30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦២,៣២៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៦០,១២៨
សរុប ៣៨៥,៤៤៦,៨២១
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩២៩ ដង)

សេចក្តីប្រមាទ



 
សេចក្តីប្រមាទ

ពាក្យ​ថា​សេចក្តី​ប្រមាទ គឺ​ជា​ការ​ពោល​អំពី​តួ​ធម៌​សុទ្ធ​ៗ​ដែល ជា​ឈ្មោះ​នៃ​ការ​រស់​នៅ​ដោយ​ប្រាស​ចាក​សតិ ទាំង​ដែល​ប្រព្រឹត្ត ទៅ​ដោយ​មោហៈ​ក្នុង​ជវន​ចិត្ត ។ ព្រោះ​មាន​ធម៌​ប្រមាទ​ដូច្នេះ ទើប មាន​ពាក្យ​ថា បុគ្គល​ប្រមាទ ជា​ការ​ពោល​ដោយ​បុគ្គលាធិដ្ឋាន ។

មនុស្ស​យើង​កាល​ដែល​ឱ្យ​ទាន ឈ្មោះ​ថា មិន​ប្រមាទ​ក្នុង ទាន កាល​ដែល​រក្សា​សីល ឈ្មោះ​ថា មិន​ប្រមាទ​ក្នុង​សីល ៘ ប៉ុន្តែ កាល​ដែល​មិន​មាន​សតិប្បដ្ឋាន ឈ្មោះ​ថា ប្រមាទ​ក្នុង​ធម៌​ពិត ក្នុង​ជីវិត​រស់​នៅ ។

កាល​ដែល​ឃើញ​រូប​ជា​ធម្មតា មិន​មាន​ការ​រលឹក​ដឹង មិន មាន​ការ​សិក្សា​ដោយ​សតិ​ចំពោះ​ធម៌​ពិត​មួយ​បែប​នេះ ដែល​ជា​ធម៌- ពិត​ផ្លូវ​ភ្នែក ជា​លោក​ក្នុង​អរិយ​វិន័យ ។ ឮ​ធម្មតា ធុំ​ក្លិន​ធម្មតា ដឹង រស​ធម្មតា ដឹង​ផោដ្ឋព្វៈ​ក៏​ជា​ធម្មតា នឹក​គិត​ជា​ប្រក្រតី ធម៌​ពិត ទាំង​អស់​នេះ មាន​តែ​អស់​ទៅ កន្លង​ទៅ ដោយ​មិន​មាន​ការ​សិក្សា មិន​បាន​នូវ​ការ​ចេះ​ដឹង ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ព្រងើយ​កន្តើយ មិន យក​ចិត្ត​ទុក​ដាក់ មិន​ដឹង​ថា ជា​អារម្មណ៍​នៃ​ព្រះកម្មដ្ឋាន​ដ៏​សំខាន់ជាទី​បំផុត​ឡើយ ។

ត្រេកអរ​នឹង​ការ​ដេក​លក់ ក៏​​ព្រោះ​តែ​សេចក្តីប្រមាទ មិន រីករាយ​ក្នុង​ការ​រលឹក​សិក្សា​នូវ​ធម៌​ពិត ក្នុង​ពេល​ដែល​មិន​ទាន់​ដេក លក់ និង ក្នុង​ពេល​ដែល​ភ្ញាក់ឡើង ។

ធម៌​ពិត​ដែល​គួរដល់​ការ​សិក្សា​ដោយ​សតិ​រលឹក អត់​ត្រូវ​ទៅ សាង​ក្នុង​ទី​ណា ឬ​ធ្វើ​អ្វី​ឱ្យ​ខុស​ពី​ប្រក្រតី​ឡើយ គឺ​រលឹក​សិក្សា​ធម៌- ពិត​ជា​ប្រក្រតី ឱ្យ​ទាល់​តែដឹង​ច្បាស់​តាម​សេចក្តី​ពិត មិន​មែន​ជាខ្លួន យើង​ហើយ​ស្រេច ហើយ​ក៏​មិន​ចាំ​បាច់​ទទួល​ភារៈ​ត​ទៅ​ទៀត​ដែរ ។ បុគ្គល​ដែល​ដាក់​ចុះ​នូវ​ភារៈ​ទាំង​ពួង​គឺ​ព្រះអរហន្ត ។

ការ​ដែល​កាន់​តែយល់ អំពី​លក្ខណៈ​នៃ​សេចក្តី​ប្រមាទ​នេះ ទៅ​បាន ព្រោះ​មក​អំពី​បាន​ដឹង​ធម៌​ពិត គឺ​ដឹង​ថា ធម៌​ពិត​គួរ​ដល់ ការ​សិក្សា​រំលត់​នូវ​កង្វល់​គ្រប់​យ៉ាង ឯ​ការ​ដែល​មិន​រលឹក​សិក្សា នេះ​ជា បមាទធម៌ ។

ខណៈ​ឃើញ​រូប គឺ​ធម៌​ពិត​មួយ​បែប​កំពុង​ធ្វើ​កិច្ច​ឃើញ គឺ ទស្សន​កិច្ច ។ ទោះ​ជា​មនោទ្វារ​វិថីចិត្ត​ដឹង​ថា​រូប​នោះ​ឥត​បាន​ការ វា​ជា​សំរាម ឬ​វា​ជា​ស្មៅ ៘ ដែល​ឃើញ​រាល់​ថ្ងៃ យ៉ាង​ណា​ក៏ ដោយ ប៉ុន្តែ​ចិត្ត​ឃើញ​ក្តី រូបារម្មណ៍​ក្តី ជា​ធម៌​ពិត​ដ៏​សំខាន់​ក្នុង​ការ សិក្សា​ចម្រើន​បញ្ញា ។ ឯ​សំរាម​ឬ​ស្មៅ​ជា​ដើម​នោះ មិន​មាន​ដោយ បរមត្ថ មិន​មាន​ជា​សភាវៈ​អ្វី​ដែល​អាស្រ័យ​បច្ច័យ​កើត​ឡើង​នោះឡើយ ។

មនុស្ស​នោះ យើង​គិត​ថា​គួរ​ស្អប់​ខ្លាំង​ណាស់ តែ​ការ​ឃើញ ជា​ធម៌​ពិត ការ​ឮ​ជា​ធម៌​ពិត ការ​គិត​ជា​ធម៌​ពិត រូប​ជា​ធម៌​ពិត សំឡេង​ជា​ធម៌​ពិត ។ ការ​ដែល​មិន​សិក្សា​នូវ​ធម៌​ពិត​ទាំង​នេះ ព្រោះ សតិថ្នាក់​សតិប្បដ្ឋាន​មិន​បាន​កើត​ឡើង នេះ​ជា​បមាទធម៌ ។

មួយថ្ងៃៗ មួយ​ជាតិ​ៗ​កន្លង​ទៅ រវល់​តែ​នឹង​ខ្លួន​ឯង ខ្វល់​តែ ជា​មួយ​នឹង​អ្នក​ដទៃ ល្ងង់​ខ្លៅ ងងឹត​ជា​មួយ​នឹង​ធម៌ពិត នេះជា បមាទធម៌ ។ 

ដឹង​ក្តៅ រវល់​តែទាស់​ចិត្ត​ជា​មួយ​ក្តៅ រស់​នៅ​ជា​មួយ​នឹង ការ​វង្វេង ស្វែង​រក​ត្រជាក់ នេះ​ជា​សង្សារ​វដ្ត​វែង​ឆ្ងាយ ។ តាម​ពិត ក្តៅក្តី ការ​ដឹង​ក្តៅក្តី ជា​ធម៌​ពិត ដែល​កំពុង​ប្រាកដ បាន​មក​ដល់ ហើយ​ស្រេច ដោយ​មិន​ចាំបាច់​ស្វែង​រក ។

បើ​ព្រះសម្មាសម្ពុទ្ធ​មិន​បាន​ត្រាស់​សម្តែង​ប្រាប់​ទេ​នោះ តើ មាន​អ្នក​ណា​មក​ប្រាប់​ថា​ក្តៅ​ធម្មតា​រាល់​ថ្ងៃ ដែល​ប្រាកដ​ត្រង់​កាយ- ប្បសាទ​នេះ ជា​ធម៌​ពិត ជា​អារម្មណ៍​នៃ​សេចក្តី​ស្ងប់ ។ ការ​ដឹង​ក្តៅ គ្រប់​គ្នា ទាំង​មនុស្ស​ទាំង​សត្វ ជា​ធម៌​ពិត ជា​បរមត្ថ ធ្វើ​កិច្ច​ដឹង ផោដ្ឋព្វៈ​គឺក្តៅនោះឯង ។ ធម៌​ទាំង​អស់​អាស្រ័យ​បច្ច័យ​កើត​ឡើង សុទ្ធ​តែ​មាន​កិច្ច​របស់ខ្លួន ឯ​កិច្ច​របស់​សត្វបុគ្គលដទៃ​ផ្សេងទៀត មិន​មាន​ឡើយ ។ ការ​សិក្សា​នូវ​ធម៌​ពិត​ទាំង​អស់​នេះ​ឯង ដែល​នាំ​ឱ្យ ទំនេរ ស្រាល ស្ងប់​កង្វល់ ។ ឯ​ការ​ដែល​រំលង​ចោល​នូវ​ធម៌​ពិត​ក្នុង ជីវិត​រាល់​ថ្ងៃ រៀង​ៗ​ខ្លួន​នេះ ព្រោះ​មិន​មាន​សតិ​សិក្សា ឈ្មោះ​ថា រស់​នៅ​ដោយ​សេចក្តី​ប្រមាទ ។

ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគទី១៦
រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣១,១៦៦ ដង)
មនុស្ស​ល្អ​ក្នុង​ការ​គ្រប់​គ្រង​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿