30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩២,៨០៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៩០,៦០៤
សរុប ៣៨៥,៣៧៧,២៩៧
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,៥២៩ ដង)

ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ



 
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ

តើ​ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​អ្វី?

ការ​កសាង​កម្លាំង​ចិត្ត រឹង​មាំ គឺ​ជា​វិធី​អប់រំ និង​ទូន្មាន​ចិត្ត​ជា​ប្រចាំឲ្យ​មាន​សុទិដ្ឋិនិយម និង​ការ​គិត​ដែល​មាន​ប្រយោជន៍​ដល់​ចិត្ត ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​យើង​មាន​ភាព​រឹង​មាំ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​រស់​នៅ​ប្រកប​ដោយ​ទស្សន​វិជ្ជមាន។ ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស​គ្រប់​រូប និង​គ្រប់​វ័យ។

ការ​គិត​ប្រកប​ដោយ​ទស្សន​វិជ្ជមាន

ការ​គិត​អាច​បង្កើត​នូវ​សេចក្ដី​ស្រឡាញ់ ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ ការ​គុំគួន ការ​ខូច​ចិត្ត ។ល។ នៅ​ពេល​ដែល​យើង​គ្រប់គ្រង​អារម្មណ​របស់​យើង​បាន​ល្អ​ហើយ ចិត្ត​យើង​មាន​ភាព​ស្ងប់ស្ងាត់​ ស្រស់ស្រាយ ភ្លឺ​ថ្លា និង​សុទិដ្ឋិនិយម។ មាន​ពុទ្ធភាសិត​មួយ​ល្បះ​ពោលថា « ចិត្ត​ដែល​គេ​ទូន្មាន​ ឬ​គ្រប់​គ្រង​បាន​ល្អ​ហើយ រមែង​នាំ​មក​នូវ​សេចក្ដី​សុខ » ។

ក្នុង​មួយ​ថ្ងៃៗ គេ​អាច​ប៉ាន់ប្រមាណ​ឃើញ​ថា មនុស្ស​ម្នាក់​បាន​ប្រើប្រាស់​ការ​គិត​ប្រមាណ​ពី ៣០.០០០ ទៅ ៥០.០០០ គំនិត​ផ្សេងៗ​គ្នា។ យើង​អាច​ចែក​ការ​គិត​ទាំង​អស់​ជា​បួន​ប្រភេទ​សំខាន់ៗ​គឺ៖

១- ការ​គិត​ឥត​ប្រយោជន៍ៈ គឺ​ជា​ការ​ប្រើ​គំនិត​ដែល​មានលក្ខណៈ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ពីរឿង​អតីតកាល ឬ​អនាគតដែល​ពុំ​ជាក់លាក់ រួម​ទាំង​គំនិត​មន្ទិល​សង្ស័យ​ផ្សេងៗ ដោយ​បង្កើត​អារម្មណ៍​រវើរវាយ​ដែល​មិន​ពិត រួម​នឹង​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​មិន​ចាំ​បាច់។

២- ការ​គិត​ប្រកប​ដោយ​ទស្សន​អវិជ្ជមានៈ គឺ​ជា​គំនិត​អវិជ្ជមាន​ទាំង​ឡាយ​ដែល​គិត​ឡើង​ហើយ ធ្វើ​ឲ្យ​អន្តរាយ​ដល់​ខ្លួនឯង ​ឬ​អ្នក​ដទៃ។ ការ​ក្រោធ​ខឹង ការ​គុំ​គួន ការ​ស្អប់​ខ្ពើម ការ​ថ្នាំងថ្នាក់​ចិត្ត គំនិត​ប្រកាន់​ឬ​រើសអើង ( ជាតិសាសន៍ ក្រុម ពួក ) ការ​ច្រណែន​និន្នា រួម​នឹង​គំនិត​អវិជ្ជមាន​ផ្សេង​ទៀត គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​កក្រើក​រញ្ជួយ ល្អក់​កករ​គ្មាន​ភាព​សុខសាន្ត​ក្នុង​អារម្មណ៍។

៣- ការ​គិត​ដែល​មាន​ប្រយោជន៍ៈ ជា​គំនិត​ទាំង​ឡាយ​ដែល​មាន​ភាពជាក់លាក់ ពុំ​ស្រមើស្រមៃ​ដែល​បង្កើត​បាន​ជា​ផែន​ការ​សម្រាប់​ខ្លួន​ក្នុង​ដំណើរ​ជីវិត​ ដូច​ជា​ការ​សិក្សា ការ​ប្រកប​មុខ​របរ​ចិញ្ចឹមជីវិត ការ​ផ្ដួច​ផ្ដើម​គំនិត​ជួយ​ដល់​អ្នក​ដទៃ ។ល។

៤- ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមានៈ គឺ​ជា​អារម្មណ៍ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ចំពោះ​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​បង្កើត​បាន​នូវ​ភាព​ស្ងប់ស្ងាត់​ក្នុង​អារម្មណ៍ សុទិដ្ឋិនិយម ការ​អធ្យាស្រ័យ និង​សេចក្ដីសង្ឃឹម។ ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន គឺ​ជា​ថាមពល​ដ៏​មហិមា​បង្កើត​ឲ្យ​មានកម្លាំង​ចិត្ត​អាច​ឲ្យ​យើងគ្រប់គ្រង​អារម្មណ៍ បង្កើត​បាន​នូវ​ភាព​សប្បាយ​រីករាយ​ក្នុង​ចិត្ត ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ។

ផល​មិន​ល្អ​នៃ​ការ​គិត​ប្រកប​ដោយ​ទស្សនៈ​អវិជ្ជមាន

នៅ​ពេល​ដែល​យើង​មាន​គំនិត​អវិជ្ជមាន​នៅ​ក្នុង​អារម្មណ វា​អាច​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ជា​ច្រើន​ដល់​សុខភាព​របស់​យើង​ទាំង​ផ្លូវ​កាយនិងផ្លូ​វចិត្ត។ ឧទាហរណ៍ ពេល​ដែល​យើង​ព្រួយ​បារម្ភ ក្រោធ​ខឹង​ ច្រណែន ស្អប់​ខ្ពើម គុំគួន ជាដើម អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ បង្កើត​ឲ្យ​យើង​មាន​ការ​តាន​តឹង​ចិត្ត ធ្វើ​ឲ្យ​សាច់​ដុំរបស់​យើង​ឡើង​តឹង បេះ​ដូង​ដើរ​ញាប់ បណ្ដាល​ឲ្យ​ដំណើរ​ឈាម​មាន​ចលនា​ប្រែប្រួល​ខុស​ធម្មតា​ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​លើ​រាង​កាយ​ដូច​ជា ការ​ឈឺក្បាល ឈឺ​ក អស់​កម្លាំងកាយ ថប់​ក្នុង​អារម្មណ៍​ពិបាក​ដកដង្ហើម ។ល។

ផល​នៃ​ការ​គិត​ប្រកប​ដោយ​ទស្សន​វិជ្ជមាន

នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​វិជ្ជមាន ចិត្ត​របស់​យើង​ក៏​ស្ងប់ស្ងាត់ សាច់​ដុំ​របស់​យើង​សម្រាក​ចុះ ហើយ​ទទួល​បាន​នូវ​អុកស៊ីសែន​គ្រប់គ្រាន់ សម្ពាធឈាម​ទាប ហើយ​ប្រការ​សំខាន់​នោះ គឺ​អត្រា​ចង្វាក់​បេះដូង​បាន​ថយ​ចុះ ដែល​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ ឲ្យ​រាងកាយយើង​មាន​សុខភាព​ល្អ​ប្រសើរ។ ទន្ទឹម​នេះ​ដែរ ការ​គិត​ដោយ​វិជ្ជមាន គឺ​ជា​មធ្យោបាយ​មួយ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ក៏​មាន​ប្រសិទ្ធ​ភាព​បំផុត។

នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ការ​គិត​ប្រកប​ដោយ​ទស្សន​វិជ្ជមាន ធ្វើ​ឲ្យ​យើង​ងាយ​បង្កើត​នូវ​ផាព​យោគយល់ និង​ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួនយើង ព្រម​ទាំង​បាន​បង្កើត​ទស្សនសុទិដ្ឋិនិយម ហើយ​មិន​អស់​សង្ឃឹម​ក្នុង​ការ​រស់​នៅ។

តើ​ត្រូវ​កសាង​កម្លាំង​ចិត្តរឹងមាំ និង​បណ្ដុះ​ទស្សន​វិជ្ជមាន​តាម​របៀប​ណា?
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ និង​ការ​បណ្ដុះ​បណ្ដាល​ទស្សន​វិជ្ជមានឲ្យ​កើត​មាន​ឡើង​ក្នុង​អារម្មណ៍​របស់​យុវជន​យើង មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត ដែល​ជា​កត្តា​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ផ្លូវ​ចិត្ត​រឹង​មាំ និង​ល្អ​ប្រសើរ​ជា​ប្រចាំ។ " មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ គ្មាន​ភាព​តាន​តឹងចិត្ត គ្មាន​អំពើ​ហឹង្សា គ្មាន​ជម្លោះ​គ្រប់​យ៉ាង។

ដើម្បី​កសាង​កម្លាំង​ចិត្ត​រឹង​មាំ និង​បណ្ដុះ​នូវ​ទស្សន​វិជ្ជមាន យុវវ័យ​យើង​គួរ​ខំ​ហ្វឹកហាត់​ជា​ប្រចាំ​និង​គ្រប់​គ្រង​អារម្មណ៍​អវិជ្ជមាន​របស់​យើង​ឲ្យ​បាន​ប្រសើរ​តាមវិធីសាស្ត្រ​មូល​ដ្ឋាន​មួយ​ចំនួន​ខាង​ក្រោម​នេះ

+ ព្យាយាម​កាត់​បន្ថយ​ការរ​គិត​ដែល​ពុំ​ចាំ​បាច់ និង​គំនិត​អវិជ្ជមាន​ទាំង​ឡាយ ដែល​តែង​តែ​ផុស​ឡើង​ជា​ប្រចាំ​នៅ​ក្នុង​អារម្មណ​របស់​យើង។

+ ហ្វឹកហាត់​អប់រំ​ចិត្ត​ឲ្យ​ស្ងប់ និង​កសាង​ទស្សនសុទិដ្ឋិនិយម​តាម​រយៈ​ការ​សិក្សា​កម្រង​ទស្សនៈ​របស់​ព្រះពុទ្ធដែល​ជា​ទស្សន​វិជ្ជា​ដ៏​ល្អ​ប្រសើរ​បំផុត​មាន​ចំណាស់ និង​ជា​ប្រពៃណី​ដ៏​យូរលង់​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​វិស័យ​អប់រំ​សីលធម៌ ចរិយាធម៌ និង​ការ​អប់រំចិត្ត​ឲ្យ​មាន​អារម្មណ៍​សន្តិភាព។

+ ការ​បណ្ដុះ​ភាព​រឹង​មាំ​ក្នុង​ចិត្ត ដើម្បី​បង្កើត​ការ​ជឿ​ទុកចិត្ត​ចំពោះ​ខ្លួន​ឯង​ និង​ឲ្យ​តម្លៃ​ខ្ពស់ ក៏​ដូច​ជា​ការ​គោរព​ខ្លួន​ឯង​ផ្ទាល់ ( គឺ​មិន​ធ្វើ​ការ​វាយតម្លៃ​ទាបចំពោះ​ខ្លួន​ឯង ) ។

+ ហ្វឹក​ហាត់​ជា​ប្រចាំ​នូវ​វិធី​សាស្ត្រ​សម្រាក​កាយ-ចិត្ត និង​របៀប​ធ្វើ​សមាធិ គួប​ផ្សំ​នឹង​ការ​ហាត់​ប្រាណ ការ​លេង​កីឡា​ផ្សេងៗ ដែល​ជា​មូល​ដ្ឋាន​នៃ​ការ​កាត់​បន្ថាយការ​តាន​តឹង​ចិត្ត។ ត្រូវ​ព្យាយាម​ធ្វើយ៉ាង​ណា​ឲ្យ​សកម្ម​ភាព​ទាំង​នេះ ក្លាយ​ជា​ទម្លាប់​ក្នុង​ជីវិត​ប្រចាំថ្ងៃរបស់​យើង។ ហេតុ​ផល​សំខាន់គឹ បើ​យើង​ពុំ​ចេះវិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយការ​តានតឹង​ចិត្ត​ដែល​កើត​ឡើង​ជា​ប្រចាំ​ចំពោះ​ខ្លួន​យើង​ទេ​នោះ យើង​ក៏​ពុំ​អាច​បណ្ដុះ​គំនិត​សុទិដ្ឋិ​និយម ឬ​អារម្មណ៍​វិជ្ជមាន​បាន​ឡើយ។

ដកស្រង់ចេញពីសៀវភៅ យុវជន​និង​ការ​ថែទាំ​សុខភាពផ្លូវ​ចិត្ត

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ៣៥,១១៤ ដង)
តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៦,៨០០ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៧៨៧ ដង)
ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៥,៣៩៨ ដង)
ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹកចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿