30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០១,៣៩៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៧៩,៣៣៣
សរុប ៣៨៥,៦៦៦,០២៦
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៧,០៥៦ ដង)

ជីវិតស្ងប់ពិត



 
ជីវិតស្ងប់ពិត

ក្នុងសំយុត្ត​និកាយ សគាថវគ្គ សក្កសូត្រ បិដកលេខ ៣០ , ទំព័រ ២០៨ សម័យ​មួយ​ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់នៅ​លើភ្នំ គិជ្ឈកូដ ទៀបក្រុង​រាជ​គ្រឹះ គ្រា​នោះ​ឯង យក្ស​ឈ្មោះ​សក្កៈ បាន ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើប​​ពោល គា​ថា នឹង​ព្រះ​​ដ៏មានព្រះភាគថា ការ​​ប្រៀន​ប្រដៅ​បុគ្គល​ដទៃ​ណាៗ​ មិនសម​គួរដល់​សមណៈ ដូចជា​លោក ដែល​​ជា​អ្នក​លះបង់​នូវកិលេសជា​គ្រឿង​ដោតក្រង មានចិត្តផុតស្រឡះ ជាអ្នកស្ងប់​រំងាប់ហើយនោះទេ ។

ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលសក្កៈ ការនៅ ជាមួយគ្នា​បានកើត​ឡើងដោយ​ហេតុណា បុគ្គលអ្នកមានប្រាជ្ញាមិន គប្បីអនុគ្រោះនូវហេតុនោះ ដោយត្រឹម​តែចិត្តទេ បើបុគ្គល​មាន ចិត្តជ្រះថ្លា ប្រៀនប្រដៅបុគ្គលដទៃ ដោយ​ពាក្យណា ទុកជាបុគ្គល ដទៃនោះ មិនប្រកប​ខ្លួនតាម​ពាក្យនោះ​ក៏​ដោយ ការប្រៀនប្រដៅ នោះ ក៏ឈ្មោះថា​ការអនុគ្រោះ​ដោយការ​អាណិត​អាសូរដែរ ។

នៅក្នុង​ព្រះសូត្រមួយនេះ   បានបញ្ជាក់​ប្រាប់ឱ្យយើងយល់ អំពីគំនិត​របស់​យក្ស​ ដែលគិត​ថា បុគ្គលអស់កិលេសហើយ ចាំបាច់ មករវល់​ប្រដៅ​អ្នក​ដទៃ​ធ្វើអ្វី​ទៀត ត្រូវតែ​ជាបុគ្គល​ស្ងប់ៗម្នាក់​ឯង មិនគប្បីមក​ធ្វើកិច្ចទូន្មាន​ប្រៀន​ប្រដៅ​អ្នកណាៗឡើយ ។ នេះ​គឺ​ជា គំនិតល្ងង់​ខ្លៅរបស់យក្ស​ឈ្មោះ​សក្កៈ​នោះ ដោយ​​យក្សនោះ អត់ បានដឹង​ឡើយ​ថា ព្រះដ៏មាន​ព្រះភាគទ្រង់​អស់​​កិលេស ហើយ​ទ្រង់ ប្រកប​ដោយ​ព្រះ​ញាណ​គ្រប់​យ៉ាង ព្រះអង្គ​​ត្រាស់​ទេសនា​ប្រោស​ សត្វតាម​អធ្យា​ស្រ័យ​​នៃអ្នកស្តាប់ រហូតដល់​អ្នក​​ស្តាប់ដឹង​ច្បាស់​​នូវ ធម៌​ពិត តាមដោយ​ព្រះ​ហឫទ័យ​មហា​ករុណា​របស់ព្រះអង្គ ។

យក្ស ល្ងង់ខ្លៅនោះ អត់ជ្រាបអំពីសេចក្តីស្ងប់ពិតប្រាកដ​ទេ ចេះតែថា ព្រះ​អង្គ​មាន​ព្រះហឫទ័យ​ផុតស្រឡះ​ហើយ ចាំបាច់​មករវល់​ជាមួយ នឹងអ្នក​ដទៃ​ធ្វើអ្វី​ទៀត ។ 
មានតែបុគ្គលអ្នក​អប់រំចម្រើន​នូវសតិប្បដ្ឋាន​ប៉ុណ្ណោះ ទើប អាច​​​​ជ្រាប​ដឹងអំពីការ​ស្ងប់នូវអភិសង្ខារ​ពិតប្រាកដ ព្រោះការ​ស្ងប់ នេះ គឺជា​ផលនៃសតិប្បដ្ឋានប្បដិបត្តិ ។ មិនមែននៅត្រង់មិន និយាយ មិនធ្វើការ​ងារ​អ្វីៗ ឬព្រោះនៅព្រៃម្នាក់ឯងនោះទេ ហើយ ក៏មិនមែន​ការបាន​សម្រេច​នូវរូប​ជ្ឈាន​ និង អរូបជ្ឈាននោះដែរ ការស្ងប់នូវ​អភិសង្ខារ​ព្រោះបាន​លះបង់​នូវ​អវិជ្ជា​ ។ ការស្ងប់នូវ អភិសង្ខារតាមលំដាប់ និង ជារៀងរហូតនោះ គឺចាប់​ពីព្រះ​សោ​តាបន្នបុគ្គលទៅ ។ ទោះជាព្រះ​សោ​តាបន្នបុគ្គលនោះ មាន​គ្រួសារ​ ជា​ឃរាវាស មានការងារជាមុខរបរ រហូតដល់​ត្រូវមានរឿងយំ សោក​​យ៉ាងណា ក៏អភិសង្ខារដែលលះបានហើយនោះ មិនត្រឡប់ មកជា​ការមិន​ស្ងប់វិញ​នោះឡើយ ព្រោះថា ព្រះនិព្វាន​មានសេចក្តី ស្ងប់ដ៏ទៀង​ទាត់ អត់​ប្រែប្រួល ។

ការស្ងប់​នូវអភិសង្ខារនេះ មិនមាន​វិធីរៀបចំ​ចាត់​ចែងធ្វើ យ៉ាងណា ឬត្រូវតែ​ទៅរស់​នៅយ៉ាង​ណានោះឡើយ ព្រោះការ ស្ងប់នូវអភិសង្ខារ​ដោយការ​លះបង់​នូវអវិជ្ជា ។ អវិជ្ជាខណៈ​នេះ ឯង គឺខណៈដែល​មានសភាវ​ធម៌ ជា​ធម៌​ដែល​មានពិត ហើយអត់ ឃើញ អត់ដឹងនូវធម៌ពិត​ដែលមិនមែន​ជាសត្វ​បុគ្គល​​តួខ្លួន ត្រឹមតែ ជា​បរមត្ថ ។

នៅពេលខ្លះ អាចពោលថា ពួកឯងនេះធ្វើឱ្យយើងលំបាក ណាស់ អញមិន​ចេះនៅ​ជាមួយឯងទេ អញទៅរកស្ងប់ស្ងាត់តែ ម្នាក់ឯងវិញ ... ។ បដិបត្តិ​ធម៌​មិនឃាត់អធ្យាស្រ័យ​នោះឡើយ ព្រោះធ្លាប់សន្សំជា​ឧ​បនិស្ស័យមក​ហើយ តែជីវិតរស់​នៅគ្រប់ពេល វេលា គឺមិនមានអ្វី​ក្រៅអំពីរូប​ធម៌ និង នាមធម៌ក្នុង​លោក​ទាំង ៦ ទេ លោកទាំង ៦ សុទ្ធតែជាលោក​ស្ងាត់គ្រប់ពេល​វេលា​ទាំង​អស់ គ្រាន់​តែថា លោកដ៏ស្ងប់ស្ងាត់​នេះ ត្រូវទៅដល់​ដោយបញ្ញា ។

ព្រោះមិនបាន​ស្តាប់ឱ្យយល់ សត្វលោក​ត្រូវឃ្វាង ឬ ត្រូវគេចចេញ អំពី​ធម៌​ពិត ហើយ​ក៏មិនបានដល់នូវ​សេចក្តីស្ងប់ដ៏​ពិតប្រាកដ​ឡើយ។ 
ពិតមែន​តែលោក​នេះកំពុងវឹកវរ ដោយគ្រោះធម្មជាតិ ដោយកិលេស​ក្នុងខ្លួនម្នាក់ៗ ទាំងដែលវឹកវរ​ដោយ​ជរា ព្យាធិ មរណៈ និង អកុសល​វិបាកផ្សេងៗ ប៉ុន្តែ នេះវាជា​លោកនៃគំនិត ប៉ុណ្ណោះ កាលដែល​ពុទ្ធបរិស័ទ​បានចូលដល់​លោក​ក្នុង​អរិយ​វិន័យ ដោយ​បញ្ញា  ពុទ្ធបរិស័ទ​នឹងបានក្រេប​នូវរសនៃការ​មិនវឹកវរ​ដោយពិត ។

ការដែលមិនវឹកវរក្នុង​ចិត្តមិនមាន​កង្វល់ មិនមាន​សេចក្តី ប្រកាន់ នេះឯងជា​ទីពឹង ជា​ព្រះនិព្វាន ជាទីអស់​ទៅនៃជរា និង មរណៈ ។


ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៨,៨២២ ដង)
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩២០ ដង)
មិន​ប្រជែង​ជា​មួយ​អ្នក​ដទៃ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៩,៩៩៥ ដង)
ម៉ែ​ប្រឹង​ចិញ្ចឹម​កូន​ទាំង​ទឹក​ភ្នែក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៩៥១ ដង)
រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.07
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿