30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៣,៩៦៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៩១,១៥២
សរុប ៣៨៩,៨៧៣,៦៣៦
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១០,២១៥ ដង)

ឧបសំហរណតោ



 
ឧបសំហរណតោ
(ដោយការ​ប្រៀបធៀប)

បទថា ឧបសំហរណតោ គឺ ដោយ​ការ​ប្រៀបធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ដទៃៗ ( ដែល​ស្លាប់​ហើយ ) ក្នុង​ខនោះ មាន​អធិប្បាយថា ព្រះយោគាវចរ គប្បី​រឭក​ដល់​សេចក្ដី​ស្លាប់​មាន​ការ​ប្រៀបធៀប ដោយ​អាការ ៧ យ៉ាង គឺ៖

១- យសមហត្តតោ ដោយ​ការ​មាន​យស​ជា​ធំ
២- បុញ្ញមហត្តតោ ដោយ​ការ​មាន​បុណ្យ​ច្រើន
៣- ថាមមហត្តតោ ដោយ​ការ​មាន​កម្លាំង​ខ្លាំង
៤- ឥទ្ធិមហត្តតោ ដោយ​ការ​មាន​ឬទ្ធិច្រើន
៥- បញ្ញាមហត្តតោ ដោយ​ការ​មាន​បញ្ញា​ច្រើន
៦- បច្ចេកពុទ្ធតោ ដោយ​ភាព​ជា​ព្រះបច្ចេកពុទ្ធ
៧- សម្មាសម្ពុទ្ធតោ ដោយ​ភាព​ជា​ព្រះសម្មាសម្ពុទ្ធ

១- យសមហត្តតោ

សួរថា ( ការ​រឭក​ដោយ​ការ​មាន​យស​ជា​ធំ ) ដូចម្ដេច?

ឆ្លើយថា គប្បី​រឭក​ដោយ​ការ​មាន​យស​ជាធំ យ៉ាង​នេះ​ថា សេចក្ដី​ស្លាប់​នេះ​បាន​ពាល់​ត្រូវ​លោក​អ្នក​ដែល​មាន​យស​ធំ អ្នក​មាន​បរិវារ​ច្រើន មាន​ទ្រព្យ និង​ពាហនៈ​ច្រើន ពាល់​ត្រូវ​ សូម្បី​ព្រះបាទ​មហាសម្មតៈ ព្រះបាទ​មន្ធាតុ ព្រះបាទ​មហាសុទស្សនៈ ព្រះបាទ​ទឡ្ហនេមិមក​ហើយ ក៏​គេច​មិន​រួច​រឿង​អ្វី​ដែល​ថា វា​មិន​ពាល់​ត្រូវ​យើង។

លោក​អ្នក​ដែល​មាន​យស​ធំ​ទាំង​ឡាយ សូម្បី​សក្កទេវរាជ​ដ៏​ប្រសើរ ដូច​ជា​ព្រះបាទ​មហាសម្មតៈ ក៏​នៅ​តែ​ជួប​ប្រទះ​អំណាច​នៃ​មច្ចុ ចាំបាច់​ពោល​ថ្វី​ដល់​បុគ្គល ដូច​ជា​យើង​នេះ​នោះ។ ដូច្នេះ​ ជា​បឋម។

២- បុញ្ញមហត្តតោ

( គប្បី​រឭក ) ដោយ​ការ​មាន​បុណ្យ​ច្រើន ដូចម្ដេច?

គប្បី​រឭក ដោយ​ការ​មាន​បុណ្យ​ច្រើន យ៉ាង​នេះ​ថា៖

សេដ្ឋី​ទាំង​ឡាយ​នេះ គឺ ជោតិយៈ ជដិល ឧគ្គៈ  មេណ្ឌកៈ បុណ្ណៈ និង​បុគ្គល​ដទៃ ដែល​ប្រាកដ​ថា ជា​អ្នក​មាន​បុណ្យ​ច្រើន​ក្នុង​លោក ក៏​គង់​ដល់​នូវ​សេចក្ដី​ស្លាប់​ទាំង​អស់ នឹង​ពោល​ថ្វី​ដល់​បុគ្គល​ទាំង​ឡាយ ដូច​ជា​យើង។

៣- ឋាមមហត្តតោ

( គប្បី​រឭក ) ដោយ​ការ​មាន​កម្លាំង​ខ្លាំង​ ដូចម្ដេច?

គប្បីរឭក ដោយ​ការ​មាន​កម្លាំង​ខ្លាំង យ៉ាង​នេះ​ថា៖


ព្រះវាសុទេព ព្រះពលទេព ព្រះភីមសេន ព្រះយុធិដ្ឋិលៈ សូម្បី​ហនុរៈ ជា​អ្នកកបោក​ចំបាប់​ដ៏​ល្បីល្បាញ ក៏​ទៅ​កាន់​អំណាច​នៃ​សេចក្ដី​ស្លាប់​ហើយ សូម្បី​បុគ្គល​ទាំង​ឡាយនោះ ជា​អ្នក​ល្បី​ឈ្មោះ​ក្នុង​លោក ជា​មនុស្ស​មាន​កម្លាំង​ខ្លាំង​ក្លា​យ៉ាង​នេះ ក៏​គង់​ដល់​នូវ​សេចក្ដី​ស្លាប់ ចាំ​បាច់​ពោល​ថ្វី​ដល់​បុគ្គល​ទាំង​ឡាយ ដូច​ជា​យើង។

៤- ឥទ្ធិមហត្តតោ

( គប្បី​រឭក ) ដោយ​ការ​មាន​ឫទ្ធិ​ច្រើន ដូច​ម្ដេច?

គប្បី​រឭក ដោយ​ការ​មាន​ឫទ្ធិ​ច្រើន យ៉ាង​នេះថា៖


ព្រះអគ្គសាវ័ក ទី ២ អ្នក​បាន​ឈ្មោះ​ថា ជា​កំពូល​នៃ​អ្នក​មាន​ឫទ្ធិ​ទាំង​ឡាយ អាច​ញ៉ាំង​វេជ្ជយ័ន្ត​​ប្រាសាទ ឲ្យ​ញាប់ញ័រ​បាន​ដោយ​មេជើង ព្រះអគ្គសាវ័ក ទី ២ នោះ ក៏​ធ្លាប់​ចូល​ទៅ​កាន់​មាត់​របស់​មច្ចុ ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច ទៅ​ព្រម​ជា​មួយ​នឹង​ឫទ្ធិ​ទាំង​ឡាយ ដូច​ម្រឹគ​ចូល​មាត់​សីហៈ ចាំ​បាច់​ពោល​ថ្វី ដល់​មនុស្ស​ទាំង​ឡាយ​ដូច​ជា​យើង។

៥- បញ្ញា​មហត្តតោ

( គប្បី​រឭក ) ដោយ​ការ​មាន​បញ្ញា​ច្រើន ដូចម្ដេច?

គប្បី​រឭក​ ដល់​ង្នក​មាន​បញ្ញា​ច្រើន យ៉ាង​នេះ​ថា៖

លើក​លែង​តែ​ព្រះលោកនាថ​ចេញ សត្វ​ទាំង​ឡាយ​ដទៃ​ណា​មាន​ហើយ សត្វ​ទាំង​នោះ ពោល​ដោយ​បញ្ញា ក៏​នៅ​មិន​ដល់​ចម្រៀក​ទី ១៦ នៃ​ព្រះសារីបុត្ត ព្រះអគ្គសាវ័ក​ ទី ១ បាន​ឈ្មោះ​ថា មាន​បញ្ញា​ច្រើន​យ៉ាង​នេះ ក៏​គង់​ដល់​នូវ​អំណាច​នៃ​សេចក្ដី​ស្លាប់​ ចាំ​បាច់​ពោល​ថ្វី ដល់​មនុស្ស​ទាំង​ឡាយ ដូច​ជា​យើង?

៦- បច្ចេកពុទ្ធតោ

( គប្បីរឭក ) ដោយ​ភាព​ជា​ព្រះបច្ចេកពុទ្ធ ដូចម្ដេច?

គម្បី​រឭក​ចំពោះព្រះបច្ចេកពុទ្ធ យ៉ាង​នេះ​ថា សូម្បី​ពុទ្ធបុគ្គល​ទាំង​ឡាយ ដែល​ធ្វើ​ការ​បៀតបៀន​នូវ​សត្រូវ​គឺ​សព្វ​កិលេស​ដោយ​ពលៈ គឺ​ ញាណ និង​វិរិយរបស់​ខ្លួន បាន​សម្រេច​បច្ចេក​សម្ពោធិ ជា​ព្រះសយម្ភូ ( មាន​ចរិយា ) ដូច​កុយរមាស​សូម្បី ពុទ្ធបុគ្គល​ទាំង​ឡាយ​នោះ ក៏​មិន​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់ ( ចុះ ) យើង នឹង​ផុត​យ៉ាង​ម៉េច​ទៅ?


ព្រះមហាឥសី​ទាំង​ឡាយ​ណា អាស្រ័យ​និមិត្ត​នោះៗ ពិចារណារហូត​បាន​សម្រេច​នូវ​អាសវក្ខយៈ ដោយ​កម្លាំង​ញាណ​ដ៏​ខ្លាំងក្លា ជា​ព្រះសយម្ភូ ប្រៀប​ដូច​ជា​កុយ​រមាស​ព្រោះ​ត្រាច់​ទៅ​និង​នៅ​តែ​មួយ​អង្គ​ឯង សូម្បី​ព្រះមហាឥសី​ទាំង​ឡាយ​នោះ ក៏កន្លង​ផុត​សេចក្ដី​ស្លាប់​មិន​បាន ចាំ​បាច់ពោល​ថ្វី​ដល់​បុគ្គល​ដូច​ជា​យើង។

៧- សម្មាសម្ពុទ្ធតោ

( គប្បីរឭក ) ដល់​ភាព​ជា​ព្រះសម្មាសម្ពុទ្ធ ដូចម្ដេច?

គម្បី​រឭក​ដល់​ភាព​ជា​ព្រះសម្មាសម្ពុទ្ធ យ៉ាង​នេះ​ថា សូម្បី​ព្រះមានព្រះភាគ​ជាម្ចាស់ មាន​ព្រះរូបកាយ​វិចិត្រ​ទៅ​ដោយ​មហាបរិសលក្ខណៈ ៣២ ប្រដាប់​ដោយ​អនុព្យព្ជានៈ ៨០ ប្រការ មាន​ព្រះធម្មកាយសម្រិតដោយ​ព្រះគុណ​រតនៈ មាន​សីលក្ខន្ធដ៏បរិសុទ្ធ ដោយ​អាការ​ទាំង​ពួង ជាដើម ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ការ​មាន​យស​ធំ មាន​បុណ្យ​ច្រើន មាន​កម្លាំង​ច្រើន មានឫទ្ធិច្រើន និង​មាន​បញ្ញា​ច្រើន គ្មាន​អ្នក​ស្មើ ទ្រង់​ស្មើ​ដោយ​អ្នក​ដែល​មិន​មាន​អ្នកណា​ស្មើ រក​អ្នក​ប្រៀប​មិន​បាន រក​បុគ្គល​ផ្ទឹម​មិន​បាន ជា​ព្រះអរហន្ត ត្រាស់​ដឹង​ឯង​ដោយ​ប្រពៃ សូម្បី​ព្រះមានព្រះភាគ​អង្គ​នោះ ក៏​ទ្រង់​បាត់​ទៅ​យ៉ាង​ឆាប់​រហ័ស ដោយ​ភ្លៀង​គឺ​មរណៈ ដូច​ជា​ភ្នក់​ភ្លើង​ធំ​រលត់​ទៅ​ដោយ​ដំណក់​ទឹក​ភ្លៀង​ដូច្នោះ។


សេចក្ដី​ស្លាប់​នោះ ផ្សាយ​អំណាច​មកដល់​អង្គ​ព្រះមហាឥសី ដែល​ទ្រទ្រង់​នូវ​អានុភាព​ដ៏​ធំ​យ៉ាង​នេះ​បាន ដោយ​មិន​ខ្លាច​ញញើត រឿង​អ្វី​ដែល​ថា​សេចក្ដី​ស្លាប់​នោះ ដែល​គ្មាន​ការ​ក្រែង​រអែង បំណង​តែ​នឹង​បៀតបៀន​សត្វ​មិន​រើស​មុខ នឹង​មិន​គ្រប​សង្កត់​សត្វ ដូច​ជា​យើង?។

កាល​ព្រះយោគាវចរ​នោះ ប្រៀបធៀប​ខ្លួនជាមួយ​នឹង​បុគ្គល​ដទៃៗ ដែល​ដល់​ព្រម​ដោយ​ភាព​ជា​ធំ មាន​ភាព​ជា​អ្នក​មាន​យល​ធំជាដើម ដោយ​ភារៈ គឺ​ការ​មាន​មរណៈ​ស្មើ​គ្នាយ៉ាង​នេះ​ហើយ ក៏​រឭក​ទៅ​ថា សេចក្ដី​ស្លាប់​នឹង​ត្រូវ​មាន​ដល់​យើង ដូច​មាន​ដល់​អ្នក​ពិសេសៗ​ទាំង​ឡាយ​នោះ ដូច្នេះ​ដែរ​កម្មដ្ឋាន​នឹង​ដល់​ឧបចារៈ, ព្រះយោគាវចរ គប្បី​រឭក​ដល់​សេចក្ដី​ស្លាប់ ដោយ​ការ​ប្រៀបធៀប ដោយ​ប្រការ​ដូច្នេះ។

ដកស្រង់ចេញពីសៀវភៅ មរណស្សតិ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៦,២៩២ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥,៦៤៤ ដង)
សេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩០៣ ដង)
ទស្សនគតិ​របស់​ពុទ្ធ​សាសនិក​បុគ្គល​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៣,៤៦០ ដង)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១១,៧៤៨ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ២៦,៦៤៥ ដង)
កាម​ទាំង​ឡាយ ក្នុង​ពួក​មនុស្ស​ រក​ទៀង​គ្មាន​ទេ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣៩,៦២៨ ដង)
ព្រះបរម​សារីរិកធាតុនៃ​ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿