30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៤,១២៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០២,០៦៣
សរុប ៣៨៥,៥៨៨,៧៥៦
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១០,៥៦៦ ដង)

កាយពហុសាធារណតោ



 
កាយពហុសាធារណតោ
( កាយនេះ​ជាសាធារណៈ​ដល់សត្វ ( ដង្កូវ ) និង​បច្ច័យ​នៃ​សេចក្ដី​ស្លាប់​មាន​ច្រើន​ប្រភេទ ) 

បទ​ថា កាយ​ពហុសាធារណតោ មាន​អធិប្បាយ​ថា កាយ​នេះ​ជា​សាធារណៈ​ដល់​សត្វ​ច្រើន​ប្រភេទ គឺ ជាដំបូង​ជា​សាធារណៈ​ដល់​ពួង​កិមិជាតិ ( ដង្កូវ ) ៨០ ត្រកូល ក្នុង​កិមិជាតិ​ទាំង​ឡាយនោះ ត្រកូវ​ណា​អាស្រ័យ​ស្បែក​ក្រៅ ក៏​ស៊ីស្បែក​ក្រៅ ត្រកូល​ណា​ដែល​អាស្រ័យ​ស្បែក​ក្នុង ក៏​ស៊ី​ស្បែក​ក្នុង ដែល​អាស្រ័យ​សាច់ ក៏​ស៊ី​សាច់ ដែល​អាស្រ័យ​សរសៃ ក៏​ស៊ី​សរសៃ ដែល​អាស្រ័យ​ឆ្អឹង ក៏​ស៊ី​ឆ្អឹង ដែល​អាស្រ័យ​ខួរ​ក្នុង​ឆ្អឹង ក៏​ស៊ី​ខួរ​ក្នុង​ឆ្អឹង វា​កើត​ ចាស់ ឈឺ ស្លាប់ បន្ទោបង់​ឧបច្ចារៈ​បស្សាវៈ​នៅ​ក្នុង​ទី​នោះ​ឯង ហើយ​រាង​កាយ ក៏​ចាត់​ជា​សាលសម្ភព មន្ទីពេទ្យ ជា​ព្រៃ​ស្មសាន​ផង​ដែល ជា​បង្គន់ ជា​កន្ថោរ​នោម​របស់​ពួក​វា ព្រោះ​ថា រាង​កាយ​នេះ កាល​បើ​កិមិ​ជាតិ​ទាំង​ឡាយ​នោះ​កម្រើក ក៏​ដល់​នូវ​សេចក្ដី​ស្លាប់​ជា​ប្រាកដ។

ម្យ៉ាង​ទៀត កាយ​នេះ​ជា​សាធារណៈ​ដល់កិមិជាតិ ៨០ ត្រកូល យ៉ាង​ណា ក៏​ជា​សាធារណៈ​ដល់​បច្ច័យ​នៃ​សេចក្ដី​ស្លាប់ ទាំង​ដែល​ជា​ខាង​ក្នុង បាន​ដល់​រោគ​ច្រើន​រយ​ប្រភេទ​ទាំង​ដែល​ជា​ខាង​ក្រៅ បាន​ដល់ សត្វ​មាន​ពិស ដូច​ជា​ពស់​និង​ខ្ទួយ​ជា​ដើម ដូច្នោះ​ ឧបមាដូច​អាវុធ​ទាំង​ឡាយ មាន​កូន សរ ស្នា លំពែង និង​ដុំថ្ម ជាដើម ដែល​មក​ពី​ទិស​ទាំង​ពួង​មុត​ចំ​រង្វង់​មូល ដែល​គេ​តាំង​ទុក​នៅ​ត្រង់​ផ្លូវ​បែក​ជា ៤ យ៉ាងណា សូម្បី​ឧបទ្ទវទាំង​ពួង តែង​ធ្លាក់​ចុះ​មក​កាន់​រាង​កាយ​នេះ ក៏​យ៉ាង​នោះ ព្រោះ​ការ​ធ្លាក់​ចុះ​នៃ​ឧបទ្ទវទាំង​ឡាយ នោះ​ក៏​នឹង​ដល់​នូវ​សេចក្ដី​ស្លាប់​បាន​ដូច​គ្នា ព្រោះ​ហេតុ​នោះ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា៖

ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ កាល​ពេល​ថ្ងៃ​កន្លង​ទៅ​ហើយ រាត្រី​ចូល​មក​ដល់ រមែង​ពិចារនា​ឃើញ​យ៉ាង​នេះ​ថា បច្ច័យ​នៃ​សេចក្ដី​ស្លាប់​របស់​យើង​មាន​ច្រើន​ណាស់ គឺ​ពស់​អាច​ខាំ​យើង​ក៏​បាន ខ្ទួយ​អាច​ទិច​យើង​ក៏​បាន​ ក្អែប​អាច​ខាំ​យើង​ក៏​បាន ព្រោះ​បច្ច័យមាន​ពស់​ខាំ​ជា​ដើម​នោះ កាយ​កិរិយា​អាច​មាន​ដល់​យើង​បាន ភាវៈ​គឺ​កាល​កិរិយា​នោះ​នឹង​ជា​អន្តរាយ​ដល់​យើង យើង​អាច​រអិល​ដួល​ក៏​បាន ភត្ត​ដែល​យើង​បរិភោគ​ហើយ អាច​កើត​ជា​ពិសេស​ក៏​បាន ទឹក​ប្រមាត់​របស់​យើង​កម្រើក​ក៏​បាន ស្លេស្ម៍របស់​យើង​កម្រើក​ក៏​បាន ខ្យល់​សត្ថកៈ ( ខ្យល់​ផ្ដាច់ជីវិត ) របស់​យើងង​កម្រើក​ក៏​បាន ព្រោះ​បច្ច័យ មាន​ការ​រអិល​ដួល​ជាដើម កាល​កិរិយា​អាច​មាន​ដល់​យើង​បាន ភាវៈ គឺ កាល​កិរិយា​នោះ អាច​ជា​អន្តរាយ​ដល់​យើង ដូច្នេះ​ព្រះយោគាវចរ គប្បី​រឭក​ដល់សេចក្ដី​ស្លាប់ ដោយ​រាង​កាយ​ជា​សាធារណៈ​ដល់​សត្វ​ ( ដង្កូវ ) និង​បច្ច័យ​នៃ​សេចក្ដី​ស្លាប់​មាន​ច្រើន​ប្រភេទ ដូច​ពោល​មក​នេះ​ឯង។

ដកស្រង់ចេញពីសៀវភៅ មរណស្សតិ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៣០៤ ដង)
បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,២៥៣ ដង)
ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០១២ (អាន: ១១,៩៤១ ដង)
ស្តាប់ការអានមហាសតិបដ្ឋានសូត្រ (អានដោយលោកគ្រូធម្មាចារ្យ អឿ សៅ)
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,០៧៧ ដង)
របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ៣១,៣៥៣ ដង)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៤,០២២ ដង)
សម្ដី​មនុស្ស​​និង​សត្វ​យំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿