30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០០,៥៧៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥០,២៩៣
សរុប ៣៨៣,៧៣៦,៩៨៦
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២០,៦០៨ ដង)

សម្រេចមគ្គ​ផលក្នុងភ្លើង



 
សម្រេចមគ្គផលក្នុងភ្លើង

ព្រះនាង​សាមាវតី ជាមួយ​នឹងស្ត្រីជាបរិវារ បាន​សម្រេច ធម៌ទី​ណា ក្នុងព្រៃ​ដែរឬ​ទេ ? មិន​មែនទេ គឺសម្រេច​ក្នុងព្រះ​រាជ​​វាំងព្រះបាទឧទេន ក្រុង​កោ​សម្ពី​ ។

នៅ​ពេល​ភ្លើង​ឆេះប្រាសាទ ព្រះ​នាង​ព្រមទាំង​បរិវារ ៥០០ នាក់ ត្រូវ​អស់​ជីវិត ប៉ុន្តែ​មុននឹង អស់ជីវិត ព្រះនាង​សាមាវតី​បាន​ឱ្យ​ឱវាទ​ដល់ស្ត្រី​ទាំង​នោះ​​ថា ការ កំណត់​អត្តភាព ដែល​ត្រូវេភ្លីងឆេះយ៉ាងនេះ សម្រាប់​ពួក​យើង ដែល​​ជាអ្នកត្រាច់​រង្គាត់ក្នុង​សង្សារវដ្ត  ដែល​មានទីបំផុត​មិនប្រាកដ​
ឡើយ សូម្បី​ពុទ្ធញ្ញាណ   ក៏មិន​អាចកំណត់​ទីបំផុតនៃ​សង្សារវដ្ត​បាន អ្នក​ទាំង​ឡាយ ចូរជាបុគ្គល​មិនប្រមាទ ។ 

ស្ត្រីទាំងនោះ កាល​ដែលប្រាសាទត្រូវភ្លើងឆេះ បានមនសិការ​នូវវេទនា​បរិគ្គ​ហ​កម្មដ្ឋាន គឺ​កាន់យកនូវ​ទុក្ខវេទនា​ជាដើមក្នុងគ្រានោះ​ជាអារម្មណ៍ ពួក​​ស្ត្រី​ខ្លះ​​សម្រេច​ផល​ទី ២ ពួកស្ត្រីខ្លះទៀតសម្រេចផលទី ៣ ។

កាលដែលភិក្ខុទាំងឡាយ ក្រាបទូលដល់ព្រះដ៏មានព្រះភាគ ព្រះ​អង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ក្នុង​ឧបាសិកាទាំងនោះ ឧបាសិកា​ខ្លះជា​សោតាបន្ន​បុគ្គល ខ្លះទៀតជាសក​ទាគាមិបុគ្គល និង ខ្លះទៀត​ជាអនា​គាមិ​បុគ្គល ឧបាសិកាទាំងអស់នោះ មិនជា បុគ្គល​ប្រាស​ចាក​ផល ហើយធ្វើ​កាល​កិរិយា​នោះឡើយ ។

លុះ ព្រះដ៏មានព្រះ​ភាគទ្រង់ជ្រាប​ច្បាស់នូវសេចក្តី​នោះហើយ ទើប ទ្រង់​បន្លឺនូវ​ឧទាននេះ ក្នុងវេលា​នោះថា (បិដក ៥២,ទំព័រ ៣១៨ ) 

មោហសម្ពន្ធនោ លោកោ ភព្វរូបោវ ទិស្សតិ
ឧបធិពន្ធនោ ពោលា តមសា បរិវារិតោ
សស្សតោរិវ ខាយតិ បស្សតោ នត្ថិ កិញ្ចនន្តិ។


សត្វលោក មាន​មោហៈជាចំណង ប្រាកដដូចជាមានរូប ចម្រើន បុគ្គល​ពាល មាន​ឧបធិក្កិលេសជាចំណង ត្រូវងងឹតគឺ អវិជ្ជាចោមរោមហើយ ប្រាកដ​ដូច​ជាទៀងទាត់ ចំណែកបុគ្គល អ្នកពិចារណាដឹងច្បាស់ រមែង​មិន​មាន​នូវកង្វល់ឡើយ ។

អដ្ឋកថា ពន្យល់​សេចក្តីត្រង់ដែលថា សត្វលោកមាន មោហៈជាចំណង ប្រាកដដូចជា​មានរូបចម្រើន គឺខ្លួនរបស់សត្វ លោកនោះ ប្រាកដដូច​ជា​មាន​រូប ដូចជាមានសភាវៈទៀង គឺ ប្រាកដដូចជាមិនចាស់មិនស្លាប់ ដែល​ជា​ហេតុឱ្យប្រព្រឹត្តនូវអំពើ មិនគួរធ្វើ មាន​បាណាតិបាតជាដើម ព្រោះតែ​មោហៈ​រួបរឹត ។

ត្រង់ដែល​ថា បុគ្គលពាល មានឧបធិក្កិលេសជាចំណង ជាដើមនោះ គឺសត្វ​លោក​នេះមិនមែនមានតែមោហៈជាចំណង ប៉ុណ្ណោះទេ គឺមាន​ឧបធិជា​គ្រឿង​ចងទៀត ត្រូវអវិជ្ជាចោមរោម ងងឹតបិទបាំងសភាវធម៌ពិត ដូច្នោះ បុថុជ្ជន​ល្ងង់ខ្លៅ ទើបមាន ឧបធិជាចំណង ។ ឧបធិគឺកាម ឧបធិគឺកិលេស ឧបធិ​គឺខន្ធ ឧបធិ ទាំងអស់សុទ្ធតែ​ជាគ្រឿង​ទ្រទ្រង់នូវទុក្ខ ព្រោះភាព​ងងឹត​គឺអវិជ្ជា បិទ​បាំង សេចក្តី​ប្រកាន់​ក៏ទទួល​យក​បញ្ចក្ខន្ធ​មក​​ធ្វើជាតួខ្លួន ម៉្លោះ ហើយ​ត្រូវ​​ស្វែងរក​កាម និងត្រូវខ្វល់ព្រោះកិលេស​ផ្សេងៗ នេះឯង ដែលថា បុគ្គលពាល​​មានឧបធិ​ជា​ចំណង (ឧបធិពន្ធនោ ពោលា )។

ព្រោះមានឧបធិជាចំណង ក៏ប្រាកដដូចជា​មានសភាវៈទៀង ជា អត្តា រមែង​កើត រមែង​មាន គ្រប់កាលទាំងពួង ។ បស្សតោ នត្ថិ កិញ្ចនំ ដោយសេចក្តីថា បុគ្គល​ណា កំណត់សង្ខារ​ទាំង​ឡាយ ពិចារណា​ឃើញ​​នូវ​លក្ខណៈ​មាន​អនិច្ច លក្ខណៈជាដើម បុគ្គល​​នោះ ចាក់ធ្លុះ​តាមសេចក្តីពិត ដោយ មគ្គ​ប្បញ្ញា ដែល​អាស្រ័យ​​វិបស្សនា ទើប​កិលេសជា​គ្រឿង​កង្វល់ មាន​រាគៈ​ជា​ដើម ជាហេតុ​ចង​សត្វ​ទុក​ក្នុងវដ្តៈ រមែងមិនមាន ។

សិក្សាអំពីការ​បានសម្រេចនូវ​មគ្គផល របស់បុគ្គលផ្សេងៗ ដើម្បីបញ្ជាក់​អំពី​តួ​ធម៌​បដិបត្តិ ។ តួធម៌បដិបត្តិ គឺភាពភ្លឺស្វាងកម្ចាត់ អវិជ្ជា ហើយ​ធម៌ដែល​មាន​ពិត​ជាបរមត្ថ ក៏បាន​ប្រាកដ​ក្នុង​ពន្លឺ​ភ្លឺ ស្វាង​នោះ យ៉ាងនេះ ទើបជា​បុព្វ​ភាគ​នៃ​អរិយមគ្គ ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦

រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣ (អាន: ១៣,៨២២ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧១,៦០៦ ដង)
ផ្កាឈូកផុតចាកទឹក និង ឧបមាផ្កាឈូក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿