខាង​ដើម​ដែរ។

ដើម្បី​ធ្វើ​លំហាត់​សាច់​ដុំ​ជា​ដំណាក់ៗ យើង​ត្រូវ​ផ្ទង់​អារម្មណ៍​លើ​ផ្នែក​នីមួយៗ​នៃ​រាង​កាយ​ក្នុង​ស្ថាន​ភាព​ដេក​ត្រង់​ខ្លួន បន្ទាប់​មក​ចាប់​ផ្ដើម​គិត​ពី​ម្រាម​ជើង​ជា​ដំណាក់ៗ​រហូត​ដល់​ក្បាល គឺ​ ម្រាម​ជើង​ប្រអប់​ជើង​ទាំង​សង្ខាង ក​ជើង សាច់​ដុំ​កំភួន​ជើង ក្បាល​ជង្គង់ សាច់​ដុំ​ភ្លៅ ត្រគាក ចង្កេះ គូទ ខ្នង ក្បាល​ ពោះ ដើមទ្រូង ម្រាមដៃ និង​ប្រអប់​ដៃ​ទាំង​សងខាង កំភួនដៃ កែង​ដៃ ដើម​ដៃ​ ស្មា ក កញ្ចឹង​ក ក្បាល មុខ និង​ច្រមុះ។ ពេល​គិត​ត្រង់​កន្លែង​ណា​មួយ​រួច​ហើយ ត្រូវ​ទុក​សាច់​ដុំ​កន្លែង​នេះ​ឲ្យ​ស្ថិត​ក្នុង​លក្ខណៈ​សម្រាក​ដូច​ជា

+ គិត​ដល់​ម្រាម​ជើង បន្ទាប់​មកពោល​ក្នុង​ចិត្ត​ថា " ម្រាម​ជើង​ខ្ញុំ​បាន​សម្រាក​ដោយ​សុខ​ហើយ! " ។

+ គិត​ដល់ប្រអប់​ជើង បន្ទាប់​មក​ពោល​ក្នុង​ចិត្ត​ថា " ប្រអប់​ជើង​របស់​ខ្ញុំ​បាន​សម្រាក​ដោយ​សុខ​ហើយ! " ។

+ គិត​ដល់​ក​ជើង បន្ទាប់​មក​ពោល​ក្នុង​ចិត្ត​ថា " ក​ជើង​របស់​ខ្ញុំ​បាន​សម្រាក​ដោយ​សុខ​ហើយ " ។

អនុវត្ត​នូវ​វិធី​ដូច​ខាង​លើ​នេះ​ត្រង់​ផ្នែន​នីមួយៗ ដូច​បាន​រៀបរាប់​ខាង​ដើម​ជាដំណាក់ៗ និង​បន្ត​បន្ទាប់​រហូត​ដល់​ក្បាល មុខ និង ច្រមុះ។ លំហាត់​សម្រាក​សាច់​ដុំ​ជា​ដំណាក់ៗ​នេះ នៅ​ពេល​ដែល​យើង​អនុវត្ត​បាន​ល្អ​ប្រសើរ​ហើយ​នោះ ចិត្ត​របស់​យើង​បាន​ស្ងប់​ចុះ​យ៉ាង​ល្អ ចំណែក​ឯរាងកាយ​ក៏​បាន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​សម្រាក​មួយ​ដ៏​ស្ងៀមស្ងាត់ ប្រៀប​បី​ដូចជា​គល់​ឈើ​មួយ​ដេល​នៅ​នឹង​ថ្កល់។

៣- លំហាត់​ពោពាក្យផ្ទួនៗ

លំហាត់​ពោល​ពាក្យ​ផ្ទួនៗ​ជា​វិធី​សាស្ត្រ​សមាធិ​បែប​បុរាណ​មួយ​បែប​ក្នុង​ចំណោម​វិធីសាស្ត្រ​សមាធិ​ផ្សេង​ៗ​ទៀត ដែល​អាចបង្កើន​ឲ្យ​មាន​ភាព​សុខសាន្ត​ផ្នែក​អារម្មណ៍​នឹង​ការ​កាត់​បន្ថយ​ការ​តានតឹង​ចិត្ត​បាន​យ៉ាង​ល្អ។ អ្នក​ធ្វើ​លំហាត់​សមាធិ​ដោយ​ពោល​ពាក្យ​ផ្ទួនៗ​នេះ ត្រូវ​សម្រួល​ឥរិយាបថ​ឲ្យ​បាន​ធូរ​ស្រួល​តាម​តែ​ចិត្ត​យើង​ចង់​ធ្វើ បន្ទាប់​មក​ក៏​ព្យាយាម​បំភ្លេច​ចោល​នូវ​រឿង​រ៉ាវ​អវិជ្ជមាន​ទាំង​ឡាយ ហើយ​ចាប់​ផ្ដើម​បិទ​ភ្នែក​សមាធិដោយ​ពោល​ក្នុងអារម្មណ៍ ឬ​ពោល​ខ្សឹបៗ​នូវ​ពាក្យ​ដដែលៗ​ឧទាហរណ៍​ដូច​ជា​ពាក្យ​ថា " ពុទ្ធោ " ជាដើម ឬ​ក៏​ជា​គាថា​ខ្លីៗ​ណាមួយ​នៃ​ព្រះធម៌របស់​ព្រះពុទ្ធ​ដែល​យើង​ចេះ​ក៏​បាន​ដូច​ជា៖

- ចិត្តំ ទន្តំ សុខាវហំ ( មានន័យ​ថា ចិត្ត​ដែល​គេ​ទូន្មាន​បាន​ហើយ នាំ​មក​នូវ​សេចក្ដី​សុខ ។ ) 

- ចិត្តំ គុត្តំ សុខាវហំ ( មានន័យថា ចិត្ត​ដេល​គេ​គ្រប់គ្រង​បាន​ហើយ​ នាំ​មក​នូវ​សេចក្ដី​សុខ ។ )

- ន ហិ សាធុ កោធោ ( មានន័យថា សេចក្ដី​ក្រោធ មិន​ល្អ​សោះ​ឡើយ ។ )

- អនត្ថជននោ កោធោ ( មានន័យថា សេចក្ដី​ក្រោធ បង្ក​នូវ​សេចក្ដី​វិនាស ។​ ) 

-នត្ថិ សន្តិ បរំ សុខំ ( មានន័យថា មិន​មាន​សេចក្ដី​សុខ​ណា ក្រៅ​ពី​សេចក្ដី​ស្ងប់​ឡើយ ។ )

ការ​ពោល​ពាក្យ​ផ្ទួន​ៗ​ដដែលៗនេះ គឺ​អាច​អនុវត្ត​ទៅ​តាម​ចង្វាក់​នៃ​ខ្យល់​ដក​ដង្ហើមចេញ និង​ចូល​ដោយ​ពោល​ពាក្យ " ពុទ្ធ " នៅ​ពេល​ដក​ដង្ហើម​ចូល និង ពាក្យ​ " ទ្ធោ " នៅ​ពេល​ដក​ដង្ហើម​ចេញ។ លំហាត់​ពោល​ពាក្យ​ផ្ទួនៗ​នេះ ក៏​អាច​អនុវត្ត​ផង​ដែរ​តាម​រយៈ​ការ​ទន្ទេញ​ក្នុង​អារម្មណ៍ ( ភាវនា ) នូវ​ពាក្យ​ដដែល​ៗ ឬ​គាថា​ខ្លី​ណាមួយ​ដែល​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​បរមគ្រូ​ដែល​យើង​ចេះ​តាម​រយៈ​ឧទាហរណ៍ដូចបាន​លើក​ឡើង​ខាងដើម។ ការ​ផ្ទង់​អារម្មណ៍​ពោល​ពាក្យ​ដដែល​ៗ​នេះ អាច​អនុវត្ត​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​១០​នាទី ឬ​លើស​ពី​នេះ​តាម​តែ​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

៤- លំហាត់​សមាធិ​ផ្សេងៗ

សមាធិ គឺ​ជា​ការ​ហ្វឹកហាត់​ចិត្ត ប្រមូល​ផ្ដុំ​អារម្មណ៍ឲ្យ​មូល​តាម​រយៈ​ការ​គ្រប់គ្រង​អារម្មណ៍​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់​និង​វិន័យ​ខ្ពស់​បំផុង។ សមាធិ​ គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ដែល​មាន​ចំណាស់​ជាយូរ​យា​ណាស់​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​នៃ​ទ្វីប​អាស៊ី។

នៅ​ក្នុង​ការ​អនុវត្ត​លំហាត់​សមាធិ​បែប​បុរាណ យើង​អាច​ប្រើប្រាស់​ឥរិយាបថ​អង្គុយ​ពែន​ភ្នែន​ឲ្យ​ត្រង់​ខ្លួន ដោយ​ដាក់​ជើង​ស្ដាំ​ត្រួត​លើ​ជើង​ឆ្វេង ដោយ​បាត់​ដៃ​ស្ដាំ​ត្រួត​លើ​បាត​ដៃ​ឆ្វេង ហើយ​មេដៃ​ទាំង​ពីរ​ដាក់​ទល់​គ្នា ( ស្ទើប៉ះ ស្ទើរ​មិន​ប៉ះ ) ។ ចំពោះ​ការ​អង្គុយ​បែប​នេះ ត្រូវ​មាន​ឥរិយាបថ​ដែល​សម្រាក​យ៉ាង​ស្រួយ​បំផុត​ដោយ​មិន​មាន​ការ​ខំ​ប្រឹង​ឡើយ។ ចំពោះ​អ្នក​ដែល​ពុំ​ស្ទាត់​ជំនាញ​ក្នុង​ការ​អង្គុយ​បែប​នេះ​អាច​អង្គុយ​សំយុង​ជើង​លើ​កៅអី ដោយ​ដាក់​ដៃ ទាំង​ពីរ​លើ​ភ្លៅ​ដូច​អធិប្បាយ​ខាង​ដើម ឬ​ប្រើប្រាស់​ឥរិយាបថ​ផ្សេង​ៗ​ទៀត​ដែល​យើង​យល់​ថា ធ្វើ​ឲ្យ​រាង​កាយរបស់​យើង​ឋិត​ក្នុង​ស្ថាន​ភាព​សម្រួល​ឥរិយាបថ​ណា​មួយ ឲ្យ​បាន​សម្រាក​យ៉ាង​ស្រួល​បំផុត​ហើយ​ពុំ​តឹង​តែង​ចំពោះ​ខ្លួន​យើង។

បន្ទាប់​ពី​អង្គុយ​សម្រួល​ឥរិយាបថ​បាន​ស្រួល​ហើយ​យើង​អាច​បិទ​ភ្នែក​ប្រមូល​ផ្ដុំ​អារម្មណ៍​សមាធិ​ទៅ​លើ​ខ្យល់​ដក​ដង្ហើម​ចេញ និង​ចូល តាម​ដំណើរ​ខ្យល់​ដង្ហើម​ជា​ធម្មតា ក្នុង​នោះ​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​ដឹង​ថា ខ្លួន​យើង​ដក​ដង្ហើម​ចូល ( ដឹង ) និងដក​ដង្ហើម​ចេញ ( ដឹង ) ដោយ​រក្សា​អារម្មណ៍កុំ​ឲ្យ​ឃ្លាន​ឆ្ងាយ​ពី​ការ​ដក​ដង្ហើម​ចេញ​ចូល​នោះ ឬ​ក៏​អនុវត្តដូច​គ្នា​នេះ​ដែរ ក៏​ប៉ុន្តែ​បើក​ភ្នែក​ព្រឹកៗ​សម្លឹង​ចុះ​ស្រប​ងងតាម​ចុង​ច្រមុះ​គួប​ផ្សំ​នឹង​ការ​ដក​ដង្ហើម។
បច្ចុប្បន្ន​នេះ អ្នក​ជំនាញ​ការ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​បាន​អភិវឌ្ឍរបៀប​សមាធិ ដោយ​ផ្ចង់​អារម្មណ៍​លើ​ខ្យល់​ដក​ដង្ហើម​ចេញ-​ចូល មួយ​បែប​ទៀត​ដែល​មាន​៣​ដំណាក់កាល​គឺ៖

១- ដកដង្ហើមចូល
២- ទប់ដង្ហើម ( រក្សា​ខ្យល់​ដកដង្ហើម​ក្នុង​សួត​ប្រហែល ៣ វិនាទី ) 
៣- ដកដង្ហើមចេញ ។

វិធីសាស្ត្រ​នេះ​មាន​គុណ​ប្រយោជន៍​មួយ​ចំនួន​បន្ថែមគឺ ធ្វើ​ឲ្យ​អ្នក​សមាធិផ្ទង់​អារម្មណ៍​លើ​ការ​ដក​ដង្ហើម​បាន​ល្អ​ជាង​វិធី​សាស្ត្រ​បុរាណ។ ម្យ៉ាង​ទៀត​អាច​រក្សា​ខ្យល់​ដក​ដង្ហើម​ដែលស្រូប​ចូល​ក្នុង​សួត​បាន​រយៈពេល​យូរ​ធ្វ​ឲ្យ​ឈាមអាច​ស្រួប​យកអុកស៊ីសែន​បាន​យ៉ាង​ល្អ​ប្រសើរ​លើស​ពី​ការ​ដក​ដង្ហើម​ធម្មតា។

ក្រៅពីរបៀប​សមាធិ​ដោយ​ផ្ទង់​អារម្មណ៍​លើ​ខ្យល់​ដង្ហើម​ចេញ​-​ចូល យើង​អាច​ជ្រើស​រើស​វត្ថុ​ផ្សេងៗ​ទៀត​នៅ​ជុំ​វិញ​ខ្លួន​យើង​ធ្វើ​ជា​គោល​ការផ្ដោត​អារម្មណ៍​ទៅ​រក​វត្ថុ​នោះ​ដូច​ជា ផ្កាឈូក ផ្កា​ផ្សេងៗ​ អណ្ដាត​ភ្លើងទៀន ឬ​ពណ៌​ផ្សេងៗ​ជាដើម។ បន្ទាប់​មក​យើង​ក៏​ចាប់​ផ្ដើម​ចម្រើន​សមាធិ​ប្រមូល​ផ្ដុំ​អារម្មណ៍បើក​ភ្នែក​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​យើង​បាន​កំណត់​នោះ ដោយ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ថ្លា រីករាយ បំភ្លេចទុក្ខ​កង្វល់ និង​រឿងរ៉ាវ​អវិជ្ជមាន​ទាំង​ឡាយ ហើយ​ក៏​ចាប់​ផ្ដើម​គ្រប់គ្រង​អារម្មណ៍​សមាធិ កុំ​ឲ្យ​បែក​ចេញ​ពី​វត្ថុ​ដែល​យើង​សម្លឹង​នោះ។ បើ​អារម្មណ៍​របស់​យើង​បែក​ទៅ​គិត​អំពី​ផ្សេង​ទៀត យើង​ត្រូវ​ព្យាយាម​ទាញ​អារម្មណ៍​របស់​យើង​មក​កាន់​វត្ថុ​ដែល​យើង​កំពុង​ផ្ដោត​នោះ​វិញ​ដោយ​សន្សឹមៗ តាម​រយៈ​ការ​ដក​ដង្ហើម​ចេញ​និង​ចូល​មួយ​ដង​យ៉ាង​វែង ជា​ការ​រំលឹក​ចិត្ត​ឲ្យ​ងាក​មករក​វត្ថុ​ដែល​យើង​កំពុង​ផ្ដោត​អារម្មណ៍​ទៅ​រក​នោះ។

ការ​ធ្វើ​សមាធិ​បែប​នេះ ត្រូវ​ធ្វើ​នៅ​ពេល​ដូច​គ្នា​ជា​ប្រចាំ និង​នៅ​ទី​កន្លែង​ស្ងៀមស្ងាត់​គ្មាន​ការ​រំខាន។ យើង​អាច​ប្រើប្រាស់​ពេល​វេលា​វែង ឬខ្លី​ក្នុង​ការ​ធ្វើ​សមាធិ​តាម​តែ​យើង​អាច​ធ្វើ​បាន ( ៥នាទី ១០ នាទី ២០នាទី ឬ​វែង​ជាង​នេះ) ។

ដកស្រង់ចេញពីសៀវភៅ យុវជន​និង​ការ​ថែទាំ​សុខភាពផ្លូវ​ចិត្ត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥០៩៥ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៩៥៧៩ ដង)
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៧៨០៣ ដង)
ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩៦៣ ដង)
ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៤៥៤០ ដង)
គោលធម៌សំខាន់ៗដែលគួរពិចារណា
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១៤៧៤៥ ដង)
ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៣១ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...