ថ្ងៃ ពុធ ទី ១៥ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៤,០៨៧
Today
ថ្ងៃម្សិលមិញ ៩៦,៦៤៧
ខែនេះ ១,០៩៩,៥៦៦
សរុប ១៣៩,៣៥១,០៤២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២០ (អាន: ៥៨១២៦ ដង)

សរសើរព្រះធម៌ទេសនា



 
សរសើរព្រះធម៌ទេសនា
ឧបមា ៤ យ៉ាង

ក្នុងព្រះ​ត្រៃបិដក យើងបាន​អានជួប​ត្រង់​កន្លែងអ្នក​ស្តាប់ ព្រះធម៌​យល់​ហើយ​​ បាន​ពោល​សរ​សើរ​ព្រះ​ធម៌​ដូច្នេះ​ថាៈ បពិត្រ​​ព្រះ​អង្គ​ដ៏ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​អង្គ ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ដូច​បុគ្គល ផ្ងារ​នូវរបស់ដែល​ផ្កាប់ ឬបើកនូវ​របស់​ដែល​កំបាំង ពុំ​នោះ​សោត​ ដូច​បុគ្គល​ប្រាប់​ផ្លូវដល់​មនុស្ស​អ្នក​វង្វេង​ទិស ឬ​ទ្រោលនូវប្រទីប បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា មនុស្ស​អ្នក​មាន​ភ្នែក រមែង​ឃើញ​រូប ទាំង​ឡាយ​បាន យ៉ាង​ណា​មិញ ធម៌ដែល​ព្រះដ៏​មានព្រះ​ភាគទ្រង់ ត្រាស់​សម្តែងហើយ ដោយ​អនេក​បរិយាយ ក៏យ៉ាង​នោះដែរ ។

បទថា អភិក្កន្តំ ដែល​ប្រែថា ច្បាស់ពេកណាស់ ព្រោះ បញ្ជាក់​ប្រាប់​ហេតុ​នៃ​សេច​ក្តីត្រេកអរ សេចក្តីពេញចិត្តដ៏ក្រៃលែង កាលដែល​បាន​ស្តាប់​យល់​ហើយ​ ជា​ការ​បាន​ទទួល​នូវ​ព្រះ​ធម្ម​រតនៈ ជា​រតនៈដ៏​វិសេស​អស្ចារ្យ ។ ព្រះ​ធម៌​ទេសនា​របស់ព្រះ​ដ៏មាន​ព្រះភាគ គួរស្តាប់ពិតៗ អ្នកដែល​បានស្តាប់​ព្រះធម៌​ទេសនារបស់ ព្រះ​ដ៏​​មាន​ព្រះភាគយល់​ច្បាស់​ហើយ រមែងមាន​សេច​ក្តី​រីករាយ ជ្រះថ្លាក្នុងចិត្តឥតឧបមា ព្រោះថា មួយ​សង្សារ​វដ្តមក​ហើយ មិន ដែល​បានដឹង​ការ​ពិតដូច្នេះឡើយ ។ អ្នក​ដែលភ្លឺស្វាង​ឃើញ​ធម៌ពិត រមែង​ពោល​សរសើរ​ព្រះ​ធម៌​ទេសនា ដោយ​ឧបមា ៤ យ៉ាង មាន​សេច​ក្តី​អធិប្បាយ​ដូច​ត​ទៅ៖​

១- និក្កុជ្ជិតំ វា ឧក្កុជ្ជេយ្យ ដូចបុគ្គល​ផ្ងារនូវរបស់ដែល ផ្កាប់ ។ 
និក្កុជ្ជិតំ = របស់ដែលផ្កាប់មុខចុះក្រោម ។
ឧក្កុជ្ជេយ្យ = គប្បីធ្វើមុខឱ្យផ្ងារឡើងលើ ។
បុគ្គលដែលមិនទាន់​បានស្តាប់ធម៌យល់ រមែងផ្កាប់​មុខក្នុង ធម៌របស់​អ​សប្បុ​រស ផ្កាប់ក្នុង​​បាប​ធម៌ ផ្កាប់មុខ​ក្នុងភព ។ ដល់ ពេលបាន​ស្តាប់យល់​អំពីធម៌​ពិត ដែលព្រះពុទ្ធទ្រង់​ត្រាស់​សម្តែង រមែង​តាំងនៅក្នុង​ព្រះសទ្ធម្ម​គឺ​ពោធិ​បក្ខិយ​ធម៌ ៣៧ ប្រការ មាន សតិប្បដ្ឋាន ៤ ជាដើម ។

២- បដិច្ឆន្នំ វា វិវរេយ្យ ឬដូចជាបុគ្គលបើកនូវរបស់ ដែលកំបាំង ។
បដិច្ឆន្នំ = របស់ដែលបិទទុកយ៉ាងកំបាំង ។
វិវរេយ្យ = បើកនូវរបស់ដែលបិទទុកនោះ ។
តាំងអំពីព្រះសាសនានៃ​ព្រះពុទ្ធ​កស្សបៈ​អស់ទៅ ធម៌ពិត ក្នុងលោកទាំង ៦ មានលោក​ភ្នែកជាដើម ត្រូវបិទ​ដោយ​អត្តានុទិដ្ឋិ ជិតឈឹង ។ លុះដល់​ព្រះ​ពុទ្ធ​បាន​ត្រាស់ ប្រកាស​ធម៌ពិត គឺជីវិត រាល់ថ្ងៃ​នេះឯង ជាធម៌​ដែល​អាស្រ័យ​បច្ច័យ ជា​បរមត្ថ ជាអនត្តា​ធម៌ ជាធម៌ដែលព្រះអង្គទ្រង់ត្រាស់ឱ្យដឹង ។

៣- មូឡស្ស វា មគ្គំ អាចិក្ខេយ្យ ពុំនោះ​សោត ដូច បុគ្គលប្រាប់​ផ្លូវដល់​មនុស្ស​អ្នក​វង្វេង​ទិស ។ សតិប្បដ្ឋាន ៤ ជាផ្លូវតែមួយ​ចេញពី​ដែនដី​របស់មារ អ្នក បដិ​បត្តិ​ដឹង​គ្រប់អង្គគ្រប់គ្នា ដោយ​ខ្លួនឯង ។ ក្រៅ​​អំ​ពីផ្លូវ​នោះ សុទ្ធតែ​ជាផ្លូវ​មារ ចេញ​មិនរួចជាដាច់ខាត គឺថា បើក្នុងលោកទាំង ៦ មានលោកភ្នែកជាដើម មិនមាន​ធម៌ពិតជា​បរមត្ថ​ប្រាកដទេ តើ   ដូច​ម្តេច​នឹងដឹងថា លោក​សូន្យ ហើយ​ធ្វើដូច​ម្តេច​ដើម្បីអាច​ដក អត្តានុទិដ្ឋិ​ចេញ​បាន ។ 

អត្តានុទិដ្ឋិ គឺជាតួនាមធម៌​មួយបែប ដែល​តែង​តែប្រកាន់ថា ខ្លួន​យើងឃើញ ខ្លួន​យើង​ឮ ខ្លួនយើង​ធុំក្លិន ខ្លួនយើង​ដឹងរស ខ្លួន​យើងដឹង​ផោដ្ឋព្វៈ ដឹងក្តៅ​ដឹង​ត្រជាក់ គឺប្រកាន់ជាខ្លួន​ឯងម្នាក់ ប្រកាន់​ទាំងចិត្ត​គិត ប្រកាន់​ទាំងរូបរាង ប្រកាន់​ទាំង​ធាតុដឹង គឺ សុទ្ធតែ​ជាខ្លួនឯងទាំងអស់ ។ 

ផ្លូវគឺសតិប្បដ្ឋាន ៤ បាន​ធ្វើឱ្យរលត់​រលាយនូវ​អត្តានុទិដ្ឋិ ដោយ​អា​ស្រ័យ​ការ​រលឹកដឹង ការ​សិក្សារឿយ​ៗនូវ​បរមត្ថសុទ្ធៗ ជា ធម៌​ដែល​មានពិតៗ តាម​ទ្វារ​ទាំង​ ៦ ។ អត្តានុទិដ្ឋិ ត្រូវដក​ដាច់ទាំង ឫស​ដោយសោតាបត្តិមគ្គ ។

៤- អន្ធការេ វា តេលប្បជ្ជោតំ ធារេយ្យ ចក្ខុមន្តោ រូបានិ ទក្ខន្តីតិ ឬទ្រោល​នូវប្រទីប​បំភ្លឺ​ក្នុង​ទីងងឹត ដោយគិតថា មនុស្សអ្នក​មានភ្នែក រមែងឃើញ​រូបទាំង​ឡាយ​បាន​ ។ មោហៈគឺអវិជ្ជា មានសភាព​ងងឹត​ដ៏ក្រៃលែង បិទបាំងព្រះ​សាសនា បិទបាំងនូវព្រះធម៌​ពិត និង បិទបាំងគុណ​ព្រះរតន​ត្រៃ ។

ព្រះធម៌​ទេ​សនា របស់ព្រះដ៏មានព្រះភាគ បានកម្ចាត់បង់ នូវភាពងងឹត ធ្វើឱ្យ​អ្នកស្តាប់ស្គាល់ព្រះសាសនារបស់​ព្រះអង្គ បាន ដឹង​តាម​ព្រះអង្គ​នូវ​ធម៌​ពិត ដែលព្រះអង្គសម្តែងឱ្យដឹង បាន​ឃើញ ច្បាស់នូវ​រ​​តនៈទាំង ៣ ។ (សូមអ្នកសិក្សា​ត្រួតមើល​ក្នុងបិដកលេខ ២៩, ទំព័រ ១៩០ ព្រម​ដោយ​អដ្ឋកថា ) ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៧០០៥៤ ដង)
ការ​ច្រណែន​អ្នក​ដទៃ គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧៨៦៩ ដង)
រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១៤៨១១ ដង)
ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២៧៨៥ ដង)
ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕