ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣០,៧៥៣
Today
ថ្ងៃម្សិលមិញ ៧០,៩៣៩
ខែនេះ ៩៥៦,២០៦
សរុប ១១១,៦២១,៥៥៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩៨៤៦ ដង)

ភិក្ខុ​យមកៈ​មានទិដ្ឋិ​អាក្រក់



 
បរិវដ្តៈ ៣ ក្នុងខន្ធ ៥
ស្រង់ចាក យមកសូត្រ 

ភិក្ខុយមកៈ​មានទិដ្ឋិ​អាក្រក់ មាន​សភាព​យ៉ាងនេះ​ថា អាត្មាអញ​យល់​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​​ព្រះ​ភាគ​សំដែង ហើយ​ថា ភិក្ខុ​ជា​ខីណា​ស្រព តែ​ទម្លាយ​កាយ​ហើយ ខាង​មុខ អំពី​សេច​ក្តី​​ស្លាប់​ទៅ រមែង​ដាច់​សូន្យ មិន​កើត​ទៀត​ទេ ។ 

ព្រះសារីបុត្រ​បានជួយ​ដោះទិដ្ឋិអាក្រក់ ឱ្យ​ចេញអំពី សន្តាន​នៃព្រះ​ភិក្ខុ​យមកៈ ដោយ​បាន​តាំងនូវសំនួរ​ក្នុងបរិ​វដ្តៈ ៣ ដូចត​ទៅ ៖ 

សា-ម្នាល​អាវុសោ​យមកៈ លោក​សំគាល់​សេចក្តី នោះ​ដូចម្តេច លោក​ពិចារ​ណា​ឃើញ​រូប​ថា ជា​សត្វ ជា បុគ្គល​ឬ ?  
យ-មិន​ដូច្នោះទេ អាវុ​សោ ។
សា-លោក​ពិចារណា​ឃើញវេទនា​ថា ជា​សត្វ ជា បុគ្គល​ឬ ? 
យ-មិន​ដូច្នោះ​ទេ អាវុសោ ។ 
សា-លោក​ពិចារណា​ឃើញ​សញ្ញាថា ជាសត្វ ជា បុគ្គលឬ ? 
យ-មិនដូច្នោះ​ទេ អាវុសោ ។ 
សា-លោកពិចារ​ណាឃើញ​សង្ខារថា ជាសត្វ ជា បុគ្គលឬ? 
យ-មិនដូច្នោះទេ អាវុសោ ។ 
សា-លោក​ពិចារ​ណា​ឃើញវិញ្ញាណ​ថា ជាសត្វ ជា បុគ្គលឬ ? 
យ-មិនដូច្នោះ​ទេ អាវុសោ ។ 
សា-ម្នាល​អាវុសោ​យមកៈ លោក​សំគាល់​សេចក្តី នោះថា​ដូចម្តេច លោក​ពិចារណា​ឃើញ សត្វ បុគ្គល មាន ក្នុង​រូប ឬ ? 
យ-មិន​ដូច្នោះ​ទេ អាវុសោ ។ 
សា-លោក​ពិចារណា​ឃើញ សត្វ បុគ្គល ផ្សេង​អំពី រូប ឬ ? 
យ-មិន​ដូច្នោះទេ អាវុសោ ។ 
សា-លោក​ពិចារណា​ឃើញ​សត្វ បុគ្គល មាន​ក្នុង វេទនា ឬ ? 
យ-មិន​ដូច្នោះ​ទេ អាវុសោ ។  
សា-លោក​ពិចារណា​ឃើញ សត្វ បុគ្គល ផ្សេងអំពី វេទនា ឬ ? 
យ-មិនដូច្នោះ​ទេ អាវុសោ ។ 
សា-លោក​ពិចារណា​ឃើញ សត្វ បុគ្គល មាន​ក្នុង សញ្ញា ឬ ? 
យ-មិន​ដូច្នោះ​ទេ អាវុសោ ។ 
សា-លោក​ពិចារណា​ឃើញ សត្វ បុគ្គល ផ្សេង​អំពី សញ្ញា ឬ ? 
យ-មិន​ដូច្នោះ​ទេ អាវុសោ ។  
សា-លោក​ពិចារណា​ឃើញ សត្វ បុគ្គល មាន​ក្នុង សង្ខារ ឬ ? 
យ-មិន​ដូច្នោះទេ អាវុសោ ។
សា-លោក​ពិចារណា​ឃើញ សត្វ បុគ្គល ផ្សេង​អំពី សង្ខារ ឬ ? 
យ-មិនដូច្នោះ​ទេ អាវុសោ ។
សា-លោក​ពិចារណា​ឃើញ សត្វ បុគ្គល មាន​ក្នុង វិញ្ញាណ ឬ ? 
យ-មិនដូច្នោះ​ទេ អាវុសោ ។ 
សា-លោក​ពិចារណា​ឃើញ សត្វ បុគ្គល ផ្សេង​អំពី វិញ្ញាណ ឬ ? 
យ-មិនដូច្នោះ​ទេ អាវុសោ ។   
យ-ម្នាលអាវុសោ​យមកៈ លោក​សំគាល់​សេចក្តី នោះដូច​ម្តេច លោក​ពិចារ​ណា​ឃើញ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​ថា ជាសត្វ ជា​បុគ្គល ឬ ? 
យ- មិន​ដូច្នោះ​ទេ អាវុសោ ។
សា-ម្នាល​អាវុសោ​យមកៈ លោក​សំគាល់​សេចក្តី នោះ ដូចម្តេច លោក​ពិចារ​ណា​ឃើញ សត្វ បុគ្គល នេះថា មិន​មានរូប មិន​មានវេទនា មិន​មានសញ្ញា មិនមាន​សង្ខារ មិន​មានវិញ្ញាណឬ ? 
យ- មិន​ដូច្នោះ​ទេ អាវុសោ ។ 
សា-ម្នាល​យមកៈដ៏មានអាយុ ដោយ​ពិត ដោយ ប្រាកដ លោក​ស្រាវ​ជ្រាវ​រក​សត្វ បុគ្គល​ក្នុងខន្ធ៥ ជា​បច្ចុប្បន្ន នេះមិន​ឃើញផង គួរដែរឬ ដែលលោក​បានអះ​អាងថា អាត្មា​អញយល់​ច្បាស់នូវធម៌ ដែល​ព្រះដ៏មាន​ព្រះ​ភាគ​ទ្រង់ ត្រាស់​សំដែងថា ភិក្ខុជា​ខីណា​ស្រព តែកាល​ណា​ទម្លាយ កាយ​ហើយ ខាង​មុខ​អំពី​សេចក្តី​ស្លាប់ទៅ រមែង​ដាច់សូន្យ មិន​កើត​ទៀតទេ ។ 
យ-លោក​ម្ចាស់សារីបុត្រ​ដ៏មានអាយុ កាល​អំពី ដើម ខ្ញុំមិន​ដឹងថា ទិដ្ឋិ​របស់​ខ្ញុំ​នោះ ជាទិដ្ឋិ​អាក្រក់ តែឥឡូវ​នេះ ខ្ញុំលះបង់​នូវទិដ្ឋិ​អាក្រក់​នោះហើយ ព្រោះ​បានស្តាប់ ធម្ម​ទេសនានេះ​របស់ព្រះ​សារីបុត្រ​ដ៏មាន​អាយុ មួយទៀត ខ្ញុំព្រះ​ករុណាក៏​បានសំរេច​នូវធម៌​ដ៏វិសេសហើយ ។  

-ឧបាទាន​ក្ខន្ធទុក្ខ កាលដែល​រលត់ទៅ មិន​មាន សត្វ​រលត់​ផ្សេង​ទៀតឡើយ ។
-ក្នុងអបាយ​ភូមិ ៤ ក៏​ដោយ ក្នុងមនុស្ស​ទេវតា ឬ ព្រហ្ម​ក៏ដោយ ឱ្យតែ​ជាខន្ធ គឺនៅក្នុង​សាមញ្ញ​លក្ខណៈទាំង​អស់ ។ 
-វិញ្ញាណដឹង​​អារម្មណ៍ ដ៏ជាទិព្វ​ក្នុងទេវ​លោក ក៏ មិនមែន​ជាតួ​យើង​អ្នក​ដឹង​ដែរ​ ។ 
-នៅក្នុងកំណើត​មនុស្សពិត​មែន ប៉ុន្តែបាន​កំណត់ ដឹង​នូវកាយ​ដែល​ប្រកប​ដោយ​មហាភូតរូប ៤ ហើយបាន ឃើញ​ដោយ​បញ្ញាដ៏​ប្រពៃ ចំពោះ​វិញ្ញាណ​ដែល​ដឹងនូវអារម្មណ៍ថា ត្រឹមតែជាវិញ្ញាណ​ប៉ុណ្ណោះ កំណើត​មនុស្សនេះ ប្រសើរ​ជាង​សេចក្តីប្រកាន់តួខ្លួន ទោះជានៅក្នុងកំណើត ទេវតា ឬ​កំណើត​ព្រហ្មក៏​ដោយ ។ 
-បញ្ចក្ខន្ធគឺ​ជាព្រៃស្តុក ពោរពេញ​ទៅ​ដោយសត្វ សាហាវ ។ 
-ដូចម្តេចក៏មិន​ដឹងឥឡូវទៅ ដើម្បី​បានទៅដល់ ទីដែល​ផុតទុក្ខ​ព្រួយ​ឆាប់ៗ ។ 
-បើនៅតែក្រៅ​សាលាទេ ពេលចេះ​ពេលដឹងគឺ អត់​មានតែម្តង ។
-ហាត់ដឹង​សន្សឹមៗទៅ វាមាន​ទៅខាត​ពេល វេលាឯណា ។ 
-សភាវធម៌​សំរាប់​សិក្សាឱ្យ​បានដឹង មានគ្រប់ ពេល​វេលាទាំង​អស់ ទាំងគ្រូ​បង្ហាត់​បានដល់​ព្រះធម៌ ព្រះ​វិន័យ ដែលព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ហើយ​ បញ្ញត្តិ ហើយ ក៏មានដោយ​ពិត ឯចំណែក​ទីបំផុត​ថ្នាក់គឺ​មគ្គញ្ញាណ ក៏នៅមាន​ដែរ តើចាំ​ដល់ពេល​ណាទៀត ទើប​បានចូល​សិក្សា ក្នុង​សាលា​លោក​ ៦នេះ ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ៤ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥៦៣១ ដង)
ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧៩៧៧ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩៥៣០ ដង)
ការ​ច្រណែន​អ្នក​ដទៃ គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕