ថ្ងៃ ច័ន្ទ ទី ២៤ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,១៦៣
Today
ថ្ងៃម្សិលមិញ ៩៤,០០៥
ខែនេះ ២,០៨៧,១១០
សរុប ២៤៣,៣០៧,៧០៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៤១៨៦៩ ដង)

ចេះមើលឱ្យ​ឃើញ​ផ្នែក​ល្អ



 
បុគ្គលដែលមាន​ការទាក់ទងជាមួយនឹង​យើង ឬហេតុ​ការណ៍​ដែល​កើតឡើង​ដល់យើង គឺ​យើង​គួរព្យាយាម​សម្លឹង មើលដោយកា​រ​​យក​ចិត្ត​ទុក​ដាក់​ដល់​បុគ្គល​​នោះ និង​ហេតុការណ៍​​ផ្សេង​ៗ​នោះ ក្នុង​ផ្នែក​ល្អតាមសមគួរ ។ បើ​យើង​ចេះសម្លឹង​​មើលនិង​ចេះ​ស្រាវ​ជ្រាវ​រក​ផ្នែក​​ល្អ​របស់​​បុគ្គល​នោះ ឬ ហេតុការណ៍​នោះ យើង​​នឹង​​បាននូវប្រយោជន៍ជាពិតប្រាកដ។ បុគ្គលខ្លះទោះបីមាន​ចំណែកអា​ក្រក់ ខូចកាច​ដ៏​ច្រើន​ក៏ពិតមែន​ហើយ ប៉ុន្តែ​ក៏​គង់​មាន​នូវ​ចំណែកល្អខ្លះ បើយើងចេះជ្រើសរើសយក​ដោយ​ការ​ត្រួត​ត្រាពិនិត្យ ប្រកបដោយសុភនិច្ឆ័យ  ។ 
 
ដើមឈើដោយទូទៅ រមែងមាន​ប្រយោជន៍​មិន​ដូច​គ្នា ហើយអ្នកណាដឹងនូវ​ប្រយោជន៍នៃ​ដើម​ឈើនោះ ត្រង់ចំណែកណា ក៏នាំយក​នូវចំណែក​ត្រង់​នោះឯងមកធ្វើជាប្រយោជន៍ទៅ ។ ដើម​ឈើខ្លះ​មាន​ប្រយោជន៍​គ្រប់​ចំណែក​ទាំងអស់ ទាំងឫស ទាំងដើម ទាំងសំបក ទាំងស្រាយ ទាំង​​ខ្លឹម ទាំងផ្កា ទាំងស្លឹក និងទាំងផ្លែ ហើយសុទ្ធតែជាប្រយោជន៍សំខាន់ៗទៀតផង ប៉ុន្តែ​ចំណែក​ណាត្រូវ​បាន​ជា​ប្រយោជន៍​ក្នុង​ផ្នែក​​ណា​នោះ គឺ ស្រេចហើយ​​តែ​​ការ​ចេះ​​ដឹង​​និង​ការ​យល់​​របស់​យើង ។


មនុស្សខ្លះ ពិតហើយថាគេជាមនុស្សអាក្រក់សឹងតែទាំងអស់ គឺទាំងកាយទាំងវាចាចិត្ត តែគេ​ក៏បាន​មកជាតួយ៉ាង សម្រាប់ឱ្យយើងឃើញទៅតាមសេចក្តីពិតថា ធ្វើយ៉ាងហ្នឹងវាមិនល្អ វាជា​ការអាក្រក់ ដូច្នេះបើយើងមិនចង់ឱ្យខ្លួនយើងទៅ ជាមនុស្សអាក្រក់ទេ យើងមិន​ត្រូវធ្វើ​ដូច្នោះ​ឡើយ ។ នេះជាប្រយោជន៍ដែលយើងត្រូវបានទទួល ពីសភាពនៃអំពើអាក្រក់ ដែលបាន​ប្រាកដ​​ឱ្យយើង​មើល​ឃើញ​ច្បាស់ ទាំង​ដែលយើងក៏ជា​មនុស្សចេះសម្លឹងមើលផងទៀត ។

ហេតុការណ៍ខ្លះដែលបានកើតឡើងដល់យើង ក្នុងពេលដំបូង យើងអាចឃើញ​ថាជារឿង​អាក្រក់ ជា​រឿងគ្រោះកាចដ៏ក្រៃលែង តែលុះដល់ពេលដែលយើងបានអាស្រ័យនូវ បញ្ញា ពិចារណា​​រក​ផ្លូវ​ដោះ​ស្រាយ ព្រមដោយការបាននូវកម្លាំងចិត្តដ៏មាំមួនសម្រាប់ប្រឹងប្រែង ព្យាយាម​​ក្នុងការ​ដោះស្រាយ​ផងទៀតនោះ ហេតុ​ការណ៍​ដែលថាអាក្រក់ហ្នឹងឯង ក៏បានធ្វើ​ឱ្យយើង​សម្រេច​នូវ​ប្រយោជន៍​ដ៏​ច្រើន ។

ព្រោះហេតុដូច្នោះហើយ ដើម្បីសេចក្តី​ស្ងប់សុខ​នៃ​ចិត្ត​សន្តានរបស់យើង គឺយើងត្រូវចេះសម្លឹងមើលហេតុការណ៍​ផ្សេងៗ នៅក្នុង​ផ្នែក​ល្អ​​ជាមុន​សិន ឬ​ត្រូវ​ចេះ​​បរិកម្ម​ភាវនា​ឱ្យ​បានរឿយៗ ដូច្នេះថា ឱ! ល្អដូចៗគ្នា ឱ! នេះបើយើងធ្វើ​ទុកក្នុង​ចិត្ត​ដោយ ឧបាយ​ត្រូវ​ទំនង​ទៅតាម​ហេតុ​ផល​ហើយនោះ (យោនិសោមនសិការ ) ។ ការខកចិត្ត ការអស់សង្ឃឹម មិនអាចញាំញីនូវបេះដូងរបស់យើងបានឡើយ បើយើងមាន​នូវ​យោនិ​សោមនសិការ រឿយៗជានិច្ចនោះ ។ យើងនឹងសម្លឹងមើលឃើញបានច្បាស់ ពិត​ប្រាកដ នូវគុណ​តម្លៃដ៏ថ្លៃថ្លា ដែលសម្រេចបានពីយោនិ​សោមនសិការរបស់យើង ។ គុណតម្លៃដែលយើងទទួលបាន ពីយោនិសោមនសិការនោះ គឺល្អជាងនិងខ្ពស់ជាងនូវអ្វីៗ ដែលយើងធ្លាប់ឱ្យតម្លៃ ទាំងអ្វីៗនោះឯងដែលបានធ្វើឱ្យយើងអស់​​សង្ឃឹម ។ 

អ្វីៗ​នៅក្នុងលោកនេះ សុទ្ធតែប្រែប្រួលទាំងអស់ រកសង្ឃឹមមិនបានឡើយ ហើយម៉្យាងទៀត សម្បត្តិក្នុងលោកនេះ មិនមានសម្បត្តិណាដែលធ្វើឱ្យយើងចេះឆ្អែតគ្រប់គ្រាន់ បានឡើយ  ដូច្នេះតើឱ្យយើងសង្ឃឹមទៅលើរបស់អ្វីនៅក្នុងលោកនេះ ។ ផ្លូវដែលល្អក៏គឺ កុំប្រមាទ កុំទុក​ចិត្តអ្វីៗឱ្យជ្រុលហួស ត្រូវចេះរក្សាខ្លួនដោយខ្លួនឯង ។ ចិត្តរបស់អ្នកដទៃប្តូរផ្លាស់ជានិច្ច សូម្បី​ចិត្តរបស់យើងក៏មិនខុសអ្វីពីចិត្តអ្នកដទៃដែរ ប្រសិនបើ​បណ្តោយឱ្យអារម្មណ៍​អូស​ទាញអារម្មណ៍នឹង បន្សាត់ចិត្តរបស់យើង ឱ្យហូរទៅ​តាមខ្សែ​តណ្ហា​ជា​ប្រាកដ ។ មនុស្សជាច្រើនដែលធ្លាប់ស្រឡាញ់គោរពរាប់អានយើងនោះ គេអាចខឹង​ក្រោធ​នឹង​យើង ស្អប់យើង ឈប់គោរពរាប់អាន ចំពោះយើងពេលណាក៏បានដែរ ។

ប្រវត្តិសាស្ត្រក្នុងលោក និងដំណឹងផ្សេងៗក្នុងលោក ដែលមានការផ្សព្វផ្សាយតាមវិទ្យុ និង​ទូរទស្សន៍រាល់ថ្ងៃនេះ មានឡើងប្រាកដ ដើម្បីសេចក្តីស្លុតសង្វេគ   និងដើម្បីមិនឱ្យយើង​មាន​ក្តីសង្ឃឹមទៅលើអ្វីៗនោះឯង ។ ឃើញមនុស្សក្រីក្រតោកយ៉ាកលំបាកហើយ ក៏អស់នូវ ចំណង់​ដែល​ចង់មាន ។ ឃើញមនុស្សចាស់ជរាហើយ ក៏បាត់បង់អស់នូវភាពរីករាយនៃចិត្ត ដែលប្រព្រឹត្តទៅក្នុង​ភាព​ជា កំលោះ​ក្រមុំ ព្រោះទោះជាយ៉ាងណាៗក៏ដោយ យើងក៏ត្រូវចាស់​យ៉ាង​​នោះ ទាំងអ្នក​ដទៃ ដែល​ឋិត​នៅក្នុង​វ័យ​ក្មេងដែលយើង​កំពុងតែ​​ស្រឡាញ់​ណាស់ ​ក៏មុខ​​តែ​ចាស់ដែរ ប្រសិនបើមិន​បាន​ស្លាប់ពីក្មេងទេនោះ ។ ឃើញមនុស្ស​ដណ្តើមនូវផល​ប្រយោជន៍​ពីគ្នា គំរាមកំហែងគ្នា ទម្លាយសេចក្តីសុខគ្នា ព្យាបាទគ្នាដោយវិធីផ្សេងៗ ហើយក៏មិនចង់​ចូលទៅឱ្យ​ប៉ះពាល់​ដល់​សង្គម​ណាៗឡើយ។

មានតែព្រះធម៌ប៉ុណ្ណោះ ដែលធ្វើឱ្យកក់ក្តៅក្នុងជីវិត ព្រោះព្រះធម៌​បានស្ថាបនាមនុស្ស ដែល​ធ្លាប់តែ​អន់ថយទន់  ទាប ដោយត្រកូល ឬដោយទ្រព្យជាដើម ឱ្យបានជាមនុស្ស ប្រសើរ​ខ្ពង់​ខ្ពស់ រហូតដល់ថ្នាក់ទេវតាឥន្ទ្រព្រហ្មប្រណម្យ អញ្ជលីសំពះថ្វាយបង្គំទៀតផង ។​ ព្រះធម៌​មិន​បាន​​ឃ្លាតចាកពីលោកនេះទៅឡើយ មានតែសត្វលោកប៉ុណ្ណោះទេ ដែលចេះតែ​លះបង់​ព្រះ​ធម៌ចោល។ ព្រះធម៌មានអានុភាពរកអ្វីប្រៀបពុំបានឡើយ សូមឱ្យមានការ ទុកចិត្តចំពោះ​ព្រះ​ធម៌​ចុះ គឺល្អជាងការទុកចិត្តក្នុងអ្វីៗទៀតទាំងអស់ ។

ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានឱ្យពុទ្ធបរិស័ទ តម្កល់ខ្លួនដោយប្រពៃ គឺតម្កល់​ខ្លួនក្នុង​គុណ​ធម៌ ឬឱ្យព្រះធម៌មាន នៅក្នុងខ្លួនហ្នឹងឯង ទោះបីជួបប្រសព្វនូវសេចក្តីទុក្ខលំបាក យ៉ាងណា​ក៏​ដោយ ក៏កុំឱ្យចោលព្រះធម៌ ។ ការដែលយើងមាននូវព្រះធម៌ តាំងនៅក្នុងខ្លួនបាន មាំមួនល្អហើយនោះ យើងរឹងរឹត​តែចេះ​សម្លឹង​មើលបុគ្គល និងហេតុការណ៍ផ្សេងៗបានល្អឡើង ព្រោះនៅក្នុងខ្លួនយើង សម្បូណ៌​ទៅដោយ​យោនិសោមនសិការ នេះជាវិធីដ៏សំខាន់ មួយក្នុងការធ្វើចិត្តឱ្យបានស្ងប់ មិនញាប់​ញ័រ​ចំពោះ​លោកធម៌ ដែលជាវិធីនាំទៅរកសភាពសុខចិត្ត កាន់តែប្រណីតសុខុម ឡើងជា​និច្ច​និរន្តរ៍ ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុខចិត្ត
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២១៣២៩ ដង)
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ២៧០៧៩ ដង)
សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១២៥៩ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧០៦៨ ដង)
គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៧៨០ ដង)
សេចក្តី​​ប្រមាថ​ក្នុង​កាលទាំង៣
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿