30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៥,៦៨៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៣៣,៦១៧
សរុប ៣៨៥,៥២០,៣១០
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១១,៨៥៦ ដង)

ឧដ្ឋានសម្បទា



 
ឧដ្ឋានសម្បទា

កិច្ចការ​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ គឺ​ជា​កាតព្វកិច្ច​ដ៏​សំខាន់​សម្រាប់​ឃរាវាស អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​គ្រប់​គ្នា។

ព្រះពុទ្ធជាម្ចាស់ ទ្រង់​បាន​ប្រៀន​ប្រដៅ​ឲ្យ​មនុស្ស​គ្រប់​គ្នា មាន​សេចក្ដី​ប្រឹង​ប្រែង​បំពេញ​ការងារ​តាម​តួនាទី​របស់​ខ្លួន​ ព្រម​ទាំង​ឲ្យ​លះ​បង់​នូវ​ភាព​ទម្រន់ និង​ការ​ខ្ជិល​ច្រអូស​គ្រប់​ប្រការទៀត​ផង។

នៅ​ក្នុង​ខុទ្ធកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភវសូត្រ​ទី ៦ គាថា​ទី ៣ ព្រះមានព្រះភាគជាម្ចាស់​ទ្រង់​ត្រាស់​តប​បញ្ហារបស់​ទេវតា​ថា

" និទ្ទាសីលី សភាសីលី
អនុដ្ឋាតា ច យោ នរោ
អលសោ កោធបញ្ញាណោ
តំ បរាភវតោ មុខំ "

ប្រែថា " អ្នកដេក​លក់​ច្រើន​ក្ដី និយាយច្រើន​ក្ដី មិន​ឃ្មាតខ្មី ខ្ជិលច្រអូសក្ដី ប្រាកដ​តែ​ខាង​ក្រោធ​ក្ដី នោះ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស " ។

តាម​ពុទ្ធភាសិត​ខាង​លើ ស្ដែង​ឲ្យ​ឃើញ​បាន​ថា អ្នក​ដែល​ខ្ជិល​ច្រអូស មិន​ប្រឹងប្រែង​បំពេញ​កិច្ចការងារ មិន​អាច​ធ្វើ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជាមនុស្ស​មាន​ប្រយោជន៍ សម្រាប់​សង្គម​ជាតិ​ផង​ថែម​ទាំង​មិន​អាច​ធ្វើ​ខ្លួន ឲ្យ​ក្លាយ​ទៅ​ជា​ពុទ្ធបរិស័ទ​ដ៏​ល្អ​ផង ព្រោះ​មិន​អាច​ញ៉ាំង​ព្រះហឫទ័យ​របស់​ព្រះសាស្ដា​ឲ្យ​ពេញ​បាន។

ទ្រព្យ​សម្បត្តិ មិន​អាច​កើត​ឡើង​ដល់​មនុស្ស​ខ្ជិល​ច្រអូស​បាន​ទេ។ អ្នក​មិន​មាន​ការងារ គឺ​ជា​មនុស្សចង្អៀត​លោក អន់ជាង​ឈើ​ពុក​អណ្ដែត​តាម​ទឹក​ទៅ​ទៀត ព្រោះ​ឈើ​ពុក​នោះ កាល​ណាបើ​គេ​ស្រង់​យក​មក​អំពី​ទឹក គេ​គង់​ប្រើ​ឲ្យ​ជា​ប្រយោជន៍ខ្លះ​មិន​ខាន ឯ​មនុស្ស​ទម្រន់ មិនបំពេញ​កិច្ចការងារ ប្រៀប​បាន​ដូច​ជា​បញ្ញើក្អែក បាន​ត្រឹម​តែរំខាន​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះពុទ្ធសាសនា បាន​សម្ដែងសង្កត់​ធ្ងន់​ទៅ​លើ​កម្ម​និង​ផល។ កម្ម​គឺ​ជា​ការងារ​ដែល​សត្វលោក​ត្រូវ​ប្រព្រឹត្ត ផល គឺ​អ្វី​ដែល​សម្រេច​បាន​មក​អំពី​ការ​ប្រព្រឹត្ត​នោះ​ឯង។ ដូច្នោះការ​សម្ដែងអំពី​កម្មផល មិន​មែន​ជា​ការ​សម្ដែង​ធ្វើ​ឲ្យ​មនុស្ស​ទន់​ខ្សោយ​ស្មារតីនោះទេ តាម​ពិត​រឹត​តែ​ធ្វើ​ឲ្យ​មនុស្ស​មាន​ស្មារតី យក​ចិត្ត​ទុក​ដាក់​បំពេញ​យ៉ាង​ពេញទំហឹង​នូវ​ការងារ​របស់​ខ្លួន​កំពុង​ធ្វើ ថែម​ទាំង​មាន​ទំនុក​ចិត្ត​ថា ការ​ដែល​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ថោក​ទាប​ឬ​ថ្លៃ​ថ្នូរ​នោះ គឺ​អាស្រ័យ​ទៅ​លើការងារ​ដែល​ខ្លួន​ឯង​កំពុង​ប្រព្រឹត្ត​នោះ​ឯង ដោយមិន​ប្រគល់​វាសនា​ឲ្យ​ទេវតា ឬ​អាទិទេព​ណា​ជា​អ្នក​សម្រេច​នោះ​ឡើយ។

ការងារ​អាច​បែង​ចែក​សត្វ​លោក ឲ្យ​ថ្លៃថ្នូរ​ឬ​ថោក​ទាប​បាន ដូច្នេះ​សូម​ឲ្យ​មនុស្ស​គ្រប់​គ្នា​ប្រឹងប្រែង​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ណា ដែល​ល្អ​ប្រាស​ចាក​ទោស ដែល​ហៅ​ថា " សម្មាអាជីវៈ " រួម​ជា​មួយ​នឹង​សេចក្ដី​សន្ដោស ចេះ​ត្រេកអរ​នឹងលទ្ធផល ដែល​សម្រេច​បាន​អំពី​ការងារ​ដែល​ល្អ​នោះ​ផង។

គប្បី​ជ្រាប​ថា មិន​មាន​ការ​សម្រេច​ណា ដោយ​មិន​អាស្រ័យ នឹង​ការ​តស៊ូ​បំពេញ​កិច្ច​ការងារ​នោះ​ទេ គ្រាន់​តែ​ប្លែក​ត្រង់​ថា ជួន​កាល​ក៏​សម្រេច​មក​អំពី​ការងារ​បច្ចុប្បន្ន ជួនកាល​ក៏​សម្រេច​មក​អំពី​ការងារ​ក្នុង​អតីតៈ​ប៉ុណ្ណោះ។ ការ​បាន​យល់​ដឹង​អំពី​ផល​របស់​ការងារ​យ៉ាង​នេះ អាច​ធ្វើ​ឲ្យ​យើង​ចេះ​ទទួល​ស្គាល់​គ្រប់​លទ្ធផល​នៃ​ការងារ ដោយ​សេចក្ដី​ត្រជាក់​ចិត្ត បើ​ទុក​ជា​ផល​នៃ​ការងារ​នោះ​បាន​តិច ឬ​ក៏​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

តាម​ទស្សនៈ​ខ្លះ​យល់​ថា ការ​គោរព​ជឿ​តាម​ពាក្យ​ប្រៀន​ប្រដៅ របស់​ព្រះសម្មាសម្ពុទ្ធ​បាន​ធ្វើ​ឲ្យ​មនុស្ស​ក្រ ឬ​ទន់​ខ្សោយ​ស្មារតី គ្មានជំហាន​ឈាន​ទៅ​រក​សេចក្ដី​ចម្រើន​រុង​រឿង។ ការ​ដែល​គេ​យល់​យ៉ាង​នេះ មាន​ប្រក្រតី​ពោល​យ៉ាង​នេះ ក៏​គ្មាន​អ្នក​ណា​អាចហាម​ឃាត់គំនិត ឬ​ពាក្យ​ពោល​របស់​គេ​បាន​ឡើយ ព្រោះ​គេ​មិន​ទាន់​បាន​សិក្សា នូវ​ពាក្យ​បង្រៀន​របស់​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​បាន​ច្បាស់​លាស់​ប៉ុណ្ណោះ គេ​ជឿ​តាម​តែ​ភ្នែក​និង​ត្រចៀក​របស់​គេ​ប៉ុណ្ណោះ គេ​មិន​បាន​បើក​ភ្នែក​បញ្ញា​ដើម្បី​សិក្សា​ស្រាវជ្រាវ រាវ​រក​សេចក្ដី​ពិត​ចាក​ព្រះសាសនា​នេះ​ឡើយ ប្រសិន​បើគេ​កុំជឿ​លើ​ភ្នែក​និង​ត្រចៀក​របស់​គេ​ពេក ហើយ​វិល​មក​សិក្សាព្រះពុទ្ធវចនៈ​ឲ្យ​បាន​ល្អិតល្អន់ មួយ​រយសឹង​តែ​រាប់​ដល់​មួយ​ពាន់ គឺ​ថាគេ​នឹង​អាច​បោះបង់​នូវ​គំនិត​នេះ និង​ការ​ពោល​យ៉ាង​នេះ ហើយ​មាន​តែ​ការ​ពោល​សរសើរ​នូវ​ពាក្យ​ប្រៀនប្រដៅ របស់​ព្រះពុទ្ធជាម្ចាស់​មិនដាច់​ពី​មាត់​មិន​ខាន​ឡើយ។

នៅក្នុង​ខុទ្ទកនិកាយ តិកនិបាត ថេរគាថា មាតង្គបុត្តរគាថា បាន​សម្ដែង​ថា
" ខណៈ រមែង​ប្រព្រឹត្ត​កន្លង​នូវ​មាណព​ទាំង​ឡាយ ដែល​មាន​ការងារ​លះចោល ( ដោយគិត​អាង​ថា ) ត្រជាក់​ពេក ក្ដៅពេក ល្ងាច​ពេក។ បុគ្គល​ណា​មួយ កាល​ធ្វើ​នូវ​ចិត្ត​របស់​បុរស មិន​អើពើ​ចំពោះ​ត្រជាក់​នឹង​ក្ដៅ ឲ្យ​ក្រៃ​លែង​ជាង បុគ្គល​នោះរមែង​មិន​សាបសូន្យ​ចាក​សេចក្ដី​សុខ​ឡើយ......" ។

មនុស្ស​ដែល​មិន​យក​ចិត្ត​ទុកដាក់​ នឹង​កិច្ចការងារ​ចិញ្ចឹម​ជីវិត អាង​លេស​យ៉ាង​នេះ​យ៉ាង​នោះ​មិន​ក្រវើនក្រតើន ជា​អ្នក​ដេក​ស្ដាយ​យល់សប្តិ​ជាដើម មិន​ខុស​ពី​មនុស្ស​អត់​ការងារ​នោះ​ឡើយ​ព្រោះ​មិនយូរ​ប៉ុន្មាន សូម្បី​មុខ​របរ​ដែល​មាន​ហើយ​ក៏​នឹង​ត្រូវ​ដួលរលំទៅ ហើយ​នឹង​ក្លាយ​ជា​មនុស្សពិការ​ទាំង​ដែល​មាន​អវយវៈ​ល្អ។ ចង់​ស្រណុក​ហើយ​ខ្វះ​ខាត​សេចក្ដី​ព្យាយាម មិន​អាច​នឹង​រួច​អំពី​សេចក្ដី​ទុក្ខ​បាន​ឡើយ។

សេចក្ដី​ព្យាយាម​ប្រឹង​ប្រែង គឺ​ជា​ពរ​ដ៏​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់​គ្នា ព្រោះ​ជា​ហេតុ​នាំ​សត្វ​លោក​ឲ្យ​រួច​ផុត​ទុក្ខ​លំបាក​បាន ដូច​ដែល​ព្រះមានព្រះភាគ​ជាម្ចាស់ ទ្រង់​ត្រាស់​សម្ដែង​ថា " វិរិយេន ទុក្ខមច្ចេតិ = ឆ្លង​ចាក​សេចក្ដី​ទុក្ខ​បាន​ដោយ​សេចក្ដី​ព្យាយាម"។

ការងារ​ចិញ្ចឹម​ជីវិតខ្លះ ដូច​ជា​ការងារ​ដាំដុះ ការងារ​រាជការ ... មើល​ពី​ក្រៅ​ហាក់​បី​ដូចជា​ការងារ​សម្រាប់​ផ្ទាល់​ខ្លួន​ម្នាក់ៗ​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ពិត​ ពិនិត្យ​ឲ្យ​ដិតដល់​ទៅ គ្រប់​ការងារ​ចិញ្ចឹម​ជីវិត​តាម​ផ្លូវ​សុចរិត​ទាំងអស់​សុទ្ធ​តែ​ប្រព្រឹត្ត​ទៅជា​ប្រយោជន៍​ដល់​ខ្លួន​ឯង​ផង និង​ជា​កិត្តិយស​របស់​ប្រទេស​ជាតិ​ទាំង​មូល​ផង ព្រោះគេ​អាច​ដឹង​ថា​ប្រទេស​មួយ​រីកចម្រើន គឺ​គេ​វាស់​កម្រិត​ជីវភាព​របស់​នៅ​របស់​ប្រជាជន​នោះ​ឯង។

សូម​មនុស្ស​គ្រប់​គ្នា មាន​ការងា​ររបស់​ខ្លួនជាទីពឹង សូម​កុំ​ពឹង​ដង្ហើម​អ្នក​ដទៃ​ដក​ឲ្យ​សោះ។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២៣៩ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,២៥២ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៣២ ដង)
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿